ប្រវត្តិសង្ខេបរបស់ប៉ុល ពត (ឈ្មោះដើម សាទ្បុត ស)

ប៉ុល ពត កើតនៅឆ្នាំ១៩២៥ ត្រូវនឹងឆ្នាំឆ្លូវនៅខេត្តកំពង់ធំ។ ឪពុករបស់ ប៉ុល ពតគឺជាម្ចាស់ដីស្តុក ម្នាក់។ ប៉ុល ពត បានទៅ រស់នៅជាមួយបងប្រុសដែល ជាមន្ត្រីធ្វើការ នៅក្នុងព្រះបរមរាជវាំងនៅ ពេលអាយុបាន ប្រាំមួយឆ្នាំ។ នៅភ្នំពេញ ប៉ុល ពត បានសិក្សា រៀនសូត្រនៅតាមសាលាភាសា បារាំងជាច្រើន ហើយបួសជាលោកនេន។

នៅឆ្នាំ១៩៤៩ ប៉ុល ពត បានទទួលអាហារ រូបករណ៍ទៅសិក្សានៅប្រទេសបារាំង ប៉ុន្តែមិនបាន ទទួលសញ្ញាប័ត្រ ទេ។ ក្នុងអំទ្បុងពេល ស្នាក់នៅរៀនសូត្រនៅក្រុងប៉ារីស ប៉ុល ពត បានក្លាយ ទៅជាសមាជិកបក្ស កុម្មុយនីស្តបារាំង ហើយបានចំណាយពេលយ៉ាងច្រើនទៅលើសកម្មភាព នយោបាយ។ នៅពេល ប៉ុល ពត ត្រទ្បប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៥៣ ប៉ុល ពត បាន បង្រៀនប្រវត្តិវិទ្យានិង ភូមិវិទ្យា នៅសាលាឯកជន ហើយនិងចូលរួមជាមួយចលនាកុម្មុយនីស្ត ខុសច្បាប់មួយ។ ប៉ុល ពត រៀបការជាមួយ ខៀវ ប៉ុណ្ណារី នៅឆ្នាំ ១៩៥៦។ នៅឆ្នាំ១៩៦០ ប៉ុល ពត មានឋានៈទីបី នៅក្នុងបក្សពលករកម្ពុជា។

ប៉ុល ពត ត្រូវបានចាត់តាំងជាអនុលេខាបក្សទីពីរក្នុងឆ្នាំ១៩៦១ និងជាលេខាបក្សក្នុងឆ្នាំ១៩៦៣។ ក្រោយមក ប៉ុល ពត បាន ដឹកនាំកងទ័ពខ្មែរ ក្រហមធ្វើសង្គ្រាមប្រឆាំងនឹងរបប សាធារណៈរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់។

ប៉ុល ពត បានក្លាយជានាយករដ្ឋមន្រ្តីរបស់កម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៧៦ ហើយបាន លាលែងពីតំណែងនេះនៅឆ្នាំ១៩៧៩ ប៉ុន្តែបានបន្តស្ថិតនៅជាមេដឹកនាំដ៍មានឥទ្ធិពលរបស់ ខ្មែរក្រហមដដែល។

 ប៉ុល ពត រស់នៅនិរទេសខ្លួនភាគ ច្រើននៅលើទឹកដីថៃ រហូតដល់ថ្ងៃ ទទួលមរណភាពគឺនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ សាកសពរបស់ ប៉ុល ពត ត្រូវបានបូជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៨។

 

 

 

 

(ប្រភពៈ មជ្ឍមណ្ឌលឯកសារកម្ពុជា)

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | មតិ​មួយ​

គន្លឺះទាំង ១០ ដើម្បីយកឈ្នះចិត្តស្រីៗ

យោងតាមអ្នកជំនាញខាងស្នេហាបានឲ្យដឹងថា គោលការណ៍ដ៏សំខាន់បំផុតក្នុងការធ្វើឲ្យមនុស្ស ស្រីចាប់អារម្មណ៍ និងបាក់ចិត្តមកលើអ្នក គឺការចាប់ផ្ដើមនាគ្រាដំបូងដ៏គួរឲ្យចាប់អារម្មណ៍ ពោល គឺកំឡុងពេលនៃការចាប់ផ្ដើមនូវការសន្ទនា។ ប៉ុន្ដែវាមិនមែនងាយស្រួលនោះទេ ក្នុងការធ្វើនាង នារីម្នាក់និយាយមករកអ្នកដោយពេញចិត្តនោះ។ ខាងក្រោមនេះ គឺជាគន្លឹះទាំង១០ ដែលអាច ឲ្យអ្នកយកឈ្នះចិត្តមនុស្សស្រី ឲ្យនាងចាប់អារម្មណ៍មកលើអ្នក និងនិយាយជាមួយអ្នកនៅគ្រា ជួបអ្នកដំបូង៖

១- ប្រើប្រាស់នូវបរិស្ថានជុំវិញ ដើម្បីចាប់ផ្ដើមការសន្ទនា។ ធ្វើយ៉ាងណាឲ្យមានបរិស្ថានគួរឲ្យទាក់ ទាញ ដែលមានដូចជាបែបកំប្លែង គួរឲ្យចាប់អារម្មណ៍ដើម្បីឲ្យនាងបង្ហើបវាចារសារសព្ទមករក អ្នក។

២- ប្រើប្រាស់នូវរូបមន្ត “កំប្លែងបែបរ៉ូមែនទិច” ដើម្បីទាក់ទាញចំណាប់ពីអារម្មណ៍របស់នាង (ឲ្យនាងនិយាយរកអ្នកទាំងមិនដឹងខ្លួន)។ នេះមានន័យថា អ្នកអាចចូលទៅជិតកន្លែងដែលនាង អង្គុយ រួចធ្វើជាច្រឡំនាងទៅនឹងអ្នកផ្សេង ឬអាចធ្វើកំពប់ភេសជ្ជៈនៅជិតនាង ឬក៏ធ្វើអ្វីផ្សេងទៀត ដើម្បីឲ្យអ្នកទាំងពីរអាចចាប់ផ្ដើមការសន្ទនា (ចាប់ផ្ដើមនិយាយរកគ្នា)។

៣- ប្រសិនបើរូបមន្តខាងលើមិនបានផលនោះទេ អ្នកអាចប្រើប្រាស់នូវយុទ្ធសាស្រ្ដមួយទៀត គឺពោលពាក្យសរសើរបែបណាដែលអ្នកគិតថានាងមិនធ្លាប់លឺពីមុនមក។ អ្នកមិនបាច់សរសើរ ពីសម្រស់ ពីរបៀបតែងខ្លួនរបស់នាងទេ ព្រោះពាក្យសរសើរបែបនេះ មនុស្សស្រីស្អាតៗភាគច្រើន បានលឺឡើងស៊ាំត្រចៀកទៅហើយ។

៤- សាកសួរសុំយោបល់នាងទាក់ទងនឹងអ្វីមួយ។ រូបមន្តនេះគេហៅថា “ការបើកគំនិត” ហើយវាក៏ ជាវិធីមួយក្នុងចំណោមវិធីដ៏ស្រួលបំផុតផ្សេងទៀត ក្នុងការចាប់ផ្ដើមការសន្ទនាជាមួយនឹង មនុស្សស្រី។ ប្រហែលជាគេមិនកំណាញ់នោះទេ គ្រាន់តែបញ្ចេញនូវយោបល់ជួយដល់អ្នកនោះ។

៥- ប្រើប្រាស់នូវគ្រឿងបំភ័នផ្សេងៗ ដើម្បីឲ្យនាងចាប់ផ្ដើមនិយាយជាមួយអ្នក។ គ្រឿងបន្លំ ឬបំភ័ននោះ មិនមែនជាអ្វីដែលអាក្រក់នោះទេ ពោលគឺជា ជំហានមួយដែលធ្វើឲ្យអ្នកមាន ហេតុ ផលសមស្របដើម្បីនិយាយទៅកាន់នាង។ ឧទាហរណ៍ អ្នកអាចមានក្រដាសកម្រង សំណួរស្ទង់ មតិ ដើម្បីឲ្យនាងជួយបំពេញ ឬក៏ល្បែងឆ្ពិនភ្នែកផ្សេងៗដែលអ្នកត្រូវការជំនួយ ក្នុងការដោះ ស្រាយ ឬក៏អ្វីផ្សេងទៀត ដែលអ្នកគិតថា នាងនឹងអាចចូលរួមនិយាយជាមួយនឹង អ្នក។

៦- យ៉ាងហោចណាស់ ក៏បានញញឹមទៅរកនាងដែរ បើសិនជាអ្នកអង្គុយនៅមិនឆ្ងាយពីនាង នោះ។ យុទ្ធសាស្រ្ដនេះ អាចនឹងបានផល នៅពេលដែលនាងបាញ់ខ្សែភ្នែកមករកអ្នកវិញ។ នៅពេលដែលនាងហាមាត់និយាយ នោះហើយគឺជាពេលដ៏ល្អបំផុតសម្រាប់អ្នក ក្នុងការប្រើ ប្រាស់ពាក្យសម្ដីរបស់អ្នកទៅកាន់នាងវិញ (និយាយលេងជាមួយនាង ឬនិយាយអ្វីក៏បានទៅ តាមចិត្តសាស្រ្ដរបស់អ្នក)។

៧- ចាប់ផ្ដើមសន្ទនាជាមួយនឹងអ្នកដទៃទៀត ដែលនៅក្នុងក្រុមជាមួយនាង។ ដូចដែលអ្នកបាន ដឹងហើយថា ភាគច្រើនស្រ្ដីចេញទៅក្រៅ គឺជាក្រុម មិនមែនទៅម្នាក់ឯងនោះទេ។ ដូច្នេះ ជំនួសឲ្យ ការផ្ដោតទៅលើនាងតែម្នាក់ អ្នកត្រូវនិយាយទៅកាន់ក្រុមទាំងមូល តែត្រូវធ្វើយ៉ាងណាឲ្យការ និយាយនេះ តម្រង់ឆ្ពោះទៅរកនាងផង ដូចដែលពាក្យចាស់ពោលថា ជិះក្របីចម្លងភក់ ដូច្នេះដែរ។

៨- ចាប់ផ្ដើមបើកមាត់និយាយដោយប្រយោគ មិនមែនដោយសំណួរនោះទេ។ ស្រ្ដីភាគច្រើន គឺធុញទ្រាន់នឹងការសួរបែបសម្ភាសពីបុរសណាស់ (ស្ទីលញ៉ែចាស់គម្រិល)។ ដូច្នេះ ជំនួសដោយ ការបង្ខំនាងឲ្យនិយាយ អ្នកត្រូវរៀបចំខ្លួនជាមួយនឹងរឿងណាដែលគួរឲ្យចាប់អារម្មណ៍ ចែករំលែក ទៅកាន់នាង។

៩- ស្រ្ដីចូលចិត្តចង់ដឹងថាអ្នកដទៃគិតដូច្នេះចំពោះពួកនាង។ ការចាប់ផ្ដើមដ៏ល្អបំផុតនោះគឺ អ្នកត្រូវព្យាយាមទាយឲ្យដឹងថាអ្វីដែលនាងកំពុងតែគិត ឬក្នុងចិត្តនាងកំពុងមានអ្វី។

១០- ត្រូវចងចាំថា ស្រ្ដីមិនចូលចិត្តបុរសដែលលឿនពេកនោះទេ ដូច្នេះអ្នកមិនត្រូវប្រញ៉ាប់ប្រាប់ នាងពីជម្រៅចិត្តរបស់អ្នកភ្លាមៗដែរ។ អ្នកអាចប្រើជំហានគីង្គក់ ពោលគឺសន្សឹមៗកុំបំបោល។

ជាចុងក្រោយ អ្នកត្រូវដឹងថា វិធីល្អបំផុតដែលអ្នកត្រូវគិត ក្នុងការឲ្យមនុស្សស្រីចាប់ផ្ដើម មើលឃើញអ្នក គឺអ្នកត្រូវធ្វើយ៉ាងណាឲ្យនាងចែករំលែកការសប្បាយរីករាយជាមួយនឹងអ្នក។

ប្រភពៈ ខ្មែរសារិកា

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | មតិ​មួយ​

ទាញយកវចនានុក្រម The New Oxford Picture Dictionary

ខ្ញុំបានទទួលសៀវភៅវចនានុក្រមរូបភាពមួយក្បាលនេះពីមិត្តរួមការងាររបស់ខ្ញុំ ហើយចង់ធ្វើការចែករំលែកជាមួយបងប្អូន ដើម្បីចែកគ្នារៀនដោយខ្លួនឯង។

ដើម្បីទាញយកសៀវភៅនេះ លោកអ្នកគ្រាន់តែចុចពីលើរូបភាពខាងក្រោម នោះ លោកអ្នកនឹងទទួលបានសៀវភៅវចនានុក្រមរូបភាព (ទំហំ 69.2 MB)។

ទាញយកវចនានុក្រម The New Oxford Picture Dictionary

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | មតិ 3

សុន្ទរកថារបស់លោក Steve Jobs

Steve Jobs delivering his commencement speech to the graduates of Stanford University in 2005. In it he talks about getting fired from Apple in 1985, life & death.

The adoption story of Steve Jobs

He never graduated from any college. His real parents want a baby girl and they put him in the adoption list. His real mother wants that he should be adopted by college graduated parents at least, and he should study in college. His real mother found out later that his mother (who adopted him) had never graduated from college and father had never graduated from high school. His real mother refused to sign the final adoption papers. After few months, she agreed on this condition, when his parents promised that he shall go to college.

The College story of Steve Jobs

This was the start of his life and at the age 17 years later he did go to college. And he chooses that college which was as expensive as the Stanford College and all of his working class parents savings are been spent on his tuition fees. After six months in college he couldn’t see the value in his college degree. He have no idea what to do with his life and no idea how college will help him to figure it out. He was spending the money of his parents which they saved from entire life. So he decided to drop out and trust that it was all OK. It was looking at very scary at that time but looking back it was best decisions he had ever made.

After dropping the college

He stopped taking the class which didn’t interest him and joined those classes in which he was most interested. It was not that easy he had to sleep in his friends room on the floor. He returned Coke bottles to get five cent cash back to get some extra food. He had to walked for seven miles after Sunday night in a weak to take a good meal at “Harry Krishna Temple” because he love that food . At that time his college had the best calligraphy instruction of the country. Through out the campus every poster and every label on every door was beautifully hand calligraphed. Because he was dropped out and did not allow to take the normal classes. He decided to take the calligraphy class to learn that how to do that.

How calligraphy helped in his practical life

In the calligraphy class he learned the calligraphy class in a beautiful way and fascinated him but he had no hope that this class will help him in the practical life. After ten years later when they were designing the first Mac computer, It was all came back to him about the calligraphy classes and they designed the Mac computer in typographic way. And because Window had copy the Mac so no computer can be as beautiful as Mac. If he never drop out of college he could never join the calligraphy class. We cannot connect the dots by looking forward but we can only connect the dots by looking backwards with the trust that the dots would some how connect to the future. because that believing the dots will connect in future will give the confidence to you heart.

Love and loss story of Steve Jobs

He was lucky man, He found what he love to do early in life.He was of twenty years ,making his first computer in the garage. He and his friends worked hard and with in ten years from a garage to Apple had become two billion dollar company with 4000 employees. And then he got fired of the company. Apple hired some one which he think was very talented to run the company with him, after some time our vision for the future of company started diverged and company start falling down and the board of directors decided against Steve and he was out of company. He did not know what to do for a few months. He was thinking to run out the valley in he lived. But something slowly

come into his mind, that he still love what he did. He was rejected but he was in love with his work. So he decided to start again.

Starting from Zero

He started a new company name “Next” computer in five years and use the free time in creativity. He joined another company “Pixer” and during this period fell in love with a woman and married her. “Pixer” made the first computer animated film “Toy story” and now is most successful animation studio in the world. After that “Apple bought “Next” and after that he was in the Apple again. He was very much sure that if he was not fired from the “Apple” he could not get this success.

Some time, Life can hit you like a brick in the head, but don’t loose faith. He was convinced that the only thing that kept him going that he loved what he did. You got to find what you love. That is true for you work and lovers.

Do what you belief is great work. It is only the way to do great work is that love what you do. If you have not find it yet, keep looking and don’t settle.

As your heart will alarm you when you will find and like any great relation ship it will get better and better as the time goes on. When he was at the age of 17 he read a quote that “Live each day as if it is your last” Since that day he start his day by standing in the mirror by asking himself “If today is last day of his life what he is going to do which he can do today”. And when ever the answer is “No” for two or three days in row he know that needed to change something. Remembering that you are going to die is in the best way we know to avoid the trap of thinking that have something to loose. He was diagnosed with cancer but later on the reports confirmed that it was curable with a surgical operation.

No one want to die, even the people who want to go to the Heaven don’t want to die to get there.

Death is destination we all share. Death is very likely the single best invention of life. It is life clearing agent. Death clears out the old to make way for the new, Right now the new is You, But some day, not too long from now, you will gradually become the old and will be cleared away. Your time is limited, so don’t waste it by living someone’s else life. Don’t pay attention to other people thinking, Don’t let the noise of others opinion ground out your inners voice. Most important that have to courage to follow your heart in any situation. You know what you want to become every thing else is secondary.

Story of amazing publication

When he was young there was an amazing publication called “The whole earth Catalog”. It was published before the personal computer. So it was all made with typewriter, scissors and Polaroid cameras. It was like a google in a paper pack,35 years ago before google came . It was an idealistic book, with great. After the final issue of this catalog,

the back cover of this book was the photograph of early morning country road. Beneath was these words “Stay hungry, stay foolish”. It was their farewell message. “I always wish that for myself”.

Message to the new Graduates

“As you are the graduate to begun a new life I wish that for you”

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

ប្រហែលយើងទាំងអស់គ្នាលែងបានអាន Wikipedia ទៀតហើយ

Today I want to read biography of the important persons in the world but unfortunately I can’t access to Wikipedia which was always shown the black screen with some letters writing that U.S congress is considering the legislation that could fatally damage the free and open Internet. I am very disappointed with U.S congress for such kind of bullshit law which you are drafting to block Wikipedia. Wikipedia have provided so much knowledge for thousands millions of people around the world and we are now in a Leased Developed Country would like to get this more and more from Wikipedia.

One question to U.S Congress: Is US really a democratic country?

ថ្ងៃនេះខ្ញុំចង់អានជីវប្រវត្តិរបស់បុគ្គលសំខាន់ៗនៅក្នុងពិភពលោក ប៉ុន្តែជាអកុសលវា​បានលោតចេញនូវផ្ទាំងខ្មៅដូចខាងក្រោម ធ្វើឲ្យខ្ញុំមានការខកចិត្ត​យ៉ាងខ្លាំងចំពោះសភា​របស់អាមេរិក ហេតុអីសុខៗក៏ធ្វើការពិចារនាចំពោះការរាំងខ្ទប់ចំពោះវីគីភីឌាទៅវីញ? វីគីភីឌាបានផ្តល់នូវចំណេះដឹងយ៉ាងច្រើន ដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ហើយអុ្នកទាំងនោះកំពុងបន្តនិងទទួលចំណេះដឹងទាំងនេះថែមទៀតពីវីគីភីឌា។ តើអាមេរិកពិតជា ប្រទេស​មួយប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដមែនឬអី?

 

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | មតិ 9

សៀវភៅសំណប់ចិត្តរបស់ខ្ញុំ

សប្បាយចិត្តណាស់​ដែលថ្ងៃនេះ ខ្ញុំទទួលបានសៀវភៅមួយក្បាលដែលខ្ញុំកំពុងស្វែងរកជាយូរមក​ហើយ ដើម្បីយកមកអាន។ តាមពិតទៅ សៀវភៅនេះខ្ញុំបានអានជាភាសាខ្មែរម្តងរួចមកហើយ តែដោយសារខ្ញុំចង់ដឹងអត្ថន័យឲ្យបានស៊ីជម្រៅថែមទឿត ទើបខ្ញុំខំស្វែងរកវាជាភាសាអង់គ្លេស ព្រោះខ្ញុំគិតថា អ្នកបកប្រែជាភាសាខ្មែរអាចនឹងមានការភ្លាំងភ្លាត់នូវពាក្យ ឃ្លោងឃ្លា ដែលជាហេតុ ធ្វើឲ្យខ្ញុំពិបាកយល់។

How To Win Friends & Influence People គឺជាសៀវភៅមួយដែលមានការ និយមចូលចិត្តអាន​ពីសំណាក់ប្រជាជនទូទាំងពិភពលោក។ ខ្ញុំបានឃើញសៀវភៅនោះមានបក​ប្រែជាភាសាជប៉ុន​ផងដែរ (បកប្រែចេញជា៣៦ភាសា) នៅពេលដែលខ្ញុំបានទៅលេងប្រទេសជប៉ុន ហើយខ្ញុំក៏បាន​ទិញវាផង​ដែរ។

សៀវភៅ How To Win Friends & Influence People នឹងជួយលោកអ្នកឲ្យទទួលបានៈ

១. យកចេញនូវគំនិតដែលកប់ជ្រៅ គិតចេញនូវគំនិតថ្មីៗ ទទួលបាននូវចក្ខុវិស័យថ្មីៗ ស្វែងរកនូវមហិច្ឆិតាថ្មីៗ

២. បង្កើតមិត្តភ័ក្រ្តបានយ៉ាងឆាប់រហ័ស និងយ៉ាងងាយស្រួល

៣. បង្កើននូវប្រជាប្រិយភាពរបស់លោកអ្នក

៤. ឈ្នះលើអ្នកទាំងទ្បាយចំពោះវិធីនៃការគិតរបស់លោកអ្នក

៥. បង្កើនឥទ្ធិពល កិត្យានុភាព សមត្ថភាពដើម្បីបំពេញការងាររបស់លោកអ្នក

៦. ដោះស្រាយទៅលើបណ្តឹង ជៀសវាងជម្លោះទាស់ទែង រក្សានូវចំណងទាក់ទងជាមួយមនុស្ស​របស់លោកអ្នកយ៉ាងរលូន និងរីករាយ។

៧. ក្លាយជាអ្នកនិយាយដ៍ប្រសើរ និងជាអ្នកធ្វើការសន្ទនាប្រកបដោយភាពសប្បាយរីករាយ

៨. ធ្វើឲ្យមានសេចក្តីសាទរក្នុងចំណោមសហការីរបស់លោកអ្នក

សូមរីករាយក្នុងការអានសៀវភៅទាំងអស់គ្នាជាមួយខ្ញុំបាទ ដើម្បីការអភិវឌ្ឍន៍ខ្លួនរបស់យើងទាំង អស់គ្នា ដើម្បីការរីកចម្រើនក្នុងសង្គមខ្មែរ ដើម្បីសេចក្តីថ្លៃថ្នូររបស់មនុស្ស និងដើម្បីភាពជោគជ័យ របស់យើងគ្រប់គ្នា។

សូមចុចលើរូបសៀវភៅខាងក្រោម ដើម្បីទាញយកសៀវភៅ How To Win Friends & Influence People សម្រាប់ធ្វើការអានៈ

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | មតិ 2

មានដំបៅចិត្ត ត្រូវបិទថ្នាំ

មនុស្សដែលច្រើនដោយសេចក្តីក្រោធ ព្រោះចិត្តមានដំបៅទោសៈ ពាក្យសម្តីអ្នកដទៃមកប៉ះ ខ្ទប់តែបន្តិចបន្តួចជា ដើមប៉ុណ្ណោះ ក៏ហូរទឹករងៃតាមដៃតាមជើង អាកប្បកិរិយា ទឹកមុខពាក្យ    សម្តី រួចហើយក៏ជះក្លិនស្អុយទៅទាំង បណ្តោយខ្យល់ ទាំងបញ្ចាសខ្យល់ ជាការប្រកាសសេចក្តី អាក្រក់របស់ខ្លួនឯងប្រាប់អ្នកដទៃ។

ចំណែកមនុស្សដែលមានចិត្តមាំទាំល្អ បរិសុទ្ធមិនមានដំបៅ ទោះជាអារម្មណ៍មិនល្អយ៉ាងណា មកប៉ះខ្ទប់ក៏ដោយ ក៏មិនអាចជ្រួតជ្រាបទៅ ធ្វើឲ្យចិត្តមានការថ្នាំងថ្នាក់បានដែរ ដូចទឹកមិនជ្រាប ទៅក្នុងស្លឹកឈូក ឬគ្រាប់ពេជ្រដែលមិនមានស្នាមប្រេះដូច្នោះឯង។

(ដកស្រង់ចេញពីសៀវភៅវិធីរម្ងាប់សេចក្តីក្រោធ របស់លោកគ្រូបណ្ឌិត ប៊ុត សាវង្ស)

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

ទិសដៅដ៍សំខាន់ គឺសេចក្តីស្ងប់

កាលបើទិសដៅដ៍ខ្ពង់ខ្ពស់បំផុតនៃជីវិត ឋិតនៅត្រង់សេចក្តីស្ងប់ហើយ អ្វីៗដែលបានខូចខាតទៅ ក៏ឈ្មោះថាខ្លួន មិនបានខូចខាតអ្វីទ្បើយ ព្រោះសម្បត្តិដ៍មានតម្លៃថ្លៃថ្លាបំផុត គឺដួងចិត្តដែលស្ងប់ ដោយធម៌របស់អ្នកប្រាជ្ញ។ អ្វីៗដែលបានមក ក៏គ្រាន់តែបានមកព្រោះសម្បត្តិទាំងទ្បាយក្នុង លោកនេះជារបស់លោក យើងគ្រាន់តែមកអាស្រ័យប្រើប្រាស់មួយគ្រាប៉ុណ្ណោះ ហើយក៏បោះបង់ ចោលទៅ។

(ដកស្រង់ចេញពីសៀវភៅវិធីរម្ងាប់សេចក្តីក្រោធ របស់លោកគ្រូបណ្ឌិត ប៊ុត សាវង្ស)

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

ខ្លាចប្រទ្បាក់ ត្រូវកុំប៉ះ

ជ្រូកបបួលរាជសីហ៍ច្បាំងគ្នា ព្រោះច្រណែននិងកេរ្តិ៍ឈ្មោះរបស់រាជសីហ៍ តែរាជសីហ៍​មិនព្រមច្បាំង ព្រោះជ្រូក ស្មោកគ្រោក មានខ្លួនប្រទ្បាក់ដោយលាមក។

រាជសីហ៍មិនចង់ប្រទ្បាក់លាមក ទើបមិនព្រមច្បាំង ប្រគល់ជ័យ ជំនះឲ្យជ្រូក តែកេរ្តិ៍ឈ្មោះរាជសីហ៍មិនបានធ្លាក់ចុះទ្បើយ។

ពេលខ្លះ មនុស្សល្អក៏ត្រូវចាំបាច់ធ្វើព្រងើយជាមួយមនុស្សអាក្រក់ដែរ មិនព្រមប្រឆាំងតប ត នេះមិនមែនព្រោះ​ខ្លាចតស៊ូមិនបាននោះទេ តែព្រោះខ្លាចដល់ការប្រទ្បាក់ប្រទ្បូកនូវគ្រឿង​សៅហ្មងផ្សេងៗនោះឯង។

(ដកស្រង់ចេញពីសៀវភៅវិធីរម្ងាប់សេចក្តីក្រោធ របស់លោកគ្រូបណ្ឌិត ប៊ុត សាវង្ស)

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | មតិ​មួយ​

ពិចារណាដល់សេចក្តីល្អរបស់គេ

ជាធម្មតាមនុស្សយើងដោយទូទៅ ម្នាក់ៗរមែងមានចំណុចល្អខ្លះ មានចំណុចអាក្រក់ នឹងរក មនុស្សល្អសុទ្ធមិនឲ្យ មានចំណុចខ្វះខាតសោះនោះមិនបានទ្បើយ។ មានចំណុចខ្លះ យើងថាល្អ អ្នកដទៃថាមិនល្អ ចំណុចខ្លះទៀត យើងថាមិនល្អ អ្នកដទៃគេថាល្អ។ រឿងរ៉ាវលក្ខណៈ ឬការធ្វើ របស់អ្នកដទៃដែលធ្វើឲ្យយើងក្រោធនោះ គឺជាចំណុចខ្សោយ ឬចំណុចខ្វះខាតរបស់គេម៉្យាង ឬអាចជាផ្នែកដែលមិនត្រូវចិត្តយើង។

កាលបើចំណុចមិនល្អ របស់គេ ឬផ្នែកណាមួយរបស់គេដែលមិនត្រូវចិត្តយើងនោះ ធ្វើឲ្យយើង ខឹងក្រោធ យើងកុំនឹកដល់ចំណុចនោះ ផ្នែកនោះរបស់គេតែប៉ុណ្ណោះ គប្បីបែរទៅមើល ឬនឹកដល់ សេចក្តីល្អរបស់គេផង សេចក្តីល្អមានដោយកាយ មានដោយវាចា និងមានដោយចិត្ត។

ម៉្យាងទៀតដែលគេថាជាមនុស្សមិនល្អ ហើយធ្វើឲ្យយើងខឹងក្រោធនោះ គឺ​ដោយសារតែលោភៈ ទោសៈ មោហៈក្នុងខ្លួនរបស់គេហ្នឹងឯង ទើបធ្វើឲ្យគេទៅជាមនុស្សមិនល្អយ៉ាងនេះមួយ យ៉ាងនោះមួយ។ ក្នុងមនុស្សម្នាក់ៗទោះជាអាក្រក់សាមាន្យ ឬ សាហាវយង់ឃ្នងយ៉ាងណាក៏ដោយ បើដកយក​លោភៈ ទោសៈ និងមោហៈចេញអស់ហើយ ក៏គឺជាព្រះអរហន្តដែលគួរឲ្យយើងថ្វាយ បង្គំគោរពបូជាពិតៗ ដូច្នេះយើងត្រូវរៀនពិចារណាឲ្យឃើញលោភៈ ថាជាលោភៈ ឃើញទោសៈ ថាជាទោសៈ ឃើញមោហៈថាជាមោហៈ តាមសភាវៈពិត គឺត្រូវឃើញច្បាស់ថា វាជាគិលេសមារ នៅជ្រែកក្នុងមនុស្សគ្រប់គ្នា។ ការពិចារណាឃើញយ៉ាង​នេះ នាំឲ្យយើងកាត់បន្ថយនូវការប្រកាន់ ទោសរបស់មនុស្សផងគ្នា ហើយបន្ថែមការចម្រើនករុណាធម៌ទៅលើសត្វ​លោកទាំងអស់វិញ ព្រមទាំងខ្លួនយើងផង ព្រោះថាសត្វលោកទាំងអស់ព្រមទាំងខ្លួនយើង សុទ្ធតែជាអ្នកត្រូវកិ​លេស មារបៀតបៀន។

(ដកស្រង់ចេញពីសៀវភៅវិធីរម្ងាប់សេចក្តីក្រោធ របស់លោកគ្រូបណ្ឌិត ប៊ុត សាវង្ស)

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

តើលោកអ្នកឆ្លាតជាងក្មេងថ្នាក់ទី៥ដែរទេ?

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | មតិ 3

គណៈកម្មការពង្រាងសេចក្តីប្រកាសសិទ្ធិមនុស្សជាសាកល

ជួរខាងលើរាប់ពីឆ្វេង

Dr. Charles Malik (Lebanon)
Alexandre Bogomolov (USSR)
Dr. Peng-chun Chang (China)

ជួរកណ្តាលរាប់ពីឆ្វេង

René Cassin (France)
Eleanor Roosevelt (US)
Charles Dukes (United Kingdom)

ជួរខាងក្រោមរាប់ពីឆ្វេង

William Hodgson (Australia)
Hernan Santa Cruz (Chile)
John P. Humphrey (Canada)

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

How Can Young Women Develop a Leadership Style?

Young women may face unique challenges in asserting and developing a leadership style. Some struggle with managing others while maintaining a “good girl” image. They don’t want to be ignored, but they don’t want to be seen as too pushy, either. It’s a delicate balance to find a style that’s effective and feels like a good fit.

Leadership experts say women must navigate a “double-bind”: If they assert themselves forcefully, people may perceive them as not acting feminine enough, triggering a backlash. But if they act in a stereotypically feminine way, they aren’t seen as strong leaders.

One major problem is a shortage of female role models. People often learn leadership styles by observing others; but there are often few female executives to observe. Women can watch male leaders too, of course, but men can’t illustrate how to navigate female stereotypes.

Experts suggest several strategies. If there aren’t many female leaders at their employer, young women should join professional associations or community organizations to find role models. These nonwork settings also offer young women a chance to try out new leadership styles outside the office.

At work, young women should enlist mentors and solicit feedback on leadership techniques. After a meeting, ask a trusted superior what behaviors worked and what didn’t. Asking subordinates for feedback, however, is usually a mistake because it can indicate the leader is unsure of herself — a perception young female managers particularly want to avoid. In theory, these mentors could be either men or women, but young women should realize that male mentors may not be as aware of the unique challenges young women face in asserting leadership.

Leadership coaches encourage women to take charge of their office image by showcasing their workplace activities in thoughtful ways, such as leading presentations at meetings. They shouldn’t be content simply that their name is on an important report. Instead, they should actively engage colleagues and superiors, and talk frequently about their ideas and research.

Self-promotion may feel unnatural. Young women may worry that they’re setting expectations too high or drawing too much attention. But there are ways to feel more comfortable doing this. First, they should evaluate their work to pinpoint what differentiates them from other co-workers. Then, start small. One tactic? Exude enthusiasm about a company’s new project. The delight will translate to others as confidence, not self-aggrandizing braying. When the company has new projects in the works, women should suggest how their research and skills could contribute.

It’s also important for young female managers to ask superiors to back them up when others second-guess them. Women should ask their bosses to be ready to explain why they were chosen and what skills they bring to the position. Many women don’t ask for this support.

Tips

  • Join professional associations or community organizations to find role models.
  • Enlist mentors and solicit feedback on leadership techniques.
  • Take charge of your office image by showcasing workplace activities in thoughtful ways, such as leading presentations at meetings.

Source: The wall street journal.

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

ឲ្យនាងចាប់អារម្មណ៍ មិនបាច់វាចា!

ចំពោះបុរសទូទៅ នៅពេលដែលជួបនារីណាម្នាក់ដែលមានសម្រស់ស្រស់សោភា អត្តចរិតស្លូត បូតសុភាពរាបសា តែងមានអារម្មណ៍ថាចង់ស្គាល់ និងចង់បាននាងជាគូនែបនិត្យប្រតិព័ទ្ធស្នេហា ជាក់ជាមិនខាន។ បុរសមួយចំនួនចូលចិត្តលោតឆត្រ ពោលគឺមិនបានពិចារណា វិភាគឲ្យល្អិត ល្អន់ពីនារីម្នាក់នោះជាមុន។

បុរសដែលតាំងខ្លួនជាអ្នកក្លាហានបែបនេះតែងចូលទៅនិយាយលែបខាយ ត្រង់ៗ ជាហេតុធ្វើឲ្យ នារីម្នាក់នោះគិតថាគេមិនបានផ្ដល់តម្លៃឲ្យនាង និងយល់ថាអត្តចរិតបែបនេះអាកប្បកិរិយាឈ្លើយ មិនផ្ដល់តម្លៃដល់ នាង។ មុននឹងអ្នកសម្រេចថា ចង់ចែចង់នារីណាម្នាក់ដែលអ្នកចាប់អារម្មណ៍ ដំបូងត្រូវវិភាគជាមុនលើបុគ្គលិកលក្ខណៈរបស់នាង ថាតើនាងជានារីទាន់សម័យចូលចិត្តបែប ហ៊ឺហា ឬជានារីស្រគត់ស្រគំសាមញ្ញធម្មតា។ បន្ទាប់មក ធ្វើការវិភាគហើយ ត្រូវសម្លឹងមើលខ្លួនអ្នក ពីក្បាលដល់ចុងជើងថាតើរូបរាង និងអត្តចរិតរបស់អ្នកចូលទៅត្រូវនឹងការចង់បានរបស់នាង ដែរឬទេ។

ជាការពិតយើងមិនអាចមើលដឹងទាំងស្រុងពីនរណាម្នាក់នោះទេ ប៉ុន្តែតាមកាយវិការ និងអត្តចរិត អាចឲ្យយើងវិភាគបានប្រសើរផងដែរ។ បើអ្នកយល់ថាខ្លួននៅមានចន្លោះខ្វះខាតត្រូវព្យាយាម ប៉ះប៉ូវឡើង វិញ។ ពេលជួបនាងម្ដងៗត្រូវរៀបចំខ្លួនឲ្យបានរៀបរយ ព្រោះការស្លៀកពាក់បានស្អាត បាត អាចឲ្យអ្នកមានទំនុកចិត្តលើខ្លួនឯង ហើយនាងក៏យល់ថា អ្នកជាមនុស្សមិនម៉ត់ចត់សូម្បី តែការស្លៀកពាក់។ មួយវិញទៀតអ្នកត្រូវធ្វើអ្វីម៉្យាងឲ្យនាងចាប់អារម្មណ៍។

ឧទាហរណ៍ថានាងជាមិត្តរួមថ្នាក់របស់អ្នក ការប្រឹងប្រែងសិក្សាឲ្យក្លាយខ្លួនជាសិស្សលេច ធ្លោម្នាក់ក៏ អាចជាបច្ច័យមួយជួយឲ្យនាងចាប់អារម្មណ៍លើអ្នកដែរ។ អ្នកអាចជួយនាងនៅពេល ដែលនាងមានការលំបាក នេះអាចជាគំនិត ឬជាថវិកាព្រោះនាងនឹងយល់ថាអ្នកយកចិត្តទុកដាក់ លើនាង អ្នកក៏អាចធ្វើបែបនេះចំពោះមនុស្សជុំវិញដើម្បីឲ្យនាងមើលឃើញពី ចំណុចវិជ្ជមាន ពីអ្នកកាន់តែច្រើនឡើងៗ។ ពេលជួបនាងម្ដងៗអ្នកអាចសម្លឹងមុខនាងបន្តិច និងញញឹម ដាក់នាងដោយភាពរាក់ទាក់។ បើសិនជាអ្នកមានរួបរាងសង្ហាវិញគឺរឹតតែប្រសើរ នាងអាចចាប់ អារម្មណ៍មកលើអ្នកដែរតាំងពីពេលដំបូង។ ដូច្នេះជាជាងការសម្លឹងមើលនាងញឹកញាប់ អ្នកអាចធ្វើពើមិនចាប់អារម្មណ៍លើនាងច្រើនពេកទេ។ ធ្វើបែបនេះ នាងអាចគិតថា “យី! ខ្ញុំស្អាតប៉ុណ្ណឹងដែរម៉េចក៏គេមិនចាប់អារម្មណ៍លើខ្ញុំអីសោះ អញ្ចឹង” ជាហេតុធ្វើឲ្យនាងខិត កាន់តែកៀកចង់ដឹងពីអ្នកកាន់តែច្រើន។

ត្រូវចាំថា កុំឲ្យនាងដឹងថាអ្នកចាប់អារម្មណ៍នាងខ្លាំងពេក ធ្វើលក្ខណៈធម្មតាឲ្យនាងសម្លឹងអ្នក ច្រើនជាងអ្នកសម្លឹងនាង។ អ្នកអាចប្រើកន្ទុយភ្នែករបស់អ្នកសម្លឹងនាង ថាតើនាងកំពុងសម្លឹង មកអ្នកញឹកញាប់ឬទេ ព្រោះថាបើនារីណាម្នាក់ចាប់អារម្មណ៍នឹងអ្នកវិញគេនឹងសម្លឹងមក អ្នកជារឿយៗ។ នៅពេលដែលនាងចាប់ផ្ដើមមានអារម្មណ៍ល្អចំពោះអ្នក មានន័យថាអ្នក កំពុងដើរលើផ្លូវត្រូវហើយ ដូច្នេះព្យាយាមធ្វើល្អបែបនេះរហូតដល់ពេលមួយដែលអ្នកអាចនិយាយ ស្នើនាងជាដៃគូរបស់អ្នកបាន។

អូភ្លេចប្រាប់ដល់ប្រិយមិត្ត! នៅពេលចាប់ផ្ដើមដំបូងត្រូវឲ្យច្បាស់ផងដែរថា នាងនៅម្នាក់ឯង មិនមានសម្ពន្ធភាពស្នេហាជាមួយបុរសដទៃ ព្រោះថាបែបនេះអ្នកងាយនឹងប្រឈមនឹងបរាជ័យ ហើយបើសិនអ្នកយកបានបេះដូងរបស់នាងអ្នកនឹងមានបាបកម្មដោយសារ អ្នកជាជនទីបីចូល ទៅជ្រៀតជ្រែកបំបែកបំបាក់ស្នេហាអ្នកដទៃ។

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

សំដី​មេ​ដឹក​នាំ​ពិភព​លោក

ណាប៉ូឡេអុង បូណាប៉ារត៍

(១៧៦៩-១៨២១)

អ្នក​ចម្បាំង​ និង​យោធា​ដ៏​ល្បី​ល្បាញ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ដែល​ក្នុង​នាម​ជា​មេដឹកនាំ​បារាំង​លះ​បង់​ខ្លួន​ដើម្បី​ការ​បង្រួប​បង្រួម​ ទ្វីប​អឺរ៉ុប។

១. នៅ​ក្នុង​សង្រ្គាម​ បី​ភាគ​បួន​អាស្រ័យ​លើ​អត្តចរិត​បុគ្គល​ និង​ទំនាក់​ទំនង។ តុល្យភាព​ កម្លាំង​មនុស្ស និង​សម្ភារៈ​ ទទួល​ខុស​ត្រូវ​តែ​ចំណែក​មួយ​ភាគ​បួន​ដែល​នៅ​សល់​តែ​ប៉ុណ្ណោះ។

២. កង​ទ័ព​អាច​ប្រយុទ្ធ​បាន​ដោយ​សារ​ក្រពះ។

៣. គ្រាប់កាំភ្លើង​ដែល​អាច​សម្លាប់​ខ្ញុំ​បាន​ មិន​ទាន់​ត្រូវ​គេ​ផលិត​ចេញ​នៅ​ឡើយ។

៤. ពី​ភាព​ប្រសើរ​ថ្លៃ​ថ្នូរ​មកភាព​គួរ​ឲ្យ​អស់​សំណើច​ មាន​ចំងាយ​តែ​មួយ​ជំហាន​ប៉ុណ្ណោះ។ (​ក្រោយ​ពី​ដក​ទ័ព​ថយ​ពី​ក្រុង​មូស្គូ)

៥. ស្តេច​គ្រង​រាជ​ដែល​មាន​ឈ្មោះ​ល្អ​នៅ​ឆ្នាំ​ដំបូង នឹង​ត្រូវ​គេ​សើច​ចំអក​នៅ​ឆ្នាំ​បន្ទាប់។

អូតូ វ៉ុន ប៊ីស្មាក់

(១៨១៥-១៨៩៨)

“​អធិការ​បតី​ដៃ​ដែក​” ជាតិ​ព្រុស្យា​ដែល​បាន​បង្រួប​បង្រួម​ជាតិ​អាល្លឺ​ម៉ង់​​តាម​មធ្យោបាយ​ “​ឈាម​និង​ដែក”។

១. នយោបាយ​គឺ​ជា​សិល្បៈ​នៃ​កិច្ចការ​ដែល​អាច​សម្រេច​បាន។

២. ថ្វាយ​អំណាច​យោធា​ដ៏​ខ្លាំង​បំផុត​ឲ្យ​ទៅ​ស្តេច​ព្រុស្យា បន្ទាប់​មក​ព្រះ​អង្គ​នឹង​អាច​អនុវត្ត​គោល​នយោបាយ​ទៅ​តាម​បំណង​របស់​អ្នក។ គោល​នយោបាយ​នេះ មិន​អាច​សម្រេច​ទៅបាន​តាមរយៈ​ពាក្យ​សំដី ការប្រកួត​បាញ់ និង​ចម្រៀង​ទេ តែ​សម្រេច​បាន​តាម​រយៈ​ “​ឈាម​និង​ដែក”​។

៣. ប្រសិន​បើ​មាន​សង្រ្គាម​មួយ​ទៀត​នៅ​អឺរ៉ុប នោះ​វា​នឹង​កើត​ឡើង​ដោយសារ​រឿង​ឆ្កួត​ៗ​ខ្លះ​ៗ​ នៅ​តំបន់​បាល់កង់។

៤. នៅ​ពេល​អ្នក​និយាយ​ថា​ អ្នក​យល់​ស្រប​អ្វី​មួយ​ជាគោលការណ៍ មាន​ន័យថា​អ្នក​គ្មាន​ចេតនា​បន្តិច​សោះ​ នឹង​អនុវត្ត​វា។

វ៉្លាឌីមៀ អ៊ីលីជ ឡេនីន

(១៨៧០-១៩២០)

អ្នក​ទ្រឹស្តី​នយោបាយ និង​អ្នក​ដឹកនាំ​ខ្លាំង​​ នៃ​បដិវត្តន៍​ ដែល​បាន​ប្រែ​ក្លាយ​ប្រទេស​រុស្ស៊ី​ក្រោម​ស្តេច​ត្សា​ឲ្យ​ទៅ​ជា​ប្រទេស​ កុម្មុយនិស្ត​ទី១​នៅ​លើ​ពិភព​លោក។​

១. លទ្ធិ​កុម្មុយនិស្ត​ ជា​អំណាច​របស់​សូវៀត​ បូក​ផ្សំ​និង​អគ្គិសនីកម្ម​របស់​ប្រទេស​ទាំង​មូល។

២. ចក្រពត្តិ​និយម​ គឺ​ជា​ដំណាក់​កាល​ផ្តាច់​មុខ​ នៃលទ្ធិ​មូលធននិយម។

៣. សេរីភាព​ជា​វត្ថុ​មាន​តម្លៃ មាន​តម្លៃ​រហូត​ត្រូវ​កំណត់។

៤. ដរាប​ណា​មាន​រដ្ឋ​ពុំ​អាច​មាន​សេរីភាព។ នៅ​ពេល​មាន​សេរីភាព នឹង​ពុំ​មាន​រដ្ឋ។

៥. លទ្ធិ​ប្រជា​ធិបតេយ្យ​ មិន​ដូច​គ្នា​បេះ​បិត​នឹង​ការ​គ្រប់​គ្រង​ដោយ​សម្លេង​ភាគ​ច្រើន​ទេ។ លទ្ធិ​ប្រជា​ធិបតេយ្យ​​ជា​រដ្ឋ​មួយ​ដែល​ទទួល​ស្គាល់​ការយក​សំលេង​ភាគ​តិច​មក ​ដាក់​ឲ្យ​នៅ​ក្រោម​សម្លេង​ភាគ​ច្រើន​ គឺ​ជា​អង្គការ​មួយ​ដែល​ប្រើ​ប្រាស់​កម្លាំង​ជា​ប្រព័ន្ធ​ដោយ​វណ្ណៈ​មួយ​ ប្រឆាំង​នឹង​វណ្ណៈ​មួយ​ទៀត ដោយ​មនុស្ស​មួយ​ក្រុម​ប្រឆាំង​នឹង​មនុស្ស​មួយ​ក្រុម​ទៀត។

បេនីតូ មូសូលីនី

(១៨៨៣-១៩៤៥)

ជា​អ្នក​រៀប​ចំ​ចាត់​តាំង​បង្កើត​របប​ផ្តាច់ការ​ហ្វា​ស៊ីស​នៅ​អ៊ីតាលី និង​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​ជាមួយ​ អាដុលហ្វ៍ អ៊ី​ត្លែរ នៅ​អាល្លឺម៉ង់

១. បើ​ខ្ញុំ​រុល​ទៅ​មុខ​ តាម​ខ្ញុំ! បើ​ខ្ញុំ​ដក​ថយ​ សម្លាប់​ខ្ញុំ​ចោល! បើ​ខ្ញុំ​ស្លាប់​សង​សឹក​ឲ្យ​ខ្ញុំ!

២. អ្នក​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​គិត​ពី​ភាព​ហិង្សា។ សម្រាប់​ខ្ញុំ​​ហិង្សា​វា​ត្រឹម​ត្រូវ​តាម​សីលធម៌ណាស់ គឺ​មាន​សីលធម៌​ជាង​ការ​ព្រម​ព្រៀង​និង​ស្រុះ​ស្រួល​គ្នា​ទៅ​ទៀត។

៣. យើង​ត្រូវ​តែ​ចេញ​ដំណើរ​ឲ្យ​ទាន់​ចំពេល… ចាប់​ពី​ពេល​នេះ​ត​ទៅ​អ្វី​ៗ​ត្រូវ​តែ​ឆ្ពោះ​ទៅ​មុខ​ដោយ​សុក្រិត​ភាព។

ហ្សូសេហ្វ ស្តាលីន

(១៨៧៩-១៩៥៣)

ទទួល​តណែង​ពី​ឡេនីន​ក្នុង​នាម​ជា​មេដឹក​នាំ​សហភាព​សូវៀត និង​បាន​លើក​តម្កើង​ប្រជាជាតិ​មួយ​ឲ្យ​ប្រកួត​ប្រជែង​ជាមួយ​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​ដឹកនាំ​ពិភព​លោក

១. អ្នក​និពន្ធ​ជា​វិស្វករ​របស់​ព្រលឹង​មនុស្ស

២. បទ​ពិសោធន៍​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំបូរ​បែប បង្រៀន​យើង​ថា​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ គ្មាន​វណ្ណៈ​ណាមួយ​ស្ម័គ្រ​ចិត្ត​ជៀស​ផ្លូវ​ទុក​ឲ្យ​វណ្ណៈ​មួយ​ទៀត​ទេ។

៣. រដ្ឋ​ជា​ឧបករណ៍​មួយ​ក្នុង​ដៃ​របស់​វណ្ណៈ​កាន់​អំណាច ដែល​ត្រូវ​គេ​ប្រើ​ប្រាស់​សម្រាប់​បង្រ្កាប​ការ​ប្រឆាំង​របស់​សត្រូវ​នៃ​ វណ្ណៈ​នោះ។

អាដុលហ្វ៍ ហ៊ីត្លែរ

(១៨៨៩-១៩៤៥)

អ្នក​ដឹក​នាំ​របប​ផ្តាច់ការ​ហ្វាស៊ីស​នៅ​ប្រទេស​អាល្លឺម៉ង់ និង​ជា​អ្នក​វាត​ទី​កាន់​កាប់​ទ្វីប​អឺរ៉ុប​ដី​គោក​ក្នុង​សង្រ្គាម​លោក​លើក​ ទី​២

១. ជំនឿ​ពិបាក​លប់​បំបាត់​ជាង​ចំណេះ​ដឹង

២. ក្នុង​ប្រជា​ជាតិ​មួយ មហាជន​មួយ​ក្រុម​ធំ​.. ងាយ​នឹង​ក្លាយ​ជាជន​រង​គ្រោះ​ពី​ការ​ភូត​ភរ​ដ៏​ធំ​មួយ​ ជាង​មហា​ជន​មួយ​ក្រុម​តូច​ផ្សេង​ទៀត។

វីន​ស្តុន ឆឹច​ឈីល

(១៨៧៤-១៩៦៥)

នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​ដែល​បាន​ឈរ​ជើង​យ៉ាង​រឹង​មាំ​និង​ក្លាហាន​ ដើម្បី​តទល់​នឹង​កម្លាំង​ណាស៊ី​ក្នុង​កំឡុង​ពេល​ដ៏​អួរអាប់​បំផុត​នៃ​ អារ្យធម៌​បស្ចិម​ប្រទេស

១. យើង​រៀប​ចំ​ផ្ទះ​របស់​យើង ក្រោយ​មក​វា​នឹង​រៀប​ចំ​យើង​វិញ

២. សេចក្តី​ក្លាហាន​ត្រូវ​ចាត់​ទុក​ជា​គុណសម្បត្តិ​ដំបូង​គេ​របស់​មនុស្ស ព្រោះវា​ធានា​ដល់​គុណសម្បត្តិផ្សេង​ទៀត​ទាំង​អស់​។

៣. គេ​និយាយ​ថា​លទ្ធិ​ប្រជា​ធិបតេយ្យ​ជា​ទម្រង់​រដ្ឋាភិបាល​អាក្រក់​បំផុត លើក​លែង​តែ​ទម្រង់​រដ្ឋាភិបាល​ផ្សេង​ទៀត​ទាំងឡាយ​ណា ដែល​ទទួល​បាន​ការ​សាក​ល្បង​ពី​មួយ​ពេល​ទៅ​មួយ​ពេល។

៤. ជា​កំហុស​មួយ​ដែល​មនុស្ស​ម្នាក់​មើល​ទៅ​ឆ្ងាយ​ហួស​ពេក។ ក្នុង​ខ្សែ​ជីវិត​មាន​ចំនុច​តែ​មួយ​គត់​ដែល​អាច​ត្រូវ​ដោះស្រាយ​នៅ​ពេល​តែ​ មួយ​ដូចគ្នា។

៥. ប្រវត្តិសាស្ត្រ​ពិភព​លោក​ទំាង​មូល​ត្រូវ​សង្ខេប​មក​ត្រឹម​ការពិត​ដែល​ថា ប្រជាជាតិ​ខ្លាំង​តែង​មិន​ធ្វើ​ត្រឹម​ត្រូវ​ទេ ហើយ​នៅ​ពេល​ពួក​គេ​ទាមទារ​ឲ្យ​មាន​ភាពត្រឹម​ត្រូវ​លើ​ខ្លួន មាន​ន័យ​ថា ពូកគេ​លែង​ខ្លាំង​ទៀត​ហើយ។

៦.  នយោបាយ​គ្រោះ​ថ្នាក់​ជាង​សង្គ្រាម ព្រោះ​ក្នុង​សង្គ្រាម​អ្នក​អាច​ត្រូវ​គេ​សម្លាប់​តែ​ម្តង​គត់។

៧. សង្គ្រាម​ភាគ​ច្រើន​ ជា​សៀវភៅ​រាយ​ឈ្មោះ​កំហុស​ចោល​ម្សៀត។

៨. ចក្រ​ភព​របស់​អនាគត​កាល​គឺ​ចក្រភព​របស់​ចិត្ត។

៩. និយាយ​វែង​ឥត​ប្រយោជន៍​ តែង​តែ​ប្រសើរ​ជាង​សង្គ្រាម​អូស​បន្លាយ។

១០. ក្រៅ​ពី​សម​នឹង​ទទួល​ជោគ​ជ័យ គ្មាន​នរណា​ម្នាក់​ធានា​ថា​នឹង​ទទួល​បាន​វា​នៅ​ក្នុង​សង្គ្រាម​ឡើយ។

១១. នៅ​ពេល​អ្នក​ត្រូវ​សម្លាប់​មនុស្សម្នាក់​ វាគ្មាន​តំលៃ​អ្វី​ទេ​ដែល​ធ្វើឬក​ជា​សុភាព។

១២. សីលធម៌​សម្រាប់​ការងារ​គឺថាៈ ពេល​សង្គ្រាម​គេ​និយាយ​ពី​ដំណោះ​ស្រាយ ពេល​បរាជ័យ​គេ​ត្រូវ​ការ​ភាព​គឃ្លើន ពេល​ជោគជ័យ​ត្រូវ​មាន​ចិត្ត​អធ្យាស្រ័យ និង​ពេល​សន្តិភាព​ត្រូវ​មាន​សុច្ឆន្ទៈ។

មហាត្មៈ គន្ធី

(១៨៦៩-១៩៤៨)

មេ​ដឹកនាំអហិង្សា​និង​សាសនា​ឥណ្ឌា​ដែល​បាន​ដឹកនាំ​ការ​តស៊ូ​ទាមទារ​សេរីភាព​ពី​ការ​គ្រប់​គ្រង​របស់​អង់គ្លេស

១. ចំពោះ​មនុស្ស​ដែល​ក្រពះ​របស់​គេ​គ្មាន​អ្វី​សោះ អា​ហារ​គឺ​ជា​ព្រះ។

២. ខ្ញុំ​មិន​មែន​កសាង​ខ្លួន​សម្រាប់​សរសេរ​ទ្រឹស្តី តែ​សកម្ម​ភាព​ជា​គោល​ដៅ​របស់​ខ្ញុំ។

៣. ខ្ញុំ​ចាត់​ទុក​ខ្លួង​ឯង​ជា​ជនជាតិ​ហិណ្ឌូ គ្រិស្តសាសនិកជន អ៊ីស្លាម ជ្វីហ្វ ពុទ្ធសាសនិក និង​ខុងជឺ។

៤. អហិង្សា​គឺ​ជា​ខ​ដំបូង​នៃ​ជំនឿ​របស់​ខ្ញុំ។ វា​ក៏​ជា​ខ​ចុង​ក្រោយ​នៃ​គោលការណ៍​របស់​ខ្ញុំ។

៥. ភាព​មាន​តែ​មួយ​ជា​ច្បាប់​ធម្មជាតិ។ ចូរ​សំឡឹង​មើល​ភាព​ផ្តាច់​មុខ​នៃ​ការ​រះ​របស់​ព្រះ​អាទិត្យ។​ ភាព​មាន​តែមួយ​ក្នុ​ង​ជីវភាព​រស់​នៅ​ចាំបាច់ គឺ​ការ​ចេះ​ធ្វើ​ឲ្យ​ជីវិត​រីករាយ និង​ក្លៀវក្លា​ឡើង។

៦. ការ​បណ្តែត​បណ្តោយ​តាម​ចំណូល​ចិត្ត​ខ្លូន​តែង​មាន​ព្រំដែន តែ​គ្មាន​ទេ​សម្រាប់​ការ​អត់​ធ្មត់​ទប់​ចិត្ត​ខ្លួន​ឯង។

៧. បុគ្គល​ណាម្នាក់​ក៏​អាច​ប្រឆាំង​នឹង​​អំណាច​របស់​អាណចក្រ​មិន​ត្រឹម​ត្រូវ​ មួយ​ ដើម្បី​សង្គ្រោះ​កិត្តិយស​របស់​ខ្លួន សាសនា​របស់​ខ្លួន ព្រលឹង​របស់​ខ្លួន ហើយ​ចាក់​គ្រឹះ​សម្រាប់​ការ​ដួល​រលំ ឬ​ការ​កែ​ប្រែ​ថ្មី​ឡើង​វិញ​នៃអាណាចក្រ​នោះ។

៨.​ តើ​​មាន​ការ​ខុស​គ្នា​អ្វី​ទៅ​រវាង​ការ​ស្លាប់ កំព្រា និង​គ្មាន​ផ្ទះ​សម្បែង តើ​ការ​បំផ្លាញ​ដ៏​ឆ្កួត​លីលា​ត្រូវ​បាន​ចារក្រោម​ផ្លាក​ផ្តាច់​ការ​និយម ឬ​ក៏​ផ្លាក​ដ៏​ពិសិដ្ឋ​នៃ​សេរីភាព​ឬ​ក៏​ប្រជា​ធិបតេយ្យ?

ម៉ៅ សេទុង

(១៨៩៣-១៩៧៦)

រដ្ឋ​បុរស​បដិវត្តន៍​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​បង្កើត​សាធារណៈ​រដ្ឋ​ ប្រជា​មានិត​ចិន​ និង​ដាក់​ឲ្យ​អនុវត្ត​គម្រូ​រដ្ឋាភិបាល​កុម្មុយនិស្ត​តែ​មួយ​គត់​លើ​ពិភព​ លោក

១. ទ័ព​ឧទ្ទាម​ត្រូវ​រស់​នៅ​ក្នុង​ចំណោម​ប្រជាជន​ ប្រៀប​ដូច​ទឹក​និង​ត្រី។

២. នយោបាយ​ជា​សង្គ្រាម​គ្មាន​ការ​បង្ហូរ​ឈាម ឯសង្គ្រាម​ជា​នយោបាយ​មាន​ការ​បង្ហូរ​ឈាម។

៣. ជន​កុម្មុយនិស្ត​គ្រប់​រូប​ត្រូវ​យល់​នូវ​ការពិត​ដែល​ថា “​អំណាច​នយោបាយ​ដុះ​ចេញ​ពី​ចុងកាណុង”​។

៤. ការ​ទុក​ឲ្យ​បុប្ផា​មួយ​រយ​ទង​រីក​ និង​ថ្នាលគំនិត​មួយ​រយ​ដុះ​ដាល​ប្រជែង​គ្នា​ជា​គោល​នយោបាយ​សម្រាប់​ជំរុញ​ ការ​អភិវឌ្ឍន៍​វិស័យ​សិល្បៈ​និង​វិទ្យាសាស្ត្រ​ព្រម​ទាំង​វប្បធម៌​សង្គម​ និយម​ចំរុង​ចម្រើន​មួយ​លើ​ទឹក​ដី​របស់​យើង។

៥. គ្រាប់​បែក​បរមាណូ​ជា​ខ្លា​ក្រដាស​មួយ​ដែល​ពួក​ប្រតិកិរិយា​អាមេរិក​ប្រើ​ បន្លាច​ប្រជា​ជន។ វា​មើល​ទៅ​គួរ​ឲ្យ​ខ្លាច​ តែ​តាម​ពិត​ពុំ​ដូច្នេះ​ទេ​… រាល់​ពួក​ប្រតិកិរិយា​ជា​ខ្លា​ក្រដាស។​

ដក​ស្រង់​ចេញ​ពី​សៀវភៅ កំពូល​មេដឹកនាំ​ពិភពលោក កែ​សម្រួល​និង​រៀប​រៀង​ដោយ កែវ​សំណាង បោះពុម្ព​ឆ្នាំ​១៩៩៩

សាលារៀន

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

Why is the temple so important?

The Hindu temple was built mainly in the 11th and 12th centuries, by the same Khmer civilisation that built Angkor Wat. The Khmers dominated the region for five centuries. As Cambodia has a tragic recent history of genocide and civil war, politicians often look to the glorious distant past to inspire nationalist sentiment.

And Cambodian nationalists often use Thailand as a bogeyman to stoke nationalist fervour – charting a litany of wrongs such as the successive Thai invasions that helped destroy the once mighty Khmer empires and rendered the country defenceless against French colonial conquest in the 19th Century.

Thailand also took advantage of the chaos during World War II to occupy large chunks of western Cambodia, including the temples at Angkor Wat. It was forced to hand them back when the war ended.

The Thai military often treated Cambodian refugees who fled the civil wars of the 1970s and 80s harshly – and Thailand backed the remnants of the Khmer Rouge in their struggle against the Vietnamese occupation, so helping prolong the civil war.

On the Thai side, the Khmer civilisation profoundly influenced Thai culture, and there are many famous Khmer-style temples in Thailand. In recent years, a powerful nationalist lobby allied to the powerful military has helped drive a more muscular foreign policy agenda in Thailand.

Source: BBC news

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | មតិ​មួយ​

អ្នកដឹកនាំត្រូវមាន សុខភាព សមត្ថភាព និងគុណធម៌ដើម្បីបំពេញតួនាទីជាអ្នកដឹកនាំល្អ។

អ្នក​ដឹកនាំ​ត្រូវមាន​ សុខភាព សមត្ថភាព និង​គុណ​ធម៌​ដើម្បី​បំពេញ​តួនាទី​ជា​អ្នក​ដឹកនាំល្អ។

 សុខភាព ជាគុណសម្បត្តិ​ផ្នែក​រាង​កាយ​ដែលអ្នក​ដឹកនាំ​ទាំង​ឡាយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ឲ្យ​បាន​រឹង​ប៉ឹង។

សមត្ថភាព ជា​គុណ​សម្បត្តិ​ផ្នែក​សតិ​បញ្ញា​ដែល​អ្នក​ដឹកនាំទំាងឡាយ​ត្រូវ​បំពេញ​បន្ថែម​ឲ្យ​រឹង​រឹត​តែ​ខ្លាំង​ក្លា​ឡើង​ជាលំដាប់។

គុណធម៌​ ជា​គុណសម្បត្តិ​ផ្នែក​ផ្លូវចិត្ត​និង​ការ​ប្រព្រឹត្តិ ដែល​អ្នក​ដឹកនាំត្រូវ​ថែរក្សា​ និង​គោរព​ស្មើ​អាយុជីវិត​របស់​ខ្លួន។ បើ​ប្រៀបធៀប​នឹង​លំនៅដ្ឋាន​របស់​មនុស្ស​ គុណ​សម្បត្តិ​ទាំង​៣ ប្រការ​នេះ​មាន​ដូចតទៅ៖

សុខភាព ទុក​ជា​សសរ​ផ្ទះ មាននាទី​សម្រាប់​ទ្រ

សមត្ថភាព ទុក​ដូចជា​ជញ្ជាំង​ផ្ទះ មាន​នាទី​សម្រាប់​បិទបាំង

គុណធម៌​ ទុក​ដូច​ជា​ដំបូល​ផ្ទះ មាន​នាទី​សម្រាប់​ការពារ

គុណសម្បត្តិទី១ សុខភាព

លក្ខណៈ​របស់​អ្នក​មាន​សុខភាព​ល្អ​រួមមានដូចជា៖

- ជា​បុរស​ឬ​ស្ត្រី​ពេញ​លក្ខណៈ

- រាងកាយ​មិន​ពិកលពិការ

- ជា​មនុស្ស​មិន​ជរាពេក

- ជាមនុស្ស​មិន​វិកល​ចរិត​ មិន​សរសៃ​ប្រសាទ

- ធន់​នឹង​ជំងឺ​ គឺ​មិនងាយ​ឈឺ​ផ្តេសផ្តាស

- មិន​មាន​រោគ​ធ្ងន់ ឬ​សាហាវ​ណាមួយ​បៀតបៀន

- ជាមនុស្ស​មាន​អនាម័យ មិន​ស្មោក​គ្រោក

បើ​សិន​ជា​មាន​ជំងឺ​បៀតបៀន​ ត្រូវ​ប្រញាប់​ព្យាបាល​ឲ្យបាន​រួសរាន់ ព្រោះ​ថា​ការបណ្តែត​បណ្តោយ​ជំងឺ​តិច​តួច​ថ្ងៃ​នេះ​ អាច​នឹង​ឲ្យ​ឈឺ​ធ្ងន់​ថ្ងៃ​ស្អែក​ដែល​រឹត​ឲ្យ​ខូច​ការ​កាន់​តែ​ច្រើន។ នៅ​សហរដ្ឋ​អាមេរិក​កាល​ប្រធានាធិបតេយ្យ​រ៉ូណាល់​រេហ្គិន មាន​ជំងឺ​ធ្ងន់​ ត្រូវ​វះ​កាត់​ គេ​ឃើញ​ថា​លុយ​ដុល្លារ​ ដែល​ជារូបិយបណ្ណ​គោល​នៃ​សេដ្ឋកិច្ច​ពិភព​លោក​ចុះ​ថោក​ភ្លាម​មួយ​រំពេច រីឯ​ក្នុង​ករណី​ប្រទេស​កម្ពុជាវិញ ជំងឺ​របស់​សេនា​ប្រមុខ​ លន់ នល់ ជាបច្ច័យ​មួយ​យ៉ាងធំ​ផងដែរ ដែលនាំ​ឲ្យ​ប្រទេស​ខ្មែរធ្លាក់​ចុះ ព្រោះ​លោក​លន់​ នល់​ មិន​អាចមាន​សមត្ថភាព​បញ្ជា និង​ដឹកនាំ​ប្រទេស​ឲ្យ​ដិតដល់។

ពុទ្ធភាសិត​មួយ​ពោលថា “​ អរោគ្យា បរមា លាភា ការ​មិន​មាន​រោគ គឺ​ជាលាភ​ដ៏ធំបំផុត” ។

គុណសម្បត្តិ​ទី២ សមត្ថភាព

សមត្ថភាព គឺ​ភាព​ដែល​អាច​បំពេញកិច្ចការណាមួយ​ឲ្យ​សម្រេចបាន​ដោយ​មធ្យោបាយ​គ្រប់​បែប​យ៉ាង​ ទាំងផ្លូវកាយ​ ផ្លូវ​ចិត្ត ​ផ្លូវ​បញ្ញា ទាំង​ផ្លូវ​សម្ភារៈ។ សមត្ថភាព គឺ​ជា​ដំណើរ​ធ្វើកើត ដំណើរ​ដែល​អាច​ទៅរួច​អាច​ប្រឹង​ប្រែង​បាន។

លក្ខណៈ​របស់​អ្នក​មាន​សមត្ថភាព​មាន​៨​យ៉ាង គឺ​ជា​អ្នក​ជឿ​មាន​ហេតុផល​ ជា​អ្នក​មាន​ញាណ ជា​អ្នក​មាន​​ប្រាជ្ញា​ខ្ពង់​ខ្ពស់ ជា​អ្នក​ខ្លាំង​ប្រសើរ​លើស​គេ ជា​អ្នកមាន​កម្លាំង​១០ ជា​អ្នក​មានទេព​កោសល្យ ជា​អ្នក​មាន​យុត្តិធម៌ និង​ជាអ្នក​មាន​សេចក្តី​ព្យាយាម។

- អ្នក​ជឿមាន​ហេតុផលៈ “​ធ្វើមេ​គេហើយ ​នៅត្រចៀកស្រាល​ទៀត​ “​ នេះ​ជា​ពាក្យ​ដែល​ខ្មែរ​ចំណាំ​និយាយ​រិះ​គន់​មេដឹកនាំ​ណា​ដែល​គេ​និយាយ​អ្វី​បន្តិច​ក៏​ជឿ អ្វី​បន្តិច​ក៏​ខឹង​ ព្រោះ​គិត​ថា​រឿង​ហ្នឹង​ជារឿង​ពិត។ គោលការណ៍​នៃ​ការជឿចំនួន​១០​យ៉ាង​ដែល​ត្រូវ​យក​មក​ពិចារណា​មុន​ដាក់​ជំនឿ​ថារឿង​ហ្នឹង​ពិត​ឬ​មិន​ពិត៖ (១) កុំ​ដាក់​ចិត្ត​ជឿព្រោះ​គ្រាន់​តែ​ការ​បាន​ឮ​តៗ​គ្នាមក (២) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ដោយ​ការ​កាន់​តៗ​គ្នា​ជា​ប្រពៃណី​ត​មក​ (៣) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ដោយការ​និទាន​តៗ​គ្នា (៤) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ដោយការ​អាង​តម្រា​ឬ​គម្ពី (៥) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ការ​គិត​បែប​តក្ក​វិទ្យា (៦) កុំ​ដាក់​ចិត្ត​ជឿ​ដោយ​ការអនុមាន (៧) កុំ​ដាក់ចិត្ត​ជឿ​ព្រោះ​ការពិចារណា​តាម​បែប​ហេតុផល (៨) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ត្រូវ​នឹង​ទ្រឹស្តី​ដែល​បាន​ពិនិត្យ​ហើយ (៩) កុំ​ដាក់​ចិត្ត​ជឿព្រោះ​មើល​ទៅ​រូប​លក្ខណៈ​ដូចជា​អញ្ចឹង​មែន​ (១០) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​លោក​នោះ​ជា​គ្រូ​របស់​យើង។

- អ្នក​មាន​ញាណៈ ជា​អ្នក​មាន​ប្រាជ្ញា​ចាក់​ឆ្លុះ​ ដឹង​ជ្រៅ​ជ្រះ​ ដឹង​សព្វ​គ្រប់។ ញាណ​ ឬ​ការ​ដឹង​ច្បាស់​មាន​៣​ប្រការ គឺ​ដឹង​អតីតកាល(ដឹង​​ពី​អតីតកាល​របស់​រឿង កិច្ចការ​ ឬ​ហេតុការណ៍​ណាមួយ​ដោយ​ច្បាស់​លាស់ និង​អាច​កំណត់​លំដាប់​ហេតុការណ៍នោះ​បាន​គ្រប់​លក្ខណៈ) ដឹង​អនាគត​(កាត់​ស្មាន​ហេតុការណ៍​ដែល​នឹង​កើត​ឡើង​បាន​ដោយ​ត្រឹ​មត្រូវ ដោយ​យោង​ភ្ជាប់​នឹង​ហេតុការណ៍​បច្ចុប្បន្ន) និង​ដឹង​បច្ចុប្បន្ន​ (ដឹង​ដំណើរ​ការ​ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​ មាន​លក្ខណៈ​បែប​ណា មាន​បច្ច័យ​អ្វី​ខ្លះ មាន​លក្ខណ្ឌ​យ៉ាង​ណា)។

- អ្នកមាន​ប្រាជ្ញា​ជាន់​ខ្ពស់ៈ (១) ឃើញ​ហេតុ​ណាមួយ​កើត​ឡើង ក៏​អាច​វែក​ញែក​ពង្រីក​ ថ្លឹង​ថ្លែង ត​ភ្ជាប់​ទៅ​រក​ហេតុផល​ ឬ​វិបាក​ដែល​នឹង​ត្រូវ​កើត​ឡើង​ភ្លាម​មួយរំពេច ដូច​ពាក្យ​​ខ្មែរ​​ច្រើន​​ពោលថា “​ និយាយ​តែ​ពីរបី​ម៉ាត់​រហ័ស​យល់​ដឹង​ថា​ចង់​ធ្វើ​អ្វី ចង់​បាន​អ្វី​ភ្លាម ​”  (២) ឆាប់​ចាប់​បាន​សេចក្តី​លំអិត​នៃ​បញ្ហា ឬ​រឿង​ណាមួយ​ដែល​គេ​ពន្យល់​ ដឹង​ថា​រឿង​ហ្នឹង​មាន​ប្រភព​មក​ពីណា (៣) មាន​បញ្ញា​ឆ្លៀវ​ឆ្លាត​ក្នុង​ភាសា ស្គាល់ស័ព្ទ​ ពាក្យ​បញ្ញត្តិ ស្ទាត់​ជំនាញ​ក្នុង​ការនិយាយ ចេះ​និយាយ​ពិរោះ​ឲ្យ​គេស្តាប់បាន ឲ្យ​គេ​ចូល​ចិត្ត​ និង​ឲ្យ​គេ​ជឿ​ជាក់​ តាម​សេចក្តីប្រថ្នា​របស់​ខ្លួន (៤) បញ្ញា​គិត​លឿន​ យល់​ច្បាស់​ក្នុង​ចំណេះ​ដឹង​ អាច​យក​ទៅ​ប្រើ​ការ​បាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​ប្រសិទ្ធ​ផល ស្រប​ទៅ​តាម​ស្ថានការណ៍។

- អ្នក​ខ្លាំង​ប្រសើរ​លើស​គេៈ អ្នក​ដឹកនាំ​គេ ត្រូវ​ខ្លាំង​ជាង​ប្រជាជន ទើប​ប្រជាជន​ទុក​ចិត្ត​ឲ្យ​ធ្វើ​ជា​ប្រមុខ​គេ​បាន​។ ដើម្បី​ក្លាយ​ជា​មនុស្ស​អច្ឆរិយៈ​ក្នុ​ង​ក្រសែ​ភ្នែក​ប្រជា​ជន​ អ្នក​ដឹកនាំ​ត្រូវ (១) ការ​ឃើញ​ដ៏​ប្រសើរៈ ជា​អ្នក​ឃើញ​សេចក្តី​ទុក្ខ​របស់​ប្រជាជន ឃើញ​បញ្ហា​ក្នុង​សង្គម ជា​អ្នក​ពេញ​ចិត្ត​ក្នុង​ការ​ដើរ​សាកសួរ​ប្រជាជន​ខ្លួន (២) ការ​ស្តាប់​ដ៏​ប្រសើរៈ ចេះ​ស្តាប់​ ចូល​ចិត្ត​ស្តាប់ និង​ពូកែ​ស្តាប់ (៣) កាល​បើ​អ្នក​ដឹកនាំ​បាន​ឃើញ បាន​ដឹង នូវ​បញ្ហា សេចក្តី​ត្រូវការ និង​ដំណោះ​ស្រាយ ហើយ​ អ្នក​ដឹកនាំ​ត្រូវ​យក​មក​ចាត់​ចែង​ជា​ក្រុម ជា​ថ្នាក់​ ទៅ​តាម​ប្រភេទ តាម​លំដាប់​សំខាន់។ កន្លែង​ណា​ដែល​ព័ត៌មាន​មាន​មិន​គ្រប់​គ្រាន់​ក៏​យក​មក​បំពេញ​បន្ថែម។ កន្លែង​ដែល​លើស​ហួស​ពីការ​ពិត ក៏កាត់​ចេញ​ចម្រាញ់​តែ​របស់​ណា​ដែល​មាន​ប្រយោជន៍​ពិតៗ​ (៤) ការ​សិក្សា​ដ៏​ប្រសើរៈ សិក្សា​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ អ្វី​ជា​បញ្ហា​ចំបង​របស់​រាស្ត្រ អ្វី​ជា​ប្រភព​នៃ​បញ្ហា​ទាំង​នោះ អ្វី​ជា​សេចក្តី​ត្រូវ​ការ​ដែល​រាស្ត្រ​ចង់​បាន​យ៉ាង​ពិត​ប្រាកដ កម្មវិធីនិង​មធ្យោបាយ​ណា​ដែល​អាច​អាច​កំចាត់​នូវ​បញ្ហា​និង​បំពេញ​សេចក្តី​ត្រូវការ​របស់​រាស្ត្រ​បាន។ (៥) ជា​អ្នក​បម្រើ​ដ៏​ប្រសើរៈ បន្ទាប់​ពីបាន​សិក្សា​នូវ​បញ្ហា​ សេចក្តី​ត្រូវការ​ និងវិធី​ដោះ​ស្រាយ​ហើយ ត្រូវ​យក​ទៅ​អនុវត្តន៍​ឲ្យ​ក្លាយ​ជា​ប្រយោជន៍​រាស្ត្រ។ (៦) ការ​រំលឹក​ដ៏​ប្រសើរៈ កិច្ច​ការ​ណា​ដែល​អនុវត្តន៍​ហើយ អ្នក​ដឹកនាំ​ត្រូវ​តាម​ដាន ស្តាប់​ឲ្យ​បាន​ជា​រឿយៗ​ ថា​មាន​ដំណើរ​ដល់​ណា​ហើយ​ មាន​បញ្ហា​អ្វី​ជា​ឧបសគ្គ​ថែម​ទៀត​ទេ។ រួច​ហើយ​ក៏​យក​ព័ត៌មាន​ទាំង​នោះ​មក​ចាត់​លំដាប់​សារ​ជា​ថ្មី ព្រម​ទាំង​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់។

- អ្នកមាន​កម្លាំង​១០៖ (១) យល់​ច្បាស់​ពី​ច្បាប់​និង​គោលការណ៍​ដែល​ទាក់​ទង​នឹង​តួនាទី​របស់​ខ្លួន (២) យល់​ពី​ការ​ប្រព្រឹត្តិ​របស់មនុស្ស​និង​ដឹង​ថា​ការ​ប្រព្រឹត្តិ​បែប​នេះ​នឹង​នាំ​ដល់លទ្ធ​ផ​ល​បែប​នោះ ឬ​ថា​លទ្ធផល​បែប​នេះ​ចេញ​មក​ពី​ការ​ប្រព្រឹត្តិ​បែប​ណា (៣) យល់​ដឹង​ពី​មធ្យោបាយ​ យុទ្ធសាស្ត្រ​សម្រាប់​នាំ​ទៅ​រក​គោល​ដៅ (៤) យល់​ដឹង​ច្បាស់​ក្នុង​រឿង​សង្គម​វិទ្យា​ រដ្ឋសាស្ត្រ (៥)​ យល់​ច្បាស់​ពី​លក្ខណៈ​ខុសគ្នា​របស់​បុគ្គល​នីមួយៗ ក្រុម​នីមួយៗ បក្ស​នីមួយៗ​ ទាំង​ខាង​អាធ្យាស្រ័យ​ និន្នាការ មនោគម​វិជ្ជា និង​ភាព​ប៉ិន​ប្រសព្វ​ពី​កំណើត (៦) យល់​ដឹង​ពី​ភាព​ផ្សេង​ៗ​ រវាង​បុគ្គល​ខាង​ផ្នែក​កម្រិត​សតិបញ្ញា សមត្ថភាព​ វិវឌ្ឍនាការ​ក្នុង​ផ្នែក​ផ្សេង​ៗ​ និង​ការ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍ (៧) ដឹង​នូវ​បច្ច័យ​ផ្សេងៗ​ដែល​នឹង​ទៅ​ជា​ឧបសគ្គ ឬ​ជា​ជំនួស​ក្នុង​ការ​ដឹកនាំ និង​ចេះ​កែ​ខៃ​កត្តា​ទាំង​នោះ (៨) ដឹង​ពី​អតីតកាល និង​បទ​ពិសោធន៍​របស់​អ្នក​នៅ​ក្រោម​បង្គាប់ (៩) ប្រមើល​មើល​ដឹង​នូវ​ផល​អនាគត​ និង (១០) ដឹង​ច្បាស់​ប្រាកដ​ក្នុង​ចិត្ត​នូវ​លក្ខណៈ​ផលសម្រេច​ដែល​ខ្លួន​ចង់បាន​។

- អ្នកមាន​ទេពកោសល្យៈ ប៉ិន​ប្រសប់​ ឈ្លាសវៃ ដូច​ពាក្យ​ខ្មែរ​និយាយ​ថា “​ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ”​។ (១) ឆ្លាត​ក្នុង​ការ​ចំរើន ដឹង​ធ្វើ​អ្វីនាំ​ឲ្យ​ចំរើន (២) ឆ្លាត​ក្នុង​សេចក្តី​វិនាស​ ដឹង​ថា​អ្វី​ដែល​នាំ​ឲ្យ​កើត​ក្តី​វិនាស​ (៣) ប៉ិន​ប្រសប់​ក្នុង​វិធី​ដោះ​ស្រាយ​និង​សម្រេច​ផល។

- អ្នក​មាន​យុត្តិ​ធម៌ៈ ជៀស​វាង​អគតិ​៤ គឺ (១)​ លំអៀង​ព្រោះ​ស្រឡាញ់ (២) លំអៀង​ព្រោះ​ក្រោធ ព្រោះស្អប់ (៣) លំអៀង​ព្រោះ​ខ្លាច មាន​ខ្លាច​គេ​បៀត​បៀន​ជាដើម (៤) លំអៀង​ព្រោះ​វង្វេង​ព្រោះ មិន​ដឹង​ដល់​សាច់រឿង។

- អ្នក​មាន​សេចក្តី​ព្យាយាមៈ សេចក្តី​ព្យាយាម​របស់​អ្នក​ដឹកនាំ​ត្រូវ​ប្រកប​ដោយ​អង្គ​៤​ប្រការ​ គឺ​ព្យាយាម​ការ​ពារ​កុំ​ឲ្យ​កើត​បញ្ហា ព្យាយាម​កំចាត់​បញ្ហា​ដែល​មាន​ឲ្យ​អស់​ទៅ ព្យាយាម​សាង​នូវ​សេចក្តី​សុខ​ស្រួល​ឲ្យ​កើត​មាន​ឡើង និង​ព្យាយាម​រក្សា​នូវ​សេចក្តី​សុខ​ស្រួល​នោះ​ឲ្យ​គង់​វង្ស​ចម្រើន​ត​ទៅ​ទៀត។

គុណ​សម្បត្តិ​ទី​៣ គុណធម៌

គុណធម៌​ធំៗ​របស់​អ្នក​ដឹកនាំ​មាន ទសពិធរាជធម៌​ ១០​ចំនុច និង​ ព្រហ្មវិហារ​ធម៌ ៤​ចំនុច។

- ទសពិធរាជធម៌

១. ទាន បាន​ដល់​ការ​ឲ្យ​៣​ប្រការ​ធំៗ គឺ ឲ្យ​វត្ថុ ឲ្យ​ចំណេះ​ដឹង និង​ឲ្យ​ការ​អភ័យ​ទោស។

២. សីល​ ឬ​ការ​ប្រព្រឹត្ត​ល្អៈ ធ្វើ​ខ្លួន​ស្ថិត​ក្នុង​ប្រក្រតីភាព​ មិន​បង្ក​សេចក្តី​ក្តៅ​ក្រហាយ​ដល់​អ្ន​ក​ដទៃ គោរព​ច្បាប់​វិន័យ​ ចិញ្ចឹម​ជី​វិត​ក្នុង​ផ្លូវ​សុចរិត និង​ប្រើ​របស់​ទ្រព្យ​ប្រកប​ដោយ​ការ​ពិចារណា។

៣. បរិច្ចាគ​ ឬការ​បរិច្ចាគៈ លះ​បង់​ដោយ​ពុំ​គិត​ចង់​បាន​អ្វី​មក​វិញ ដែល​ជា​បច្ច័យ​ឲ្យ​គេ​គោរព សរសើរ ជា​គម្រូ។ លះ​បង់​ទ្រព្យ​ដើម្បី​អវៈយវៈ លះ​បង់​អវៈយវៈ​ដើម្បីជីវិត លះ​បង់​ជីវិត​ដើម្បី​ភាព​ត្រឹម​ត្រូវ។

៤. អាជ្ជវៈ​ ឬការស្មោះត្រង់ៈ ត្រង់​ក្នុង​តួនាទី ត្រង់​ក្នុង​ការងារ ត្រង់​ចំពោះ​វាចា ត្រង់​ចំពោះបុគ្គល ត្រង់​ចំពោះ​ប្រជា​រាស្ត្រ និង​​ត្រង់​ចំពោះ​សេចក្តី​ល្អ។

៥. មទ្ទវៈ​ ឬ​ការ​ទន់​ភ្លន់ៈ មិន​រឹង​រូស មិន​ចចេស គោរព​ទៅតាម​មតិ​របស់​រាស្ត្រ​ បត់​បែន​ទៅតាម​ស្ថានការណ៍​ ធ្វើ​ឲ្យ​សង្គម​ កើត​សាមគ្គីភាព​។

៦. តបៈ​ ឬការ​ដុត​កិលេសៈ ការ​ដុត​កំដៅ​អំពើ​អាក្រក់​ ដុត​កម្លោច​ជន​អាក្រក់​កុំ​ឲ្យ​មាន​ក្នុង​សង្គម ធ្វើ​ឲ្យ​ជន​អាក្រក់​មិន​ហ៊ាន​ធ្វើ​បាប​តទៅ​ទៀត ធ្វើ​ឲ្យ​ជន​ល្អ​មាន​ចិត្ត​ធ្វើ​ល្អ​ជា​ប្រយោជន៍​រួម។

៧.​ អក្កោធៈ​ ឬ​ការ​មិន​ក្រោធៈ មិន​ក្រោធ​ មិន​ខឹង ព្រោះ​សេចដ្ឋកិច្ច​ក្តី នយោបាយ​ក្តី ទាហាន​ក្តី​ មិន​អាច​ប្រើ​ខឹង​បាន​ទេ ព្រោះខឹង​នាំ​ឲ្យ​ខុស។

៨. អវិហឹង្សា​ ឬ​ការ​មិន​បៀត​បៀនៈ គោរព​សិទ្ធិ​មនុស្ស​ សិទ្ធិ​កុមារ សិទ្ធិ​ស្ត្រី និង​សិទ្ធិ​សត្វ​តិរច្ឆាន។

៩. ខន្តី​​ ឬ​ការ​អត់​ធន់ៈ ទាល់​តែ​ អត់​ធន់ អត់​ទ្រាំ អត់​ធ្មត់ ទើប​សម​គួរ​ធ្វើ​ជា​អ្នក​ដឹកនាំ។ អត់​ធន់​ចំពោះ​កិលេស​ខ្លួន អត់​ធន់​ចំពោះភាព​ល្ងង់​ខ្លៅ​របស់​ខ្លួន អត់​ធន់​ចំពោះ​អ្នក​តូច​ អត់​ធន់​ចំពោះ​ការងារ​របស់​ខ្លួន អត់​ធន់​ចំពោះ​ពាក្យ​ណែនាំ ពាក្យ​ប្រឹក្សា អត់​ធន់​ចំពោះ​សេចក្តី​ប្រមាទ​ធ្វេស​ប្រហែល អត់​ធន់​ចំពោះ​មនុស្ស​ល្ងង់ អត់ធន់​ចំពោះ​កូន​ក្មេង អត់​ធន់​ចំពោះ​អ្នក​ប្រឆាំង អត់​ធន់​ចំពោះ​ពាក្យ​ត្មះ​តិះដៀល អត់​ធន់​ចំពោះ​សង្គម អត់​ធន់​ចំពោះ​ពេលវេលា អត់​ធន់​ចំពោះ​ការ​ប្រែប្រួល​នៃ​ធម្មជាតិ អត់​ធន់​ចំពោះ​បដិបត្តិ​ធម៌ ។ល។

១០. អវិរោធនៈ ឬ​ការ​មិន​ធ្វើ​ខុសៈ ភាវនា​ជាប់​ជា​ប្រចាំថា អញ​នឹង​មិនធ្វើ​ខុស អញ​នឹង​មិន​ធ្វើ​ខុស

- ព្រហ្មវិហារ​ធម៌ៈ

១. មេត្តាៈ អាណិត​ស្រឡាញ់​ចង់​ឲ្យ​គេ​បាន​សុខ។

២. ករុណាៈ ជួយ​សង្គ្រោះ​ឲ្យ​គេ​រួច​ពី​ទុក្ខ។

៣. មុទិតាៈ ត្រេក​អរ​ដែល​គេ​បាន​សុខ។

៤. ឧបេក្ខាៈ ដាក់​ចិត្ត​ជា​កណ្តាល

 ប្រភពៈ សៀវភៅ ព្រះ​បាទ​ធម្មិក និពន្ធ​ដោយ ឥន្ទ​បញ្ញោ​ភិក្ខុ ហេង មណី​ចិន្តា​ បោះ​ពុម្ព​ឆ្នាំ​១៩៩៥

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

រៀន​យ៉ាង​ម៉េច​ទើប​ទទួល​បាន​ចំណេះ​ដឹងអតិបរមា?

ច្រក​​ផ្លូវសំខាន់​​ដែល​អាច​ផ្តល់​ចំណេះ​ដឹង​​ដល់​អ្នក​សិក្សា​រៀន​សូត្រ​​រួម​មានៈ

១. ការ​អាន

២. ការ​សរសេរ

៣.​ ការ​សន្ទនា

៤. ការ​សង្កេត

ការអាន

គួរ​ជ្រើស​រើស​យក​សៀវភៅ​ណា​ដែល​ផ្តល់​ចំណេះ​ដឹង។ គួរ​ជៀស​វាង​សៀវភៅ​ ដែល​អាច​ប្រែ​ក្លាយ​ជា​ថ្នាំ​ពិល ឬ​សៀវភៅ​ណា​ដែល​អាន​ហើយ​ស្រង់​យក​ប្រយោជន៍​គ្មាន​ ខាត​ពេល​ឥតប្រយោជន៍។ ដើម្បីនឹង​បាន​ប្រយោជន៍​អតិបរមា​ពី​សៀវភៅ​ គេគួរ​ប្រតិបត្តិ​តាម​គោលការណ៍​ដូច​តទៅៈ

- ខិត​ខំ​អានសៀវភៅ​មួយ​ក្បាល​ ឲ​យល់​សេចក្តីជាក់​ច្បាស់ ចាំ​ខ​សំខាន់​ៗ ប្រសើរ​ជាង​អាន​សៀវភៅដប់​ក្បាល​តែចាប់​យក​គោល​សំខាន់​មិន​បាន។

- ទោះបី​អាន​សៀវភៅ​ក្តី ស្តាប់​សន្ទរកថា​ក្តី ចូរ​កុំ​ស្តាប់​ឬអាន​ត្រឹម​តែ​សេចក្តី​ដែល​បាន​ឮ ឬឃើញ។ ចូរ​ពិចារណា​ឲ​ចូល​ដល់​ជម្រៅ​​អាថ៌​កំបាំង​ពី​ខាង​ក្រោយ​អត្ថបទ​របស់​អ្នក​និពន្ធ។

- ពេល​អាន​សៀវភៅត្រូវ​ខិត​ខំវិនិច្ឆ័យ​ថា​អ្នក​និពន្ធ​មាន​វិធី​និពន្ធ​យ៉ាង​ម៉េច? ចូល​ចិត្ត​និពន្ធ​រឿង​អ្វីច្រើន​ជាង​គេ? ហើយ​គួរ​ប្រៀប​ធៀប​ជាមួយ​ស្នាដៃ​របស់​អ្នក​និពន្ធ​ផ្សេង​ទៀត​ តើ​មួយ​ណា​ល្អ​ជាង?

- ប្រការសំខាន់​បំផុត គឺរាល់​ពេល​អាន​ចប់​ ត្រូវ​ខិត​ខំ​នឹក​ថា​យើង​ទទួល​បាន​សេចក្តីអ្វីខ្លះ ហើយ​យើង​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពីការ​អាន​សៀវភៅ​នេះ។

ការសរសេរ

ចំណេះ​ដឹង​ដែល​ទទួល​បាន​មក​ហើយ ជួនកាល​នៅ​ស្រពិច​ស្រពិល ប៉ុន្តែ​លុះ​បាន​ចាប់​ប៊ិច​សរសេរ​ចេញ​មក​ហើយ​ ក៏​ស្រាប់​តែ​ច្បាស់​លាស់​ឡើងភ្លាម​មួយ​រំពេច។ ការ​សរសេរ​​មិន​ត្រឹម​តែ​ជួយ​កត់​ត្រា​កុំ​ឲ​ភ្លេច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​នាំ​ផ្លូវ​ឲ​កើត​គំនិត​ថ្មី​ៗ​ទៀត​ផង។ សូម​ធ្វើ​តាម​ការ​ណែ​នាំ​ខាង​ក្រោម​ដើម្បី​ឲ​ខួរ​ក្បាល​កាន់​តែ​រួស​រវើកៈ

- ហ្វឹកហាត់​សរសេរ​ជារៀង​រាល់​ថ្ងៃ នោះ​លោក​អ្នក​នឹង​ឃើញ​ថា​គំនិត​រត់​មក​លោក​អ្នក​ច្រើន​ជាង​ពេល​ដែល​លោក​អ្នក​គិត​ឬនិយាយ ជា​អនេក។

- ប្រសិន​បើ​មាន​គំនិត​អ្វី​ថ្មី​លេច​ឡើង​ ត្រូវ​សរសេរ​ទុក​ភ្លាម។

- ត្រូវ​ហាត់​កត់​ត្រា​កិច្ច​ការ​ដែល​លោក​អ្នក​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ស្អែក។ ស្អែក​ឡើង​ត្រូវ​ពិនិត្យ​មើល​ កិច្ចការ​ទាំង​នោះ តើ​បាន​ធ្វើអ្វី​ខ្លះ​ មិន​បាន​ធ្វើ​អ្វីខ្លះ។ ប្រសិន​បើ​លោក​អ្នក​ធ្វើ​បាន​ដូច្នេះ រាល់​ថ្ងៃ​ ត្រឹម​តែ​មួយ​ខែ​ប៉ុណ្ណោះ លោក​អ្នក​នឹង​ឃើញថា​ខ្លួន​ឯង​ប្រែប្រួល។

ការ​សន្ទនា

ការ​សន្ទនា​គឺ​ជា​ផ្លូវ​ដ៏​ប្រសើរ​មួយ​ដែល​ជួយ​ឲ​យើង​ទទួល​បាន​ចំណេះ​ និង​គំនិត​ជាច្រើន​ ទោះ​ជា​ការ​សន្ទនា​​នោះ​ជាមួយ​មនុស្ស​ប្រភេទ​ណា​ក៏​ដោយ។

- ពេល​សន្ទនា​ជាមួយ​នរណា​ម្នាក់​ យើងគួរ​ដឹក​នាំ​ការ​សន្ទនា​ចូល​ដល់​រឿង​ដែល​ដៃគូ​សន្ទនា​ស្ទាត់​ជំនាញ​បំផុត។ នេះ​ជា​ផ្លូវ​នាំ​ឲ​យើង​ទទួល​បាន​ចំណេះ​ថ្មី​ៗ។

- គួរ​ព្យាយាម​ស្តាប់​ឲ​បាន​ច្រើន និង​និយាយ​តិច​តួច​បាន​ហើយ​ ព្រោះ​អ្នក​និយាយ​ច្រើន​ ច្រើន​តែ​គេ​ធុញ​ទ្រាន់។

ការ​សង្កេត

ចំណេះ​ដែល​មាន​ប្រយោជន៍​ក្រៃ​លែង​ដល់​យើង​ បាន​មក​ពី​ការ​សង្កេត។ ការសង្កេត​ធ្វើ​ឲ​យើង​ទទួល​បាន​ចំណេះ​ថ្មីៗ​ និង​ស្រូប​ទាញ​យក​ចំណេះ​ដឹង​បាន​ពី​គ្រប់​ទី​កន្លែង។

- ត្រូវ​ខិត​ខំ​ហាត់​សង្កេត មើល​វត្ថុ​ផ្សេង​ៗ​ដោយ​ល្អិត​ល្អន់ កុំ​មើ​ល​ត្រឹម​តែ​សំបក​ក្រៅ។

- ព្យាយាម​សង្កេត ដោយ​ធ្វើ​ហាក់​ដូច​ជា​នឹង​ត្រូវ​នរណា​សួរ​យើង​អំពី​វត្ថុ​នោះ ហើយយើង​ប្រុង​ប្រៀប​នឹង​ឆ្លើយ​ប្រាប់​ពេញ​លេញ​គ្រប់​ជ្រុង​ជ្រោយ។

កាល​បើ​បាន​ប្រតិបត្តិ​តាម​ គោល​ទាំង២​ខាង​លើ​ជា​ប្រចាំ​ហើយ យើង​នឹង​ទទួល​បាន​ប្រយោជន៍​ជាទីបំផុត ព្រោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មាន​របស់​ច្រើន​ណាស់​ដែល​ឆ្លង​កាត់​ភ្នែក​ត្រចៀក​យើង។ របស់​ទាំង​នោះ​អាច​នឹង​មាន​ប្រយោជន៍​ដល់​យើង កាល​បើ​មិន​ចេះ​សង្កេត​​ ក៏​ទុក​ដូចជាការ​បណ្តោយ​ឲ​ “​កំណប់​ទ្រព្យ​ដើរ​រំលង​ទៅ​ជា​រៀង​រាល់​ថ្ងៃ”​។

(ស្រង់​ចេញពី​ សៀវភៅ​នយោបាយ​អំរំខួ​រក្បាល​ដែល​និពន្ធ​ដោយ ម៉ៅ​ សុវណ្ណា បោះពុម្ព​លើ​ទី​១​ឆ្នាំ ១៩៧១)

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

បុគ្គល​តែង​ពោល​ពាក្យ​៣​យ៉ាង​

១. ពោល​ពាក្យ​ដូច​ដុំ​លាមកៈ មនុស្ស​តែង​បរិភោគ​អាហារ​ជា​ធម្មតា។ តែ​ការ​បរិភោគ​អាហារ​ខុស​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​រាគ​រុះ លាមក​ធំ​ក្លិន​ស្អុយ។ លុះ​ខ្យល់​បក់​មក​ក៏​នាំ​ក្លិន​ស្អុយ​ទៅ​គ្រប់​ទិស​ទី។ យ៉ាង​ណាម៉ិញ​ពាក្យ​សំដី​ស្មោក​គ្រោក​មាន​ពាក្យ​កុហក ពាក្យ​ញុះ​ញង់​ ពាក្យ​ប្រមាថ​ត្រគោះ​បោះបោក និង​ពាក្យ​ឡេះឡោះ​ឥត​ប្រយោជន៍​ជា​ដើម ជាហេតុ​នាំ​ឲ្យ​ខូត​ប្រយោជន៍​ និង​រង្កៀស​ចិត្ត​អ្នក​ស្តាប់។ កេរ្តិ៍​ឈ្មោះ​អ្នក​និយាយ​​ក៏​ស្អុយ​រលួយ​ដូច​ក្លិន​លាមក​ សព្វ​ទីកន្លែង។

២. ពោល​ពាក្យ​ដូច​ផ្កាៈ ធម្មតា​ផ្កា​កាលណា​វារីក វា​ចោល​ក្លិន​ក្រអូប​ ហើយ​ខ្យល់​បក់​នាំ​ក្លិន​ក្រអូប​ទៅ​គ្រប់​ទិស​ទី។ អ្នក​ផង​ទាំង​ឡាយ​សប្បាយ​ចូល​ចិត្ត​យក​ផ្កា​នោះ​មក​ធ្វើ​ជា​គ្រឿង​តុបតែង​លំអ​ខ្លួន។ ទោះ​បី​ផ្កា​នោះ​មាន​ដើម​មិន​ល្អ សំបក​គ្រើម​ ស្លឹក​ជូរ​ចត់​ខា ផ្លែ​អត់​រស​ជាតិ​ក៏​ដោយ ក៏​គេ​នៅ​តែ​ចូល​ចិត្ត។ ដូច​នេះ​ ដើម​ ស្លឹក មែក ផ្លែ និង​ចំណែក​ផ្សេងៗ​ទៀត​នៃ​ដើម មាន​តម្លៃ​ដោយ​សារ​តែ​ផ្កា។ យ៉ាង​ណា​ម៉ិញ​មនុស្ស​ទោះ​បី​មាន​រូប​អាក្រក់​ក៏​ដោយ តែ​ពោល​ពាក្យ​សំដី​ប្រកប​ដោយ​គុណ​ធម៌ សីលធម៌ ដែល​ញ៉ាំង​ប្រយោជន៍​ឲ្យ​អ្នក​ដទៃ​និង​ខ្លួន​ឯង​ហើយ អ្នក​នោះ​ក៏​មាន​ឈ្មោះ​ក្រអូប​ដូច​ជា​ផ្កាអញ្ចឹង​ដែរ ហើយ​អ្នក​ផង​ទាំង​ពួង​ក៏​ចូល​ចិត្ត​គោរព​រាប់​អាន។ បុគ្គល​ពោល​ពាក្យ​យ៉ាង​នេះ​មាន​២​បែបៈ ក) ពោល​ពាក្យ​ល្អ​ទាំង​ទី​កំបាំង​មុខ​និង​ទី​ចំពោះ​មុខៈ នៅ​ចំពោះ​មុខ​ប្រើ​ពាក្យ​ ព្រះ​តេជគុណ​ លោក​ពូ អ្នក​មីង អ្នក​នាង… លុះ​ទីកំបាំង​មុខ​ក៏​ប្រើ​ពាក្យ​ដដែល។ ខ) ពោល​ពាក្យ​ល្អ​តែ​ចំពោះ​មុខៈ នៅ​កំបាំង​មុខ​ប្រែ​ជា​ហៅ​ អ្នក​នេះ​ អ្នក​នោះ អានេះ​ អានោះ​ ទៅ​វិញ។

៣. ពោល​ពាក្យ​ផ្អែម​ដូច​ទឹក​ឃ្មុំៈ ធម្មតា​ទឹក​ឃ្មុំ​សុទ្ធ​រមែង​ផ្អែម​ឆ្ងាញ់​ជាង​ទឹក​ឃ្មុំ​មិនសុទ្ធ​ដែល​លាយ​ទៅ​ដោយ​ទឹក។ ទឹក​ឃ្មុំ​មិន​សុទ្ធ​ធ្វើ​ឲ្យ​អ្ន​កបរិភោគ​ទ្រលាន់។ យ៉ាង​ណា​ម៉ិញ​អ្នក​ដែល​ពោល​ពាក្យ​ពីរោះ មិន​ប្រាថ្នា​លាភ​សក្ការៈពី​អ្នក​ដទៃ​​ពោល​ចេញ​ពី​ចិត្ត​បរិសុទ្ធ ប្រៀប​ដូច​ជា​ទឹក​ឃ្មុំ​សុទ្ធ​ តម្លៃ​របស់​គេ​នៅ​តែ​មាន​ជា​ដរាប។ ចំណែក​ឯ​អ្នក​ពោល​ពាក្យ​ពីរោះ​ព្រោះតែ​លាភ​សក្ការៈ (ចិត្ត​ជា​ទេវទត្ត មាត់​ជា​ទេវតា) ប្រៀប​ដូច​ជា​ទឹក​ឃ្មុំ​មិន​សុទ្ធ ពេល​គេ​ដឹង​ការ​ពិត​ក៏​រក​តម្លៃ​ប្រើ​ប្រាស់​គ្មាន។

(ស្រង់ចេញ​ពី​ទស្សនាវដ្តីកម្ពុជ​សូរិយា)

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ

ល្បិច​ទី​១៦​ ដុត​ឲ្យ​ច្រឡោត​បញ្ឆោត​ឲ្យ​ខឹង

ល្បិច​ ដុត​ឲ​ច្រ​ឡោត​ បញ្ឆោត​ឲ​ខឹង សំដៅ​ទៅ​លើប្រើ​ពាក្យ​សំដី​ ឬ​សកម្មភាព​អុជ​អាល​ធ្វើ​ឲ​គេ​ខឹង​សម្បា ដើម្បី​សម្រេច​តាម​បំណង​របស់​ខ្លួន។​ ល្បិច​នេះ​ អនុវត្តន៍​មាន​ប្រសិទ្ធភាព​ចំពោះ​មនុស្ស​ឆេវ​ឆាវ​តក់​ក្រហល់​ មនុស្ស​នឹង​ធឹង​អត់​ធ្មត់​ គេ​ពិបាក​ដុត​ឲ​ខឹង​ណាស់​។ ឧទាហរណ៍​ មនុស្ស​ដូច​ ចាវ ឆាវ ពូកែ​សង្ស័យ​ច្រើន​ មិន​ងាយ​ជឿ​សំដី​គេឡើយ ល្បិច​បែប​នេះ​មិន​អាច​ប្រើ​ការ​បាន​ឡើយ​ បែរ​ជា​អាច​កាំបិត​ចិត​ដង​ឯង​វិញ​។ ល្បិច​ដុត​ឲ​ខ្លោច​ របស់​ ខុង ម៉េង​ ពិត​ជា​ពូ​កែ​ដល់​កំពូល​ អាច​អុជ​អាល​ទាល់​តែ​ ចូវ​ យី​ ខឹង​ស្លាប់​ ជេ​ស្តេច​ឡាង ច្រឡោត​ទាល់​តែ​ក្ស័យ​ជីវ៉ា តែ​មក​ប៉ះ​ជាមួយ​ ស៊ី​ម៉ាអ៊ី​ ក៏​ទាល់​តំរិះ។

ប្រវត្តិ​ពិត​សម័យ​ ចាន់​គួក​ (៤៧៥ មុន​គ.ស ដល់​២២១ មុន​គ.ស)

នគរ​ឈីន មានអំណាច​និង​កម្លាំង​ខ្លាំង​ជាង​គេ ជា​ញឹក​ញាប់​តែងតែ​ឈ្លានពាន​នគរ​ជិត​ខាង។​ អ្នក​នយោយបាយ​ដ៏​កំពូល​នា​សម័យ​នោះ​ គឺ​ឧបរាជ ស៊ូ​ ឈីង កំពុង​រិះ​រក​មធ្យោបាយ​ដើម្បី​ចង​សម្ព័ន្ធ​ភាព​ជាមួយ​នគរ​ទាំង​ប្រាំមួយ គឺ​ នគរឈី ឈូ យាន​ ចាវ ហាង និង ខួយ រួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បីទប់​ទល់​នឹង​នគរ​ឈីនដ៏​ខ្លាំង​ពូ​កែ។

ពេលបញ្ចុះ​បញ្ចូល​នគរ​យាន​និង​នគរ​ចាវ​បាន​ហើយ​ ប្រុង​ចេញ​ដំណើរ​ទៅ​កាន់​នគរ​ខួយ​ ស្រាប់​តែ​ទទួល​ដំណឹង​ថា​ នគរ​ឈីង​កំពុង​រៀបចំ​ទ័ពប្រុង​ឈ្លាន​ពាន​នគរ​ចាវ​។ ដំណឹង​នេះ​ធ្វើ​ឲ​ឧបរាជ ស៊ូ​ នឹក​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​ គិត​ថា​ផែនការ​ចង​សម្ព័ន្ធភាព​នគរ​ទាំង​ប្រាំមួយ​របស់​ខ្លួន ពិត​ជាត្រូវ​បរាជ័យ។ ភ្លាម​នោះ ក៏​នឹក​ឃើញ​មធ្យោបាយមួយ​ សម្រេច​ថា​ត្រូវ​ជ្រើស​រើស​មនុស្ស​ម្នាក់​ជា​ទី​ទុក​ចិត្ត​ឲ​ទៅ​នគរ​ឈីន លៃ​យ៉ាង​ណា​ជ្រៀត​ចូល​ក្នុង​នគរ​ឈីន​កាន់​កាប់​តួនាទី​ធំ​ឲ​បាន។ តើ​អ្នក​ណា​ដែល​ត្រូវ​ជ្រើស​រើស​ឲ​ទទួល​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​នេះ? លោក​ឧបរាជ​ អង្គុយ​រិះ​គិត​យ៉ាង​យូរ​ ទើប​នឹក​ឃើញ​មនុស្ស​ម្នាក់​ គឺ ចាង យី ដែល​ជាមិត្ត​រួម​ថ្នាក់​របស់​ខ្លួន។ ភ្លាម​នោះ​ក៏​ហៅ​អ្នក​ជំនិត ពី សេង មក​ជួប​រប្រាប់​ពីគំនិត​របស់​ខ្លួន​ហើយ​និយាយថាៈ យើង​មាន​សិស្ស​រួម​ថ្នាក់​ម្នាក់​ឈ្មោះ​ ចាង យី ឥឡូវ​នេះ​ កំពុង​រស់​នៅ​ក្នុង​នគរ​ខួយ។ យើង​ឲ​មាស​ឯង​មួយ​ពាន់​តម្លឹង​ ទៅអនុវត្ត​កិច្ច​ការ។ ឯង​ត្រូវ​ក្លែង​ខ្លួន​ជាអ្នក​ជំនួញ ដូរ​ឈ្មោះ​ថា ជាស៊ី​ ហើយ​ធ្វើ​ដំណើរ​ទៅកាន់​នគរ​ខួយ។ នៅពេល​បាន​ជួប ចាង​ យី ហើយ​ត្រូវ​ធ្វើ​បែប​នេះ​ឬបែប​នោះ​។ ពេល​ដែល​ត្រឡប់មក​កាន់​នគរ​ ចាវ​ វិញ ត្រូវ​អនុវត្ត​យ៉ាង​នេះ​ឬយ៉ាង​នោះ។ រាល់​កិច្ច​ការ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ កុំ​ធ្វេស​ប្រហែស​ឲ​សោះ។

ជាស៊ី​​ ទទួលបញ្ជា​ហើយ​ ក៏​ចេញដំណើរ​ទាំងយប់​ទៅកាន់​នគរ​ខួយ។ ពេលនោះ​ ចាងយី ទើប​ទទួល​ការ​មាក់​ងាយ​ពី​ស្តេច​ឈូ ស្នាម​របួស​ទើប​ជា​សះ ក៏​​ត្រឡប់​ទៅ​កាន់​នគរខួយ​វិញ​ សម្ងំ​ខ្លួន​ពួន​អាត្មា​នៅ​តែ​ក្នុង​ផ្ទះ។ ជាស៊ី​ ក៏​បាន​ទៅ​ដល់​នគរ​ខួយ​ចំពេល​ដែល​ ចាងយី មាន​បំណង​ចង់​ទៅ​ជួប លោក​ឧបរាជ ស៊ូ ឈីង នៅ​នគរ​ចាវដែរ។ ចៃ​ដន្យ​ក៏​បាន​ជួប​គ្នា។ លុះ​ជជែក​គ្នា ដឹង​ថា​ជន​នេះ​មក​ពី​នគរ​ ចាវ​ ទើប​ ចាងយី សួរៈ

ឮថា ឧបរាជ​ថ្មី​របស់​នគរ​ចាវ​ឈ្មោះ លោក​ឧបរាជ​ស៊ូ ឈីង មែន​ទេ?

មែនហើយ​លោក​ប្រុស​ស្គាល់ឧបរាជ​ស៊ូ​ដែរ​ឬ? ជាមិត្ត​ភក្តិឬ​នៅ​ស្រុក​កំណើត​ជាមួយ​គ្នា? ជាស៊ី​សួរ។

មិន​ត្រឹម​តែ​ជាមិត្ត​រួម​ថ្នាក់​ទេ ថែម​ទាំង​ជា​បង​ប្អូន​ធម៌​ទៀត​ផង។ ចាងយី តប​ដោយ​រួស​រាយ។

មែន​ឬ?​ខ្ញុំ​ពិត​ជា​ខ្វះ​ការ​គួរ​សម​ជាមួយ​លោក​ប្រុស​ពេក​ណាស់​ ដែល​លោក​ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​លោក​ឧបរាជ។ បើ​មាន​ទំនាក់​ទំនង​ល្អ​បែប​នេះ​ដែរ​ ម្តេច​មិន​ទៅ​ជួប​គាត់​រក​កិច្ចការតិចតួច​គ្រាន់​នឹង​ធ្វើ។ ជាស៊ី និយាយ​យ៉ាង​គោរពហើយ​បន្តៈ ពេល​នេះ​កិច្ចការ​រក​ស៊ី​របស់​ខ្ញុំ​ចប់​ល្មម គឺ​ត្រូវ​ត្រឡប់​ទៅ​វិញ។ បើ​លោក​ប្រុស​មិនយល់​ទាស់​ទេ​ រួម​ដំណើរ​ទៅ​ជាមួយ​គ្នា​តែ​ម្តង​ទៅ​យ៉ាង​ម៉េច​ដែរ?

ល្អ​ដែរ​ចំ​គំនិត​ដែល​ ចាង​យី កំពុង​គិត​ ក៏​ឆ្លើយ​បាទ​តែ​ម្តង​។ រួច​ហើយ​គេ​ក៏រួម​ដំណើរ​ជាមួយគ្នា។ ប៉ុន្មានថ្ងៃក្រោយ​មកក៏​ទៅ​ដល់​ទិសដៅ​ដូច​ប្រាថ្នា។

មក​ដល់​ក្រុង​ ជាស៊ី​ យក​លេស​ ថា​ជាប់​រវល់​ការងារ​ ហើយ​ថា​ផ្ទះ​របស់​ខ្លួ​ន​នៅ​ក្បែរៗ​នោះ​ដែរ​ ក៏​ទុក​ឲ​ ចាងយី ស្នាក់​នៅ​ផ្ទះ​សំណាក់។

ថ្ងៃ​បន្ទាប់ ចាងយី ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​សំណាក់​ឧបរាជ​ ស៊ូ​ឈីង ដើម្បី​សុំ​ជួប​តែ​អ្នក​យាម​មិន​បាន​បញ្ជូន​ដំណឹង​នេះ​ទៅ​ក្នុង​សំណាក់​ទេ មិន​អនុញ្ញាត​ឲ​ចាងយី ចូលទៅ​ក្នុង​ តែក៏​មិន​ឲ​ត្រឡប់​ទៅ​វិញ​ដែរ។ បន្ត​បន្ទាប់ក្នុង​សភាព​បែប​នេះ​ជា​ច្រើន​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​ប្រាំមួយទើប​អ្នក​យាម​បញ្ជូន​ដំណឹង​នេះ​ទៅ​ខាង​ក្នុង​សំណាក់។ តែ​អ្នកយាម​ខាង​ក្នុង​ប្រាប់​ថា កិច្ច​ការ​របស់​លោក​ឧបរាជ​មមាញឹក​ណាស់ ឲប្តូរ​ថ្ងៃ​ជួប​ទៅ​ថ្ងៃ​ក្រោយ​វិញ។ ចាងយី​ ក៏​រង់ចាំ​បែប​នេះ​អស់​ជាច្រើន​ថ្ងៃ​ថែម​ទៀត​ តែ​គ្មាន​ដំណឹង​រហូត​ ឯ​សាហ៊ុយក៏​កាន់​តែ​ខើច​ ខឹង​ខ្លាំង​ណាស់​ថា​នឹង​ត្រឡប់​ទៅ​វិញ​ តែ​ម្ចាស់​ផ្ទះ​សំណាក់​ក៏​មិន​អនុញ្ញាត​ឲ​ត្រឡប់​ទៅ​វិញ​ដែរ ដោយ​និយាយ​ថាៈ​លោក​ប្រុស​បាន​ជាមក​ហើយ​ ទ្រាំចាំ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទៅ​គង់​តែ​បានជួប​ទេ។ បើសិន​ជាលោក​ប្រុស​ ស្រាប់តែ​ចាក​ចេញ​ទៅ​បាត់បែប​នេះ ពេល​ដែល​លោក​ឧបរាជ​​អនុញ្ញាត​ឲ​ចូល​ជួប តើ​ឲ​ខ្ញុំ​ដោះ​ស្រាយ​យ៉ាង​ណា​ទៅ​វិញ?  ដូច្នេះ​ទោះ​ត្រូវ​ចាំ​មួយ​ឆ្នាំ​ឬ​កន្លះ​ឆ្នាំ ក៏​ខ្ញុំ​មិន​អនុញ្ញត​ឲ​លោក​ប្រុស​ចាក​ចេញ​ទៅ​ដែរ។

ចាង​យី ទាល់​គំនិត​ ក៏​សុខ​ចិត្ត​ទ្រាំ​ស្នាក់​នៅ​តទៅ​ទៀត​ទាំង​ចិត្ត​ធុញ​ថប់ ទោះ​ចង់​ទៅ​រក​ ជាស៊ី ក៏​គ្មាន​អ្នកណា​ស្គាល់។ ច្រើន​ថ្ងៃ​កន្លង​ផុត​ទៅ​ ចាងយី ទ្រាំ​លែង​បាន ក៏​ដើរ​សំដៅ​ទៅ​សំណាក់​លោក​ឧបរាជ ដើម្បី​សុំ​លា​។ ពេល​នោះទើប​មានការអនុញ្ញាត​ឲចូល​ជួប គឺ​ជួប​នៅ​ថ្ងៃ​ស្អែក។

ស្អែក​ឡើង​ ចាងយី​ ស្លៀកពាក់យ៉ាង​សមរម្យ ចូល​ជួប​ឧបរាជតាំង​ពី​ព្រលឹម​ តែ​ត្រូវ​អ្នក​យាម​ឃាត់​​ ដោយ​និយាយ​យ៉ាង​ក្រអឺត​ថាៈ លោក​ឧបរាជ​កំពុង​តែ​ជាប់​រវល់​ យ៉ាងម៉េច​ចាំ​បន្តិច​មិន​បាន​ទេ​ឬ?

ចាងយី​ ក្តៅ​ឥត​ឧបមា ឈរចាំយ៉ាង​មួ​ហ្មង។ ក្រឡេក​មើល​ទៅ​មន្រ្តី ចេញ​ចូល​មិន​ដាច់។ ពេល​ជិត​ថ្ងៃ​ត្រង់​​ទើប​ឮ​គេ​ហៅ​ឲ​ចូល​ជួប។ ចាងយី​ គិត​ថា​ ឧបរាជ​ ស៊ូ​ឈីង នឹង​មក​ទទួល​ដោយ​ផ្ទាល់ តែ​បែជា​ខក​បំណង​ ដោយ​លោក​ឧបរាជ​អង្គុយ​ធ្វើ​ព្រងើយ រួច​សួរ​យ៉ា​ង​សោះ​កក្រោះ​ថា សុខ​សប្បាយ​ជា​ទេ? ចាងយី ខឹង​ឡើង​បែក​ផ្សែង ហើយ​មិន​អើ​ពើ​នឹង​សំដី ស៊ូ​ឈីង។

ដល់​ពេល​អាហារ​ថ្ងៃ​ត្រង់​ល្មម ស៊ូឈីង​ ក៏​និយាយ​ទៅ​កាន់​ ចាង​យី ថា កិច្ចការ​យើង​មមាញឹក​ពេក​ធ្វើ​ឲ​ឯង​ចាំ​យូរ ឥឡូវ​គិត​បាយ​ទឹក​សិន ហើយ​យើង​មាន​រឿង​ខ្លះ​និយាយ​ជាមួយ​ឯង។ រួច​ក៏​ឲអ្នក​បំរើ​រៀប​តុ​ ឲ​ចាង​យី​នៅ​ខាង​ក្រោម ចំណែក​ខ្លួន​អង្គុយ​ខាង​លើ​ដដែល។ ចាងយី​ ឃើញ​ម្ហូប​ ស៊ូឈីង​ សុទ្ធ​តែ​ស្រា​ឆ្ងាញ់ ម្ហូប​ឆ្ងុយ គ្រឿង​សមុទ្រ​ ចំណែក​ខ្លួន គឺ​សម្ល​ទឹក​មួយ​មុខ​ គោក​មួយ​មុខ បាយ​វិញ​ចង់​ធំ​ក្លិន​បាវ​ទៅ​ហើយ។

ដោយ​គ្មាន​ជំរើស​ព្រោះ​ជំពាក់​ប្រាក់​ផ្ទះ​សំណាក់​ច្រើន​ផង​ ចាងយី បរិភោគ​ទាំង​ខឹង​ផង​ខ្មាស​ផង​ កែវ​ភ្នែក​ទាំង​គូ​ឡើង​ក្រហម​ស្ទើរ​ឆេះ។

ឧបរាជ​ស៊ូ ក៏​បញ្ជាៈ សូមអញ្ជើញ​ភ្ញៀវ​ឡើង​មក​ជួប។

ចាងយី ក៏​ងើប​ឈរ​ឃើញ ស៊ូឈីង នៅ​អង្គុយ​ធ្វើ​ព្រងើយនៅ​ខាង​លើ ពិតជាទប់​កំហឹង​លែង​បាន​ហើយ ក៏​បោះ​ជំហាន​ទៅ​ចង្អុល​មុខ​ឧបរាជ​ ស៊ូ​ឈីង ដោយ​ពាក្យ​អសុរោះ​សព្វ​បែប​យ៉ាង។

ចាងយី ត្រឡប់​មក​ផ្ទះ​សំណាក់​វិញ​​ពោរពេញ​ដោយ​កំហឹង​ និង​មិន​បាន​ផល​ប្រយោជន៍​អ្វី​មក​ជាប់​ខ្លួន​សោះ។ ពេល​មក​ដល់​ផ្ទះ​សំណាក់​វិញ​ ជួន​ជា ជាស៊ី​ មក​ដល់​ល្មម​ ក៏​រ៉ាយ​រ៉ាប់​គ្រប់​រឿង​រ៉ាវ​ប្រាប់ ហើយ​ថា​ខ្លួន​នឹង​ទៅ​កាន់​នគរ​ឈីន ព្រោះ​ក្នុង​ចំណោម​នគរ​ទាំង​៧ ឈីន​មាន​អំណាច​ខ្លាំង​ជាង​គេ មាន​កម្លាំង​អាច​វៃ​នគរ​ចាវ​បាន។ បើសិនជា​នគរ​ឈីន ត្រូវ​ការ​ខ្លួន​ជាចាំ​បាច់ ខ្លួន​ពិត​ជាលើក​ទ័ព​មក​វាយ​នគរ​ចាវ​ពុំ​ខាន សឹង​សឹក​គំនុំ​ដែល ស៊ូ​ឈីង មើល​ងាយ​ខ្លួន។

ជាស៊ី ក៏​ចូលរួម​ដំណើរ​ទៅ​នគរ​ឈីន ជាមួយ​ ចាងយី ដោយ​ក្លែង​ថា​ទៅ​សួរ​សុខ​ទុក​បង​ប្អូន។ ជាស៊ី​ ជួយ​ចេញ​ថ្លៃ​ផ្ទះ​សំណាក់​ឲ​ហើយ​ក៏​ចេញ​ដំណើរ​ទៅ។ ទៅ​ដល់​នគរ​ឈីន ជាស៊ី ជួយ​ផ្តល់​ប្រាក់​និង​ទំនុក​បំរុង​ ចាងយី សព្វ​បែប​យ៉ាង ដើម្បី​ធ្វើ​សកម្មភាព​ទំនាក់ទំនង។ មិន​យូរ​ប៉ុន្មាន​ ចាងយី ក៏​ទទួល​បាន​ការពេញ​ចិត្ត​ពី​ស្តេចឈីន តែង​តាំង​ជា​ទី​ប្រឹក្សា​ពិសេស រួម​ពិភាក្សា​រាល់​កិច្ច​ការ​ធំៗ​របស់​កង​ទ័ព។

ពេលនោះ ជាស៊ី ក៏​សុំ​លា ចាងយី ត្រឡប់​ទៅ​ផ្ទះ​វិញ។ ចាង​យី​ ក៏​និយាយ​ថាៈ

ខ្ញុំមាន​ថ្ងៃ​នេះ ក៏​អាស្រ័យលើការ​ជួយ​ជ្រោម​ជ្រែង​របស់​លោក​ទាំង​អស់។ ខ្ញុំ​គិតថា​នឹង​សង​គុណ​លោក​វិញ។​ យ៉ាង​ម៉េច បាន​ជា​ប្រញាប់​ចង់​ទៅ​ផ្ទះ​វិញ​ហើយ? ជាស៊ី សើច​ហើយ​និយាយថាៈ

គួរ​តែ​សង​គុណ​មិត្ត​រួម​ថ្នាក់​លោក​វិញ​ទៅ​! ទើប​រៀប​រាប់​ប្រាប់​ ចាងយី នូវ​អ្វី​ដែលឧបរាជ​ស៊ូ ឲ​គេធ្វើ។ ស្តាប់​ចប់​ ចាង​យី ភ្ញាក់​ខ្លួន​ដូច​គេ​ដាស់។ តាម​ពិត​អ្វីៗ សុទ្ធ​តែ​ជា​គំរោង​ការណ៍​របស់ របស់​ស៊ូឈីង​ ធ្វើ​ឡើង​ដើម្បី​រូបខ្លួន។ ចាងយី​ ដក​ដង្ហើម​វែង​ហើយ​និយាយ​ថាៈ

ឯង​ត្រឡប់​ទៅ​វិញ ប្រាប់​លោក​ឧបរាជ​ផង​ថា ដរាប​ណា​ ចាងយី នៅ​មាន​ជីវិត ដាច់​ខាត​មិន​ទៅ​ឈ្លាន​ពាន​នគរ​ទាំង​ប្រាំមួយ ដាច់​ខាត​មិន​បំផ្លាញ​ផែន​ការ​សម្ព័ន្ធ​ភាព នគរ​ទាំង​ប្រាមួយ​របស់​លោក​ឡើយ។

(ដក​ស្រង់​ចេញ​ពី​សៀវភៅ​ ល្បិច​ទល់​មេឃ ភាគី​ ដែល​រៀប​រៀង​ដោយ គីម​ ឃាង)

បានផ្សាយ​ក្នុង ចំណេះដឹងទូទៅ | បញ្ចេញមតិ