ព្រះរាជក្រិត

ព្រះរាជក្រិត្យជាលិខិតរដ្ឋបាលចេញដោយអង្គការនីតិបញ្ញាត្តិ និងទ្បាយព្រះហស្តលេខាដោយ ព្រះមហាក្សត្រ រឺប្រមុខរដ្ឋស្តីទី។ ព្រះរាជក្រិតមានពីរប្រភេទគឺ ព្រះរាជក្រិតបទបញ្ជា និងព្រះរាជ ក្រិត ឯកត្តភូត។

ក.ព្រះរាជក្រិតបទបញ្ជា

ជាព្រះរាជក្រិតដែលមានលក្ខណៈជាការណែនាំទូទៅ ឧទាហរណ៍ៈ

  • ព្រះរាជក្រិតស្តីពី លក្ខខណ្ឌន្តិកៈគិតយុទ្ធនៃគ្រឹហស្ថានសាធារណៈរដ្ឋបាលចុះថ្ងៃទី ៣១​ តុលា ឆ្នាំ ១៩៩៧។
  • ព្រះរាជក្រិតស្តីពីរូបសញ្ញាអប់រំយុវជននិងកីទ្បា សញ្ញាសក្តិឯកសណ្ឋាន និងសក្តិខ្ទាស់ លើអាវ រឺក្រមារពានៀរ សម្រាប់មន្ត្រីអប់រំក្របខណ្ឌ គ្រូបង្រៀនកម្រិតឧត្តមសិក្សា និង ក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋានចេញពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០០៧។
  • ព្រះរាជក្រិតស្តីពីការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សាចេញថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០០៣

ខ.ព្រះរាជក្រិតឯកត្តភូត

គឺជាព្រះរាជក្រិតដែលនិយាយពាក់ព័ន្ធដល់បុគ្គលម្នាក់ រឺច្រើននាក់ដែលបែងចែកជា ព្រះរាជ្យ ក្រិតចាត់តាំង និង ព្រះរាជក្រិត្យតែងតាំង។

ព្រះរាជក្រិត្យចាត់តាំង មាត្រា១១៩ថ្មីនៃរដ្ឋធម្មនុញ្ញចែងថា “ តាមសេចក្តីស្នើពីប្រធាន ដោយ​មានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំង វីរៈជនមួយរូប ក្នុងចំណោមតំណាងរាស្រ្តនៃគណៈបក្ស          ដែលឈ្នះឆ្នោត ឲ្យបង្កើតរាជ រដ្ឋាភិបាល “។

មានន័យថា ព្រះមហាក្សត្រទ្រង់ចង្អុលវីរៈជនសម្រាប់ធ្វើនាយករដ្ឋមន្រ្តី ទៅរដ្ឋសភាដើម្បីសុំ​សេចក្តីទុកចិត្ត។ វីរៈជននោះមិនទាន់ក្លាយជានាយករដ្ឋមន្រ្តីទេ និងក្លាយជានាយករដ្ឋមន្រ្តីបាន លុះត្រាតែមានព្រះរាជក្រិត្យតែងតាំងបន្ទាប់ពីការ បោះឆ្នោតទុកចិត្តតាមមតិភាគច្រើន ៥០% + ១ (ហាសិបភាគរយ បូក មួយ) នៃ​សមាជិករដ្ឋសភាទាំងមូលលើវីរៈជននោះ ជាមួយនិងសមាជិក​ទាំងអស់នៃ​គណរដ្ឋមន្រ្តី។

ព្រះរាជក្រិត្យតែងតាំង មាត្រា២១ នៃរដ្ឋធម្មនុញ្ញចែងថា “ តាមសេចក្តីស្នើរបស់​គណរដ្ឋមន្រ្តី ព្រះមហាក្សត្រទ្រង់ទ្បាយព្រះហស្តលេខាលើព្រះរាជក្រិត្យតែងតាំង ផ្លាស់ប្តូរ រឺបញ្ចប់ភារកិច្ចមន្ត្រី​ជាន់ខ្ពស់ស៊ីវិល និងយោធា ដកអគ្គរាជទូត និង ប្រេសិត​វិសាមញ្ញ និងពេញសមត្ថភាព។

តាមសេចក្តីស្នើរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ទ្បាយព្រះហស្តលេខា លើព្រះរាជក្រិត្យតែងតាំង ផ្លាស់ប្តូរ រឺដក ចៅក្រមផ្នែកយុត្ថាធិការ “។

ព្រះរាជក្រិត្យទាំងនេះមិនមែនជាព្រះរាជអំណាចរបស់ព្រះមហាក្សត្រទេ គឺគ្រាន់តែជាទម្រង់នៃ និត្យានុកូលភាព សម្រាប់បំពេញលក្ខណៈនៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល រឺរបស់ឧត្តមក្រុម​ប្រឹក្សានៃអង្គចៅក្រមប៉ុណ្ណោះ។

សមាជិករាជរដ្ឋាភិបាលទាំងអស់ ត្រូវតែងតាំងដោយព្រះរាជក្រិត្យ ក្រោយពីបានសេចក្តី អនុម័តទុកចិត្តពីរដ្ឋសភា (មាត្រាទី៥នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណរដ្ឋមន្ត្រី)

មាត្រាទី១៤នៃច្បាប់ខាងលើបញ្ជាក់ថា នាយករដ្ឋមន្ត្រីលើកសំណើរថ្វាយព្រះមហាក្សត្រ តែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ចដោយព្រះរាជក្រិត្យ នូវមន្ត្រីជាន់ខ្ពស់ស៊ីវិលយោធា​ដូចខាងក្រោមៈ

  • ទេសាភិបាល  ទេសាភិបាលរងនៃធនាគារជាតិ
  • ទីប្រឹក្សារដ្ឋាភិបាល  ទីប្រឹក្សានាយករដ្ឋមន្រ្តី
  • អគ្គលេខធិការររាជរដ្ឋាភិបាល
  • អគ្គលេខាធិការក្រសួង  អគ្គនាយកក្រសួង
  • ប្រតិភូរាជរដ្ឋាភិបាល
  • អភិបាលខេត្ត  អភិបាលក្រុង
  • ដកអគ្គរាជទូត
  • ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព
  • នាយអគ្គសេនាធិការ  និងនាយអគ្គសេនាធិការរង
  • ឧត្តមសេនីយ៍ទ្បើងទៅ

ក្រៅពីនេះ ព្រះរាជក្រិត្យប្រើសម្រាប់ផ្តល់គ្រឿងឥស្សរយសថ្នាក់ខ្ពស់ រឺជូនងារមន្រ្តីរាជការ រឺសប្បុរសជនដែលបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនជូនជាតិ ដូចជាងារ ឧញ៉ាជាដើម។ល។

ប្រភពៈ លោកគ្រូ យក់ ង៉ុយ

ព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ស្តីពីគយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s