ប្រកាស

ប្រកាសជាសេចក្តីសម្រេចបទបញ្ជា រឺឯកត្តភូតដែលចេញដោយសមាជិករាជរដ្ឋាភិបាលជា ប្រធានស្ថាប័ន។

សមាជិកទាំងទ្បាយនៃរាជរដ្ឋាភិបាលដែលដឹកនាំ គ្រប់គ្រងក្រសួង រឺរដ្ឋលេខាធិការដ្ឋាន ហៅថា ប្រធានស្ថាប័ន។

ប្រកាសអាចធ្វើទ្បើងជាលក្ខណៈរួមដោយក្រសួងច្រើន ប្រសិនបើប្រកាសនោះនិយាយពាក់ ព័ន្ធនឹងក្រសួងច្រើន ហៅថា “ ប្រកាសអន្តរក្រសួង “ ។

ប្រកាសប្រើសម្រាប់រៀបចំនិងពិនិត្យ សកម្មភាពប្រចាំថ្ងៃរបស់អង្គភាពក្រោមឱវាទស្ថាប័ន ហៅថា “ ប្រកាសបទបញ្ញា “។ ចំណែកប្រកាសប្រើសម្រាប់តែងតាំង ផ្លាស់ប្តូរ រឺបញ្ចប់ភារកិច្ច មន្ត្រីរាជ​ការក្នុងស្ថាប័ន ហៅថា “ ប្រកាសឯកត្តភូត “ ។

ក.ប្រកាសបទបញ្ជា

ប្រធានស្ថាប័នមានសិទ្ធិចេញប្រកាស ប៉ុន្តែប្រកាសនោះមិនត្រូវចែងពីកិច្ចការអ្វីដែលមិនចូល ក្នុងរង្វង់ក្របខ័ណ្ឌសមត្ថកិច្ចរបស់ស្ថាប័នទ្បើយ ហើយក៏ពុំអាចមានខ្លឹមសារផ្ទុយជាមួយលិខិត បទដ្ឋាននានារបស់ថ្នាក់លើ។ ដូច្នេះប្រធានស្ថាប័នមានសិទ្ធិចេញបទបញ្ជាក្នុងទម្រង់ជាប្រកាស តាមលក្ខខ័ណ្ឌ ពីរយ៉ាងគឺៈ

  • ត្រូវឋិតក្នុងរង្វង់សមត្ថកិច្ច រឺឋិតក្នុងដែនសមត្ថកិច្ចរបស់ស្ថាប័ន
  • មិនត្រូវឲ្យទំនាស់នឹងបទបញ្ជាទាំងទ្បាយរបស់រាជរដ្ឋាភិបាល។

ចំពោះប្រកាសអន្តរក្រសួង គឺជាប្រកាសដែលមានចុះហត្ថលេខាច្រើនក្រសួង សម្រាប់ដាក់បទ បញ្ជា ដែលពាក់ព័ន្ធដល់កិច្ចការរបស់ក្រសួងហត្ថលេខី(ក្រសួងដែលចុះហត្ថលេខា)ទាំងនោះ។

ខ.ប្រកាសឯកត្តភូត

ប្រធានស្ថាប័នមានសិទ្ធិតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ចមន្ត្រីរាជការក្រោមឱវាទ ដែលមាន​ឋានៈ ទាបជាង ប្រធាននាយកដ្ឋាន រឺថ្នាក់ប្រហាក់ប្រហែល តាមបែបបទនីតិវិធីជាធរមាន ដោយ​ប្រកាស ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋាន រឺថ្នាក់ប្រហាក់ប្រហែលចុះ ដល់មន្ត្រីរាជការជាបុគ្គលិក​សាមញ្ញធម្មតា។

ក្រៅពីនេះមានប្រកាសអនុញ្ញាត ប្រកាសដកអាជ្ញាប័ណ្ណ និងប្រកាសបង្កើតគណៈកម្មការ​ផ្សេងៗ ។ ឧទាហរណ៍ៈ

-ប្រកាសអនុញ្ញាតៈ ប្រកាសលេខ១៣០ ចុះថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ ១៩៩៥ របស់ក្រសួង​ឧស្សាហកម្ម រ៉ែ និងថាមពល អនុញ្ញាតឲ្យលោកសុខ បាល បើកដំណើរការរោងម៉ាស៊ីនកិន ស្រូវនៅ ភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុកល្វាប្អៀរ ខេត្តកំពុងឆ្នាំង។

-ប្រកាសដកអាជ្ញាប័ណ្ណៈ ប្រកាសលេខ ៤០១ ចុះថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ ១៩៩៥ របស់ក្រសួង ពាណិជ្ជកម្ម ដកអាជ្ញាប័ណ្ណនាំចេញឈើគ្រប់ប្រភេទរបស់ក្រុមហ៊ុនមួយចំនួន។

-ប្រកាសបង្កើតគណៈកម្មាធិការៈ ប្រកាសលេខ ២១២ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ ១៩៩៥ របស់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ស្តីពីការបង្កើតគណៈកម្មការរៀបចំពិធីសម្ពោធបើកឲ្យ ប្រើប្រាស់ ផ្លូវជាតិលេខ៦A។

ប្រភពៈ លោកគ្រូ យក់ ង៉ុយ

ប្រកាសស្តីពីទំរង់និងមាតិថវិការឃុំ សង្កាត់

ប្រកាសស្តីពីភាពជាតំណាងរបស់អង្គការវិជ្ជាជីវៈនៃកម្មករនិយោជិតនៅថ្នាក់សហគ្រាស គ្រឹះស្ថាននិងសិទ្ធិក្នុងការចរចារជាសមូហភាព

ប្រកាសស្តីពីការឈប់សម្រាកពិសេស

ប្រកាសនានា (ប្រកាសចម្រុះ)

ប្រកាសស្តីពីសមត្ថកិច្ចនៃការប្រមូលពន្ធប្រថាប់ត្រាលើលិខិតមានលក្ខណៈគតិយុត្តិ

ប្រកាសអន្តរក្រសួងមហាផ្ទៃ-បរិស្ថានស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s