អនុក្រិត

គឺជាសេចក្តីសម្រេចដែលអនុម័តដោយអំណាចនីតិប្រតិបត្តិ ចុះហត្ថលេខដោយនាយករដ្ឋមន្រ្តី ។​អនុក្រិត្យព្រៀងដោយក្រសួងណាមួយហើយបញ្ជូនទៅក្រុមប្រឹក្សារដ្ឋមន្រ្តី ដើម្បីពិនិត្យ​និងសម្រេច​។  អនុក្រិត្យប្រើសម្រាប់ការរៀបចំការប្រព្រឹត្តទៅនៃស្ថាប័នហៅថា អនុក្រិត្យ​បទបញ្ជា។ អនុក្រិត្យ​ប្រើ​សម្រាប់ការតែងតាំងមន្រ្តីរាជការហៅថា អនុក្រិត្យឯកត្តភូត។

ក.អនុក្រិត្យបទបញ្ជា

រាជរដ្ឋាភិបាលមានសិទ្ធិចេញបទបញ្ជាហើយអនុវត្តច្បាប់ និងបទបញ្ជាផ្សេងៗទៀត​ទាក់ទងនិង កិច្ចការទូទៅរបស់រដ្ឋ ដែលមិនមានជាសមត្ថកិច្ចរបស់រដ្ឋសភា ព្រឹទ្ធសភា និងតុលាការ។ ឧទាហរណ៍ៈ អនុក្រិត្យលេខ ៨៤ អន.ក្រ.បក ក្នុងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ​របស់ក្រសួងអបំរំយុវជន និងកីទ្បា។

អនុក្រិត្យលេខ១២៦ អន.ក្រ.បក ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីក្រមសីលធម៌វិជ្ជាជីវៈ គ្រូបង្រៀន។

ខ.អនុក្រិតឯកត្តភូត

ជាអនុក្រិតចេញដោយរាជរដ្ឋាភិបាល ហើយដែលមានការពាក់ព័ន្ធនឹងការតែងតាំងដល់​មន្រ្តីរាជ​ការស៊ីវិល យោធា ហើយចុះហត្ថលេខដោយមន្រ្តី។

មាត្រាទី១៥នៃព្រះរាជក្រមលេខ០២ នស.៩៤ ចែងថា “ នាយករដ្ឋមន្រ្តីតែងតាំង ផ្លាស់ប្តូរ បញ្ចប់​ភារកិច្ច ដោយអនុក្រិត្យនូវមន្ត្រីជាន់ខ្ពស់ ស៊ីវិលយោធា មន្ត្រីការទូត និងអភិបាលខេត្តក្រុង អភិបាលស្រុកខ័ណ្ឌ…”

មាត្រាទី២៨នៃក្រមខាងលើចែងថា “ ប្រធានស្ថាប័ន (រដ្ឋមន្ត្រី) មានសិទ្ធិលើកសំណើរ​តែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ច មន្ត្រីរាជការក្រោមឱវាទ តាមបែបបទនីតិវិធីជាធរមានច្បាប់ ពីថ្នាក់ប្រធាន​នាយកដ្ឋាន វីរៈសេនីយ៍ឯក និងថ្នាក់ប្រហាក់ប្រហែលទ្បើងទៅ “ ។

ដូច្នេះតាមមាត្រាទាំងពីរខាងលើ នាយករដ្ឋមន្រ្តីមានសិទ្ធិចេញអនុក្រិត្យតែងតាំង អនុក្រិត្យ​ផ្លាស់ប្តូរ និងអនុក្រិត្យបញ្ចាប់ភារកិច្ច ចំពោះមន្ត្រីរាជការស៊ីវិលយោធាជាន់ខ្ពស់ ថ្នាក់ទាបជាងព្រះរាជ​ក្រិត្យ។

អនុក្រិត្យឯកត្តភូត អាចចេញចំពោះបុគ្គលចំឈ្មោះ ក្រៅពីមន្ត្រីរាជការ ដូចជាការជូន​មេដាយ​ស្ថាប័នជាតិជាដើម ចំពោះសប្បុរជនដែលបានបរិច្ចាគ​ថវិការផ្ទាល់ខ្លួនក្នុងការ​ស្ថាបនាជាតិ។

ប្រភពៈ លោកគ្រូ យក់ ង៉ុយ

អនុក្រិត្យស្តីអំពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s