សុខភាពនិងសម្រស់

ពិសារ​អាហារ​ខ្លាញ់​ ធ្វើ​អោយ​យ៉ាប់​ក្រពះ

​នៅ​ពេល​អាហារ​ចូល​ទៅ​ដល់​ក្នុង​ក្រពះ​ ក៏​នឹង​មានការ​រំលាយ​អោយ​ម៉ដ្ឋ​ បន្ទាប់​មក​ក្រពះ​ ក៏​ប​ញ្ចូ​ន​ទៅ​អោយ​ពោះវៀន​ តែ​អាហារ​ខ្លះ​ ក៏​នៅ​ទើរ​ក្នុង​ក្រពះ​យូរ​ ដូច​ជា​សាច់​ក្ងាន​ ត្រូវ​ប្រើ​ពេល​ ៥-៦​ម៉ោង​និង​អាហារ​ខ្លះ​ដែល​ផ្សំគ្នា​ ដូច​ជា​សាច់សត្វ​ ដំឡូងបារាំង​ ប្រើ​ពេលវេលា​ក្នុង​ការ​រំលាយ​ ៣​ម៉ោង​ ,​សម្លរ​ស្ងោរ​ តុំ​យ៉ាំ​ត្រី​ ប្រើ​ពេល​២​ម៉ោង​ …​។​
​ការ​ទទួលទាន​ខ្លាញ់​ច្រើន​ពេក​ អាច​បង្ករ​អោយ​កើត​អាស៊ីត​ក្ន​ង​ក្រពះ​ ហូរ​ត្រឡប់​ឡើង​បាន​ ព្រោះ​អាហារ​ប្រភេទ​ខ្លាញ់​ ទៅ​ជំរុញ​ការ​ផលិត​អាស៊ី​ដ​ក្នុង​ក្រពះ​ ចេញ​មក​ច្រើន​ និង​ត្រូវ​ជំរុញ​ អោយ​ឡើង​ទៅ​រក​បំពង់​អាហារ​ ធ្វើ​អោយ​មាន​អាការ​ក្តៅក្រហាយ​-​ក​ ហើយ​បើ​មាន​អាការ​បែប​នេះ​ញឹកញាប់​ អាច​ធ្វើ​អោយ​មាន​ជំងឺ​បាន​ ព្រោះ​វា​ធ្វើ​អោយ​រលាក​បំពង់​អាហារ​ និង​ប៉ះពាល់​ដល់​សរសៃប្រសាទ​ ព្រមទាំង​អាច​ធ្វើ​អោយ​ឈឺ​ដល់​ រោគ​ហឺត​ និង​បេះដូង​បាន​ ។

(ប្រភពៈដកស្រង់ចេញពីទស្សនាវត្ដីអាន)

ផ្លែ​ឈើ​លាង​ជាតិពុល​ក្នុង​រាង​កាយ

​ប៉ោម​ (Apple)​ :​ជា​ផ្លែ​ឈើ​ល្អ​បំផុត​ សម្រាប់​កម្ចាត់​វត្ថុ​កខ្វក់​ក្នុង​រាង​កាយ​ ព្រោះ​ផ្លែ​ប៉ោម​ សម្បូរ​សារធាតុ​ផេ​ក​ទី​ន​ (Pactin)​ ដែល​ជួយ​នាំ​សារធាតុពុល​ ទៅ​កម្ចាត់​ចោល​ ព្រមទាំង​មានគុណ​សម្បត្តិ​ ការពារ​មិន​អោយ​ប្រូតេអ៊ីន​ ក្នុង​ពោះវៀន​ កើតការ​ផ្អូម​ស្អុយ​ ។​ម្យ៉ាងទៀត​ ផ្លែ​ប៉ោម​ មាន​ជាតិ​កាក​សរសៃ​អាហារ​ (Fiber)​ ខ្ពស់​ដែល​អាច​ជួយ​ បោស​លាង​សម្អាត​វត្ថុ​កខ្វក់​ក្នុង​ពោះវៀន​ បាន​ល្អ​ ធ្វើ​អោយ​ថ្លើម​ និង​ប្រ​ព័​ន្ឋ​រំលាយ​អាហារ​ ធ្វើការ​បាន​ល្អ​ឡើង​ ។​
​ទំពាំងបាយជូរ​ (Grape)​ :​ មាន​សារធាតុ​លាង​សម្អាត​ សម្រាប់​ស្បែក​ ថ្លើម​ ពោះវៀន​ តម្រងនោម​ ព្រមទាំង​ជួយ​គ្រប់គ្រង​ ជាតិ​សំបោរ​ ដែល​ចេញ​មក​ពី​ជាលិការ​ផ្សេងៗ​ក្នុង​រាង​កាយ​ ផ្តល់​ថាមពល​ខ្ពស់​ សម្បូរ​ជាតិ​ខនិជ​ ជួយ​បំប៉ន​ឈាម​ និង​បង្កើន​កោសិការ​ក្នុង​រាង​កាយ​ ។​
​ម្នាស់​ (Pineaplpe)​ :​ អង់​ហ្ស៊ី​ម​ប្រូ​មេ​លី​ន​ ដែល​មាន​ច្រើន​នៅ​ក្ន​ង​ផ្លែ​ម្នាស់​ ជួយ​អោយ​ការ​ធ្វើការ​របស់​អាស៊ី​ដ​ អ៊ី​ដ្រូ​ក្ល​រិ​ក​ក្នុង​ក្រពះ​ បាន​ល្អ​ប្រសើរ​ឡើង​ និង​ធ្វើ​អោយ​វត្ថុ​កខ្វក់​ខូច​ ដែល​ជា​ប្រូតេអ៊ីន​ បំបែក​ខ្លួន​បាន​ឆាប់​ឡើង​ ដើម្បី​អោយ​រាង​កាយ​អាច​កម្ចាត់​ចោល​បាន​ ។​ ក្រៅពី​នេះ​ ម្នាស់​ជា​ថ្នាំ​ព្យាបាល​អាការ​រលាក​ក្នុង​ផ្លូវអាហារ​ ជួយ​ជួសជុល​ផ្នែក​ផ្សេងៗ​ ដែល​សឹក​រិច​រិល​ ជួយ​ដល់​ការ​ធ្វើការ​របស់​ក្រពេញ​អែន​ដូ​គ្រី​ន​ និង​កម្ចាត់​ទឹក​កំបោរ​បាន​ ។​
​ល្ហុង​ (Papaya)​ :​ មាន​អង់​ហ្ស៊ី​ម​ ប៉ា​ប៉េ​ន​ ដែល​មាន​លក្ខណៈ​ស្រ​ដៀង​ និង​ទឹក​រំលាយ​ក្នុង​ក្រពះ​ ជួយ​ធ្វើ​អោយ​វត្ថុ​កខ្វក់​ខូច​ ដែល​ជា​ប្រូតេអ៊ីន​ បំបែក​ខ្លួន​ បាន​ឆាប់រហ័ស​។​ក្រៅពី​នេះ​ ល្ហុង​ មាន​ជាតិ​កាក​សរសៃ​ខ្ពស់​ ធ្វើ​អោយ​ប្រ​ព័​ន្ឋ​បញ្ចេញ​ចោល​ ធ្វើការ​បាន​ល្អ​ ពោះវៀន​ក៏​ស្អាត​ ។​
​ឳ​ឡឹ​ក​ (Watermelon)​ :​ ជួយ​សាង​សារធាតុពុល​ ដោយ​បញ្ចេញ​មក​តាម​ទឹកនោម​ ។​សំបក​ឳ​ឡឹ​ក​ សម្បូរ​ដោយ​ក្ល​រ៉ូ​ហ្វ៊ីល​ល៍​ ចំណែក​គ្រាប់​ឳ​ឡឹ​ក​ មាន​វីតាមីន​ច្រើន​ ។​ម្យ៉ាងទៀត​ ឳ​ឡឹ​ក​ អាច​ព្យាបាល​ដំបៅ​ក្នុង​ក្រពះ​ និង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​ បាន​ទៀត​ផង​ ៕

(ប្រភពៈដកស្រង់ចេញពីទស្សនាវត្ដីអាន)

៧​ចំណុច​ គួរ​យល់​ដឹង​ក្នុង​ការ​បរិភោគ​អាហារ

១-​ បណ្តូល​រុក្ខជាតិ​ ឬ​បន្លែ​គ្រប់​ប្រភេទ​ ជា​កន្លែង​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុពុល​ ដូចនេះ​ពុំគួរ​បរិភោគ​វា​ឡើយ​ ។​
២-​ ស្ត្រី​ទើប​ដែល​សំរាលកូន​ ពុំគួរ​ទទួលទាន​ខ្ទឹមបារាំង​ទេ​ ព្រោះ​អាច​ធ្វើ​អោយ​គ្មាន​ទឹកដោះ​ ឬ​បើ​មាន​ក៏​ទឹកដោះ​ នឹង​មាន​រសជាតិ​ប្រហាត​ ធ្វើ​អោយ​ទារក​មិន​ចង់​បៅ​ ។​
៣-​ ស្លឹក​ចាព្លូ​ មាន​ប្រយោជន៍​ ក្នុង​ការ​សម្រក​ជាតិ​ស្ករ​ ខ្លាញ់​ សម្ពាធ​ឈាម​ និង​ព្យាបាល​អាការ​ក្អក​រ៉ាំរ៉ៃ​ ប៉ុន្តែ​ពុំគួរ​បរិភោគ​លើស​ ១០​ស​ន្លឺ​ក​ ក្នុង​១​ថ្ងៃ​ឡើយ​។​
៤-​ ចំពោះ​អ្នក​ដែល​អាយុ​ក្រោម​ ៤០​ឆ្នាំ​ ត្រសក់​អាច​ជួយ​ការពារ​បាន​យ៉ាង​ល្អ​ មិន​អោយ​កើត​ជំងឺមហារីក​ ប៉ុន្តែ​ចាប់ពី​អាយុ​ ៤០​ឆ្នាំ​ឡើង​ គួរ​កាត់​បន្ត​យ​ការ​ទទួលទាន​ត្រសក់​ ព្រោះ​វា​បង្ករ​អោយ​កើត​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។​
៥-​ ទឹក​សណ្តែក​ ជា​ភេ​ស​ជ្ផៈ​សម្បូរ​សារធាតុ​អាហារ​យ៉ាងច្រើន​ ប៉ុន្តែ​មិន​គួរ​កម្តៅ​លើ​ភ្លើង​ អោយ​លើស​ពី​២​ដង​ឡើង​ ព្រោះ​ការ​កម្តៅ​នៅ​លើក​ទី​ ២​ នឹង​បណ្តាល​អោយ​សារធាតុ​អាហារ​ រលាយ​ខូចខាត​អស់​ ។​
៦-​ ខ្ទឹម​-​ស​ ស្រស់​អាច​បណ្តាល​អោយ​ក្រពះ​ មាន​អាការ​ក្រហាយ​ ។​ដូច្នេះ​ពុំគួរ​បរិភោគ​វា​ ក្នុង​រយៈពេល​ជាប់ៗ​គ្នា​ លើស​ពី​៩០​ថ្ងៃ​ឡើយ​ ពិសេស​ពេល​ក្រពះ​ទំនេរ​ គ្មាន​អាហារ​។​បើ​បរិភោគ​បាន​ ៩០​ថ្ងៃ​ ហើយ​គួរ​ផ្អាក​ ១៥​ថ្ងៃ​សិន​ចាប់ផ្តើម​បរិភោគ​ជា​ថ្មី​ ។​
៧-​ ក្ទម្ពទេស​ (​អ្នកខ្លះ​ ហៅ​ថា​ទុំទេស​ ឬ​ក្រះ​ធំ​ថេ​ត​)​ មាន​សារធាតុ​មី​ណូ​ល​ស៊ី​ន​ ធ្វើ​អោយ​សរសៃសក់​ជ្រុះ​ ដូច្នេះ​ពុំគួរ​បរិភោគ​ច្រើន​ពេក​ទេ​ ៕

(ប្រភពៈដកស្រង់ចេញពីទស្សនាវត្ដីអាន)

អាហារ​៦​មុខ​ ប្រឆាំង​នឹង​ជំងឺ

​ដំឡូងបារាំង​
​មាន​ថាមពល​ កាឡូរី​ទាប​ត្រឹម​ ៩៣​គឺ​ឡូ​កាឡូរី​ប៉ុណ្ណោះ​ និង​មាន​ជាតិ​ម្សៅ​ច្រើន​ ព្រមទាំង​វីតាមីន​ C​ ប៉ូ​តា​ស្យូ​ម​ កាល់ស្យូម​ កាក​សរសៃ​ និង​បេ​តា​ខា​រ៉ូ​ទី​ន​ ជួយ​ទ្រទ្រង់​សុខភាព​អោយ​រឹង​មាំ​ ។​
​ល្ពៅ​
​សម្បូរ​ទៅ​ដោយ​បេ​តា​ខា​រ៉ូ​ទី​ន​ និង​វីតាមីន​ A​ មាន​អានុភាព​ក្នុង​ការ​ប្រឆាំង​ តទល់​នឹង​រ៉ា​ឌី​កាល់​សេរី​ ដែល​ជា​អ្នក​បង្ករ​ជំងឺមហារីក​ ។​រីឯ​គ្រាប់​ល្ពៅ​មាន​ជាតិ​ដែក​ ផូស្វ័រ​ ប៉ូ​តា​ស្យូ​ម​ ម៉ា​ញ៉េ​ស្យូ​ម​ និង​ស័ង្កសី​ ជួយ​ទ្រទ្រង់​ដល់​សព៌ាង្គកាយ​ ។​
​គ្រាប់សណ្តែក​ស្ងួត​ :
​ថាមពល​ប្រូតេអ៊ីន​ របស់​សណ្តែក​ មាន​កម្រិត​ទាប​ជាង​ប្រូតេអ៊ីន​នៅ​ក្នុង​សាច់សត្វ​ ព្រោះ​ជា​ប្រូតេអ៊ីន​ ដែល​គ្មាន​អាស៊ី​ដ​អា​មី​ណូ​ ប៉ុន្តែ​ល្អ​ត្រង់​គ្មាន​កូ​លេ​ស្តេ​រ៉ូ​ល​ ឬ​សារធាតុ​ជំរុញ​អោយ​មាន​គ្រោះថ្នាក់​ ដូច​ជា​សាច់សត្វ​ទេ​ ។​ ក្នុង​គ្រាប់សណ្តែក​ស្ងួត​ ក៏​មាន​ជាតិ​ដែក​ ម៉​ង់​កា​ណែ​ស​ ប៉ូ​តា​ស្យូ​ម​ វីតាមីន​ និង​អំបិល​រ៉ែ​ផ្សេងៗ​ទៀត​ជា​ច្រើន​ សម្រាប់​ទប់ទល់​នឹង​ជំងឺ​ស​ម្កា​ត់។

(ប្រភពៈដកស្រង់ចេញពីទស្សនាវត្ដីអាន)

ថ្នាំពេទ្យ​ អាច​អោយ​មនុស្ស​ស្លាប់​បាន

ក្រុម​អ្នកជំនាញ​ផ្នែក​សុខភាព​ និង​ឱសថ​ នៃ​មន្ទីរពេទ្យ​ (Greifwalk)​ របស់​អា​ល្លឺ​ម៉​ង់​ លោកស្រី​ឱសថការី​ ធេ​ត្រា​ ធើ​រ​ម៉ា​ន​ន៍​ អោយ​ដឹង​ថា​ ៥%​ នៃ​អ្នកជំងឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ ។​ចំណែក​ស្ថាប័ន​ឱសថ​ និង​ផ​លលិត​ផល​ថ្នាំពេទ្យ​ របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ បាន​អះអាង​ដូច​គ្នា​នេះ​ដែរ​ ហើយ​ថា​ មាន​អ្នកជំងឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ ។​ ចំណែក​ស្ថាប័ន​ឩ​ស​ថ​ និង​ផលិតផល​ថ្នាំពេទ្យ​ របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ ក៏​បាន​អះអាង​ដូច​គ្នា​នេះ​ដែរ​ ហើយ​ថា​មាន​អ្ន​ជំងឺ​បណ្តាល​មក​ពី​ការ​ប្រើ​ ប្រាស់​ថ្នាំ​ក្នុង​១​ឆ្នាំងៗ​ប្រហែល​ ៣០០.០០០​នាក់​ ។​
​លោក​វេ​ជ្ផៈ​បណ្ឌិត​ ហ្គ្រេ​ដ​ ហ្គេ​ស​ហ្គើ​រ​ អ្នក​ពិសោធន៍​ផ្នែក​សុខភាព​ នៅ​ក្រុង​ ប្រ៊ី​មែន​បានអោយ​ដឹង​ថា​ ក្នុង​១​ឆ្នាំ​ មាន​អ្នក​បាត់បង់​ជីវិត​ ដោយសារ​ផល​ប៉ះពាល់​ពី​ថ្នាំពេទ្យ​ ប្រហែល​ ១៦000​ -២៥000​នាក់​។​ ថ្នាំពេទ្យ​គ្រប់​ប្រភេទ​ ដែល​មនុស្ស​យើង​ លេប​ចូល​ទៅ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​បាន​ គឺ​មាន​២​នាក់​ ក្នុង​ចំណោម​៣​នាក់​ នៃ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ មាន​ចេញ​ឈាម​ក្នុង​ក្រពះ​ និង​ធ្វើ​អោយរ​លាក​ក្រពះ​ បណ្តាល​មក​ពី​ថ្នាំ​ព្យាបាល​ អាការ​ឈឺ​ចុកចាប់​ ឬ​ការ​បន្ថយ​ជាតិ​ស្ករ​ ដោយ​លេបថ្នាំ​ព្យាបាល​ អាការ​ឈឺ​ចុកចាប់​ ឬ​ការ​បន្ថយ​ជាតិ​ស្ករ​ ដោយ​លេបថ្នាំ​សម្រាប់​ អ្នកជំងឺ​ទឹកនោមផ្អែម​ ឬ​ជំងឺ​សរសៃឈាម​ និង​បេះដូង​ រួម​ទាំង​ការ​ ប្រើ​ថ្នាំ​ នៃ​មនុស្ស​ចាស់ជរា​ ដែល​មាន​ជំងឺលើសឈាម​ កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​ខ្ពស់​ និង​ជំងឺ​វង្វេងវង្វាន់​ផង​ដែរ​ ។​

(ប្រភពៈដកស្រង់ចេញពីទស្សនាវត្ដីអាន)

កង្វះ​ម៉ា​ញ៉េ​ស្យូ​ម​ ធ្វើ​អោយ​ឃ្លាន​បង្អែម

​ចំណង់​ញ៉ាំ​បង្អែម​ ឬ​សូកូឡា​ រឹតតែ​ខ្លាំង​នោះ​ អាច​ជា​សញ្ញា​ប្រាប់​អោយ​ ដឹង​ថា​សព៌ាង្គកាយ​ មាន​កង្វះ​សារធាតុ​ម៉ា​ញ៉េ​ស្យូ​ម​ ។​
​ដូច្នេះ​ ដើម្បី​បំពេញ​កង្វះ​សារធាតុ​ម៉ា​ញ៉េ​ស្យូ​ម​ អោយ​រាង​កាយ​ អ្នក​ត្រូវ​បរិភោគ​ ចំណីអាហារ​ ដែល​មាន​សារធាតុ​ម៉ា​ញ៉េ​ស្យូ​ម​ច្រើន​ ដូច​ជា​ នំប៉័ង​ហូល​វី​ដ​ (Whole​ Wheat),​ ប៊័រ​ដុំ​,​ ផ្លែ​ឈើ​សំបក​រឹង​ និង​សណ្តែក​ជាដើម​ ។​
​ត្រូវ​ដឹង​ថា​ សព៌ាង្គកាយ​មនុស្ស​យើង​ ត្រូវការ​សារធាតុ​ម៉ា​ញ៉េ​ស្យូ​ម​ ក្នុង​១​ថ្ងៃ​ ៦​មីក្រូ​ក្រាម​ ក្នុង​ទម្ងន់​ខ្លួន​ ១​គីឡូក្រាម​ ៕

(ប្រភពៈដកស្រង់ចេញពីទស្សនាវត្ដីអាន)

ឆ្អឹង​ស៊ុប ស្ងោរយូរកាន់តែល្អ

​ខណៈ​ដែល​អាហារ​ប្រភេទ​ប​ន្ឡែ​ ឬ​ផ្ឡែ​ឈើ​ បើសិន​យក​ទៅ​ស្ងោរ​ ឬ​ស្រុស​យូរ​ពេក​ គុណភាព​ខាង​អាហារ​ នឹង​ត្រូវ​រលាយ​អស់​ ទៅ​តាម​កម្តៅ​នោះ​ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​ឆ្អឹង​សត្វ​ស្ងោរ​ ឬ​រម្ងាស់​ធ្វើ​ទឹក​ស៊ុប​ បើ​ស្ងោរ​កាន់តែ​យូរ​ កាន់តែ​ល្អ​ ព្រោះ​កាល់ស្យូម​ក្នុង​ឆ្អឹង​សត្វ​ នឹង​រលាយ​ចេញ​មក​ជាមួយ​ទឹក​ស៊ុប​ ។​
​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ ហារ​វ៉ា​ដ​ (Harvard)​ និង​មន្ទីរពេទ្យ​នៅ​បូ​ស្តុ​ន​ សហរដ្ឋអាមេរិក​ ណែនាំ​ថា​ប្រសិនបើ​ថែម​ទឹកខ្មេះ​ និង​ច្របាច់​ទឹកក្រូច​ឆ្មារ​ចូល​ ឬ​ដាក់​ប៉េងប៉ោះ​ ទៅ​ស្ងោរ​ជាមួយ​នោះ​ វា​ជួយ​ទាញ​កាល់ស្យូម​ ពី​ការ​ស្ងោ​ឆ្អឹង​សត្វ​ បន្ថែម​ឡើង​ជាង​ ៦៤%​ …​។​

(ប្រភពៈដកស្រង់ចេញពីទស្សនាវត្ដីអាន)

ផ្លែ​ឈើ​ពណ៌​លឿង​ ប្រឆាំង​មហារីក

​នៅ​ក្នុង​ផ្លែ​ឈើ​ពណ៌​លឿង​ ឬ​លឿងចាស់​ត្រូវ​បាន​រក​ឃើញ​ថា​ -​មាន​បេ​តា​ខា​រូ​ទី​ន​ (Beta-Carotine)​ ដែល​ជា​សារធាតុ​ប្រឆាំង​រ៉ា​ឌី​កាល់​សេរី​ ទប់ស្កាត់​ការ​កើត​មហារីក​ ។​ពិសេស​ ផ្លែ​ឈើ​ដែល​មាន​បេ​តា​ខា​រូ​ទី​ន​ ខ្ពស់​បំផុត​ ដូច​ជា​ល្អុ​ង​ទុំ​ ស្វាយ​ព្រំ​សែន​ ចេកពងមាន់​ ប៉េងប៉ោះ​ក្រហម​ ស្វាយ​ទុំ​ ផ្លែ​ខេ​តា​លូ​ប​ មាក់ប្រាង​ផ្អែម​ ម្នាស់​ទឹកឃ្មុំ​ …​។​
​ដូច្នេះ​ អ្នក​គួរ​ព្យាយាម​ ទទួលទាន​ផ្លែ​ឈើ​ទាំងនេះ​ អោយ​បាន​ញឹកញាប់​…​។​

(ប្រភពៈដកស្រង់ចេញពីទស្សនាវត្ដីអាន)

គ្រោះថ្នាក់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ប្រើ​ទូរស័ព្ទ​ដៃ

ទស្សនាវដ្ដី​អប់រំ​សុខភាព​មួយ​ដែល​មាន​ចំណង​ជើង​ថា Journal of Epidemiology & Community Health ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​មក​នេះ បាន​ចុះ​ផ្សាយ​អត្ថបទ​ស្រាវជ្រាវ​មួយ​ដែល​បាន​រក​ឃើញ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ជា​ប្រចាំ នឹង​បណ្ដាល​ឲ្យ​កូន​ដែល​កើត​ហើយ​រហូត​ដល់​មាន​អាយុ ៧​ឆ្នាំ អាច​មាន​បញ្ហា​ផ្នែក​អាកប្បកិរិយា និង​ផ្លូវ​ចិត្ត​របស់​វា ។

ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ដែល​បាន​តាមដាន​អំពី​ផលវិបាក​នានា​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ បាន​រក​ឃើញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ និង​ក្រោយ​ដែល​កើត​រួច​ហើយ រហូត​ដល់​មាន​អាយុ ៧​ឆ្នាំ​ចំនួន ៥០% អាច​មាន​បញ្ហា​អាកប្បកិរិយា និង​ផ្លូវ​ចិត្ត ដោយសារ​តែ​ម្តាយ​នៅ​ពេល​កំពុង​មាន​គភ៌​បាន​ប្រើ​ទូរស័ព្ទ​ដៃ​ជា​ប្រចាំ។ នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ពុំ​មាន​ប្រើ​ទូរស័ព្ទ​ដៃ ។

ការ​ស្រាវជ្រាវ​ចុង​ក្រោយ​នេះ គឺ​ធ្វើ​ឡើង​ចំពោះ​កុមារ​ចំនួន​ជិត ៣​ម៉ឺន​នាក់ អាយុ​ក្រោម ៧​ឆ្នាំ និង​ម្តាយ​របស់​គេ ហើយ​ទទួល​បាន​លទ្ធផល​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០០៨ នៅ​ក្នុង​ប្រទេស​ដាណាម៉ាក ទៅ​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ចំនួន ១០​ម៉ឺន​នាក់ ដែល​មាន​គភ៌​ក្នុង​អំឡុង​ឆ្នាំ​១៩៩៦ ដល់ ២០០២ ។

លោកស្រី​វេជ្ជបណ្ឌិត លីកា ឃេសហ្វេតស៍ (Leeka Kheifets) សាស្ត្រាចារ្យ​ផ្នែក​រោគ​រាតត្បាត និង​ជា​ប្រធាន​ដឹកនាំ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា (UCLA) ផ្នែក​សុខភាព​សាធារណៈ បាន​អះអាង​ថា ការ​រក​ឃើញ​ចុង​ក្រោយ​នេះ មាន​តម្លៃ​ល្មម​សមរម្យ ដែល​គួរ​តែ​បន្ត​ធ្វើការ​ពិនិត្យ​តាម​ដាន​បន្ថែម​ទៀត អំពី​ផល​ប៉ះពាល់​ដល់​អាកប្បកិរិយា​របស់​កុមារ ដូច​ជា​ថា កុមារ​មាន​ការ​រពឹស​ហួស​ហេតុ​ខុស​ពី​ធម្មតា មាន​អាកប្បកិរិយា​មិន​ចាប់​អារម្មណ៍​នឹង​បរិយាកាស​នៅ​ជុំវិញ​ខ្លួន មិន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​បង្គាប់ ព្រម​ទាំង​មិន​អាច​ចុះ​សម្រុង​លេង​ជាមួយ​កុមារ​ដទៃ​ទៀត​បាន ។

លោកស្រី​វេជ្ជបណ្ឌិត លីកា ឃេសហ្វេតស៍ បាន​ថ្លែង​ថា គេ​នៅ​ពុំ​ទាន់​រក​ឃើញ​អំពី​ទិន្នន័យ​ច្បាស់លាស់​ថា តើ​ហេតុ​អ្វី​បាន​ជា​មាន​ការ​ប៉ះពាល់​ជាមួយ​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​នៅ​ពេល​ម្ដាយ​ប្រើ​ទូរស័ព្ទ​ដៃ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោកស្រី​វេជ្ជបណ្ឌិត លីកា ឃេសហ្វេតស៍ បាន​ណែនាំ​ថា ម្ដាយ​មាន​គភ៌​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន ការពារ​ទុក​ជា​មុន​ទៅ​នឹង​ផល​វិបាក​នានា​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ។ វិធី​ងាយ​ស្រួល​បំផុត លោកស្រី​ថា គឺ​ប្រើ​ខ្សែ​ដោត​បន្ត​ទៅ​នឹង​ទូរស័ព្ទ​ដៃ កុំ​ដាក់​ជាប់​ជិត​ខ្លួន ដូចជា​ក្នុង​ហោប៉ៅ​អាវ ឬ​ខោ និង​កុំ​និយាយ​ផ្ទាល់​ជាប់​នឹង​ត្រចៀក ត្រូវ​ប្រើ​ខ្សែ​បន្ត ។

ទាក់ទង​នឹង​ការ​លើក​ឡើង​អំពី​ផល​ប៉ះពាល់​ដល់​ទារក និង​កុមារ ដែល​ម្តាយ​ប្រើ​ទូរស័ព្ទ​ដៃ​ពេល​មាន​គភ៌​នេះ លោកស្រី​វេជ្ជបណ្ឌិត លី ស្រីវីណា ម្ចាស់​គ្លីនិក លី ស្រីវីណា នៅ​ក្រុង​ភ្នំពេញ និង​នៅ​សៀមរាប បាន​មាន​ប្រសាសន៍​ថា លោកស្រី​មិន​អាច​ហ៊ាន​បញ្ជាក់​បាន​ចំពោះ​ការ​អះអាង​នៃ​ការ​ស្រាវជ្រាវ​រក​ឃើញ​អំពី​បញ្ហា​អាកប្បកិរិយា​របស់​កុមារ​ទេ ប៉ុន្តែ​តាម​បទពិសោធន៍​ផ្ទាល់ លោកស្រី​សង្កេត​ឃើញ​ថា ទារក ឬ​កុមារ​តូចៗ នៅ​ពេល​ឮ​ទូរស័ព្ទ​ដៃ​រោទ៍​ភ្លាម ហាក់​ដូច​ជា​មាន​អារម្មណ៍​ប្រែប្រួល មិន​សប្បាយ​ចិត្ត ខឹង​មួម៉ៅ​តែម្តង ។

លោកស្រី​វេជ្ជបណ្ឌិត លី ស្រីវីណា មាន​ប្រសាសន៍​ទៀត​ថា ៖ «ជម្រាប​ដោយ​ត្រង់ ខ្ញុំ​មិន​ដែល​ធ្វើការ​ស្រាវជ្រាវ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​ក្មេង​តូចៗ ដែល​ម្តាយ​ប្រើ​ទូរស័ព្ទ​ដៃ ឬ​គ្រាន់តែ​ឮ​ទូរស័ព្ទ​ដៃ​រោទ៍ ធ្វើ​ឲ្យ​វា​មួម៉ៅ ធ្វើ​ឲ្យ​វា​ឈប់​បៅ យំ​កិកកុក ដូច​នេះ​ខ្ញុំ​ជឿ​ថា ពិត​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​វា​មែន។ បើ​កូន​ខ្ញុំ​ផ្ទាល់ ពេល​ឮ​ទូរស័ព្ទ​រោទ៍ វា​លោត​ចេញ​ពី​កៅអី​អង្គុយ​តែម្តង ហើយ​រាល់​ពេល​ដែល​វា​កំពុង​បៅ គឺ​វា​ឈប់​ភ្លាម យំ​រក​រឿង» 

លោកស្រី​វេជ្ជបណ្ឌិត លី ស្រីវីណា បាន​មាន​ប្រសាសន៍​បន្ថែម​ថា ភាគ​ច្រើន​អ្នក​ជំងឺ​ដែល​មក​ពិនិត្យ​រោគ​នៅ​គ្លីនិក​លោកស្រី តែងតែ​ត្អូញត្អែរ​ថា ឧស្សាហ៍​ឈឺ​ក្បាល និង​រោយ​ក ៖ «ពាក់ព័ន្ធ​នឹង​បទពិសោធន៍​ផ្ទាល់​ខ្លួន គឺ​ថា ស្ត្រី​មិន​មាន​ផ្ទៃ​ពោះ​ក៏​ប៉ះពាល់​សុខភាព​ដែរ ចុះ​ទម្រាំ​មាន​ផ្ទៃ​ពោះ? គឺ​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្ដាយ​មាន​អារម្មណ៍​តានតឹង ធ្វើ​ឲ្យ​សាច់ដុំ​នៅ​ជុំវិញ​ក្បាល និង​ក​តានតឹង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឈឺ​ក្បាល ហើយ​នឹង​ធ្វើ​ឲ្យ​បេះដូង​ដើរ​ញាប់​ខុស​ប្រក្រតី។ កាល​ណា​ម្ដាយ​មាន​អារម្មណ៍​អ៊ីចឹង នោះ​វា​ពិត​ជា​នាំ​ឲ្យ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ​ផង​ដែរ» 

នៅ​ក្នុង​ការ​ស្រាវជ្រាវ​ចុង​ក្រោយ​នេះ គឺ​បាន​តម្រូវ​ឲ្យ​មាតា​បំពេញ​សំណួរ​ជា​ច្រើន​អំពី​របៀប​របប​រស់​នៅ​ក្នុង​គ្រួសារ ប្រវត្តិ​សុខភាព និង​ស្ថានភាព​ផ្លូវ​ចិត្ត អារម្មណ៍​របស់​មាតាបិតា រយៈ​ពេល​នៃ​ការ​ប្រើ​ទូរស័ព្ទ​ដៃ តើ​ម្ដាយ​ចំណាយ​ពេល​ប៉ុន្មាន​ជាមួយ​កូន​ក្នុង​មួយ​ថ្ងៃៗ ហើយ​មាន​បាន​បំបៅ​ដោះ​កូន​ដែរ ឬ​ទេ?

ការ​វិភាគ​ទិន្នន័យ​នៃ​ការ​ស្រាវជ្រាវ​នោះ បាន​បង្ហាញ​ច្បាស់​ថា ចំពោះ​ម្ដាយ​ដែល​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​និយាយ​ទូរស័ព្ទ​ដៃ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​នៅ​តែ​បន្ត​ប្រើ​ទូរស័ព្ទ​ដៃ បន្ទាប់​ពី​សម្រាល​កូន​រហូត​ដល់​កូន​បាន​អាយុ ៧​ឆ្នាំ គឺ​កុមារ​ចំនួន ៥០% មាន​បញ្ហា​អាកប្បកិរិយា និង​ផ្លូវ​ចិត្ត។ សម្រាប់​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ដែល​ប្រើ​ទូរស័ព្ទ​ដៃ ប៉ុន្តែ​ក្រោយ​កើត​មក ទារក ឬ​កុមារ​នោះ​ពុំ​មាន​ប៉ះពាល់​ទៅ​នឹង​ទូរស័ព្ទ​ដៃ គឺ ៤០% មាន​បញ្ហា​អាកប្បកិរិយា ហើយ​ទារក​ក្នុង​ផ្ទៃ ដែល​ម្តាយ​មិន​ប្រើ​ទូរស័ព្ទ​ដៃ តែ​ក្រោយ​កើត​មក​ហើយ កុមារ​ខ្លួន​ឯង​ផ្ទាល់​ប្រើ​រហូត​ដល់​អាយុ ៧​ឆ្នាំ គឺ​វា​មាន​បញ្ហា​អាកប្បកិរិយា និង​អារម្មណ៍​តែ ២០% ប៉ុណ្ណោះ ។ 

ក៏​ប៉ុន្តែ​ការ​អះអាង​ខាង​លើ​នេះ ត្រូវ​បាន​លោក ចន វ៉លស៍ (John Walls) អនុ​ប្រធាន​សមាគម​ឧស្សាហកម្ម​ទូរស័ព្ទ​ដៃ និង​ទូរគមនាគមន៍ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Cellular Telecommunications Industry Association (CTIA) បាន​ប្រតិកម្ម​តប​ថា តាម​ការ​បញ្ជាក់​របស់​ក្រុម​ភ្នាក់ងារ​សុខាភិបាល​សាធារណៈ​ជា​ច្រើន​ក្នុង​ពិភពលោក បាន​ឲ្យ​ដឹង​ថា គេ​នៅ​ពុំ​ទាន់​ឃើញ​ផល​ប៉ះពាល់ និង​ការ​ជាប់​ទាក់ទង​គ្នា​រវាង​សុខភាព និង​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​នៅ​ឡើយ​ទេ ។

ទោះ​ជា​យ៉ាង​ណា​ក្ដី នៅ​ក្នុង​អត្ថបទ​ចុះ​ផ្សាយ​ក្នុង​ទំព័រ​វ៉ឹបសាយ The Journal of Epidemiology and Community Health កាល​ពី​ថ្ងៃ​៦ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​មក​នេះ លោកស្រី​វេជ្ជបណ្ឌិត លីកា ឃេសហ្វេតស៍ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ការ​ស្រាវជ្រាវ​រក​ឃើញ​នោះ​ពិត​មែន គឺ​ជា​បញ្ហា​មួយ​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​សុខភាព ត្រូវ​តែ​រក​មធ្យោបាយ​គិតគូរ​ដោះស្រាយ ពីព្រោះ​បច្ចុប្បន្ន​នេះ មាន​មនុស្ស​ជាង ៦០% នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ក្នុង​ពិភពលោក​កំពុង​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ៕

ប្រភព ៖ www.rfa.org/khmer

សារៈសំខាន់នៃទំពាំងបាយជូរ

អ្នក ​វិទ្យាសាស្ត្រ​សហរដ្ឋអាមេរិក បាន​រក​ឃើញ​ថា សារធាតុ​ប្រូ​អែន​ថូ​សៃ​អា​និ​ឌី​ន ដែល​មាន​នៅ​ក្នុង​ទឹក​ទំពាំងបាយជូរ អាច​ជួយ​ក្នុង​ការ​ព្យាបាល​របួស​អោយ​ជា​សះស្បើយ ឆាប់រ​ហ័យ​ឡើង ។​ការ​ពិសោធន៍​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​មន្ទីរពិសោធន៍ ដោយ​ការ​យក​សារធាតុ​ប្រភេទ​នេះ មក​ធ្វើការ​សាកល្បង ប្រៀបធៀប​ជាមួយ​កណ្តុរ​ដែល​មាន​របួស​មួយ​ក្រុម ឯ​កណ្តុរ​មួយ​ក្រុម​ទៀត មាន​របួស​ដូច​គ្នា តែ​មិន​បាន​ទទួល​សារធាតុ​នេះ​ទេ ។​ល​ទ្ឋ​ផល​បាន​បង្ហាញ​ថា ស្នាម​របួស​របស់​កណ្តុរ​ក្នុង​ក្រុម​ដែល​បាន​ទទួល ការ​ព្យាបាល​ដោយសារ​ធាតុ​ប្រូ​អែន​ថូ​សៃ​អា​និ​ឌី​ន ឆាប់​ជា​សះស្បើយ​ជាង​កណ្តុរ​ដែល​មិន​បាន​ទទួល​ការ​ព្យាបាល ។

(ដកស្រង់ចេញពីទស្សនាវដ្តី ant ថ្ងៃទី ០៧ មករា ឆ្នាំ២០១១)

One Response to សុខភាពនិងសម្រស់

  1. chhun kimchhean និយាយថា៖

    ជំរាបសួរបងប្រុស នេះជាលើកទី២ដែលខ្ញុំបានសម្តែងការអរគុណដល់បងជាខ្លាំង ប៉ុន្តែខ្ញុំបានអានវាជា
    ច្រើនដងមកហើយ វាបានផ្តល់នូវអត្ថន័យច្រើនចំពោះប្អូន និងអ្នកអានផ្សេងទៀត។ ក៏សូមលើកទឹកចិត្ត
    ដល់បងមានគំនិតល្អជាច្រើនទៀត សម្រាប់ចែកជនរួមជាតិ។ ហើយប្អូនក៏មានគំនិតខ្លះៗចំពោះសុខភាព
    ព្រោះជីវិតយើងម្នាក់ខ្លីណាស់ ជួនពេលខ្លះទៀតដោយសារជំងឺធ្វើអោយយើងបាត់ខ្លឹមសារជីវិតទៅហើយ
    នៅមានខ្លះទៀតបាត់បងពេលវេលាដោយសារការធ្វើប្រហែសក្នុងអំពើអសិលធម៏ផ្សេងៗ។ អីចឹងយើងគួរគិតពីសុខភាព និងន័យជីវិតអោយបានច្រើន និងមានប្រសិទ្ឋភាព។ ទោះបីជារស់នៅបាន
    ត្រឹមតែ៣០ឆ្នាំ ប៉ុន្តែយើងមានសុភមង្គល នោះជីវិតយើងរីករាយណាស់ និងមានន័យបំផុត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s