គុណ​​តម្លៃ​​ផ្លែ​ឈើ​សំរាប់​សុខភាព

ផ្នែក: សម្រស់

ប្រភព៖ ឯក​សារ​បរទេស​

យើង ​បាន​ដឹង​ហើយ​ថា​ផ្លែ​ឈើ​ជា​អាហារ​ពិសេស​ ស្ថាប័ន​អាហារ​​របស់​សហរដ្ឋ​អាមេរិច​ បាន​ណែ​នាំ​ឲ្យ​ទទួល​ទាន​បន្លែ​​ផ្លែ​ឈើ​ រួម​គ្នា​ក្នុង​មួយ​ថ្ងៃ​ប្រហែល​មួយ​គីឡូក្រាម​ ព្រោះ​បន្លែ​ និង​ផ្លែ​ឈើជា​ប្រភព​ថាមពល ធ្វើ​ឲ្យ​សុខភាព​រឹងមាំ និង​ប្រាស​ចាក​រោគ​ភ័យ​ទាំង​ឡាយ។ មនុស្ស​យើង​ភាគ​ច្រើន​មិន​សូវ​បាន​ដឹង​ពី​ផល​ប្រយោជន៍​ដ៏​ពិត​ប្រាកដ​របស់​​ ផ្លែ​ឈើ​ទេ ដូច្នេះ​យើង​សូម​លើក​យក​គុណតម្លៃ​ដ៏​ពិត​ប្រាកដ​របស់​ផ្លែ​ឈើ​មក​បង្ហាញ​ជួន ​ដូចខាង​ក្រោម៖

គុណ​តម្លៃ​ពិតពី​ផ្លែ​ឈើ

ផ្លែ​ឈើ​ជា​ប្រភព ​នៃ​ កាបូហាយ​ដ្រេត ដែល​ប្រកប​ទៅ​ដោយ​សារជាតិ​អាហារ​ ដែល​រាង​កាយ​ត្រូវ​ការ​ជាច្រើន​យ៉ាង​ មាន​ដូចជា៖ ម្សៅ​ និង​ស្ករ ដែល​ផ្តល់​ថាមពល, វីតាមីន, និង​រ៉ែ ដែល​ជួយ​សំរួល​ក្នុង​ដំណើរ​ការ​រំលាយ​អាហាររបស់​​រាង​កាយ(Metabolism)។​ សសៃ​អាហារ​ (សសៃ​ផ្លែ​ឈើ)​ ជួយ​សំរួល​ក្នុងការ​បន្ទោបង់ បញ្ចុះ​កូឡេស្តេរ៉ូល និង​សារធាតុ​ការ​ពារ​ជំងឺ​មហា​រីក។ ផ្លែ​ឈើ​ភាគ​ច្រើន​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្នាន​តែ​ម្តង​ ប្រភេទ​ខ្លះ​ផ្តល់​ប្រូតេអ៊ីន​តិច​តួច​ប៉ុណ្ណោះ ដូច្នេះ​ការ​ទទួល​ទាន​ផ្លែ​ឈើ​ទើប​ទទួល​បាន​នួវ​គុណតម្លៃ​​ដូច​ជា៖

ស្វាយ ​ខ្ចី​ 200ក្រាម ផ្តល់​ថាមពល 62​ គីឡូកាល់ឡូរី, សសៃ​អាហារ ៦ក្រាម​, ប៉ូ​តាស្យូម, ផូស្វរ, កាល់ស្យូម, វីតាមីន​ C, ប្រូតេអ៊ីន និង​ជាខ្លាញ់​បន្តិច​បន្តួច បូក​រួម​និង​ធាតុ​រ៉ែ​មួយ​ចំនួន​ផ្សេងៗ​ទៀត។​

វីតាមីន​ក្នុង​ផ្លែ​ឈើ

ជា ​ជំនួយ​ការ​ក្នុង​ដំណើរ​ការ​ប្តូរ​ពី​ស្ក​រទៅ​ជា​ថាមពល បើ​ខ្វះ​វីតាមីន​រាង​កាយ​និង​ខ្វះ​ថាមពល ទោះ​បី​ជា​មាន​ស្ករ​នៅ​ក្នុង​កោសិកា​ជាច្រើន​ដ៏​ដោយ អ្នក​និង​កើត​មាន​អាការៈ​ដូច​ជា​ ខ្វះជាតិ​ស្ក​រក្នុង​ឈាម ហើយ​រាង​កាយ​តម្រូវ​ឲ្យ​ទទួល​ទាន​អាហារ​បន្ថែម​ ទាំង​ដែល​សារជាតិ​អាហារ​ក្នុង​កោសិកា​ប្រើ​មិន​ទាន់​អស់ក៏ដោយ។

ស្ករ​​ក្នុង​ផ្លែ​ឈើ

គឺ ​ជា​ស្ករ​គ្លូ​កូស, ហ្វ្រុត​តូស, សូកូស ដែល​ផ្តល់​បរិមាណ​ថាមពល​ស្មើ​និង​ស្ករ​ស ឬ​ស្ករ​ប្រភេទ​ផ្សេងៗ​ទៀត (Simple Carbohydrate) គឺ​ 1​ក្រាម​ផ្តល់​ថាមពល 4​គីឡូកាល់ឡូរី។ ទោះ​បី​ជា​ផ្លែ​ឈើ​អាច​មិន​រស​ជាតិ​ផ្អែម​ តែ​ក្នុង​ផ្លែ​ឈើ​មាន​ជាតិ​ទឹក​ពី 60 ដល់​ 96% ធ្វើ​ឲ្យ​ជាតិ​ស្ករ​ដែល​មាន​ក្នុង​នោះ​ត្រូវ​ថយ​ចុះ​ទៅ​វិញ។ ជាតិ​ស្ករ​ក្នុង​ផ្លែ​ឈើ​ជា​កាបូហាយ​ដ្រេត​លាយ​ជាមួយ​ជាគ្នា​ នៅ​ពេល​ត្រូវ​បាន​កិន​រំលាយ​ដើម្បី​បំបែក​ជាតិ​ស្ករ​ចេញ​ក្នុង​ក្រពះ​ត្រូវ​ ចំណាយ​ពេល​យូរ តែ​ជាតិ​សសៃ​ក្នុង​ផ្លែ​ឈើ​ក៏​បឺត​យក​ជាតិ​ស្ករ​មួយ​ចំណែក​ថែម​ទៀត ដូច្នេះ​ការ​ទទួល​ទាន​ផ្លែ​ឈើ​ធ្វើ​ឲ្យ​កម្រិត​ស្ករ​ក្នុង​ឈាម​មាន​លំនឹង និង​បង្កើត​ថាមពល​បាន​ជានិច្ច​។

ជ្រើស​រើស​ផ្លែ​ឈើ​យ៉ាង​ណា​សំរាប់​ទទួល​ទាន?

ការ ​ទទួល​ទាន​ផ្លែ​ឈើ​ដែល​ផ្អែម​ខ្លាំង​អាច​ឲ្យ​អ្នក​ធាត់​បាន គួរ​ញាំ​ផ្លែ​ឈើ​ណា​ដែល​មិន​ផ្អែម​ខ្លាំងដូច​ជា៖ ចេក,​ ទំពាំង​បាយ​ជូរ, ប៉ោម, ក្រូច, សាវម៉ាវ, សារី, ត្របែក,​ ស្វាយ​ខ្ចី,​ ឪឡឹក, និង​ម្នាស់​ជាដើម។ ក្រៅ​ពី​នេះ​អ្នក​គួរ​ជ្រើស​យក​ផ្លែ​ឈើ​ស្រស់​ៗ ស្អាត ដើម្បី​ភាព​ស្រស់​ថ្លា​ និង​កម្លាំង​រឹងមាំ ឃ្លាត​ឆ្ងាយ​ពី​រោគ​ភ័យ​ទាំង​ឡាយ ហើយ​អ្វី​ដែល​សំខាន់​វា​អាច​ជួយ​ការពារ​អ្នក​ពីជំងឺ​មហារីក​បាន​ទៀត​ផង។
សម្រាប់ ​ស្ត្រី​ដែល​ត្រូវ​ការ​ ស្បែក​ស្អាត ភ្លឺ​រលោង​ ម៉ត់ខៃ និង​មាន​សំណើម​គួរ​ព្យាយាម​ទទួលទាន​​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន។ ការ​ញាំ​ម្ជូរ​ (ស្វាយ​ខ្ចី, ត្របែក, កំពីងរាជ, ម្កាក់…) ជា​ទំលាប់​មួយ​ដ៏​ល្អ​​សម្រាប់​ស្ត្រី តែ​គួរ​ទំលាប់​ញាំ​ផ្លែ​ឈើ​ស្រស់ៗ មិន​មែន​ជារបស់​​ជ្រក់​ ឬ​ត្រាំ​នោះ​ទេ​។ ការ​ញាំ​របស់​ជ្រក់​ ឬ​ត្រាំ​ច្រើន​អាច​ធ្វើ​ឲ្យ​ស្ត្រី​បាន​ទទួល​នូវ​អ្វី​ដែល​ផ្ទុយ​ពីការ​ ផ្តល់​ឲ្យ​របស់​ផ្លែ​ឈើ​ស្រស់ៗ ដូច​ជាមានបញ្ហា​រាករូស,​ រាង​កាយ​ខ្វះ​ជាតិ​ទឹក ស្បែក​ស្ងួត​គ្នាន​សំណើម និង​បង្ក​ឲ្យ​ទៅជា​ជាំ​មុខ​ជា​ដើម​។

This entry was posted in ចំណេះដឹងទូទៅ and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s