ទឹកពិត​​អាច​បញ្ចុះជាតិ​​ខ្លាញ់​ក្នុង​រាង​កាយ​បាន​ឬ?

ផ្នែក: សម្រស់

ប្រភព៖ Post Today

វា​អាចជា​​រឿង​​​ពិបាក​នឹង​ជឿ​ ដែល​ទឹក​​នឹង​ក្លាយ​ជា​វត្ថុ​សំខាន់​ដែល​មាន​ចំណែក​ក្នុង​ការ​ជួយ​ថែរក្សា​រាង​កាយ ទោះ​បី​ជា​មនុស្ស​ភាគ​ច្រើន​ត្រូវ​ផឹក​ទឹក​​ព្រោះ​ការ​ចាំ​បាច់​ក៏​ដោយ តែ​តាម​ការ​ពិត​ ទឹក​ជា​ “អាហារ​ពិសេស​” ក្នុង​មើល​ថែ​រាង​កាយ​មនុស្ស​គ្រប់​ពេល​វេលា​​។
បើ​យើង​ផឹក​ទឹក​មិន​គ្រប់​គ្រាន់​ នឹង​ធ្វើ​ឲ្យ​យើង​មិន​អាច​ប្រកប​កិច្ច​ការ​ងារ​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ល្អ​នោះ​ទេ។​ ការ​ផឹក​ទឹក​មិន​គ្រប់​គ្រាន់​​​ធ្វើ​ឲ្យ​ថ្លើម​ធ្វើ​ការ​ធ្ងន់​ជាង​មុន​ ព្រោះ​តួនាទី​សំខាន់​របស់​ថ្លើម​គឺ​ដុត​បំផ្លាញ​ខ្លាញ់​ដែល​ប្រមូល​ផ្តុំ​ក្នុង​រាង​កាយ​ឲ្យ​ក្លាយ​ជា​ថាមពល ដោយ​ខ្វះ​ជាតិទឹក​ថ្លើម​ត្រូវ​មាន​នាទី​បន្ថែម​ គឺ​ធ្វើ​ការ​ជំនួស​ប្រមាត់​ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ថ្លើម​មិន​បាន​បំពេញ​ការ​ងារ​សំខាន់​របស់​ខ្លួន​បាន​ល្អ ទើប​ធ្វើ​ឲ្យ​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ត្រូវ​ថយ​ចុះ និង​បណ្តោយ​ឲ្យ​ខ្លាញ់​ប្រមូល​ផ្តុំ​កាន់​តែ​ច្រើន​​ក្នុងខ្លួន​យើង។​

វិធី​ចៀស​វាង​បញ្ហា​ខ្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ គឺ​មនុស្ស​យើង​ត្រូវ​ផឹក​ទឹក​ក្នុង​បរិមាណ​ច្រើន​ ដើម្បី​ឲ្យ​រាង​កាយ​មាន​ទឹក​ទុក​ប្រើ​។ ពេល​ខ្វះ​ជាតិ​ទឹក​ មនុស្ស​ដែល​មាន​ទម្ងន់​ធ្ងន់ និង​មាន​រាង​កាយ​ធំ នឹង​ត្រូវ​ការ​ទឹក​ច្រើន​ជាង​មនុស្ស​ដែល​ស្គម​ ឬ​តូច​ជាង ព្រោះ​ពួក​គេ​ត្រូវ​ការ​​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ច្រើន​ជាង។ ដូច្នេះ​ទឹក​មាន​សារៈ​សំខាន់​ណាស់​សំរាប់​មនុស្ស​ដែល​មាន​ទម្ងន់​​ច្រើន​ ព្រោះ​វា​ជា​ជំនួយ​ការ​ពិសេស​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ក្រៅ​ពី​នេះ ទឹក​ជួយ​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​មាន​សំណើម ស្រស់​ថ្លា និង​មិន​ធ្វើ​ឲ្យ​ស្បែកយារ​​ជ្រីវ​ជ្រួញក្រោយ​ពេល​ចុះ​ទម្ងន់​ផង​ដែរ។​

ចង់​មាន​រូប​រាង​ស្អាត​សង្ហា ស្បែក​ស្រស់​ថ្លា ត្រូវ​ផឹក​ទឹក​មួយ​ថ្ងៃ ៨​កែវ ហើយ​មនុស្ស​ដែល​លើស​ទម្ងន់​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ជាង​នេះ ​រិត​តែ​ត្រូវ​បន្ថែម​ឲ្យ​កាន់​តែ​ច្រើន​សំរាប់​អ្នក​ដែល​ចូល​ចិត្ត​លេង​កីឡា ឬ​ធ្វើ​ការ​កន្លែង​ដែល​មាន​កម្តៅ​ខ្ពស់ ស្ងួត និង​សំខាន់​គឹ​ចាំ​ទុក​ថា ផឹក​ទឹក​ច្រើន​យ៉ាង​ណា​ក៏​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ឡើយ ព្រោះ​ទឹក​ផ្តល់​​ថាមពល សូន្យ កាឡូរី។

This entry was posted in ចំណេះដឹងទូទៅ and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s