ផ្លែទៀប​ទុំបង្កើនទឹកកាម

ផ្នែក: ឱសថ​ជំនួយផ្លូវភេទ

ផ្លែឈើ ដែលដាំដុសក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មានច្រើន ប្រភេទ​​ដែល​​​​ពពេញ​​ទៅ​ដោយ ​ឱជារស់ ផ្អែម​ឆ្ងាញ់​ពិសារ​ ហើយ​ក៏​អាច​ធ្វើ​ជា​ថ្នាំសង្កូវ​ដើម្បី​ជួយ​ទ្រង់សុខភាព​បាន​​យ៉ាង​មាន​ប្រសិទ្ធិភាព​។ ទៀប ឈ្មោះ​ជា​ឡា​តាំងៈ​ Annona Squamosa Linn ​​ក្នុង​អំបូរៈ ​ANNONACEAE ​​ឈ្មោះ​ជា​ភាសា​បារាំងៈ ​​​ Pomme canelle ឈ្មោះជាភាសាអង់គ្លេសៈ Custard apple ជា​រុក្ខជាតិ​ហូបផ្លែ​មួយ​ប្រភេទ​​ដែល​ងាយ​​ស្រួល​ដាំ​ រុក្ខជាតិ​ប្រភេទ​នេះ​មាន​ដុះ​​ពាស​ពេញ​ប្រទេស​កម្ពុជា។

តាមកាស្រាវជ្រាវ របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវ​វេជ្ជសាស្រ្ត​បូរាណ របស់​ក្រសួង​សុខាភិបាល​នៃ​ព្រះ​ជា​ណា​ចក្រកម្ពុជា​​ បាន​​បង្ហាញ​ឲ្យ​ឃើញថា​ ​ ទៀប​ អាចប្រើជាឱសថ​ សំរាប់ព្យាបាល ជំងឺ​បាន ដែល​អាច​​ប្រើ​​បាន​ទាំង​​ផ្លែ​ និង​​ ស្លឹក​​​។ ​ស្លឹក​ទៀប​ស្រស់​​​ ​បុក​សំរាប់​បិត​លើ​ដំបៅ ​ឬ​ រលាក​សន្លាក់​ និង​​កក់​សក់​​បំបាត់​​អង្កែរ ។​​ ផ្លែខ្ចី​ស្ងួត​ដុស​លាយ​​ទឹក​ឲ្យ​ទៅ​ជា​ភក់​ៗ​​បំពោក​លើ​​កន្លែង​ហើម​ ។ ​លក្ខណៈ​ពិសេស​​មួយ​​ទៀត​ដែល​​ តាខេម​ចង់ឲ្យ​លោក អ្នក​បាន​ដឹង​​តាមរយៈការស្រាវជ្រាវនេះដែរ​​​គឺ​ ផ្លែទៀប​ទុំ​ ​គឺ​ជា​​ថ្នាំប៉ូវ ​ក្នុង​​ការ​បង្កើន​​ទឹក​កាម ​។​
ប្រសិន​ជាប្រិយមិត្ត​ មានជួប​បញ្ហា​ក្នុង​ការ​ខ្វះទឹកកាម​​ គួរ​តែប្រិយ​មិត្ត​សាកល្បង​មើល​តើ​វា​មាន​ប្រសិទ្ធិភាព​​កំរិត​ណា​ដែរ​ ​ ព្រោះវាមិន​ចំណាយ​ថវិការ​ច្រើន នោះទេ ណាមួយវា​ជារដូវទៀបផង ។ មិន​ចាំ​បាច់​ចំណាយ​​ថវិការ​ក្នុង​ការ​ទិញ​ឱសថ​ថ្លៃៗ​នោះ​ទេ​។ ​
This entry was posted in ចំណេះដឹងទូទៅ and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s