ស្នេហ៍​អស់​ពី​ចិត្ត​? ឬ ចិត្ត​អស់​ពី​ស្នេហ៍?

ស្នេហ៍​អស់​ពី​ចិត្ត​” ឬ “​ចិត្ត​អស់​ពី​ស្នេហ៍” ឃ្លា​​ទាំង​ពីរ​នេះ​សរសេ​រ​ដូច​គ្នា​បេះ​បិត​ តែ​គ្រាន់​ផ្លាស់​ប្តូរ​ទី​តាំង​​ពាក្យ​ក្នុង​ឃ្លា​ប៉ុណ្ណេះ​ធ្វើ​ឲ្យ​ឃ្លា​ទាំង​ពីរ​នេះ​មាន​ន័យ​ផ្ទុយ​គ្នា​ដូច​មេឃ និង ដី។ គ្មាន​មនុស្ស​ណា​ម្នាក់​ក្នុង​លោក​នេះ​ចង់​ឲ្យ​ឃ្លា​ថា​ “ស្នេហ៍​អស់​ពី​ចិត្ត​” ប្រែ​ទៅ​ជា​ “ចិត្ត​អស់​ពី​ស្នេហ៍​”​ ទេ។

ការ​សាង​សង់​​សំណង់​ស្នេហ៍​មិន​អាច​គូស​ប្លង់​ទុក​ជា​មុន​បាន​​ដូច​ការ​សាង​សង់​ផ្ទះ​នោះ​ទេ មិន​មាន​អ្នក​ណា​ម្នាក់​អាច​គ្រប់​គ្រង គូស​វាស​ផ្លូវ​ដើរ និង​ថែរក្សា​ស្នេហា​ឲ្យ​ដូច​ថ្ងៃ​ដំបូង​ដែល​អ្នក​​ស្គាល់​គ្នា​បាន​ឡើយ។ បុប្ផា​ស្រស់​ស្អាត​គង់​មាន​ថ្ងៃ​ស្វិត​ក្រៀម​រុះ​រោយ វា​មិន​ខុស​អ្វី​ពី​ចិត្ត​របស់​មនុស្ស​លោក​យើង​​ ដែល​មិន​មែន​ជា​ផ្កា​ជ័រ ម្លោះ​ហើយ​គ្មាន​ពាក្យ​ថា​នឹង​នរ,​ អមតៈ​ ឬ​និរន្ត៍​ សំរាប់​មនុស្ស​លោក​ទេ​។

“ស្នេហ៍​​” គឺ​ជា​​ការ​យល់​ព្រម មិន​​ប្រើ​ហេតុ​ផល ទាំង​ “ស្នេហ៍” តែ​មិន​ច្រើន​ល្មម​​ដែល​និង​ប្រែ​ប្រួល ជាមួយ​ពាក្យ​អះអាង​រាប់​មិនអស់​របស់​មនុស្ស​មួយ​ចំនួន​ ដែល​ប្រាថ្នា​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ផ្លាស់​ប្តូរ​តាម​ការ​ចង់​បាន​របស់​ខ្លួន​។ ភ្លេច​ហើយ​ឬ​នៅ? ធ្លាប់​ស្រឡាញ់​អ្វី? ពី​​មុន​ធ្វើ​បាន​ហេតុ​អ្វី​ឥឡូវ​ធ្វើ​មិន​បាន? ពីមុន​ធ្លាប់​រង់​ចាំ​បាន​​ ហេតុ​អ្វី​បែរ​ជា​រង់​ចាំ​មិន​បាន​? ព្រោះ​តែង​រាង​កាយ​​ចាស់​របស់​យើង ឬ មក​ពី​ចិត្ត​របស់​យើង​ប្រែ​ប្រួល? ឈប់​បង្ខំ​ចិត្ត​ខ្លួន​ឯង​ទៀត​ទៅ រឿង​របស់​បេះ​ដូង​មិន​អាច​បង្ខំ​បាន​ទេ!

This entry was posted in ចំណេះដឹងទូទៅ and tagged . Bookmark the permalink.

One Response to ស្នេហ៍​អស់​ពី​ចិត្ត​? ឬ ចិត្ត​អស់​ពី​ស្នេហ៍?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s