តួនាទីស្វាមី

សិក្ខាបទទី១

ស្វាមីគប្បីសិក្សាថា អាត្មាអញត្រូវរាប់អាននាង ឲ្យតម្លៃនាង លើកតម្កើងនាងថាជាភរិយាពេញមុខ។
បានកើតមកជាមនុស្សគ្រប់គ្នា គឺជាស្នាដៃពិតប្រាកដរបស់ខ្លួនឯង ដែលជាអ្នកមានបុណ្យបានធ្វើទុក
ហើយ មិនមែនព្រោះការសូកប៉ាន់ ឬ ព្រោះការភាន់ច្រទ្បំដោយប្រការណាមួយនោះទេ
ដូច្នេះគួររាប់អានមនុស្សទាំងពួងដែលមានស្នាដៃពូកែកអំពីជាតិមុនមក។

ភរិយាគឺជាមនុស្សស្រីដែលមានប្តីជាអ្នកចិញ្ចឹម មានប្តីជាម្ចាស់លើរូប សំទ្បេង ក្លិន រស
ផោដ្ឋព្វៈថ មានប្តីជាធំក្នុងការគ្រប់គ្រង ដូច្នេះ ស្វាមីត្រូវគោរពតួនាទីរបស់ខ្លួនជាអ្នកចិញ្ចឹម
ជាម្ចាស់ និង ជាអ្នកធំក្នុងការគ្រប់គ្រងថែទាំ ឲ្យដល់នារីម្នាក់ដែលខ្លួនបានយកនាងជាភរិយា
ហើយនោះ យ៉ាងនេះ ទើបសមនឹងឈ្មោះថា ភស្តា ស្វាមី ប្តី។

ស្វាមីត្រូវចម្រើនមេត្តទៅរកភរិយា និង​ការអាណិតឲ្យបានច្រើន ព្រោះនាងបានចាកចេញពី
ត្រកូល ចោលម៉ែឪ បងប្អូន មីងមា តាមមកយកយើងម្នាក់គត់ជាគ្នា ប្រគល់កាយ ផ្ញើរជីវិត
ឲ្យដល់បុរស ម្នាក់ជាស្វាមីគ្រប់គ្រងជំនួសម៉ែឪនាង។

សិក្ខាបទទី២

ស្វាមីគប្បីសិក្សាថា អាត្មាអញមិនត្រូវមើលងាយនាងជាភរិយាទ្បើយ។ ព្រមយកប្រពន្ធដូច
ព្រមចូល​កាន់សមរភូមិ មិនមែនមិនដឹងរឿងរ៉ាវអ្វីសោះហើយចេះតែប្រថុយនោះទេ
អ្នកចម្បាំងគេរៀនយុទ្ធ សាស្រ្ត ចំណែកអ្នកគ្រប់គ្រងផ្ទះក៏ត្រូវចេះក្បួនសម្រាប់គ្របគ្រងដែរ
ត្រូវច្បាំងជាមួយចិត្តអាក្រក់របស់ ខ្លួនឯង ទប់ទល់ដោះស្រាយជាចំពោះកិលេសរបស់ប្រពន្ធ
ផងការពារវិបត្តិភយន្តរាយផ្សេងៗទៀតផង គឺជាការគ្រប់គ្រងដោយអំណត់អត់ធន់ជាទីបំផុត
ដាច់ខាតកុំយកការមើលងាយមើលថោកមកធ្វើ​ចម្បាំង វាមិនពូកែទ្បើយ ការមើលងាយ
សត្រូវវានាំឲ្យប្រហែស សេចក្តីប្រហែសជាចំណុចចាញ់។

ធម្មតាប្តីប្រពន្ធសុទ្ធតែជាអ្នកមានកិលេស ហើយជាធម្មតារបស់កិលេសរមែងនាំមកនូវទុក
តើ​វា​លំបាកប៉ុណ្ណាទៅចំពោះជីវិតដែលរស់នៅក្នុងជំរុំនៃសត្រូវនោះ ណ្ហើយចុះ ទ្រាំទៅ!
ហើយត្រូវខំទូន្មាន ចិត្ត ទម្លាប់ឲ្យចេះស្មោះត្រង់ នឹករលឹករឿយៗដល់សេចក្តីល្អ
រវាងគ្នានិងគ្នា កុំមើលងាយគ្នាឲ្យសោះ សុទ្ធតែជាអ្នកជាប់ខ្នោះទាំងអស់គ្នាទេ ត្រូវមានមេត្តា
ដល់គ្នាទើបប្រពៃ។

សិក្ខាបទទី៣

ស្វាមីគប្បីសិក្សាថា អាត្មាអញមិនត្រូវប្រព្រឹត្តក្បត់ចិត្តប្រពន្ធទ្បើយ។ ការស្មោះត្រង់រវាងគ្នានិងគ្នា
គឺជា បេះដូងអាពាហ៍ពិពាហ៍ ស្វាមីទោះបីមានការខ្វះខាតក្នុងមុខនាទីដទៃខ្លះ ប៉ុន្តែរក្សា
ការស្មោះចំពោះ​ភរិយាទុកបានដោយល្អ មិនក្បត់ចិត្ត មិនច្របូកច្របល់ក្នុងកាមគុណ
ជាមួយស្រ្តីដទៃ អាចចាត់ទុកបាន ថាជាស្វាមីដែលល្អម្នាក់កម្ររក ជាស្វាមីអាចធ្វើឲ្យ
ក្រុមគ្រួសារកក់ក្តៅមាននូវសេចក្តី រស់នៅជាមួយគ្នា រហូតដល់ចាស់
មានសម្រស់ល្អដល់កូនចៅ ដូចមេអំបៅលំអរសួនផ្កា។

អណ្តាត និង ធ្មេញរមែងតែងតែប៉ះខ្ទប់គ្នាខ្លះជាធម្មតា ប៉ុន្តែបាននៅជាមួយគ្នាដោយល្អ ធ្មេញ
ជាអ្នកទំពាអាហារ រឺឯអណ្តាតជាអ្នកត្រទ្បប់នូវអាហារនោះ បង្វិលចុះបង្វិលទ្បើង រហូតលេប
ចូលពោះ បានរស់ទាំងអស់គ្នា យ៉ាងណាម៉ិញប្តីប្រៀបដូចជាធ្មេញ ប្រពន្ធប្រៀបដូចជា
អណ្តាត កាលនៅជាមួយ គ្នា ធ្វើការជាមួយគ្នា ក៏រមែងទាស់ទែងថ្នាំងថ្នាក់អាក់អន់នឹងគ្នា
ខ្លះពុំខាន ក៏យ៉ាងនោះដែរ ប៉ុន្តែការស្មោះ ត្រង់ប្រកបដោយមេត្តាករុណា ប្រៀបដូច
ជាអាហារក្នុងមាត់។

សិក្ខាបទទី៤

ស្វាមីគប្បីសិក្សាថា អាត្មាអញត្រូវប្រគល់ឥស្សរិយៈ គឺភាពជាធំឲ្យដល់នាងជាភរិយា
ចាត់ចែង កិច្ចការងារផ្ទះ។ ឥស្សរិយយសរបស់ស្វាមី ធ្វើឲ្យស្ត្រីជាភរិយាទន់ភ្លន់ចិត្ត
ទៅបីនាងមានរូបល្អយ៉ាង​ណាក្តី មានសីលធម៌ ចរិយាមារយាទល្អប្រពៃក្តី រួមទាំង
កម្លាំងបុត្រទៀតក្តី សរុប៥យ៉ាងនេះចូលគ្នា ក៏មិនមានកម្លាំងស្នើ នឹងកម្លាំង
ឥស្សរិយយសរបស់ស្វាមីបានដែរ នេះបញ្ជាក់ឲ្យឃើញថា កម្លាំង​ឥស្សរិយៈ
ដែលស្វាមីគ្រប់គ្រងភរិយា មិនចង់និយាយថា ស្វាមីគ្រប់គ្នាត្រូវតែជាអ្នកធំក្នុងនគរនោះទេ
គឺគ្រាន់តែលើកទ្បើងនូវភាពសំខាន់មួយដែលនាងជាភរិយាមានចំណូលចិត្តត្រូវការ
ចង់បានប៉ុណ្ណោះ។
ដូច្នេះស្វាមីត្រូវប្រគល់នូវភាពជាធំក្នុងការងារផ្ទះ មានការចាត់ចែងម្ហូបអាហារជាដើម
ឲ្យដល់ភរិយា ចំណែកខ្លួនឯងខំខ្មីឃ្មាតធ្វើការងាររកប្រាក់ ឬទ្រព្យសម្បត្តិទុកដាក់
ឲ្យភរិយាជាអ្នករក្សា មិនមែនថាមិន ជួយគ្នាទេ គឺត្រូវជួយគ្នាណាស់ ប៉ុន្តែម្នាក់ៗត្រូវ
ប្រាកដច្បាស់តាមតួនាទីរបស់ខ្លួន។

សិក្ខាបទទី៥

ស្វាមីគប្បីសិក្សាថា អាត្មាអញត្រូវឲ្យនូវគ្រឿងប្រដាប់កាយសម្រាប់តែងខ្លួនដល់ភរិយា។
ជាធម្មតាស្រ្តី រមែងត្រូវការនូវអលង្ការ ទោះបីតិចច្រើនយ៉ាងណាក៏ទៅតាមកម្លាំងទ្រព្យ
ដូច្នេះស្វាមីត្រូវបំពេញចិត្ត ភរិយា ត្រង់ចំនុចនេះហាក់ដូចជាមិនចាំបាច់ប្រាប់សោះ
ព្រោះថាបើបុរសស្រទ្បាញ់ស្រ្តីណាហើយ ក៏​តែងប្រាថ្នាឲ្យអលង្ការដល់ស្រ្តីនោះ
ណាមួយនាងជាភរិយាទៀតផង ពិតមែនតែភរិយាប្រដាប់អលង្ការ ប៉ុន្តែវាសង្ហាស្វាមី
ឯណោះទេតើ។​ តាមពិត ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងអំពីវត្ថុសម្រាប់សង្រ្គោះ
គ្រប់យ៉ាង ដើម្បីបណ្តោះនូវពូជមេត្រីភាពឲ្យដល់សត្វលោក ដែលសត្វលោកកំពុងតែ
ខ្វល់ខ្វាយក្នុងការ ស្រទ្បាញ់ស្អប់គាប់ទាស់ជារៀងរាល់ថ្ងៃមកនោះ។ អលង្ការជាគ្រឿង
រកាយពិតមែន ដូច្នេះហើយ ទើបអលង្ការនេះត្រូវបានជាតំណាងឲ្យមេត្តាចិត្ត
តំណាងឲ្យសេចក្តីថ្លៃថ្នូរ តំណាងឲ្យសេចក្តីស្មោះត្រង់។ល។ បដិសេធការមើលងាយ
មើលថោក ការវាយដំទាត់ធាក់ និង អំពើអាក្រក់ផ្សេងៗទៀត ដែលជា
លាមកមិនមែនអលង្ការ។

(ដកស្រង់ចេញពីសៀវភៅភារកិច្ចមនុស្សល្អ របស់លោកគ្រូ ប៊ុត សាវង្ស)

This entry was posted in ចំណេះដឹងទូទៅ and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s