ផ្កាមួយទង

មានប្រុសកំលោះម្នាក់បាននិយាយទៅកាន់បុរសវ័យចំណាស់ម្នាក់ថា

-កំលោះក្មេង

លោកអ៊ំមានអាយុច្រើនគួរសមខ្ញុំឆ្ងល់ថាហេតុអ្វីក៏លោកអ៊ំមិនព្រមរៀបការយកប្រពន្ធ?

-បុរសចំណាស់

នេះពិតជាសំនួរគួរអោយចាប់អារម្មណ៍ណាស់ក្មួយ

ប៉ុន្តែហេតុអ្វីក៏ក្មួយមិនទាន់រៀបការដែរ ក្មួយមានអាយុយ៉ាងតិចក៏ ២៥ ឆ្នាំ ក្មួយមានលុយ

មានការងារធ្វើ និង រូបរាងក៏សង្ហាទៀត?

-កំលោះក្មេង

តាមការពិតក្មួយនៅមានពេលវេលាវែងឆ្ងាយទៀតដើម្បីគិតរឿងនេះ ព្រោះក្មួយនៅក្មេង

តែក្មួយពិតជាឆ្ងល់ និង ចង់ដឹងរឿងរបស់លោកអ៊ំខ្លាំងណាស់។

-បុរសចំណាស់

បើក្មួយចង់ដឹងលុះណាតែក្មួយដើរជុំវិញបឹងនេះមួយជុំរកបេះផ្កាណា

ដែលស្អាតជាងគេអោយអ៊ំមួយទងមក អ៊ំនឹងរៀបរាប់រឿងរ៉ាវគ្រប់យ៉ាងអោយក្មួយបាន

ជ្រាប។ អ៊ំចាំក្មួយនៅទីនេះតែក្មួយត្រូវសន្យានឹងអ៊ំថា

មិនត្រូវដើរបកក្រោយជាដាច់ខាតណា៎!

————

បុរសក្មេងនោះបានចាកចេញទៅរកបេះផ្កាតាមមាត់បឹងបាត់ទៅ

ព្រោះគាត់ចង់ដឹងរឿងរ៉ាវពិតរបស់បុរសរ័យចំណាស់នោះខ្លាំងណាស់មួយសន្ទុះក្រោយ

មក បុរសរ័យក្មេងបានមកដល់កន្លែងដើមកន្លែង

ដែលគាត់បានសន្យាជាមួយបុរសវ័យចំណាស់ថាមកជួបគាត់នៅទីនេះ។

តែវាចំឡែកពន់ពេកក្រៃព្រោះនៅតាមមាត់បឹងសំបូរផ្កាច្រើនណាស់តែក្នុងដៃបុរសវ័យ

ក្មេងគ្មានផ្កាមួយទងមកជាមួយសោះ (មកដោយបាតដៃទទេ)។

-បុរសចំណាស់

អេ, ឯណាផ្កាមួយទងដែលក្មួយទៅបេះអោយអ៊ំនោះ?

-កំលោះក្មេង

តាមការពិតខ្ញុំបានឃើញផ្កាស្អាតៗជាច្រើនតាមដងផ្លូវ

ខ្ញុំឃើញមួយហើយមួយទៀតតែខ្ញុំមិនបានសំរេចចិត្តថាបេះយកមួយទងណាអោយពិត

ប្រាកដនោះទេ ព្រោះខ្ញុំបានគិតថានៅខាងមុខនឹងមានផ្កាស្អាតៗជាងនេះតទៅទៀតជា

មិនខាន តែពេលដែលខ្ញុំចាកចេញហើយដើរបន្តខ្ញុំអត់ឃើញមានផ្កាអោយខ្ញុំបេះទៀត

នោះទេ។ ខ្ញុំចង់បកក្រោយទៅរកផ្កាដែលស្អាត ផ្កាដែលខ្ញុំដើររំលងនោះដែរតែខ្ញុំបាន

សន្យាជាមួយលោកអ៊ំរួចហើយថាមិនដើរត្រឡប់ក្រោយ ហេតុដូច្នេះហើយបានជាទី

បំផុតខ្ញុំរកផ្កាមួយទងមកដាក់ក្នុងដៃមិនបាន។

“ យោបលដែលគួរពិចារណា”

សូម ប្រយ័ត្នរឿងរ៉ាវរបស់អ្នកជាន់ដាននឹងរឿងនិទាននេះសូមកុំយកពេល វេលានៃជីវិតដ៏ខ្លីរបស់អ្នក ទៅអង្គុយធ្វើការប្រៀបធៀបច្រើន ហួស កំរិតរហូតដល់ទីបញ្ចប់នៃជីវិតអ្នក បានត្រឹមតែដឹង និង សោកស្តាយផ្កាដែលអ្នកបាត់បង់ ផ្កាដែលអ្នកគិតថា “ ល្អស្រស់” ហើយអ្នកមិនអាចបកក្រោយទៅបេះយកមកបាននោះ ព្រោះផ្កាមួយ ទងនោះមិន ប្រាកដថានៅត្រូវការអ្នក រឺ ផ្កាមួយទងនោះ អាចនឹងធ្លាក់ទៅក្នុងដៃមនុស្សផ្សេងទៅ ហើយ។

ម៉្យាង វិញទៀតចំពោះអ្នកមានផ្កាក្នុងដៃ គួរចេះថែរក្សា ស្រោចទឹក ដាក់ជី ដើម្បីអោយផ្ការបស់អ្នករីកស្រស់បំព្រង ស្គុសស្គាយ មានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ ជាជាងយកភ្នែក និង អារម្មណ៍ទៅសញ្ជឹងគិតមើលឃើញ ផ្ការបស់គេផ្សេងថាល្អ ជាង របស់ខ្លួន ដែលក្នុងពេលតែមួយក៏ប្រហែលមាន អ្នកផ្សេងបានកំពុងគិតថាផ្កាក្នុង ដៃរបស់អ្នក ក៏ល្អជាងរបស់គេដែរ។

“ ឆ្អែតណាក៏មិនស្មើនឹងស្កប់ សុខណាក៍មនស្មើនឹងស្ងប់”

(ដកស្រង់ចេញពីគេហទំព័រ varychin.com)

This entry was posted in ចំណេះដឹងទូទៅ and tagged . Bookmark the permalink.

One Response to ផ្កាមួយទង

  1. pinkii និយាយថា៖

    nice one buddy, and i posted this entry in ma blog too. hopefully, u dun mind🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s