វិធី៥យ៉ាងដើម្បីទទួលបានស្នេហ៍មុខ

១.ការទទួលស្គាល់ (Acceptance)
រង្វាន់ដ៍វិសេសវិសាលបំផុតដែលលោកអ្នកគួរប្រគល់ឲ្យអ្នកដទៃគឺ
“ ទស្សនៈក្នុងផ្លូវល្អដោយគ្មានលក្ខ័ខ័ណ្ឌ “
មានន័យថា ត្រូវទទួលស្គាល់គេទាំងស្រុង មិនធ្វើវិភាគ មិនទិទៀនរិះគន់ ឬចាប់កំហុស “ទទួលស្គាល់ “ ពីអ្វីៗដែលទាក់ទងនឹងពួកគេ ប្រៀបដូចជា “វត្ថុអស្ចារ្យ” មួយបែបអញ្ចឹង។
នេះជាចំនុចចាប់ផ្តើម “ ធ្វើជាមនុស្សមានស្នេហ៍ “ របស់អ្នក។

ការទទួលស្គាល់សម្តែងដោយ “ ញញឹម ” ។ ពេលអ្នកញញឹមប្រកបដោយក្តីសុខ ក្នុងពេលជួបអ្នកណាម្នាក់ ក្តីរីករាយរបស់គេក៏នឹងកើតមានទ្បើងដោយស្វ័យប្រវត្តិ គេនឹង​មានអារម្មណ៍ល្អចំពោះខ្លួនឯងហើយយល់ថាខ្លួនជាមនុស្សសំខាន់ គេនឹងមានអារម្មណ៍ថាអ្នក គឺជាមនុស្សមានស្នេហ៍ ទោះបីជាអ្នកមិនទាន់បានហើបមាត់និយាយអ្វីនៅទ្បើយក៏ដោយ។
សូមលោកអ្នកសាកល្បងលមើល !!!!

២.ការដឹងគុណ (Appreciation)
ពេលអ្នកសម្តែងការដឹងគុណនូវអ្វីដែលពួកគេធ្វើ ទោះបីតិចក្តីច្រើនក្តី គេនឹងកើត​មានមោទនៈភាពចំពោះខ្លួនឯង មានអារម្មណ៍ថា ខ្លួនគឺជាមនុស្សគ្រាន់បើម្នាក់ ជាមនុស្សសំខាន់ ម្នាក់ ព្រមទាំងមានអារម្មណ៍ថា ខ្លួនជាមនុស្សមានសម្ថភាព ធ្វើអ្វីៗបានកាន់តែច្រើន។ គេមើល ឃើញរូបភាពរបស់ខ្លួនកាន់តែល្អប្រសើរជាងមុន ឯការគោរពចំពោះខ្លួនឯងក៏កាន់តែខ្ពស់​ទៅៗផងដែរ។
ប្រការនេះ អ្នកគ្រាន់តែបង្ហើបមាត់ “ អរគុណ ”​ នៅគ្រប់ឱកាស មិនថាជារឿងតូចឬ រឿងធំ អ្នកត្រូវបណ្តោះនិស្ស័យនេះជាប្រចាំ មិនចំពោះជានៅក្នុងក្រុមគ្រួសារ កន្លែងធ្វើការ ឬនៅតាមទីសាធារណៈនោះទ្បើយ។
ស្នាមញញឹមជាមួយនឹងពាក្យអរគុណ ធ្វើឲ្យអ្នកពេញចិត្តនឹងខ្លួនឯង ព្រោះអ្នកបាន​ធ្វើឲ្យអ្នកដទៃសប្បាយចិត្ត។
បើអ្នកកាន់តែពេញចិត្តនឹងខ្លួនឯង អ្នកក៏កាន់តែចូលចិត្តអ្នកដទៃដោយសុទ្ធចិត្តផង​ដែរ ក្រៅពីនេះទៀត អ្នកក៏មិនសូវខ្វល់រឿងខ្លាចថា ខ្លួនមិនបានធ្វើអ្វីល្អៗជាមួយអ្នកដទៃ ដែលជួយឲ្យ “ស្នេហ៍មុខរបស់អ្នក“ កាន់តែកើតទ្បើង “ដោយធម្មជាតិ“ ទៅតាមនោះផងដែរ។

៣.ការយល់ព្រម (Approval)
ក្នុងជម្រៅចិត្តរបស់ខ្លួន- មនុស្សត្រូវការ “ ការយល់ព្រម “ ចំពោះទង្វើផ្សេងៗព្រមទាំង ការសម្រេចជោគជ័យរបស់ពួកគេ។ សេចក្តីត្រូវការអំពី “ ការយល់ព្រម “នេះ មិនចេះ គ្រប់គ្រាន់ទ្បើយ គេត្រូវការជារៀងរហូតតទៅ ប្រៀបដូចជាមនុស្សដែលត្រូវការបរិភោគ និង ត្រូវការសម្រាកដូច្នោះដែរ។
អ្នកដែលស្វែងរកឱកាសបង្ហាញ “ ការយល់ព្រម “ ចំពោះអ្នកដទៃ គឺជាអ្នកត្រូវបានគេ ទទួលស្វាគមន៍នៅគ្រប់ទិសទីដែលគេទៅដល់។
ទង្វើដ៍សមរម្យក្នុងការបង្ហាញពីការយល់ព្រមគឺ​ “ការសរសើរ “ ។ ពេលអ្នកសរសើរ មនុស្សម្នាក់ទៅលើអ្វីដែគេបានធ្វើ គេនឹងមានអារម្មណ៍ល្អចំពោះខ្លួនឯង ហើយគេក៏នឹងចាប់ អារម្មណ៍មកលើអ្នកវិញដែរថា អ្នកជាមនុស្សចេះផ្តល់កិត្តិយសដល់មនុស្ស អ្នកគឺជា “ មនុស្សមានស្នេហ៍ “ ពិតប្រាកដ។
បើអ្នកគ្មានស្នេហ៍ឲ្យគេ តើគេចេះតែមានស្នេហ៍ឲ្យអ្នកវិញឬ?

៤.ការកោតសរសើរ (Admiration)
“ មនុស្សគ្រប់រូបចូលចិត្តការសរសើរ “
ពេលអ្នកពោលពាក្យសរសើរនរណាម្នាក់ដោយសុទ្ធចិត្ត-ទាក់ទងនឹងទង្វើផ្សេងៗ របស់របរប្រើប្រាស់ ឬពីជោគជ័យរបស់ពួកគេ- គេនឹងមានអារម្មណ៍ល្អកើតទ្បើង ព្រោះនេះ ជាការទទួលស្គាល់ ជាការទទួលដឹងឮអំពីសារៈសំខាន់ដែលគេធ្វើបាន។ គេពេញចិត្តនឹងខ្លួន​ឯង ហើយក៏ពេញចិត្តមកលើរូបអ្នកផងដែរ។
ចូរអ្នកលើកសរសើរអំពីសម្លៀកបំពាក់ ពីការគោរពពេលវេលា ពីការតស៊ូ​ព្យាយាម ពីការទទួលជោគជ័យ…រឿងកំប៉ិកកំប៉ុក រឿងធំដំ… ចូរអ្នកសម្លឹងរកមើលឲ្យឃើញ ពាក្យសរសើរល្អៗ គ្រប់ពេលដែលអ្នកបានជួបគ្នា គេក៏មុខជានឹងចូលចិត្តអ្នកហើយចាត់ទុក ថា “ អ្នកជាមនុស្សមានស្នេហ៍ “។

៥.ការយកចិត្តទុកដាក់ (Attention)
វិធីនេះអាចជាវិធីសំខាន់ជាងគេ។ ជាវិធីដែលផ្តល់ថាមពលខ្លាំងបំផុតដើម្បីឲ្យមនុស្ស គោរពខ្លួនឯង និងជាតិចនិចដ៍ល្អក្នុងការបង្កើនស្នេហ៍មុខរបស់ខ្លួន។ ពេលអ្នកយកចិត្តទុកដាក់ ចំពោះអ្នកណាម្នាក់ អ្នកនោះនឹងមានអារម្មណ៍ថា ខ្លួនជាមនុស្សសំខាន់ ហើយគេក៏នឹងចូលចិត្ត មកលើរូបអ្នកវិញកាន់តែខ្លាំងផងដែរ។
ការយកចិត្តទុកដាក់ទៅលើអ្នកដទៃ ជាឧបករណ៍ដ៍មានអនុភាពបំផុតក្នុងការលើ កម្លាំងចិត្តដល់មនុស្ស។ ដរាបណាអ្នកបានហ្វឹកហាត់ឲ្យបានស្ទាត់ជំនាញ អ្នកនឹងក្លាយទៅជា បុគ្គលមានស្នេហ៍ មានឥទ្ធិពលក្នុងសង្គម និង ក្នុងអាជីពការងាររបស់ខ្លួនជាមិនខាន។

(ដកស្រង់ចេញពីសៀវភៅ ” សិល្ប៍វិធីក្នុងការនិយាយ ” របស់លោក គឹម ចាន់ណា)

This entry was posted in ចំណេះដឹងទូទៅ and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s