ទុក្ខព្រោះស្រទ្បាញ់គេតែម្ខាង

ស្រទ្បាញ់គេតែម្ខាងប្រៀបបីដូចជាស្រូវក្នុងស្រែដែលខ្វះទឹក ហើយក៏ស្កកទៅដូច្នោះឯង។​ ចិត្តមនុស្ស​យើងមានការស្រទ្បាញ់ច្រើនជាងស្អប់ អាចនិយាយបានថា ការស្រទ្បាញ់កើតទ្បើងក្នុងចិត្តមនុស្សបានងាយ​ណាស់ ពេលខ្លះគ្រាន់តែឃើញមុខ នៅមិនទាន់បាននិយាយគ្នាផង ចិត្តក៏ចាប់យកវឹប កើតការស្រទ្បាញ់គេ ភ្លាមទៅហើយ។

ព្រោះតែសេចក្តីស្រទ្បាញ់វាកើតងាយពេក អីចឹងទៅ ទើបពេលខ្លះនោះ ភាពលំបាកលំបិនក៏រមែង​តាមមក ដូចជាការទៅស្រទ្បាញ់គេទាំងដែលគេមិនចូលចិត្តខ្លួនផង ម៉្លោះហើយ សេចក្តីស្រទ្បាញ់វាទាមទារ​ចង់បានឲ្យនៅជិត ចង់ជួប ចង់និយាយ ចង់បានចិត្ត ចង់បានបេះដូង ។ល។

ចំណែកអ្នកដែលមិនស្រទ្បាញ់តមកនោះត្រូវព្យាយាមគេច ឬត្រូវលំបាកក្នុងការដោះស្រាយដោយ​ប្រការផ្សេងៗ។

អ្នកស្រទ្បាញ់បានទូរស័ព្ទទៅរកគេ ដោយសង្ឃឹមខ្លះៗថានិងបានជជែកគ្នា ដើម្បីបន្ថយការ នឹក…ម្ខាងទៀតគេថារវល់ណាស់ មិនទំនេរទ្បើយ មានការធ្វើយ៉ានេះមួយ យ៉ាងនោះមួយ ពេលនោះគេមិន ទាំងទទួលនូវទូរស័ព្ទផង។

ខំសរសេរសំបុត្រទៅរកគេ រៀបរាប់ពីទឹកចិត្តស្រទ្បាញ់ចិត្តនឹក…ក៏ឥតប្រយោជន៍ប្រៀបដូចតែ​ទូរស័ព្ទដែរ។

អ្នកដែលវង្វេងស្រទ្បាញ់គេតែម្ខាង​ ត្រូវខូចចិត្តផង ខកចិត្តផង…មានអាការៈដូចត្រូវគេចាប់ជើងទាំង ពីរគូបគ្នាទ្បើងលើ ហើយបុកក្បាលទៅនឹងដីដូច្នោះឯង មានសភាពគួរឲ្យអាណិតណាស់។

បុគ្គលដែលធ្លាក់ចូលទៅក្នុងសភាពបែបនេះ ត្រូវពិចារណាសារជាថ្មីឲ្យបានល្អ មានសតិសម្បជញ្ញៈ ទ្បើង ទើបបានមិនខូចខ្លួនរហូតរើខ្លួនមិនរួចនោះ។ ស្រទ្បាញ់គេ តែគេមិនស្រទ្បាញ់តមវិញនោះ វាទុក្ខស្រេចទៅហើយ ដូច្នេះកុំបន្ថែមទុក្ខដោយវិធីល្ងង់ខ្លៅផ្សេងៗតទៅទៀត គឺកុំបោះបង់ខ្លួនឯងចោល កុំបៀតបៀនខ្លួនឯង និងកុំបៀតបៀនអ្នកដទៃ។

ព្យាយាមធ្វើខ្លួនឲ្យល្អ ធ្វើឲ្យគេឃើញថាខ្លួនក៏មានគុណតម្លៃដែរ។ សេចក្តីល្អអាចឈ្នះចិត្តគេបានក្នុង ថ្ងៃណាមួយ ឬថា បើមិនបានទទួលការស្រទ្បាញ់តបអំពីគេវិញដោយពិតៗនោះ ក៏ត្រូវគិតថា មិនមែនជាគូ នឹងគ្នាអីចឹងទៅ មិនចាំបាច់ត្រូវទៅវង្វេងស្រទ្បាញ់អ្នកដែលគេមិនស្រទ្បាញ់យើងនោះធ្វើអ្វី គួរតែស្រទ្បាញ់ អ្នកណាដែលស្រទ្បាញ់យើងដែរ វាល្អជាង។

(ដកស្រង់ចេញពីបទពិចារណារបស់លោកអគ្គបណ្ឌិតប៊ុត​សាវង្ស)

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

3 Responses to ទុក្ខព្រោះស្រទ្បាញ់គេតែម្ខាង

  1. Long និយាយថា៖

    មានអត្ថន័យមែន! តែបើស្រលាញ់គេស្មោះ គួរតែព្យាយាមកសាងខ្លួន ដូចក្នុងរឿងកុលាបប៉ៃលិន តួអង្គ​ចៅចិត្រ ជាឧទាហរណ៍ស្រាប់! អត់សូវស្រួលទេបងប្រុសនេះ សង្ស័យលួចស្រលាញ់នរណាគេហ្មង?

    • pascalhuor និយាយថា៖

      ហា ហា…
      មនុស្សយើងធំពេញរូបពេញរាងប៉ុណ្ណេះទៅហើយ បើមិនចេះដូចស្រទ្បាញ់មនុស្សស្រីទេ
      មានតែជាប្រភេទមនុស្សទីបី។ តាមពិតអត្ថបទនេះ បងគិតថាវាមានអត្ថន័យណាស់សម្រាប់មនុស្ស ដែលលួចស្រទ្បាញ់គេគ្រប់ៗគ្នា ព្រោះដើម្បីកុំឲ្យពួកគេបាក់ទឹកចិត្ត ធ្វើអ្វីដែលមិនគិតដល់ខ្លួនឯង និងមនុស្សដែលស្រទ្បាញ់គាត់។

  2. Ann Cheara និយាយថា៖

    បងសូមជួយអាយមតិខុំ្ងផលព្រាះខុំ្ងលួចស្រសាញ់គេតែម្ខាងដែលមីនដឹងជាធើ្វយ៉ាងណាទេហើយខ្ងុំបានអាយកាដូគេទៀតតាមរយះអូ្អនជីដូងមួយគេយកហើយតើនេះបញ្ជក់ថាគេស្រសាញ់ខុំ្ងដែលអត់ប៉នែ្ត ពេលដែលផើ្ងសារទៅគេ​ គេមិនដែកឆើ្លយតបទេតែមិនដែលcallទេពិបាកចិត្តណាល់បងអាចជួយខុំ្ងបានទេ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s