ការរួមភេទ​​នឹង​អាចធ្វើ​​ឱ្យខួរ​ក្បាល​​មាន​ការរីកចំរើន​​ ហើយកំរិត​​រោគ​តប់​ប្រមល់ថយចុះ

ការស្រាវជ្រាវថ្មីមួយ​ធ្វើ​លើ​​ពពួកសត្វ​កណ្តុរ​​​បង្ហាញ​​ថា ​​ការរួមភេទ​​នឹង​អាចជួយ​ខួរក្បាល​​ឱ្យ​មាន​​ការរីកចំរើន ​ហើយ​ក៏​ជួយ​កំរិតជំងឺ​​តប់​ប្រមល់ (STRESS) របស់​មនុស្ស​ម្នាក់​​ៗ​ផង​ដែរ។
ការសិក្សា​​ថ្មី​មួយ​​ផ្តោត​លើ​ឥទ្ធិពល​​នៃការ​រួម​ភេទ​​លើ​ខួរក្បាល​​ត្រូវបានធ្វើលើ​​ពួកសត្វ​កណ្តុរ។ ពួក​​អ្នកវិទ្យាសាស្ត្រ​​​ជា​ប្រភព​នៃ​​ការ​សិក្សា​នេះ​​​បាន​​បំបែក​​ពពួក​​សត្វ​កណ្តុរ​​ឈ្មោល​​ជា​២​ក្រុម ​ហើយ​​ពពួក​​កណ្តុរ​ញី​​ក៏​​ចែកជា​​២ក្រុម​ដែរ ។ ​ពួក​​អ្នកឯកទេស​​បាន​ឱ្យកណ្តុរ​​ឈ្មោល​មួយ​ក្រុម និង​​កណ្តុរ​​ញីមួយ​ក្រុម​រស់នៅ​​រួមគ្នារយៈ​ពេល​​២សប្តាហ៍​​ ចំណែក​ក្រុម​​​កណ្តុរ​​២ក្រុម​​ (ញី-​ឈ្មោល)​ ទៀត ​គេ​ដាក់​ឱ្យជួប​គ្នា​តែមួយ​ដង​ប៉ុណ្ណោះ ។

បន្ទាប់​មក​​ពី​ចាប់វាស់​មើល​​កំរិត​​នៃ​អ័រ​ម៉ូន​រោគ​តប់​ប្រមល់​​ក្នុងឈាម​របស់​សត្វ​កណ្តុរ​​នីមួយៗ ហើយ​គេ​​ក៏​អាច​ពិនិត្យ​​ឃើញ​​​ពីការ​កើន​ឡើង​​នៃ​ចំនួន​​​កោសិកា​​ខួរក្បាល​ (NEURO-NES) ក្នុងខួរក្បាល​​របស់​ពួក​កណ្តុរ​​ឈ្មោល​​ដែល​ពូកែ​​រួមភេទដែរ​ ។ ​ទន្ទឹម​នឹង​នេះ ចំពោះ​​ពពួក​កណ្តុរ​​ឈ្មោល​ដែល​បានរួមភេទ​​តិច​មាន​​អត្រា​​រោគ​តប់ប្រមល់​​ខ្ពស់ ។ ​ពពួក​កណ្តុរ​​ដែល​នៅ​​បរិ​សុទ្ធ​​ពុំទាន់​​​បាន​រួមភេទ​ហាក់ដូចជា​​មាន​និន្នាការ​​ស៊ី​អាហារ​​ច្រើនជាង​ពពួក​កណ្តុរ​​ឈ្មោល​ដែល​រួម​ភេទ​​​សកម្ម ។ ​ការសិក្សា​នេះ​នៅពុំ​​ទាន់​ផ្តោត​លើ​មនុស្ស​នៅឡើយ ក៏ប៉ុន្តែ​​គេអាច​សន្និ​ដ្ឋាន​​ថា ការ​រួម​ភេទ​​អាច​កាត់បន្ថយ​​រោគ​តប់​ប្រមល់​​ ហើយ​ធ្វើ​​ឱ្យខួរ​ក្បាល​​មាន​ការរីកចំរើន ៕

(ដកស្រង់ចេញពីកាសែតកោះសន្តិភាពថ្ងៃអង្គាទី២៨ខែធ្នូឆ្នាំ២០១០)

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to ការរួមភេទ​​នឹង​អាចធ្វើ​​ឱ្យខួរ​ក្បាល​​មាន​ការរីកចំរើន​​ ហើយកំរិត​​រោគ​តប់​ប្រមល់ថយចុះ

  1. SuperJunior Lucifire និយាយថា៖

    ចឹងរួមភេទម៉ាថ្ងៃវាល់ថ្ងៃតាហ្មងទៅ ដើម្បីឲ្យក្លាយជាអ្នកប្រាជ្ញ!

    ការកឃើញខាងលើនោះ គ្រាន់តែជាជាការរកឃើញថ្មីដោយមិនទាន់ដឹងពីផលវិបាករបស់វា។

    • pascalhuor និយាយថា៖

      នេះគ្រាន់តែជាការពិសោធន៍ទៅលើសត្វកណ្តុរតែប៉ុណ្ណោះ តែទោះជាយ៉ាងណាក៍ដោយការពិសោធន៍និងបង្ហាញឲ្យកាន់តែសុក្រិតនៅពេលក្រោយ។ អញ្ចឹងសូមសួរអ្នកវិញថា អ្នកដឹង ឬក៏ធ្លាប់ឆ្លងកាត់ពីផលវិបានកនៃការរួមភេទច្រើននោះមែនទេ? បើមិនដែល ហេតុអីក៏ហ៊ានអះអាងច្បាស់ម្លេះ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s