ក្នុងការជជែកគ្នា គ្មានអ្នកណាចាញ់ ឬអ្នកណាឈ្នះទេ

ក្នុងពេលបាយថ្ងៃត្រង់បន្ទាប់ពីសង្គ្រាមលោកលើកទីពីរមកបន្តិច លោកកាណឺស៊ីបានទទួល​មេរៀន​សំខាន់ក្នុងឆាកជីវិតរបស់គាត់ ដោយសារមានភ្ញៀវរួមតុម្នាក់បាននិយាយថា “មាន ទេព្តាមួយ​កាន់កាប់​ព្រេងវាសនារបស់យើង ដោយយើងមិនអាចប្រកែកប្រឆាំងបាន! ពាក្យនោះគឺនៅក្នុងព្រះ​គម្ពីរ”។ កាណឺស៊ីយល់ថា គាត់នេះនិយាយខុស គាត់នេះយល់ច្រទ្បំ កាណឺស៊ីដឹងប្រាកដយ៉ាងនេះ។ ដើម្បីបង្ហាញការចេះដឹងជាងភ្ញៀវរួមតុនោះ រឺដើម្បីបង្ហាញភាព សំខាន់ប៉ិនប្រសព្វរបស់ខ្លួន កាណឺស៊ី​បានធ្វើការកែតម្រូវដោយគ្មានអ្នកណាគេយល់ព្រម រឺចង់ឲ្យខ្លួនកែតម្រូវនោះសោះ។

            កាណឺស៊ីនិយាយកែថា “ពាក្យខាងលើមិនមែននៅក្នុងព្រះគម្ពីរទេ! គឺជាពាក្យរបស់អ្នកកវី​សាកេសប៉ែរទេតើ?”។ ភ្ញៀវរួមតុមិនព្រមទទួលហើយប្រកែកយកឈ្នះថាៈ គឺជាឃ្លាមួយនៅក្នុង ព្រះ​គម្ពីរមួយពិតប្រាកដ។ លោកឯងថាជាគំនិតរបស់កវីណា នោះគឺខុសស្រទ្បះ…។

កាណឺស៊ីឆ្លើយថាៈ នែ! ខ្ញុំដឹងច្បាស់ណាស់លោក… នៅខាងស្តាំដៃខ្ញុំនេះគឺលោក ក្រាំម៉ុង្គជា​មិត្ត ភ័ក្រ្តចាស់របស់ខ្ញុំ គាត់នេះរៀនសៀវភៅចេះចាំមាត់នូវគំនិតរបស់លោកសាកេប៉ែរច្រើនណាស់ ឥទ្បូវ ខ្ញុំសួរគាត់ល្បងមើល តើអ្នកណាខុស អ្នកណាត្រូវ។

លោកក្រាំងម៉ុង្គកេះជើងខ្ញុំធ្វើសញ្ញាជាច្រើនលើកហើយគាត់និយាយប្រាប់ថា” បងកាណឺស៊ីឯង​ខុសហើយ… ន៎!បងឯនេះទេដែលនិយាយត្រូវ… ពាក្យនោះគឺនៅក្នុងព្រះគម្ពីរពិតមែន”។

ដល់ពេលបែកជួរលាគ្នា កាណឺស៊ីដើរជាមួយក្រាំងម៉ុង្គ ហើយនិយាយសួរថា “ ខ្ញុំនៅចាំច្បាស់​ឃ្លាដែលគាត់និយាយនោះ គឺជាឃ្លារបស់ កាសេប៉ែរណា!”

ក្រាំងម៉ុងងក់ក្បាលហើយឆ្លើយថា “វាត្រូវហើយ…! អ្នកណាក៏គេដឹងដូច្នេះដែរ ប៉ុន្តែអម្បាញ់ម៉ិញ យើងនៅក្នុងការផឹកស៊ីសប្បាយ យើងមិនត្រូវប្រកែកយកចាញ់ឈ្នះនាំឲ្យគេខឹងហើយ ស្អប់យើងទេ!។ យើងប្រកែកអញ្ចឹងទៅ តើយើងបានចំណេញអ្វីខ្លះ! តើគាត់នុង រាប់អានយើងដែរទេ?  ហេតុអ្វីក៏យើង​មិនទុកមាត់ឲ្យគាត់នុងខ្លះផងក្នុងការផឹកស៊ី ជាមួយគ្នា។ គាត់នុងអត់សួរយោបល់កាណឺស៊ីឯងផង ចុះ​ហេតុអីក៏យើងទៅប្រកែក ប្រណាំងធ្វើអ្វី កុំនាំបង្ករឿងជាមួយនឹងអ្នកណាទាំងអស់។

កាណឺស៊ីយល់ថាៈ មិត្តសំទ្បាញ់នោះបានស្លាប់បាត់បង់ជីវិតទៅហើយ ប៉ុន្តែយោបល់ល្អនៅរស់​រវើក ជួយដាស់តឿនមនុស្សរាល់ថ្ងៃ…។ កាណឺស៊ីនៅក្នុងពេលនោះ ត្រូវការយោបល់ជាជំនួយ បែបនោះ​ណាស់ ពីព្រោះថាៈ កាលដែលកាណឺស៊ីនៅពីក្មេង គេចូលចិត្តនិយាយប្រកែក វែកញែកជាមួយនឹងបង គេណាស់ ចំពោះពួកម៉ាកទាំងអស់សុទ្ធតែនិយាយប្រកែកគ្នា យ៉ាងតឹងសសៃកនៅសាលារៀន គ្មានការ​ប្រកែកប្រណាំងណាដែលគ្មានមុខកាណឺស៊ីទ្បើយ។

កាណឺស៊ីបានរៀនទ្រឹស្តីកត្តវិជ្ជា (Logique) វិធីដោះស្រាយចោទឆ្លើយ បន្ទាប់មកកាណឺស៊ីបាន បង្រៀនមុខវិជ្ជា (Dialectque) ពេលនោះហើយដែលកាណឺស៊ីយល់ឃើញថាៈ ការ​ចូលចិត្តប្រកែក​ប្រណាំងយកឈ្នះយកចាញ់គឺជារឿងផ្តេសផ្តាសមួយ ដែលមនុស្សលោកទាំងអស់គ្នាត្រូវ ចៀសវាង ទើបបានល្អ។ ក្នុង១០ដង មាន៩ដងហើយ មនុស្សដែលចៀសវាងការប្រកែក ប្រណាំងយកឈ្នះយក ចាញ់ គេសុទ្ធតែឲ្យត្រូវទាំងអស់។

ក្នុងការប្រកែកប្រណាំង ការពិតវាគ្មានអ្នកណាម្នាក់ចាញ់អ្នកណាម្នាក់ឈ្នះទេ… ពីព្រោះថា បើ​មិត្តប្រកែកចាញ់គេ គឺវាចាញ់ទៅហើយ ប៉ុន្តែបើមិត្តប្រកែកឈ្នះគេ ក៏វានៅតែចាញ់ ដដែលដែរ។​ ព្រោះហេតុអ្វី? ពីព្រោះថា បើមិត្តប្រកែកឈ្នះគេម្នាក់ អ្នកនោះចាញ់មិត្ត គេយល់ថាខ្លួនគេខ្សោយជាង​មិត្ត គេបាត់មុខមាត់កិត្តិយស គេក្តៅក្រហាយខឹងសម្បារ ហើយគេក៏មិនយល់ថាយោបល់របស់មិត្តគឺ ជាគំនិតល្អណាស់ដែរ គេនៅតែរក្សាគំនិត យោបល់ខុសរបស់គេ គេមានទៅរវល់អីនឹងមិត្ត! ឥតប្រយោជន៍ នាំឲ្យគេស្អប់ គ្មានបានការអីសោះ។

នៅក្នុងអង្គការធំៗខាងធានារ៉ាប់រងគ្រោះថ្នាក់ បណ្តាភ្នាក់ងារទាំងអស់ត្រូវគោរពបទបញ្ជានេះ “មិនត្រូវប្រកែកប្រណាំងយកឈ្នះយកចាញ់គ្នាជាដាច់ខាត”។ មិនមែនការប្រកែកវែកញែក ទើបគេជឿ​យើងនោះទេ! បើចង់អូសទាញមនុស្ស គឺគេមិនត្រូវប្រកែកវែកញែករកខុស ត្រូវទាល់តែសោះ

កាណឺស៊ីមានសិស្សម្នាក់ឈ្មោះ ប៉ៅទ្រីក។ សិស្សនេះស្លូតបូតសាមញ្ញធម្មតា ប៉ុន្តែចូលចិត្ត​ប្រកែកប្រណាំងគ្នាណាស់។​ គាត់នោះធ្វើជាតំណាងក្នុងការលក់ដូរទ្បាន ប៉ុន្តែគាត់នោះ គ្មានលក់ដាច់​បានទ្បានមួយសោះ ពីព្រោះតែគាត់ចូលចិត្តប្រកែកជាមួយនឹងអ្នកទិញទ្បាន អ្នកទិញគេខឹងហើយដើរ​ចេញទៅវិញអស់។ ការពិតក្នុងរឿងនេះ មិនមែនគេនិយាយអំពី ការបង្រៀនមនុស្សឲ្យចេះនិយាយទេ តែផ្ទុយទៅវិញ គេនិយាយអំពីការប្រុងប្រយ័ត្តមាត់ក។ ដល់មានបទពិសោធន៍ច្រើនទៅទើបប៉ៅទ្រីក​បានក្លាយជាអ្នកលក់ទ្បានមួយយ៉ាងពូកែ ដែលមានពាក្យសម្តីដូចតទៅៈ កាលណាមានភ្ញៀវទិញទ្បាន​ចូលផ្ទះ ភ្ញៀវសួរ នេះរទេះទ្បានអី? ម៉ាកអី?។ ប៉ៅទ្រីកៈ ទ្បានកាំមីញ៉ុង ម៉ាក “ហ្វ”។ ទ្បាននេះអន់​ណាស់ ឲ្យខ្ញុំទទេក៏មិនយកផង… ម៉ាកស៊ីបូបានល្អមែនទែន។ ប៉ៅទ្រីកៈ ម៉ាកស៊ីបូល្អមែនលោក លោក​មានប្រសាសន៍មិនខុសទេ។ ដូច្នេះភ្ញៀវនោះត្រូវតែចប់គ្មានអ្វីនិយាយទៀតទេ!​ បន្ទាប់មកទើប ប៉ៅទ្រីក​និយាយសរសើរពីម៉ាក “ហ្វ”​ ម្តង។ល។

មានពេលមួយនោះ ភ្ញៀវចូលមកនិយាយសរសើរ ទ្បានម៉ាម៉ីសូ ខ្ញុំប្រកែកខំប្រឹងនិយាយ​សរសើរម៉ាក “ហ្វ”​ ចុងបញ្ចប់គ្មានបានការ ហើយភ្ញៀវនោះស្អប់ខ្ញុំថែមទៀត។

លោក Franklin​ បាននិយាយថាៈ “យើងប្រកែកប្រណាំងយកឈ្នះអាចធ្វើឲ្យគេស្ងៀមបាន ប៉ុន្តែ​បានប្រយោជន៍អ្វីខ្លះ? មធ្យោបាយបែបនេះមិនអាចនាំឲ្យគេយល់ព្រមតាមយើងដោយត្រជាក់ចិត្ត​ទ្បើយ” ដូច្នេះមិត្តត្រូវជ្រើសរើសយកប្រការណាមួយក្នុងប្រការទាំងពីរគឺ ក/ ឈ្នះគេ យើងបាន ក្អេងក្អាង​សប្បាយរីករាយខាងផ្លូវសម្តីនិយាយ។ ខ/ បានគេស្មោះត្រង់យល់ព្រមតាមយើង… ត្រូវជ្រើសរើសយក​មួយ ពីព្រោះថាបើយើងចង់យកទាំងពិរប្រការតែម្តងគឺវាលំបាកណាស់។

មានកាសែតមួយក្នុងក្រុងបុស្តនបានកត់ចំណាំថាៈ “ទីនេះគឺជាកន្លែសម្រាកលេងសប្បាយ​របស់ William Joy អស់មួយជីវិត William Joy គិតតែការពារយោបល់របស់គាត់យ៉ាងក្លាហាន គាត់​យល់ត្រូវក្នុងជីវិតរបស់គាត់ ប៉ុន្តែគាត់យល់ត្រូវក្តី យល់ខុសក្តី គាត់ក៏នៅតែស្លាប់ដូចគេឯងដែរ គ្មាន​ខុសពីគេឯងទ្បើយ។

វាប្រាកដមែន! មិត្តឯងមានយោបល់ល្អ ការពិតយើងយល់រាប់រយពាន់ដង យើងការពារ​យោបល់របស់យើងយ៉ាងក្លាហាន ប៉ុន្តែវាជាការឥតប្រយោជន៍ទៅវិញ ពីព្រោះយើងមិន អាចកែប្រែ​យោបល់អ្នកដទៃបាន ដូច្នេះទោះយោបល់ល្អ រឺយោបល់មិនល្អក្តីក៏ដូចតែគ្នាដែរ។

ក្នុងការធ្វើចលាននយោបាយច្រើនឆ្នាំ Williaun MC Adoo លោកប្រកាសថា (ទ្រឹស្តីមិនអាច ឈ្នះមនុស្សល្ងង់បានទេ) ចំពោះមនុស្សល្ងង់គេត្រូវទន់ភ្លន់ ហើយចិត្តសាស្រ្តផ្អែមល្ហែមបន្តិច។ ទោះ​មនុស្សល្ងង់ឬមនុស្សចេះ មានតម្រេះវិជ្ជាច្រើនយ៉ាងណាក៏ដោយ តែដល់គេខឹងហើយ គេមិនងាយ ទទួលនូវយោបល់ត្រូវរបស់យើងទេ មានតែនិយាយមិនល្អ ធ្វើឲ្យគេបាក់មុខ មាត់ប៉ុណ្ណោះដែលគេងាយ​នឹងទទួលយកនូវពាក្យទូន្មានរបស់យើង។

ព្រះពុទ្ធជាម្ចាស់លោកមានពុទ្ធដិកាថា (អកុសលមិនអាចឈ្នះអកុសលបានទេ អវិជ្ជាក៏មិនអាច ឈ្នះអវិជ្ជាបានដែរ) បានសេចក្តីថា គេមិនឲ្យយកកំហឹងទៅទល់នឹងកំហល់ទេ មានតែបុណ្យទេ ទើប ឈ្នះបាប។ ការជជែកយកឈ្នះចាញ់ មិនអាចបំបាត់នូវការភាន់ច្រទ្បំយល់ខុសទ្បើយ។

ក្នុងពេលស្តីបន្ទោសនាយទាហ៊ានក្មេងៗដែលប្រកែកគ្នា លោក Lincoln និយាយថា (អ្នកណា ចង់ឲ្យខ្លួនឯងជឿនលឿនដោយមិនបាច់ខាងពេលវេលានិងប្រកែកគ្នា គឺត្រូវហាត់រំងាប់ចិត្ត ប្រកែកចង់ យកឈ្នះចាញ់ ពីព្រោះជជែកគ្នាវាគ្មានឈ្នះចាញ់ទេ មានតែរកការពិត ដឹងការខុស ការត្រូវប៉ុណ្ណោះ)។ គួរទុកផ្លូវឲ្យឆ្កែវាដើរទៅ ទើបវាប្រសើរជាងយើងទៅប្រជែងប្រណាំងជាមួយ នឹងឆ្កែទាល់តែវាខាំយើង​នោះ។ ដូច្នេះបើចង់ផ្គាប់ផ្គន់មនុស្ស ឬលួងលោមមនុស្សឲ្យតាមយើង គឹត្រូវអនុវត្តទ្រឹស្តី (ដើម្បីឈ្នះ​ការប្រកែកប្រជែងគ្នា គឺគេត្រូវចៀសវាង កុំទៅជិតការប្រណាំងនោះឲ្យសោះ)

(ដកស្រង់ចេញពីសៀវភៅសិល្បះលួងលោមរបស់ហ៊ុនគឹមស៊ា)

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s