បទពិចារណា

គេអាចនិយាយបានថា នៅក្នុងករណីណាដែលវាពិត… ប៉ុន្តែគេក៏អាចថាបានដែរ នៅក្នុងករណីណា​មួយដែលមិនពិត…។ ពីព្រោះថាសម្តីមនុស្សវាចេញមកតែពី​អណ្តាតចេះតែគ្រលាស់ទៅ។

នៅក្នុងសង្គមមនុស្សកាលណាគេមិនទាន់ដឹងរឿងអ្វីសោះ គឺគេមិនទាន់មានការច្រណែន​នឹងអ្នកណា ទ្បើយ ហើយខ្លួនគេក៏មិនទាន់ជាប្រធាននៃការច្រណែនរបស់អ្នកដទៃដែរ។ ផ្ទុយទៅវិញ កាលណា​គេ​បានដឹងរឿងអ្វីហើយ គេក៏ចេះច្រណែនភ្លាម ហើយគេក៏មានអ្នក​ដទៃច្រណែនមកលើដែរ។ ត្រូវចាំថា កាលណាយើងមានអាយុពេញវ័យ ហើយអ្នកដែលរស់​នៅជិតយើងបំផុតនោះហើយ គឺជាអ្នកមានចិត្ត ច្រណែន! មិនថាចំពោះបងឬប្អូនទេ សម្បីតែមាមីងយើងក៏គេមានចិត្តនិងយើងដែរ ក្នុងករណីដែល​យើងគ្រាន់បើជាងគេ។

ចំពោះការចេះដឹង យើងពិតជាមានមនុស្សគេស្អប់…គេខឹង…គេច្រណែននិន្ទា…ប៉ុន្តែពិតជា​មានមនុស្សគេស្រទ្បាញ់យើងដែរ។ មនុស្សយើងគេមិនត្រូវឲ្យស្រទ្បាញ់រាប់អានគ្នាឲ្យ​ហួសហេតុពេកទេ ពីព្រោះ កក្តាទាំងអស់នេះហើយ វាជារណ្តៅសម្រាប់កប់នូវចិត្តបរិសុទ្ធ​របស់មនុស្ស។

ការច្រណែននិន្ទារបស់មនុស្សវាគ្មានព្រំដែន ហើយវាមិនគិតដល់ឋានៈ ឬអាយុទៀតផង! ប៉ុន្តែវាអាច​អត់ឱនបានចំពោះមនុស្សដែលវាស្រទ្បាញ់ចូលចិត្ត គឺថាសេចក្តីច្រណែន វាគ្មាន​ទេចំពោះមនុស្សដែល យើងស្រទ្បាញ់ចូលចិត្ត! យើងទៅជាចង់ឲ្យគេសរសើរទៅវិញ ពីព្រោះ​មនុស្សត្រូវការគេសរសើរខ្លាំង ណាស់។ ដូច្នេះដើម្បីឲ្យគេអាណិតស្រទ្បាញ់យើង យើងត្រូវ​ប្រយ័ត្នខ្លួនចំពោះករណីនៅចំពោះមុខគេ​។ គឺថាត្រូវនិយាយលើកជើងគេជាជាងនិយាយ​បង្អាប់គេ។

មនុស្សណាពេញចិត្តឲ្យគេបង្អាប់ខ្លួន​ច្រើន មនុស្សនោះកំពុងតែស្ថិតនៅលើគំនរមួយដែលខ្វះការ បញ្ជោរលើកជើង  ខ្វះសេចក្តីសរសើរច្រើន ដូច្នេះសេចក្តីពេញចិត្តវាគ្រាន់តែជារបាំងមួយបិទបាំង​ការពិតប៉ុណ្ណោះ។

មនុស្សពេញចិត្តនិងរូបរាងខ្លួនឯងស្អាតបាតខ្លាំងណាស់ ប៉ុន្តែមនុស្សក៏មិនស្រួលក្នុងអារម្មណ៍ដែរ ក្នុង ពេលណាដែលជួបនឹងមនុស្សស្អាតហើយស្រស់ម្នាក់ទៀត។

គេតែងតែយកសម្តីមកធ្វើជាសក្ខីភាពនៃការពិតទាំងអស់នៅក្នុងលោកនេះ។ ប៉ុន្តែផ្ទុយទៅវិញ នៅក្នុង លោកនេះសម្តីក៏សុទ្ធតែជាការបោកប្រាស់ទាំងអស់ដែរ។ មិត្តភាព  ការស្រទ្បាញ់រាប់អាន​គ្នា វាអាច ឈានទៅដល់ការស្អប់ខ្ពើមគ្នា ចង់ស៊ីសាច់គ្នា។ ស្នេហា  ការស្រទ្បាញ់គ្នា វាអាចឈាន​ទៅដល់សេចក្តី ស្នេហាដ៍ធំធេងមួយ សេចក្តីស្នេហាដ៍ធំធេងនោះអាចសម្លាប់ចិត្តដែលប្រឹង​ស្រទ្បាញ់កាលណាគេក្បត់គ្នា។

គ្មានផលអ្វីទេ កាលណាពិភពលោកយើងនេះនៅតែត្រូវការមនុស្សមែនទែន សេចក្តីត្រូវការ​នេះគឺគ្រាន់ តែចង់ឲ្យការពិតមួយនៅតែធរមាន  មាន  គឹមានពិភពលោកមួយដែលសម្រាប់​មានមនុស្សរស់នៅ។ ព្រោះថា កាលណាគ្មានមនុស្ស ពិភពលោកក៏គ្មានន័យអ្វីដែរ ហើយក៏​គ្មានទាំងពិភពលោកថែមទៀត ផង។ ពីព្រោះថា មានអ្នកមួយដឹងថា មានពិភពលោកបើវា​គ្មានមនុស្សទៅហើយ!។

សេចក្តីស្អប់ខ្ពើមវាគ្មានព្រំដែន ហើយសេចក្តីស្រទ្បាញ់វាក៏គ្មានព្រំដែនដែរ។ ប៉ុន្តែករណីខ្លះ​ព្រំដែននៃ សេចក្តីស្រទ្បាញ់ គឺនៅត្រឹមស្អប់ ហើយព្រំដែននៃសេចក្តីស្អប់ គឺនៅត្រឹមស្រទ្បាញ់។

ក្នុងរឿងស្នេហារវាងស្រីនិងប្រុស គឺស្រទ្បាញ់ក្នុងពេលដែលគេស្រទ្បាញ់ ហើយស្រទ្បាញ់​ក្នុងពេល​ដែលហ៊ាននិយាយថា “ស្រទ្បាញ់”។

ក្នុងរឿងស្នេហា ស្រទ្បាញ់វានៅតែស្រទ្បាញ់ជានិច្ច ទោះក្បត់គ្នាទៅហើយក្តី ក៏នៅតែ​ស្រទ្បាញ់ដែរ។​ ចិត្តស្រទ្បាញ់វានៅតែមាន តែចិត្តស្រទ្បាញ់នោះ កាលណាបើព្រាត់ហើយ នៅសល់តែចិត្តក្នាញ់ នឹងការស្រទ្បាញ់ប៉ុណ្ណោះ។

ក្នុងរឿងសេចក្តីស្នេហាដដែល ស្អប់វាមានព្រំដែនត្រឹមស្រទ្បាញ់ តែស្រទ្បាញ់វិញ គឺវាស្រទ្បាញ់​លើសស្អប់ទៅទៀត ស្រទ្បាញ់រាប់ជាតិកាលណា គឺហ៊ានថាស្រទ្បាញ់ ទោះស្រទ្បាញ់នោះវា​ចេញមកពី​អណ្តាតក៏ដោយ។ ពីព្រោះស្រទ្បាញ់គេមិនភ្លេច ហើយស្អប់គេអាចភ្លេចបាន។ សូម្បីតែយ៉ាងនេះហើយ ក្តី គ៏សេចក្តីស្នេហាវានៅតែមាន សេចក្តីស្នេហាវានៅតែជាបញ្ហាធំដែល​ចោទមកលើជីវិត! បើក្នុងរឿង​ល្ខោនគ្មានស្នេហាក្នុងប្រលោមលោក គ្មានស្នេហាក្នុងឆាកជីវិត ឱជីវិតកើតមកគឺនៅសល់មានតែ​សំបកពីភពលោកប៉ុណ្ណោះ។

គ្មានហេតុផលសោះ  តែមានប្រតិកម្មខ្លាំងខ្លា  ពាក្យតែពីរម៉ាតសោះ គឺធ្វើឲ្យពិភពលោក្លាយទៅ​ជាគ្មានន័យ គឺជាអ្វីទៅ គឺស្នេហានោះឯង។

ស្នេហាតូចតាចគឺស្នេហាបងប្អូន

ស្នេហាមធ្យមគឺស្នេហាឪពុកម្តាយ

ស្នេហាដ៍ធំគឺស្នេហាប្តីប្រពន្ធ

កាលណាមានកូនប្រសារហើយ ម្តាយក្មេកអាចក្លាយទៅជាសត្រូវនឹងកូនឯងបាន បើការហើយ​គេរស់​នៅក្នុងសង្គមតែមួយរួមគ្នាដដែល។

បើមិនចេះពិចារណរកហេតុផលពិត អ្នកឯងនឹងក្លាយទៅជាកូនអកត្តញ្ញូព្រោះតែអ្នកស្រទ្បាញ់​ប្រពន្ធហួសហេតុពេក។

គ្មានអាធ្យាស្រ័យ នាំឲ្យក្លាយទៅជាសត្រូវ ហើយក៏នាំឲ្យបែកបាក់ព្រោះគ្មានចិត្តអំណត់។

គេមិនអាចរស់នៅក្នុងសង្គមគ្រួសារតែមួយដដែលបានទេ កាលនៅក្នុងសង្គមគ្រួសារនោះមានមេ​គ្រួសារចាប់ពីពីរនាក់ទ្បើងទៅ។

មិត្តភាពវាគ្រាន់តែជារនាំងបិទបាំងការពិតតែប៉ុណ្ណោះ ចំណែកឯការពិតវិញនោះ គឺជាករណីមួយ​ដែលមិត្តទាំងពីរក្លាយទៅជាបច្ចាមិត្តក្នុងគ្រាដែលគេមិនចុះសម្រុងនឹងគ្នានៅក្នុងការពិភាក្សាខ្វែង​យោបល់។

ពិតមែនតែគេត្រូវការមិត្ត ត្រូវការស្នេហាយ៉ាងណាក៏ដោយ តែទាំងពីរនេះមិនអាចយកវាជា​កិត្តិយស​បានទេ។

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s