របៀបធ្វើឲ្យគេខឹង គេស្អប់ និងវិធីចៀសវាង

កាលដែលលោក Roosevet នៅធ្វើជាប្រធានាធិបតីនៅទ្បើយ លោកបានទទួលស្គាល់ថា ក្នុង​ការពិនិត្យពិចារណាមួយរយដង គាត់យល់ថាមានតែ៧០ដងប៉ុណ្ណោះទេដែលគាត់យល់ត្រូវ​នេះចំពោះសមត្ថភាពរបស់គាត់។ សូមជម្រាបថា លោក Roosevet ជាមនុស្សមានប​ញ្ញាកំពូល​នៅក្នុងសតវត្សទី២០ ហើយគាត់យល់ដូច្នេះ បើមនុស្សយើងវានៅមានការខ្វះខាត ខាងសតិ​បញ្ញាច្រើន យើងក៏មិនគួរចាត់យោបល់យើងថាជាយោបល់ត្រូវទាំងអស់ ហើយយោបល់ណា​ដែលផ្ទុយពីយើងថាជាយោបល់ខុស ឬភាន់ច្រលំដែរ។

មិត្តមានមធ្យោបាយច្រើនណាស់ ដើម្បីបញ្ចេញបង្ហាញប្រាប់គេឯងថា គេនោះយល់ខុស រឺយល់​ច្រទ្បំផ្តេសផ្តាស។ ឧទាហរណ៍ដូចជា គ្រាន់តែសម្លឹងមើល ពេបមាត់ សំទ្បេងនិយាយញាក់ស្មា កាយវិការអ្វីបន្តិចប៉ុណ្ណោះ វាមានន័យដូចមិត្តបាននិយាយប្រាប់ថា គេយល់ខុសដូច្នេះដែរ។

ប៉ុន្តែតើគេយល់ព្រមថាគេខុសដូចមិត្តសន្និដ្ឋានដែររឺទេ? ថាទេ! ពីព្រោះមិត្តបានវាយចំការ​ស្រទ្បាញ់ខ្លួនរបស់គេ Amour proper បានវាយចំចំណុចខ្សោយ នឹងសតិបញ្ញារបស់គេហើយ។ ដូច្នេះមានន័យថា មិត្តរុញឲ្យគេប្រឆាំងនឹងមិត្តវិញ មិនមែនមិត្តធ្វើឲ្យគេកែប្រែមកតាមយោបល់​របស់មិត្តទ្បើយ។ មិត្តបានធ្វើឲ្យគេខឹង គេស្អប់រួចទៅហើយ ទោះជាមិត្តនាំយកនូវទ្រឹស្តីទាំងឃ្លា របស់ Planton ឬក៏​ Emmanu មកស្រោចលើក្បាលគេ ក៏គេមិនទទួលតាមយោបល់មិត្តដែរ។

គេមិនគប្បីចាប់ផ្តើមរឿងទ្បើយហើយនិយាយថា “ខ្ញុំនឹងបញ្ជាក់ប្រាប់លោកឲ្យបានដឹងច្បាស់ថា …ខ្ញុំនឹងវែកញែកឲ្យបានឃើញច្បាស់ថា… និយាយបែបនេះមានន័យថាយើងនេះគ្រាន់បើជាង​គេ ពូកែជាងគេ បញ្ញាជាងគេ គេដទៃទៀតសុទ្ធតែអន់ សុទ្ធតែល្ងង់…។ បើមិត្តមិនទាន់ទាំងបាន​បង្ហាញយោបល់ផង ហើយមិត្តបានធ្វើឲ្យគេអន់ចិត្ត ឲ្យគេប្រុងស្មារតីប្រឆាំងមកវិញ ចុះធ្វើម៉េច នឹងមិត្ត អូសទាញរឺលួងលោមគេបាន? ក្នុងករណីងាយសោះហើយ នៅតែមិនងាយនឹងលួង​លោមអូសទាញគេបាន ចុះទំរាំតែគេមានចិត្តខឹង គេគំមិត្តទៅហើយនោះ គឺជាការឥត​ប្រយោជន៍ ហើយនាំឲ្យអាម៉ាសថែមទៀត។

បើចង់បញ្ជាក់រឿងអ្វីមួយ គេត្រូវប្រើវិធីលេងសម្តីឲ្យតក់ម៉ក់ ទន់ភ្លន់ អាថ៌កំបាំង កុំឲ្យគេយល់​បានថា យើងមានបំណងចង់រុញគេឲ្យទៅដល់កន្លែងណាឲ្យសោះ។

មិត្តគប្បីអនុវត្តវិធីអស់នេះរបស់កវីឈ្មោះល្បី “បង្រៀនកុំឲ្យមានឫកពារជាអ្នកបង្រៀនគេ” “ពន្យល់រឿងអ្វីមួយ​ តែធ្វើឫកដូចជាយើងរំលឹករឿងចាស់មួយ ដែលគេភ្លេច”។

លោក Lord Chesterfield បាននិយាយនឹងកូនថា “កូនឯងត្រូវឲ្យឆ្លាតជាងគេបើអាចធ្វើបាន ប៉ុន្តែកូនមិនត្រូវធ្វើឲ្យពួកគេដឹងថា កូនឯងឆ្លាតវាងវៃជាងពួកគេទ្បើយ”។

ឥទ្បូវនេះគេបែបដូចជាមិនហ៊ាន ជឿនូវប្រការទាំងទ្បាយទាំងពួងណាដែលគេបានជឿតាំងពី ២០ឆ្នាំកន្លងមកហើយ លើកលែងតែក្បួនមេលេខចេញ។ ក្នុងពេលអានទ្រឹស្តីរបស់ Einstein គេកើតចម្ងល់ថា ក្បួនមេលេខមិនអាចត្រឹមត្រូវតទៅទៀតបាន។ កាលពីមុនសូក្រាតបានដាស់ តឿនសិស្សនៅ  athénes ថា”ខ្ញុំបានដឹងពិតប្រាកដតែមួយប្រការទេ គឺខ្ញុំមិនដឹងអ្វីទាំងអស់”។

បើដូច្នេះតើគិតធ្វើដូចម្តេចឥទ្បូវ? មានធ្វើម៉េច? មានតែផ្លូវមួយ គឺកុំឲ្យមានគំនិតចេះតែយល់ថា គេយល់ខុស គេភាន់ច្រទ្បំឲ្យសោះ ធ្វើបានបែបនេះគឺបានប្រយោជន៍ច្រើន។

បើមានមនុស្សម្នាក់យល់ប្រការមួយថាត្រូវ ដែលផ្ទុយក្នុងពេលនោះមិត្តយល់ថាខុស ហើយ​ប្រការនេះពិតជាខុសមែន ប៉ុន្តែមិត្តគប្បីនិយាយ ខ្ញុំមិនហ៊ានយល់ថាយោបល់ខុសទេ! ហើយខ្ញុំ​ក៏ហ៊ានថាយោបល់ខ្ញុំត្រូវដែរ… ពីព្រោះខ្ញុំធ្លាប់មានការភាន់ច្រទ្បំច្រើនលើកច្រើនសាររួចមក​ហើយ បើខ្ញុំយល់ខុស ខ្ញុំនិងកែប្រែក្រោយ ប៉ុន្តែក្នុងរឿងនេះ យើងទាំងអស់គ្នាគួរបានពិចារណា រួមល្បងមើល តើវាយ៉ាងណាទៅដែរ? និយាយបែបនេះទើបបានល្អ ហើយគេស្រទ្បាញ់រាប់​អាន។

គេបានសួរលោក Stefan Son ជាអ្នកស្រាវជ្រាវវិទ្យាសាស្រ្តលេខ១១ ក្នុងឆ្នាំដែលនៅជិតផ្ចិត ផែនដី ក្នុងអំទ្បុង៦ឆ្នាំដែលស៊ីសុទ្ធតែសាច់គោ ផឹកទឹកត្រជាក់ គាត់បាននិយាយប្រាប់គេ អំពី​ការសាកល្បងពិសោធន៍នោះ គេបានសួរបញ្ជាក់ថា “ តើការសាកល្បងនេះដើម្បីបញ្ជាក់រឿងអ្វី”​។ គេមិនអាចភ្លេចនូវចម្លើយរបស់លោក Stefan Son បានទេ “អ្នកវិទ្យាសាស្រ្តគេមិនដែល​ហ៊ានបញ្ជាក់រឿងអ្វីណាមួយទ្បើយ គេគ្រាន់តែខំប្រឹងស្រាវជ្រាវរកបាតុភូត ដែលវាកើតលេច ទ្បើយងតែប៉ុណ្ណោះ…”។

យើងត្រូវមានចម្លើយបែបនេះ ទើបវាសមហើយនាំឲ្យអ្នកស្តាប់គេរីករាយ គេពេញចិត្ត ហើយគេ​យល់ថា អ្នកដែលចេះច្រើនគឺជាអ្នកគួរសម។ មិត្តត្រូវយល់សណ្តានចិត្តរបស់មនុស្សថា  បើសិនជាគេយល់ខុស យល់ច្រទ្បំ ហើយមិត្តទៅនិយាយចំៗភ្លាមៗ នៅកណ្តាលចំណោម គឺពិតជាបរាជ័យមិនខាន។ យើងគប្បីពិចារណាថា មិនសូវមានមនុស្សណាដែលមានការ​ពិចារណាឲ្យបានត្រឹមត្រូវ ភ្លឺងស្វាងគ្រប់ដប់ គ្រប់ពេលវេលានោះទេ ពីព្រោះភាគច្រើន យើងមានគំនិតនិងមានចិត្តលំអៀង ភាគច្រើនយើងមានសេចក្តីច្រណែននិន្ទា សង្ស័យ ខ្លាចញញើត ស្អប់​ខ្ពើម ឈ្លើយកោងកាចវានាំឲ្យយើងងងឹត ហើយជាពិសេសមនុស្សខ្លះមិនសូវ ចូលចិត្តរើរុះដុកដាល់គំនិតរបស់ខ្លួនទៀតផង។ ហេតុដូច្នេះហើយ បានជាមិត្តមានទម្លាប់​និយាយទៅនិយាយមកដដែលៗ អំពីកំហុសរបស់មនុស្សម្នាក់ គឺមិត្តកំពុងតែធ្វើខ្លួនឲ្យទៅជា សត្រូវរបស់អ្នកនោះឯងហើយ។

លោកសាស្រ្តាចារ្យ James Harvey Robinson បាននិយាយថា មនុស្សយើងតាមធម្មតាចូល​ចិត្តផ្លាស់ប្តូរគំនិតរបស់ខ្លួនឯងដោយគ្មានការស្តាយស្រណោះអ្វីបន្តិចបន្តួចផង។ ប៉ុន្តែផ្ទុយទៅ​វិញប្រសិនណាបើមានអ្នកណាមួយទិទៀននូវគំនិតនោះថាខុសឬភាន់ច្រទ្បំ…គឺយើងប្រឆាំង ជំទាស់ភ្លាម… នេះហើយគឺជាសភាពចិត្តស្រាលរបស់មនុស្សយើង…​ យើងចង់បោះបង់ចោល គំនិតចាស់នោះទៅហើយ តែគ្រាន់តែមានមនុស្សមកទិទៀន ទៅជាខឹងសម្បារ ហើយប្រឹងការ ពារគំនិតនោះទៅវិញ។ ការពិតមនុស្សការពារគំនិតខុសរបស់ខ្លួន មិនមែនមកពីវាសំខាន់មាន​តម្លែនោះទេ តែវានាំឲ្យខូចមុខមាត់ បាត់កិត្តិយល ប៉ះពាល់ដល់ការស្រទ្បាញ់របស់ខ្លួន Amour proper ទៅជាខឹងហើយការពារទៅវិញ។ មនុស្សយើងវាមានខ្លួនដែលគេតែងតែហៅថា អាត្មាន Lemor រឺ “អញ” ពាក្យថា “អញ”នេះធំណាស់ អ្វីណាដែលប៉ះពាល់ដល់អញសុទ្ធតែក្តៅ​ក្រហាយ នាំឲ្យមានជម្លោះបាក់បែកទាំងអស់។ មនុស្សយើងចេះខឹង កាលណាគេបង្អាប់​ញយៗ គេថាកូនយើងមិនល្អយើងក៏ខឹង។ គេថានាទ្បិកាយើងដើរយឺតមិនល្អ យើងក៏ខឹង។ គេថាគំនិតយើងមិនល្អ យើងក៏ខឹង… ដូច្នេះយើងត្រូវយល់ថា ពាក្យថាទ្រឹស្តី វាគ្មានអ្វីជាការពិត​ប្រាកដទេ គេនិយាយថាឲ្យស្របតាមកាលៈទេសៈ តាមលក្ខណៈ តាមសណ្តានចិត្តរបស់​មនុស្សឲ្យបានផលប្រយោជន៍…បែបនេះគេហៅថាទ្រឹស្តីទៅ។

មានម្តងខ្ញុំនឹកឃើញ កាលនោះខ្ញុំបានទិញវាំងននមួយធំ សម្រាប់បាំងបន្ទប់ ដែលគេបោកខ្ញុំ ដោយលក់តម្លៃយ៉ាងថ្លៃ។ ខ្ញុំយកទៅបាំងបានប៉ុន្មានថ្ងៃ ស្រាប់តែមានមិត្តនារីខ្ញុំម្នាក់បានមក​លេង ខ្ញុំបានបង្ហាញវាំងននដែលខ្ញុំបានទិញយ៉ាងថ្លៃនោះ។ មិត្តនារីខ្ញុំស្រែកហ៊ោទ្បើងដោយ​សម្លេងរិះគន់ថា “ថ្លៃម្លេះ! អ្នកណាគេដែលទិញវាំងននអីថ្លៃដល់ម្លឹង”។

ការពិតវាដូច្នេះមែន ខ្ញុំទិញនេះវាថ្លៃបន្តិច ពីព្រោះគេបោកខ្ញុំ… ខ្ញុំមានកំហុសតែខ្ញុំមិនចង់ស្តាប់​ពាក្យមិត្តនារីខ្ញុំដែលរិះគន់នោះដែរ។ ខ្ញុំទៅជាខំនិយាយសរសើរវាំងនននោះថាល្អ ថាសំខាន់​ដែលខ្ញុំបានទិញជ្រុលទៅហើយនោះ។ បន្ទាប់មកមានមិត្តនារីម្នាក់ទៀតមកលេង នាងខំប្រឹង​សម្លឹងវាំងនន ហើយនិយាយសរសើរថា ខ្ញុំចេះទិញបានវាំងននល្អមានតម្លៃថ្លៃច្រើន ក្នុងពេល​នោះ ខ្ញុំសប្បាយចិត្ត ហើយមានប្រតិកម្មទៅជានិយាយថា “មែន! វាំងនននេះថ្លៃបន្តិច យើងទិញនេះខ្ជះខ្ជាយលុយកាក់បន្តិចហើយ តាមត្រូវមិនគួរទិញវាទេ”។

កាលណាយើងមានកំហុស យើងអាចទទួលកំហុសស្ងាត់ស្ងៀមបានដោយខ្លួនឯង។ ប៉ុន្តែយើង​ក៏អាចទទួលកំហុសបាន នៅចំពោះមុខអ្នកដទៃដែរ ដរាបណាអ្នកនោះឯងចេះនិយាយពន្យល់ ឲ្យបានទន់ភ្លន់សមរម្យត្រូវចិត្ត។ ពីព្រោះអ្វី? ពីព្រោះថា ខ្លួនយើងបានសប្បាយចិត្ត មានកិត្តិយស នឹងទទួលកំហុសនោះដោយកិត្តិយស… ប៉ុន្តែបើយើងបង្ខំគេឲ្យទទួលយក​កំហុសទាំងទទឹងទិសបាក់មុខបាក់មាត់ គេពិតជាមានប្រតិកម្មមិនល្អបញ្ច្រាសមកវិញហើយ។

Horace Greely ជាអ្នកបោះពុម្ពផ្សាយមួយយ៉ាងល្បីល្បាយទាំងកាសែតទាំងសៀវភៅ…។  គាត់នោះបានបោះពុម្ពផ្សាយសៀវភៅ កាសែតប្រឆាំងនឹងមាគ៌ានយោបាយរបស់លោក Lincoln គាត់ទិទៀនមាគ៌ានយោបាយគ្រប់បែបយ៉ាង ប្រើគ្រប់មធ្យោបាយ កំហែងគំរាម រិះគន់ ចំអក កំប្លែង… រាល់ថ្ងៃខែ… សង្ឃឹមថាលោក​ Lincoln និងដូរមាគ៌ា…​តែផ្ទុយទៅវិញគ្មានបាន​ផលសោះ បណ្តាការទិទៀន រិះគន់ និយាយពាក្យទ្រគោះបោះបោក មិនអាចធ្វើឲ្យគេផ្លាស់ប្តូរ ចិត្តគំនិតបានទេ! មានតែការនិយាយស្រួលបួល ត្រឹមត្រូវ សមរម្យ ទន់ភ្លន់ប៉ុណ្ណោះទេគេ​​សប្បាយចិត្តយល់ស្របតាមយើង…។

មិត្តទាំងអស់គ្នាចង់ឲ្យអ្នកដទៃស្តាប់ខ្លួនទេ គេគោរពយកចិត្តទុកដាក់នឹងខ្លួន ជាបឋមគេត្រូវ ទម្លាប់ហាត់ចិត្តឲ្យទន់តែឲ្យស្វិត បត់បែនបានតាមចិត្ត កុំឲ្យបាក់ កុំឲ្យចូលចិត្តរិះគន់ ទិទៀនគេ ពេក កុំចូលចិត្តនិយាយបង្អាប់គេពេក… ត្រូវគោរពពាក្យសម្តីនិងយោបល់របស់អ្នកដទៃផង។​ ដើម្បីពិចារណារឿងនេះ មិត្តអ្នកអានគប្បីអានកូនរឿងនេះបន្តិច។

            លោកស ពឹងលោក ម៉ាហូមី រៀបចំផែនការធ្វើម៉ាស៊ីនថ្មីមួយ។ លោកម៉ាហូមី គូប្លង់​បង្ហាញលោក ស ហើយលោក ស ក៏យល់ព្រមតាម។ លោកម៉ាហូមី បញ្ជាឲ្យកម្មកររៀបចំ តាមប្លង់។

            មិនសុខមិនស្ងៀម លោក ស បានយកប្លង់នោះទៅបង្ហាញពួកម៉ាកគាត់ដែលជាការនាំ ឲ្យកើតរឿងទ្បើង។ ពួកម៉ាកគាត់អ្នកខ្លះថាវែងពេក អ្នកខ្លះថាខ្លីពេក អ្នកខ្លះថាធំពេក អ្នកខ្លះថា តូចពេក មិនល្អ មិនសម ថាទាស់ត្រង់នេះ ថាទាស់ត្រង់នោះ គ្រប់បែបយ៉ាងទាល់តែលោក ស ក្តៅក្រហាយ ហើយនិយាយប្រកែកមិនព្រមយកម៉ាស៊ីនតាមប្លង់នោះ។

            លោកម៉ាហូមី ពិនិត្យមើលគ្រប់សព្វគ្រឿងម៉ាស៊ីន ឃើញថាល្អសមរម្យ​ដែលលោក ស និងពួកម៉ាកគ្មានដឹងអីទាំងអស់នោះចេះតែថាផ្តេសផ្តាស។ ប៉ុន្តែលោកម៉ាហូមី មិននិយាយថា គេផ្តេសផ្តាសទេ ខ្លាចគេអន់ចិត្ត គេខឹងសម្បារ គាត់ទៅជាធ្វើទៅសួរ លោក ស ទៅវិញ។

            គ្រាន់តែឃើញលោកម៉ាហូមីភ្លាម លោក ស ស្ទុះមកនិយាយថាៈ ឥទ្បូវលោកគិតយ៉ាង ម៉េចចំពោះម៉ាស៊ីនខ្ញុំនេះ?

            លោកម៉ាហូមី និយាយមួយៗថា “លោកធ្វើយ៉ាងណាខ្ញុំក៏ធ្វើតាមព្រោះខ្ញុំស៊ីលុយលោក ខ្ញុំត្រូវតែធ្វើតាមចិត្តលោកទាំងអស់។ ប៉ុន្តែត្រូវឲ្យមានមនុស្សទទួលខុសត្រូវផង! ខ្ញុំធ្វើម៉ាស៊ីន​បែបនេះ​ ខ្ញុំទទួលខុសត្រូវថាវាល្អ ពីព្រោះខ្ញុំចេះធ្វើ! បើលោកថាធ្វើរបៀបខ្ញុំមិនល្អទេ ត្រូវធ្វើ​តាមរបៀបលោកវិញ គឺខ្ញុំធ្វើតាម តែលោកត្រូវទទួលខុសត្រូវក្នុងការខូច រឺខុស លោកកុំអាល ទៅជឿពាក្យមនុស្សដែលគ្រាន់តែបានត្រឹមតែនិយាយបង្អាប់គេ ហើយមិនចេះធ្វើ មិនទទួល​ខុសត្រូវបន្តិចបន្តួចនោះសោះ!។ ចំណែកខ្ញុំវិញខ្ញុំយល់ថា ម៉ស៊ីនរបៀបខ្ញុំ វាល្អហើយសម ហើយមានរូបខ្ញុំជាអ្នកទទួលខុសត្រូវ…។ លោក ស នៅស្ងៀមសម្ងំបន្តិចបាត់ខឹង… ហើយក៏ដូរ យោបល់តាមលោកម៉ាហូមីវិញ។ល។ និយាយសង្ខេបមកយើងយល់ថា ចង់ឲ្យគេតាមយើង មុនដំបូងគេមិនដែលទៅទិទៀនរិះគន់ និយាយបង្អាប់គេភ្លាមៗនោះទេ គេត្រូវនិយាយឲ្យស្រួល ឲ្យទន់ តែឲ្យឆ្លាតវៃ ហើយមិនត្រូវយល់ថា យោបល់របស់អ្នកដទៃសុទ្ធតែយល់ខុសទេ។

            “ត្រូវគោរពយោបល់អ្នកដទៃ កុំអាលថាយោបល់របស់គេខុស ឬច្រទ្បំឲ្យសោះ”

            អនុវត្តបាន នឹងបានជ័យជំនះល្អប្រសើរ។

(ដកស្រង់ចេញពីសៀវភៅសិល្បះលួងលោមរបស់ហ៊ុនគឹមស៊ា)

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

3 Responses to របៀបធ្វើឲ្យគេខឹង គេស្អប់ និងវិធីចៀសវាង

  1. monyrinataro និយាយថា៖

    ធ្វើបានទើបជាអ្នកប្រាជ្ញ

  2. ហួរ ប៉ាស្កាល់ និយាយថា៖

    បាទមិនមែនធ្វើបានទើបក្លាយជាអ្នកប្រាជ្ញនោះទេ តែនេះគ្រាន់តែជាវិធីមួយសម្រាប់យក​ចិត្តមនុស្សតែប៉ុណ្ណោះ។

    គាទ្បុងប្អូនយល់ថាអត្ថបទល្អពិតជាត្រឹមត្រូវ ព្រោះបងក៏យល់ថាល្អដែរទើបបងចុះផ្សាយវា សម្រាប់អ្នកទាំងអស់គ្នាគ្រាន់បានអានយកជាបទពិសោធន៍។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s