ប្រាសាទភ្នំបាខែង

 
នៅចុង​សតវត្ស​ទី ៩ ព្រះបាទ​យសោវរ្ម័ន​ប្តូររាជ​ធានី​ពី​ហរិហរាល័យ តំបន់​រលួស មក​នៅ​យសោធរ សព្វ​ថ្ងៃ​ហៅថា​តំបន់​អង្គរ ដោយយក​ភ្នំ​បាខែងនេះ​ឯង​ជា​មណ្ឌល ហើយ​ប្រទាន​នាម​ថា វ្នំកន្តាល ពោល​គី​ភ្នំកណ្តាល ។​ ខឿន​មាន ៥​ ថ្នាក់​នេះ ពុំ​មែន​កើត​ឡើង​ដោយការ​បង្ហាប់​ខ្សាច់​ម៉ដ្ឋ​ល្អិត​ដូច​នៅ​ប្រាសាទ​ដទៃ​ទៀត ​ឡើយ តែគឺ​ស្នូល​ក្នុង​ជា​ថ្ម​ភ្នំ​ផ្ទាល់​តែ​ម្តង ដែល​គេ​ដាប់​ឲ្យមាន​លំនាំ​ជា​ជាន់​ថ្នាក់​យ៉ាងនេះ ។ កាល​ដើម​ឡើយ តួ​ប៉ម​កណ្តាល​នៃ​ជាន់​ខាង​លើ​ មាន​តម្កល់លិង្គ ។
អ្នក ​ប្រាជ្ញបាន​សិក្សា​ប្រាសាទ​ភ្នំបាខែង​ទាំង​មូល ហើយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ខ្មែរ​បុរាណ​ដែល​កសាង​នោះ មាន​ទេព​កោសល្យ​ខ្ពស់​លើស​លប់ ដោយ​យក​អ្វីៗ​ដែល​ពាក់​ព័ន្ធ​នឹង​និមិត្តរូប​ចែង​នៅ​ក្នុង​ក្បួន​គម្ពីរ​ផ្សេងៗ​ មក​លាត​ត្រដាង​ជា​សំណង់​នៅ​លំហ​ធម្មជាតិ​ ។

នៅ​សត​វត្ស​ទី ១៦ ភ្នំ​បាខែង​ក្លាយ​មក​ជាទី​ដែល​ពុទ្ធ​សាសនិក​មក​ធ្វើ​បូជនីយ​កិច្ច ពោល​គឺ​ពុំ​ខុស​អ្វី​ពី​អង្គរ​វត្ត បាភួន ឬទី​សក្ការៈ​ធំៗ​មួយ​ចំនួន​ទៀត​ឡើយ ។ គេ​ពុំ​ត្រឹម​តែ​ប្រទះ​ឃើញ​សិលា​ចារឹក​ជា​ភាសា​ខ្មែរ​ប៉ុណ្ណោះ​ទេ តែមាន​រហូត​ដល់​ទៅ​ភាសា​អារ៉ាប់​ទៀត​ផង ។
 
នៅជំនាន់​នោះ គេ​កសាង​ព្រះ​ពុទ្ធរូប​ទ្រង់ភ្នែន​ដ៏ធំ​មួយ​លើ​ជាន់​លើ​បំផុត​នៃ​ប្រាសាទ ។ ព្រះ​ភ្នែន​នោះ​លេប​អស់​តួ​ប៉ម​កណ្ដាល​ទាំង​មូល ​​ព្រម​ទាំង​ចៀរ​យក​ផ្នែក​ខ្លះៗ​នៃ​ប៉ម​ទាំងបួន​ដែលនៅ​ជុំវិញនោះ​ផង​។

នៅ ទសវត្ស​ ១៩២០ គេ​បាន​ថត​រូប​ព្រះ​ពុទ្ធ​រូប​​ដ៏​ធំនោះ​ ដែល​ពេលនោះ​បាក់​បែក​នៅ​សល់​តែ​ត្រឹម​ចង្កេះ​ប៉ុណ្ណោះ ។ តាម​ពិត​ទៅ​ ភ្នំ​ទាំងអស់​ដែល​មាន​នៅ​ទំនាប​អង្គរ​ សុទ្ធ​តែ​មាន​សំណង់​សាសនា​ពី​ព្រះ​បាទ​យសោវរ្ម័ន (ភ្នំបូក ភ្នំក្រោម ភ្នំដី) ។ ប៉ុន្តែ​ភ្នំ​បាខែង​មាន​ភាព​ស្ញប់​ស្ញែងជាង​គេ​ដោយ​ព្រះ​រាជា​ចាត់​ទុក​ថា​ ជា​ស្នូល​កណ្ដាល​នៃ​រាជ​ធានី ។

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to ប្រាសាទភ្នំបាខែង

  1. Long និយាយថា៖

    ទៅសៀមរាបពីរដង តែមិនបានឡើងលើភ្នំបាខែងសោះ។ គួរអោយស្តាយមែន😦

  2. ហួរ ប៉ាស្កាល់ និយាយថា៖

    ពេលទៅលើកក្រោយប្អូនគួរតែ ទៅភ្នំនោះម្តងទៅព្រោះមានខ្យល់ត្រជាក់ស្រួលណាស់ តែត្រូវចំណាយកំលាំងបន្តិចក្នុងការទ្បើងភ្នំហើយ។ ហា…..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s