ប្រាសាទប្រែរូប

បន្ទាប់ពី​បាន​នាំ​រាជ​ធានី​ពី​កោះកេរត្រឡប់​មក​អង្គរ (យសោធរ) ជាថ្មីវិញ ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​សាង​ប្រាសាទ​ប្រែរូបនេះ​នៅ​ គ.ស ៩៦១ ។ ប្រែរូប​មាន​ភាព​ស្រដៀង​គ្នា​ច្រើន​នឹង​ប្រាសាទ​មេបុណ្យ​ ដែល​នៅ​ខាង​ជើង ហើយ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​ថ្នល់​បារាយណ៍​ ជំនាន់នោះហៅថា​បារាយណ៍យសោធរ ​ ដោយសារ​សាងនៅ​ក្រោម​រាជ​តែ​មួយ​ ខុសពេល​គ្នា​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ។ តួ​ប៉ម​កណ្ដាល​​ដែល​នៅ​ជាន់​ខាង​លើ គឺ​ជាទីដែល​គេ​តម្កល់លិង្គ​មួយ​ហៅថា “រាជេន្ទ្រភទ្រេ​សូរ” ពោល​គឺ​លិង្គ​ស្នង​ព្រះ​ឥសូរ ដែល​មាន​នាម​ព្រះរាជា​ភ្ជាប់​ជា​មួយ​នោះ​ផង ។​

ការកសាង​​និង​ឧទ្ទិស​ប្រាសាទ​ប្រែ​រូបនេះ មាន​ចារ​ជា​អក្សរ​ថ្ម ដែល​ជា​សិលា​ចារិក​វែង​ជាង​គេ​បង្អស់ ក្នុង​ចំណោម​សិលា​ចារិក​ភាសា​សំស្រ្កឹតដែល​គេ​ស្គាល់​ចំពោះ​កម្ពុជា​សម័យ​ បុរាណ​ ។ សព្វ​ថ្ងៃ​គេ​រក្សា​ទុក​នៅ​មន្ទីរ​អភិរក្ស​អង្គរ ។​ ប្រាសាទ​ប្រែរូប​រងការ​ខូច​ខាត​ជា​ច្រើន។​ជញ្ជាំងឥដ្ឋ នៃ​ប៉ម​ផ្សេងៗ មាន​ការ​ប្រេះ​រហែក​ជា​ច្រើន​កន្លែង ។

ម្យ៉ាង​ទៀត​ ដំបូល​ក៏​មាន​ធ្លុះ​ធ្លាយ​ផង ។ ការ​ជួសជុល​ស្ដារ​ឡើង​វិញ​ ធ្វើ​ឡើង​ដោយ​ប្រុងប្រយ័ត្ន​ជាទី​បំផុត ដើម្បី​គោរព​ទៅ​តាម​ទស្សនៈ ព្រម​ទាំង​ក្បួន​ខ្នាត​អន្តរជាតិ​បច្ចុប្បន្ន ពោល​គឺ​ពង្រឹង​រចនា​សម្ព័ន្ធ​ឡើងវិញ ដោយ​ពុំ​មាន​បញ្ចូល​វត្ថុ​ធាតុ​ថ្មី​ បន្ថែម​ឲ្យ​ហួស​ការ​ចាំ​បាច់​ឡើយ ។ ម្យ៉ាង​វិញ​ទៀត បើ​ទស្សនា​តែ​មួយ​ត្រួស​ ក៏​ភ្នែក​ទស្សនិក​ជន​ធម្មតា​ពុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ជួស​ជុល​នោះ​ទេ ។ អ្នក​ឯក​ទេស​អន្តរ​ជាតិ​ជា​ច្រើនយល់​ថា​ ការ​ជួស​ជុល​ប្រាសាទ​ប្រែ​រូប​ គួរ​យក​ជា​គម្រូតទៅមុខ​ សម្រាប់​ការ​ជួសជុល​សំណង់​បុរាណ​ធ្វើ​អំពី​ឥដ្ឋ ។​

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

4 Responses to ប្រាសាទប្រែរូប

  1. Long និយាយថា៖

    លឺចាស់ៗថា ពីបុរាណប្រាសាទនេះចេះប្រែរូប!

  2. ហួរ ប៉ាស្កាល់ និយាយថា៖

    តាមការសិក្សានិងការយល់ឃើញរបស់ខ្ញុំ បងយល់ថាប្រាសាទនេះមិនអាចប្រែរូបបានទេ មានតែមនុស្សទេ ដែលអាចប្រែរូបបាន។ មានន័យថា នៅពេលមនុស្សចូលទៅក្នុងហើយ ដូរសម្លៀកបំពាក់ រួចចេញមកខាងក្រៅប្រាសាទវិញ ពេលនោះគឺជាការប្រែរូបហើយ។

    និយាយអញ្ចឹងបងឧស្សាហ៍ទៅលេងផ្ទះរបស់ប្អូនញ្ឹកញាប់ដែរ តែមិនសូវបានបញ្ចេញ​យោបល់រឺក៏ឆែកមើ់ល Link របស់អ្នកភូមិយើងសោះ តែព្រឹកនេះចៃដន្យ បងចុចចំលើ ពាក្យថា ” បន្តការរៀន បន្តការលូតលាស់ ” តែបែរជាចេញឈ្ោះ Sambatt ទៅវិញ។ តើមានប្លក់ឈ្មោះដូចប្លក់របស់បងដែរមែនទេឬ?

  3. ហួរ ប៉ាស្កាល់ និយាយថា៖

    ប្រសិនមិនមានទេ ហើយប្អូនចង់សំដៅមកឈ្មោះប្លក់របស់បង សូមប្អូនជួយកែសម្រួលផង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s