ភាពងងឹតងងុលដោយអារម្មណ៍រំភើបចិត្ត

ពេលបុគ្គលពីររូបស្រទ្បាញ់គ្នា ពួកគេមានទំនោរចង់បង្ហាញត្រឹមតែទិដ្ឋភាពប្រសើរបំផុត​នៃធម្មជាតិ និងអត្តចរិតរបស់ពួកគេទៅឲ្យគ្នា ដើម្បីបង្ហាញឲ្យឃើញចំណាប់អារម្មណ៍ល្អ​អំពីខ្លួនពួកគេផ្ទាល់។ គេនិយាយថា សេចក្តីសេ្នហាបែបនេះ គឺងងឹតងងល់ ហេតុដូច្នេះ​ហើយមនុស្សទាំងទ្បាយ​ដែលមាន​សេចក្តីស្នេហា មានទំនោរទៅជាភ្លេចភ្លាំងទាំងស្រុង​នូវភាពខ្មៅងងឹតនៃធម្មជាតិរបស់ម្នាក់ៗ។ ជាការ​ពិតជាក់ស្តែង ម្នាក់ៗនឹងព្យាយាមធ្វើឲ្យ​លេចទ្បើងនូវគុណសម្បតិ្តខ្ពស់បំផុតរបស់គេម្នាក់ៗដល់អ្នក​ដទៃ ហើយពួកគេស្លុងខ្លាំង​នៅក្នុងសេចក្តីស្នេហា ពួកគេមានទំនោរទទួលយកគ្នាទៅវិញទៅមកត្រឹម​តែ “តម្លៃសន្មត់”​ ប៉ុណ្ណោះ។ គូរស្នេហ៍ម្នាក់ៗនឹងមិនបញ្ចេញឲ្យឃើញនូវភាពខ្មៅងងឹតនៃធម្មជាតិរបស់​ខ្លួន ពីព្រោះតែសេចក្តីភ័យខ្លាចបាត់បង់គ្នា។ គុណវិបត្តិផ្ទាល់ខ្លួនណាមួយត្រូវបានគេបោសសំអាត​ដោយដាច់ៗពីគ្នា ក្រោមកម្រាលព្រំ និយាយដូច្នេះ មិនតដើម្បីនឹងបង្កគ្រោះថ្នាក់ដល់​ឱកាសទាំងទ្បាយ​នៃការយកឈ្នះគ្នាទៅវិញទៅមករបស់ពួកគេ។ មនុស្សទាំងទ្បាយដែលមានសេចក្តីស្នេហា មានទំនោរ ផងដែរ មិនអើពើកំហុសរបស់ដៃគូរ ដោយគិតថាពួកគេនឹងអាចកែប្រែបានបន្ទាប់ពីអាពាហ៍ពិពាហ៍ ឬនឹងគិតថា ពួកគេអាចរស់នៅ​ជាមួយកំហុសទាំងនេះបាន ឬនឹងគិតថា “សេចក្តីស្នេហា នឹងយកជ័យ​ជំនះលើអ្វីៗទាំងអស់”​។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីអាពាហ៍ពិពាហ៍ពេលអារម្មណ៍មនោសញ្ចេតនា​ពីមុនរលាយអស់​ទៅ ពួកគេនឹងបញ្ចេញឲ្យដឹងពីធម្មជាតិនៃអត្តចរិតរបស់គេម្នាក់ៗ។ បន្ទាប់មកការខកចិត្តរបស់ដៃគូរ​ទាំងពីរ ភាគច្រើនគឺការបិទបាំងតាមបែបជាសុភាសិត ដែលគេបានលាក់ទុកជាយូរមកហើយ អារម្មណ៍​ដែលចូលជ្រៅរបស់ដៃគូរម្ខាងៗ ត្រូវបាន​បំបាតចោលដើម្បីលាតត្រដាងធម្មជាតិពិតរបស់ដៃគូរទាំងពីរ​។ហេតុដូចនេះភ្លេចនិយាយថា សេចក្តីស្រងាកចិត្តយ៉ាងខ្លាំងចាប់កើតមាន។

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

14 Responses to ភាពងងឹតងងុលដោយអារម្មណ៍រំភើបចិត្ត

  1. Hong និយាយថា៖

    that is why a lot of ppl prefer the love that start from being friend and also as a friend to each other, cos friend also understand each other the most, they just always be themselves and show of who they are exactly. but i also do not mean that love as a couple is not longer, some couple loving each other with the forgiving and giving not just receiving or getting feeling.. so their life treated as the long lasting life …. i have the real example of my relative…
    but again, living with each other is not an easy thing, though they both loving each other, but they still cover their love with the stupid anger sometime…No one is perfect…but your understanding and calming can making perfect love..:)

  2. Long និយាយថា៖

    អ្វីៗសុទ្ធតែល្អនៅមុនពេលរៀបការ!

  3. ហួរ ប៉ាស្កាល់ និយាយថា៖

    តើប្អូនចូលចិត្តបែបហ្នឹង ឬក៏ចង់ឲ្យមនុស្សដែលប្អូនស្រលាញ់បញ្ចេញធាតុដើមមកមុន?

  4. ហួរ ប៉ាស្កាល់ និយាយថា៖

    ចុះប្រសិនបើប្អូនឃើញមនុស្សដែលប្អូនពេញចិត្ត តែចរិតរបស់គេបញ្ចេញបែបធម្មជាតិនៅ​ពេលជួបដំបូង តើប្អូនមានអារម្មណ៍យ៉ាងម៉េចដែរ? នៅទាក់ទងទៀត ឬយ៉ាងម៉េច?

  5. ហួរ ប៉ាស្កាល់ និយាយថា៖

    ច្បាស់ជាទាក់ទង ទោះបីជាអាកប្បកិរិយាដែលគេបញ្ចេញមកនោះ ប្អូនមិនពេញចិត្តក៏ដោយ​មែនទេ?

  6. ហួរ ប៉ាស្កាល់ និយាយថា៖

    ប្រសិនបើដឹងពីអាកប្បកិរិយាគេពីដំបូងហើយ តែម្នាក់នោះមិនបានចាប់អារម្មណ៍ប្អូនវិញ តើប្អូនិងត្រូវរកវិធីយ៉ាងណាដើម្បីឲ្យគេដឹងពីអារម្មណ៍របស់ប្អូន?

  7. Green.mansweet និយាយថា៖

    ខ្ញុំបានអានប្រធានបទបកស្រាយខាងលើថា “ភាពងងឹតងងុលដោយអារម្មណ៍រំភើបចិត្ត” ពិតជាល្អ​សំរាប់ជាគតិមួយឱ្យជនានុជនយកទៅពិចារណា ជាពិសេសនៅក្នុងស្រទាប់យុវវ័យ ធ្វើជា​កន្លឹះមួយក្នុងការប្រុងប្រៀបជាមុនក្នុងការឈានចូលវិថីស្នេហា ឬទំនោរអារម្មណ៍​នៃ​សរីរាង្គ ដែលមនុស្សម្នាក់ត្រូវតែជួបប្រទះ និងត្រូវឆ្លងកាត់នៅក្នុងវិថីជីវិតគេម្នាក់ៗ។ ជាការ​ពិត​ណាស់​ស្នេហា ពិតជាធ្វើឱ្យមនុស្សងងឹតងងុល បិទបាំងនូវអ្វីជាចំណុចខ្វះខាតរបស់​គេម្នាក់ៗ ហើយគេនឹងលាតត្រដាង​ឃើញពីចំនុចខ្វះខាតនៃដៃគូម្នាក់ៗ នៅពេលទំនោ នៃ អារម្មណ៍ ធ្លាក់​ចុះ​ ឆ្លងកាត់នូវការរួមរស់ជាមួយគ្នា ។ប៉ុន្តែអ្វីដែលដែលសំខាន់ នោះគេ បាន បន្សល់ទុកនូវស្លាក​ស្នាមអនុសាវរីយ៍ជាច្រើនជាមួយគ្នា ដូច្នេះហើយភាគច្រើនតែងសង្កេត ឃើញថា ដៃគូដែលមាន​ការឆុងឆាំងដាក់គ្នាភាគច្រើនទ្រាំរស់នៅជាមួយគ្នាបានយូរអង្វែង ជាងដៃគូដែលផ្អែមល្អែម ទីបំផុតប្រសិនបើមានការប៉ះទង្គិចគ្នាគឺងាយនិងបែកបាក់គ្នា។ នេះគឺជាការសង្កេតរបស់ខ្ញុំតែប៉ុណ្ណោះ តែបើតាមការវិភាគរបស់ខ្ញុំគិតថា នេះប្រហែលជាគូរ​ដែលមានការប៉ះទង្គិចគ្នាច្រើនតែបញ្ចញនូវអារម្មណ៍ពិត និងអ្វីដែលគេចង់និយាយ គេនឹង​​ស៊ាំនូវអារម្មណ៍ដែលបានទទួលពីគ្នាទៅវិញទៅមក តែវាអាស្រ័យភាគីទាំងពីរ​ចេះយោគ​យល់​គ្នាដែរ។ សង្ឃឹមថា មនុស្សទាំងអស់និងគិតត្រូវ និងមានសំណាងល្អ ក្នុងជ្រើសរើស​ដៃគូរដែលខ្លួនស្រលាញ់។ ហាត់ជឿជាក់លើឯង យកបា្រជ្ញា​ជាយាន្ត​ក្នុងជ្រើសរើស ស្តាប់យោបល់ និងការបកស្រាយផ្សេងៗ ជាគន្លឹះនៃការដើរឱ្យបានត្រឹមត្រូវ ៕.

  8. ហួរ ប៉ាស្កាល់ និយាយថា៖

    ហេតុអ្វីមិនខំព្យាយាមទៀត? ដូចអត្ថបទមួយដែលខ្ញុំបានចុះផ្សាយ ” មិនបោះបង់ជាដាច់ខាត”​ ហើយតើប្អូនដែលសង្កេតមើលសត្វខ្លា ពេលវាដេញចាប់សត្វស៊ីគឺវាតម្រង់តែគោលដៅមួយទេ ហើយសត្វ ឯទៀតដែលនៅជិតវាមិនដេញ ព្រោះសត្វដែលវាកំពុងដេញបានអស់កម្លាំងខ្លះទៅហើយ ហើយខ្លួនវាទៀត ក៏អស់កម្លាំងហើយដែរ ប្រសិនបើវាងាកទៅរកគោលដៅថ្មីដែលនៅ មានកម្លាំងពេញ នោះវាត្រូវមិនទទួលបានអ្វីទាំងអស់។ យ៉ាងណាម៉ិញ រឿងនេះក៏មិនខុសគ្នា​ដែរ ត្រូវគ្រប់វិធីទាំងអស់ តែបើនៅតែគ្មានប្រសិទ្ធិភាព ត្រូវរកវិធីផ្សេងទៀតដូចជាចូលឲ្យជិត មិត្តជិតស្និទ ឬក៏ក្រុមគ្រួសាររបស់គេជាដើម ដើម្បីទទួលបានការចាប់អារម្មណ៍ខ្លះៗពីគេ។

  9. ហួរ ប៉ាស្កាល់ និយាយថា៖

    ហេតុអ្វីមិនខំព្យាយាមទៀត? ដូចអត្ថបទមួយដែលខ្ញុំបានចុះផ្សាយ ” មិនបោះបង់ជាដាច់ខាត”​ ហើយតើប្អូនដែលសង្កេតមើលសត្វខ្លា ពេលវាដេញចាប់សត្វស៊ីគឺវាតម្រង់តែគោលដៅមួយទេ ហើយសត្វ ឯទៀតដែលនៅជិតវាមិនដេញ ព្រោះសត្វដែលវាកំពុងដេញបានអស់កម្លាំងខ្លះទៅហើយ ហើយខ្លួនវាទៀត ក៏អស់កម្លាំងហើយដែរ ប្រសិនបើវាងាកទៅរកគោលដៅថ្មីដែលនៅ មានកម្លាំងពេញ នោះវាត្រូវមិនទទួលបានអ្វីទាំងអស់។ យ៉ាងណាម៉ិញ រឿងនេះក៏មិនខុសគ្នា​ដែរ ត្រូវគ្រប់វិធីទាំងអស់ តែបើនៅតែគ្មានប្រសិទ្ធិភាព ត្រូវរកវិធីផ្សេងទៀតដូចជាចូលឲ្យជិត មិត្តស្និទស្នាល ឬក៏ក្រុមគ្រួសាររស់គេដើម្បីទទួលបានការចាប់អារម្មណ៍ខ្លះៗពីគេវិញ។

  10. Long និយាយថា៖

    ពេលខ្លះ ការព្យាយាមជាមួយរឿងដែលគ្មានវាសនា ត្រឹមបន្សល់ដំបៅបេះដូងតែប៉ុណ្ណោះ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s