សេចក្តីស្រទ្បាញ់

សេចក្តីស្នេហាមានប្រភេទខុសគ្នាជាច្រើន ហើយសេចក្តីស្នេហាបង្ហាញឲ្យឃើញផ្សេងៗពីគ្នា ដូចជា សេចក្តីស្នេហាមាតាបិតា សេចក្តីស្នេហាកាមគុណ សេចក្តីស្នេហាវេទនារម្មណ៍ សេចក្តី ស្នេហាផ្លូវភេទ សេចក្តីស្នេហាអត្តទត្ថភាព(ស្រទ្បាញ់ខ្លួនតែម៉្យាង) សេចក្តីអនត្តទត្ថភាព (មិនស្រទ្បាញ់តែខ្លួនម៉្យាង) និងសេចក្តីស្នេហាសកល។

បើមនុស្សទាំងទ្បាយមានត្រឹមតែសេចក្តីស្នេហាប្រកបដោយកាមគុណ ឬអត្តទត្ថភាពចំពោះគ្នា នឹងគ្នា ស្នេហាប្រភេទនេះមិនអាចមានរយះពេលយូរអង្វែងទេ។នៅក្នុងទំនាក់ទំនងសេចក្តីស្នេហា ពិតប្រាកដ គេមិនគួរសួរពីទំហំស្នេហាប៉ុនណាដែលគេអាចទទួលបាន ប៉ុន្តែគេគួរសួរថាទំហំនៃ សេចក្តីស្នេហា​ដែលគេអាចផ្តល់ឲ្យ។

ពេលសម្រស់ ពណ៌សម្បុរស្បែក និងយុវភាពចាប់ផ្តើមបាត់បង់ ស្វាមីដែលគិតតែអំពីទិដ្ឋភាពនៃ សេចក្តីស្រទ្បាញ់ផ្នែករូបរាងកាយ អាចគិតអំពីការទទួលបានថ្មីមួយទៀតដែលមានវ័យនិងរូបរាង ក្មេងជាង។ សេចក្តីស្នេហាប្រភេទនោះជាស្នេចក្តីស្នេហា ឬការត្រេកត្រអាលរបស់សត្វតិរច្ឆាន បើបុរសពិត ជាបង្កើតសេចក្តីស្នេហាមួយ ដែលជាការបង្ហាញក្តីកង្វល់របស់មនុស្ស​ចំពោះមនុស្ស សត្វមួយផ្សេង​ទៀត គេនឹងមិនសង្កត់ធ្ងន់ត្រឹមតែទៅសោភ័ណភាពផ្នែកខាងក្រៅ និងការទាក់ទង ផ្នែករាងកាយដៃគូរ​របស់គេទេ។ សម្រស់និងការទាក់ទាញរបស់ដៃគូរ គួរមាននៅក្នុងបេះដូងនិង ចិត្តរបស់គេ មិនមែនមាន នៅលើអ្វីដែលគេឃើញនោះទេ។ ដូចគ្នានេះដែរ ភរិយាដែលប្រតិបត្តិ តាមពាក្យប្រៀនប្រដៅរបស់ព្រះ ពុទ្ធសាសនានឹងនៅអើពើស្វាមីរបស់នាង សូម្បីតែគាត់បាន ចាស់ជរា ក្រខ្សត់ ឬមានជម្ងឺក៏ដោយ។

ដូចពាក្យរបស់មហាត្ម័គន្ធីខាងក្រោមនេះ៖

“ខ្ញុំមានសេចក្តីភ័យខ្លាចមួយដែលថា ក្មេងស្រីសម័យទំនើបស្រទ្បាញ់ចង់ក្លាយជា ហ្ស៊ូល្យែត ដែលមាន រ៉ូមេអូ បួនដប់។ នាងស្រទ្បាញ់ការផ្សងព្រេង… ក្មេងស្រីសម័យទំនើបស្លៀកពាក់មិន ដើម្បីការពារខ្លួន​នាងពីខ្យល់ ភ្លៀង និងកំដៅថ្ងៃនោះទេ ប៉ុន្តែដើម្បីទាក់ទាញការចាប់អារម្មណ៍។ នាងកែច្នៃធម្មជាតិ ដោយផាត់ពណ៌លើរូបរាងកាយនាង ដើម្បីឲ្យមើលទៅឃើញមិនធម្មតា “

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s