ប្រសិនបើ…ខ្ញុំមិនថាទេ!

កាលពីល្ងាចថ្ងៃទី២១ខែមករាឆ្នាំ២០១១ ប្រហែលជាម៉ោង១៨និង៤០នាទី ខ្ញុំបានចាកចេញ ពីធ្វើការហើយជិះឆ្លងកាត់តាមផ្លូវមុខមន្ទីរពេទ្យព្រះសីហនុ(ហៅពេទ្យរុស្ស៊ី) ពេលនោះមាន ការកកស្ទះ​ចរាចរណ៍គួរសមដែរ ធ្វើឲ្យអ្នកដំណើរមួយចំនួនត្រូវបង្ខំចិត្តឈប់បន្តកន្ទុយគ្នា ដោយសារតែមានរោង ពិធីខួបកំណើតមួយដែលធ្វើទ្បើងនៅលើផ្លូវកំពុងមានចរាចរណ៍ យ៉ាងមមាញឹក។ ខ្ញុំជឿថា អ្នកដំណើរទាំងនោះ មិនមានការពេញចិត្តចំពោះទង្វើបែបនោះទ្បើយ ដោយសាររោងខួបកំណើតនោះ បានធ្វើឲ្យខាតពេលវេលារបស់ពួកគាត់ ព្រោះតែត្រូវចំណាយ ពេលត្រូវរង់ចាំចរាចរណ៍មានដំណើរការស្រួលបួលជាធម្មតាវិញ។ និយាយតាមត្រង់ទៅចុះ ខ្ញុំក៏មិនមានការពេញចិត្តចំពោះទង្វើបែបនោះដែរ ដោយសារ​តែរឿងធ្វើពិធីខួបកំណើត របស់មនុស្សម្នាក់ ហេតុអីត្រូវធ្វើឲ្យមនុស្សមួយចំនួនធំត្រូវខាតបង់ពេលវេលា របស់ពួកគេ ដោយសារតែរឿងផ្ទាល់ខ្លួនរបស់មនុស្សមួយក្រុមតូចនោះ?

បច្ចុប្បន្ននេះខ្ញុំសង្កេតឃើញថា នៅទីក្រុងភ្នំពេញយើងឥទ្បូវមានក្រុមហ៊ុនមួយចំនួន និងមានភោជនីយ​ដ្ឋាន ព្រមទាំង Beer Garden មួយចំនួនធំដែលសង់នៅតាមបណ្តោយ ផ្លូវថ្នល់សំខាន់ៗ ដើម្បីទទួលអតិថជនរបស់ខ្លួនក្នុងគោលបំណងដើម្បីទទួលបានប្រាក់ចំណេញ ហើយពួកគាត់ទាំង​នោះពុំបានគិតពីផលប៉ះពាល់ដល់អ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវទាំងនោះ ទ្បើយ ព្រោះកាលបើមានអតិថជនច្រើនចូលក្នុងហាងរបស់គាត់ ការចតរថយន្តនិងម៉ូតូរបស់ភ្ញៀវ ដែលចូល​មកពិសារភោជនីយអាហារទាំងនោះ ត្រូវដាក់នៅលើចិញ្ចើមផ្លូវ ព្រោះភោជនីយដ្ឋាន និង Beer Garden ទាំងនោះពុំបានផ្តល់កន្លែងសម្រាប់ចតយានយន្តឲ្យអតិថជនរបស់គាត់ទេ។ ទាំងនេះគឺជាការ​ឆ្លៀតឱកាសក្នុងការចំណេញពីការធ្វើអាជីវកម្មរបស់ខ្លួន ដោយរំលោភទៅលើផ្លូវ សាធារណៈដែល​កំពុងមានចរាចរណ៍យ៉ាងមមាញឹក។

ត្រទ្បប់មកវិញដូចជា រោងពិធីខួបកំណើតដែលនៅទល់មុខមន្ទីរពេទ្យព្រះសីហនុមួយកន្លែងនោះ​អញ្ចឹង បានបង្កឲ្យមានការកកស្ទះបង្កើតឲ្យមានការមិនសប្បាយចិត្តដល់អ្នកដំណើរដែលបានឆ្លង​កាត់តាមបណ្តោយផ្លូវនោះ។​ ប្រសិនបើរោងពិធីនោះជា រោងពិធីមង្គលការខ្ញុំមិនថាទេ។ ប្រសិនបើ​រោងពិធីនោះជារោងបុណ្យខ្ញុំមិនថាទេ។ ប្រសិនបើផ្ទះដែលធ្វើពិធីខួបកំណើតនោះ មិនមាន​លទ្ធភាពក្នុងការជួលហាងខ្ញុំមិនថាទេ។ ប្រសិនបើពិធីខួបកំណើតនោះ មានតែម្តងក្នុង​មួយជីវិតរបស់​ពួកគេខ្ញុំមិនថាទេ។ ប្រសិនបើអ្នកធ្វើពិធីខួបកំណើតនោះ មិនមែនជាមនុស្ស​អាត្មានិយមខ្ញុំមិនថាទេ។ ប្រសិនបើអ្នកធ្វើពិធីខួបកំណើតនោះ បាត់បង់រស់នៅក្នុងព្រៃ​ខ្ញុំមិនថាទេ។ ប្រសិនបើ…

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s