មិនបោះបង់ចោលជាដាច់ខាត

ក្រោយពីសង្គ្រាមលោកលើកទី២បានបញ្ចប់ ការរស់នៅរបស់ឈីវជីអឺប្តូរទៅជាសភាព​ស្ងប់ស្ងាត់វិញ មានមួយលើកគាត់ត្រូវបាន មហាជននៃមហាវិទ្យាល័យ Cambridge អញ្ចើញទៅចូលរួមពិធីបិទវគ្គមួយ​។ ថ្ងៃនោះ គាត់អង្គុយនៅតុរបស់គាត់ តុបតែងដូចធម្មតា គាត់ពាក់មួក ដៃកាន់ស៊ីហ្កាមួយដើម ទឹកមុខ ញញឹមញញែម។

ក្រោយពីឆ្លងកាត់អ្នករៀបចំកម្មវិធីណែនាំរួច ឈីវជីអឺទ្បើងលើវេទិកា ដៃទាំងពីរកាន់ ម៉ែក្រូហ្វូនជាប់ ភ្នែកទាំងពីរសម្លឹងមើលទស្សនិកជនអស់រយះពេលប្រហែលជាពីរនាទី បន្ទាប់មកគាត់ក៏ហាមាត់​និយាយទាំងម៉ឺងម៉ាត់ថា “កុំបោះបង់ចោលជាដាច់ខាត!” បន្ទាប់មកគឺស្ងប់ស្ងាត់អស់រយះពេលយ៉ាងយូរ ក្រោយមកទៀត គាត់និយាយម្តងទៀត “កុំបោះបង់ចោលជាដាច់ខាត ដាច់ខាត!” ចុងក្រោយគាត់​សម្លឹងមើលទស្សនិកជន មួយសន្ទុះទើបទៅកាន់កន្លែងអង្គុយវិញ។

ដោយគ្មានចម្ងល់ នេះគឺជាការថ្លែងសន្ទរកថាដ៍ខ្លីបំផុតប្រចាំប្រវត្តិសាស្រ្ត ហើយការជាការថ្លែង​សន្ទរកថាដែលធ្វើឲ្យគេកោតសរសើរបំផុតរបស់ឈីវជីអឺដែរ។

វិថីជោគជ័យ

ធ្វើរឿងអ្វីក៏ដោយ ឲ្យតែឈប់ពាក់កណ្តាលទី អញ្ចឹងការនឿយហត់ពីមុនប្រាកដជាខាតបង់ចោល ទទេរ​ហើយ។ មានតែអ្នកដែលអាចឆ្លងកាត់ខ្យល់បក់ ភ្លៀងរន្ទះបាញ់ទេ ទើបជាអ្នកជោគជ័យចុង ក្រោយ​បំផុត។ ដូច្នេះបើមិនដល់ដំណាក់កាលចុងក្រោយទេ ដាច់ខាតកុំបោះបង់ចោលឲ្យសោះ។ ស្ថិតក្នុងការ​តស៊ូដ៍ស្វិតស្វាញ ទើបឆាកជីវិតមនុស្សទទួលបានការស្ងប់ស្ងែង។

(ដកស្រង់ចេញពីសៀវភៅ100 គតិបណ្ឌិត ដើម្បីទទួលបានជោគជ័យ)

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s