មនុស្សពិការភ្នែកអុជចង្កៀង

មានមនុស្សពិការភ្នែកម្នាក់ពេលដើរនៅលើផ្លូវនៅពេលយប់ នៅក្នុងដៃរបស់គាត់តែងតែកាន់ ចង្កៀង​គោមនៅក្នុងដៃមួយដ៍ភ្លឺ អ្នកដ៍ទៃឃើញហើយឆ្ងល់យ៉ាងខ្លាំង ហើយក៏សួរគាត់ថា៖ “លោកខ្លួនឯងមើល​មិនឃើញ ហេតុអ្វីក៏កាន់ចង្កៀងគោមដើរ?”

មនុស្សពិការភ្នែកម្នាក់នោះនិយាយទាំងសប្បាយចិត្តថា៖ “ហេតុផលមួយនេះងាយស្រួល ខ្លាំងណាស់ ខ្ញុំកាន់ចង្កៀងគោមមិនមែនដើម្បីបំភ្លឺផ្លូវខ្លួនឯងនោះទេ គឺបំភ្លឺឲ្យអ្នកដទៃនិង ជួយអ្នកដទៃទៅវិញទេ។ នៅក្នុងដៃខ្ញុំកាន់ចង្កៀងគោម អ្នកដទៃក៏ងាយស្រួលមើលខ្ញុំឃើញ មិនដើរបុកខ្ញុំ បែបនេះអាចការពារ​សុវត្ថិភាពរបស់ខ្លួនឯងផង ហើយក៏ស្មើនឹងជួយអ្នកដទៃ ផងដែរ។

វិថីជោគជ័យ

អាថ៌កំបាំងរបស់ការរស់នៅគឺស្ថិតនៅលើការលះបង់។ មានតែមនុស្សដែលមានស្មារតី នៃការលះបង់​ទេ ទើបអាចទទួលជោគជ័យបានពិតប្រាកដ។

ការលះបង់ មានតម្លៃជាងទង្វើអ្វីៗទាំងអស់ មានទង្វើមួយនេះហើយអ្នកនឹងអាចឈោង ទៅរកទីខ្ពស់​ដែលមនុស្សលោកប៉ងប្រាថ្នា។ ការលះបង់អាចធ្វើឲ្យមើលឃើញនូវសមត្ថភាព ដែលមិនគួរឲ្យជឿ អាចកែប្រែវាសនារបស់មនុស្សម្នាក់បាន រហូតដល់អាចធ្វើឲ្យមនុស្ស ដែលគ្មានលុយមួយសេន ក្លាយទៅជាមនុស្សដ៍អស្ចារ្យ

(ដកស្រង់ចេញពីសៀវភៅ100 គតិបណ្ឌិត ដើម្បីទទួលបានជោគជ័យ)

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to មនុស្សពិការភ្នែកអុជចង្កៀង

  1. Long និយាយថា៖

    តែការលះបង់ ពិតធ្វើអោយប្អូនឈឺចាប់ណាស់ពេលខ្លះ!

  2. ហួរ ប៉ាស្កាល់ និយាយថា៖

    ការលះបង់ប្រភេទនេះ វាធ្វើឲ្យយើងរីករាយទៅវិញទេ។ រៀនបើកចិត្តឲ្យទូលាយសម្រាប់ បញ្ចេញនូវភាពមនុស្សធម៌របស់យើងឲ្យអ្នកដ៍ទៃ! ចាត់ទុកថា យើងនិងទទួលបានបុណ្យ​កុសលនៅពេលក្រោយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s