ចាប់អ្វីមួយចាប់ឲ្យជាប់

នៅទន្លេម៉ាទ្បា នាប្រទេសអាហ្វ្រិក ច្រាំងទាំងសងខាងមានស្មៅដុះពេញ សម្រាប់ឲ្យសត្វពពែ ទាំងហ្វូងទទួលទានអាហារដ៍ឆ្ងាញ់នៅទីនោះ។ សត្វខ្លារខិននៅអាហ្វ្រិកមួយក្បាលពួននៅគុម្ព ស្មៅពីចម្ងាយផ្ទៀងត្រចៀកស្តាប់ជុំវិញ។ វាមើលឃើញហ្វូងពពែនៅទីនោះ បន្ទាប់មកវាដើរលបៗ យឺតៗ ទៅក្បែរ​ហ្វូងពពែរទាំងនោះ។

វាទៅកាន់តែជិត ហើយហ្វូងពពែស្រាប់តែដឹង ពួកវាចាប់ផ្តើមបំបែកគ្នា។ ខ្លារខិនប្រៀបដូចជាអ្នក កីទ្បា​រត់ចម្ងាយអញ្ចឹង គេស្រាប់តែផ្ទុះកំហឹងរត់ដេញតាមសត្វពពែលឿនដូចជាព្រួញ។ ភ្នែករបស់វាសម្លឹង​មើលកូនពពែដែលមិនទាន់ពេញវ័យមួយក្បាល ហើយដេញតាមរហូត។

កូនពពែរត់លឿនខ្លាំងណាស់ តែខ្លារខិនរឹតតែលឿនជាងកូនពពែទៅទៀត ស្ថិតក្នុងការដេញ និងរត់ ខ្លារខិនរត់លឿនជាងពពែដទៃទៀតដែលឈរនៅម្ខាងសម្លឹងមើលវា ប៉ុន្តែវាអត់មានផ្លាស់ ប្តូរគំនិតទៅ​ដេញសត្វដែលនៅជិតជាងនេះទ្បើយ។ វាសម្លឹងមើលតែកូនពពែហើយដេញតាម មិនឈប់។ កូនពពែ​រត់ទ្បើងហត់ទៅហើយ ខ្លារខិនក៏ហត់ដែរ។ ទីបំផុតដៃខ្លារខិនចាប់ត្រូវ កំប៉េះគូថរបស់កូនពពែ ពពែជំពប់ជើងដួល ខ្លារខិនស្ទុះចូលទៅខាំ-ក របស់កូនពពែមួយរំពេច។

វិថីជោគជ័យ

អាចនិយាយបានថា សត្វព្រៃទាំងអស់សុទ្ធតែដឹងថានៅមុនពេលចេញពីជម្រកត្រូវលាក់ បំបាំងខ្លួនឯង នៅពេលដែលជ្រើសរើសដេញគោលដៅមួយណាហើយ វាតែងតែជ្រើសរើស សត្វដែលមិនទាន់ពេញអាយុ។ ស្ថិតនៅក្នុងពេលប្រដេញគ្នា ហេតុអ្វីបានជាវាមិនហ៊ានដេញ ពពែផ្សេងៗដែលនៅជិតជាងនេះ? ពីព្រោះវាហត់ណាស់ទៅហើយ រីឯពពែដទៃទៀតនៅមិន ទាន់ហត់ទេ។ តាមពិតពពែឲ្យតែចាប់ផ្តើមរត់ វាក៏មានសន្ទុះរត់លឿនដូចព្យុះដែរ មួយពព្រិច ភ្នែកវាក៏អាចរត់ចោលខ្លារខិនដែលនៅតាមពីក្រោយ។ ប្រសិនបើខ្លារខិនបោះបង់ពពែដែលរត់ ហត់ហើយ ដូរទៅដេញពពែដែលមិនទាន់ហត់ សំអាងទៅលើ​ហត់ទៅដេញមិនហត់ ទីបំផុត មួយក៏ដេញមិនបានដែរ។

ស្ថានភាពរបស់សត្វនៅលើលោក វាមានភាពវ័យឆ្លាតតំណពូជ។ ប៉ុន្តែវាបានទូន្មានមនុស្ស យើងថា ស្ថិតនៅក្នុងពេលប្រដេញគ្នា ត្រូវយកវាមកធ្វើជាមេរៀន។ បានជាជ្រើសរើសគោលដៅ មួយហើយ កុំឲ្យ​គោលដៅមួយនេះបាត់បង់ទៅទាំងងាយស្រួល។ ទង្វើរបស់ខ្លារខិនជាទង្វើដែល យើងគួរយកគំរូតាម។

(ដកស្រង់ចេញពីសៀវភៅ100 គតិបណ្ឌិត ដើម្បីទទួលបានជោគជ័យ)

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

One Response to ចាប់អ្វីមួយចាប់ឲ្យជាប់

  1. Long និយាយថា៖

    ចេះដប់មិនសើ្មប្រសប់មួយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s