ឈឺចាប់ណាស់ចំពោះការឈ្លានពានរបស់សៀម

រូបថត AP៖ ទាហាន ខ្មែរ ម្នាក់ ឈរ មើល ទាហាន ថៃ មួយ ជួរ ដែល បាន ធ្វើ ដំណើរ ពី ព្រំដែន ថៃ មក កាន់ វត្ត ខ្មែរ មួយ នៅ ក្នុង តំបន់ វិវាទ ប្រាសាទ ព្រះវិហារ កាល ពី ថ្ងៃ ទី ១៨ ខែ កក្កដា ឆ្នាំ ២០០៨។

ខ្ញុំបាទសម្រេចចិត្តសរសេរអត្ថបទនេះទ្បើងនៅលើគេហទំព័រនេះ ដើម្បីបង្ហាញការឈឺចាប់ឥត ឧបមា​របស់ខ្ញុំ​ក្នុងនាមជាកូនខ្មែរមួយរូប ចំពោះការឈ្លានពានទឹកដីដែលជាប្រទេសកំណើតខ្ញុំ និងរបស់​ប្រជាជនកម្ពុជាទាំងអស់ ដែលកំពុងរស់នៅជុំវិញពិភពលោក ពីសំណាក់ប្រទេស សៀម។ ជម្លោះព្រំ ដែនដោយសារការឈ្លានពានរបស់ប្រទេសសៀមនៅលើកនេះ ហាក់មាន ទំហំនិងទ្រង់ទ្រាយគួរឲ្យ​មានការព្រួយបារម្ភ ដោយសារការថ្លែងរបស់នាយករដ្ឋមន្ត្រីសៀម អាប់ភីស៊ីត វាចាជីវ៉ា ជាជន ដែលមានការសិក្សាខ្ពង់ខ្ពស់ស្ថិតក្នុងអំបូរពូជអ្នកឈ្លានពាន បានទាមទារឲ្យប្រទេសកម្ពុជារុះរើ វត្ត កែវសិក្ខាគិរីស្វារៈ និងទង់ជាតិរបស់ព្រះរាជាណាចក្រ កម្ពុជាចេញពីទឹកដីរបស់ប្រទេសសៀម។ សួរថា នេះឬគឺជាពាក្យសម្តីរបស់អ្នកដែលមាន ការសិក្សាខ្ពង់ខ្ពស់ស្ថិតក្នុងអំបូរអ្នកឈ្លានពានឬ? តើបរិញ្ញាប័ត្រមកពីសាកលវិទ្យល័យ Oxford របស់លោកគឺជាសញ្ញាប័ត្រផ្នែកទស្សនៈវិទ្យា នយោបាយ និងសេដ្ខកិច្ចពិត ឬក៏ជាបរិញ្ញាប័ត្រ ផ្នែកឈ្លានពាន?

សេចក្តី​ថ្លែងការណ៍​​បែបនេះ​ក្នុងនាមលោកជា​នាយក​រដ្ឋមន្ត្រី​សៀម ​ស្របគ្នា​នឹងសមយុទ្ធ​យោធា​របស់​ប្រទេស​លោក​នៅ​ព្រំដែន​ជាប់​ប្រទេស​កម្ពុជាខ្ញុំ​​គឺជា​ការញុះញង់​បង្កើត​ទឡ្ហីករណ៍​ ដើម្បី​ប្រព្រឹត្ត​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ប្រទេសខ្ញុំនៅ​ថ្ងៃអនាគត​យ៉ាង​ជាក់ច្បាស់ណាស់។

ខ្ញុំសូមប្រាប់ទៅលោកអនុបណ្ឌិតឈ្លានពានថា វត្ត​កែវសិក្ខាគីរីស្វារៈ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា យ៉ាងជាក់ច្បាស់​ ដោយឈរ​លើ​អនុសញ្ញា​បារាំង​-សៀម​ឆ្នាំ១៩០៤​ និង​ផែនទី​បារាំង​-សៀម​ចន្លោះ​ឆ្នាំ​១៩០៥-១៩០៨​ សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឆ្នាំ១៩៦២​ និង​អនុស្សារណៈ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​ កម្ពុជា ​និង​សៀម ស្តីពី​ការវាស់វែង​និង​កំណត់​ខណ្ឌ​សីមា​ព្រំដែន​គោក​ឆ្នាំ​២០០០។

កាល​ពី​ថ្ងៃ​សុក្រ​អាទិត្យមុន​នេះ​ ​ប្រទេស​កម្ពុជាយើង​បាន​បញ្ជូន​យុទ្ធោប​ករណ៍​ទំនើបៗ​ ​ដែល​រួមមាន​រថពាសដែក​ ​រថក្រោះ​ ​និង​កាំជ្រូច​ហ្វូង​ប្រតិកម្ម​យ៉ាងច្រើន​ទៅកាន់​តំបន់​ព្រំដែន​ដែលមាន​ទំនាស់​ចាប់​ពី​ខេត្ត​ព្រះវិហារ​រហូត​ដល់​ខេត្ត​ឧត្តរមានជ័យ។ ការ​បញ្ជូន​សព្វាវុធ​ទំនើប​នេះ​ គឺ​ដើម្បី​ត្រៀម​ទប់ទល់​ក្នុង​ករណី​ផ្ទុះ​សង្គ្រាម​ណាមួយ​ដែល​អាច​នឹង​កើត​មាន​ឡើង​ជាមួយ​ប្រទេស​សៀម​ ​ស្របពេល​ដែល​ប្រទេស​នេះ​បាន​បញ្ជូន​សព្វាវុធ ​និង​កងទ័ព​ទៅ​តាម​ក្រវ៉ាត់​ព្រំដែន​របស់​គេ​ផង​ដែរ។

ខ្ញុំមានសំណូមពរតូចមួយ សូមឲ្យបងប្អូនប្រជាជនខ្មែរយើងរួបរួមគ្នាទ្បើង បង្កើតជាមូលនិធិមួយ​សម្រាប់ធ្វើការទ្រទ្រង់ដល់កងទ័ពរបស់ខ្មែរយើង ដែលឈរជើងការពារប្រទេស ជាមួយកងទ័ព ឈ្លានពាន។ សង្ឃឹមថា ការចូលរួមចែករំលែករបស់ខ្ញុំនេះ ជាសារមួយសម្រាប់ដាស់អារម្មណ៍ យាយតា​ ពុកម៉ែ អ៊ុំពូមីង បងប្អូន ប្រជាពលរដ្ឋខ្មែរភ្ញាក់ទ្បើងពីការយល់សប្តិជាមួយប្រទេស ឈ្លានពាnនេះ ត្បិតប្រទេសនេះកំពុង តែ បំពានមកលើប្រទេសយើងម្តងហើយម្តងទៀត ​ដោយមិនមានការ​អន្តរាគមន៍ពីះអង្គការសហប្រជាជាតិ ដោយប្រទេសនេះ សំអាងថានិង ធ្វើការដោះស្រាយដោយទ្វេរ​ភាគីបាន តែតាមការពិត នេះគឺគ្រាន់តែជាលេះមួយសម្រាប់ បុព្វហេតុនយោបាយរបស់នាយករដ្ឋមន្ត្រី​សៀមផ្លែល្វាតែប៉ុណ្ណោះ។ ហើយបើតាមការគិត របស់ខ្ញុំក៏ដូចជាមតិរបស់មហាជនមួយចំនួន ទង្វើ​ឈ្លានពានទាំងនេះអាចផ្តើម ចេញពីមនុស្ស ពាលដែលមានឥទ្ធិពលមហាសាលរបស់ប្រទេសនេះ​ឈរនៅពីក្រោយខ្នង។ ជាក់ស្តែង យាយតា​ ពុកម៉ែ អ៊ុំពូមីង បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់បានដឹងរួច​មកហើយថា គ្រាន់តែមានការចរចារ​ត្រូវគ្នាបន្តិចជាមួយលោកអនុបណ្ឌិតឈ្លានពាន ពួកក្រុមអាវ​លឿង​ចាប់ផ្តើមធ្វើការតវ៉ាជាមួយ​គាត់ ទាមទារឲ្យគាត់ចុះចេញពីតំណែង ត្បិតគ្មានសមត្ថភាពក្នុងការ ឈ្លានពានប្រទេសខ្មែរ។

ហើយក៏មានលិចចេញពួកក្រុមឈ្លានពានអាវលឿង ឆ្លងកាត់ព្រំដែនខុស​ច្បាប់រហូតដល់រាប់រយ​ម៉ែត្រ ​នៅពេលតុលាការប្រទេសខ្មែរសាកសួរ ពួកទាំងនេះនិយាយថា ពួកគេមិនដឹងថាទឹកដី​ដែលខ្លួន​កំពុងឈរលើនោះជាទឹកដីរបស់កម្ពុជា ហើយបាននិយាយទៀតថា ពួកគេមកពិនិត្យ​នេះដោយ​សំអាងទៅលើការប្តឹងតវ៉ាពីអ្នកស្រុករបស់ប្រទេសសៀមដែលរស់នៅម្តុំនោះ ថាអាជ្ញាធរខ្មែរបាន​ឈ្លានពានទឹកដីរបស់ខ្លួន ដោយប្រព្រឹត្តអំពើពុករលួយជាមួយអាជ្ញាធរសៀម​ប្រចាំការនៅ​តំបន់នោះ។ ទាំងអស់នេះគឺជាពាក្យបំភ្លើសទាំងស្រុងរបស់ពួកទាំងនេះ ព្រោះថា​ពួកទាហានសៀម នៅពេលឃើញ បងប្អូនប្រជាពលរដ្ឋខ្មែរ ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ចូល​ក្នុងទឹកដីរបស់ខ្លួន ពួកវាបានបាញ់​សម្លាប់ប្រជាជនខ្មែរដូចសត្វធាតុអញ្ចឹង។ ទង្វើទាំងនេះគឺជា​ទង្វើសាហាវយង់ឃ្នងព្រៃផ្សៃបំផុត ក្នុងប្រវត្តិសាស្ត្រខ្មែរ ខណៈពេលដែរពួកក្រុមអាវលឿង​ចូលឆ្លងកាត់ព្រំដែនប្រទេសខ្មែរយើងទាំងខុស​ច្បាប់ គឺមានត្រឹមតែការចាប់ខ្លួនមកកាត់ទោស​តាមច្បាប់តែប៉ុណ្ណោះ។ នេះបញ្ជាក់ថា ប្រទេសមួយ​ដែលមានអរិយធម៌រុងរឿង អនុវត្តកិច្ចការ​អ្វីៗទៅតាមច្បាប់ទម្លាប់របស់ខ្លួន ថ្វីត្បិតតែប្រទេសមួយនេះ ស្ថិតក្នុងភាពក្រីក្រដោយសារ​សង្គ្រាមហែកហួរក្តី តែវប្បធម៌អរិយធម៌របស់ប្រជាជាតិមួយនេះមិនមាន​ការបាត់បង់ទ្បើយ គឺនៅដក់ជាប់ក្នុងដួងព្រលឹងប្រជាពលរដ្ឋខ្មែរជានិច្ចរៀងរហូត។ មិនដូចប្រទេស​ឈ្លានសៀម​នោះទ្បើយ ទោះខិតខំស្លៀកពាក់ខោអាវថ្លៃថ្នូរតម្លៃរាប់រយលានដុល្លារយ៉ាងណាក្តី​ តែសន្តាន​ជាអ្នកឈ្លានពានប្រកបដោយចរិតអមនុស្សធម៌ សាហាវព្រៃផ្សៃ ថោកទាប ហួសការស្មាន​របស់ខ្លួនមិនអាចលាក់បំបាំងបានទ្បើយ។

សំនួរមួយទៀតសូមសួរលោកអនុបណ្ឌិតឈ្លានពានថា “ប្រសិនបើផ្ទះលោកមានគេផ្សេង​មករស់នៅជា​មួយ តើលោកសុខចិត្តឲ្យគេរស់នៅដែរឬទេ? ”​ លោកច្បាស់ជានិយាយថា “ ទេ “ ហើយ  ព្រោះជា ទ្រព្យសម្បត្តិកម្មសិទ្ធិរបស់លោក។ យ៉ាងណាម៉ិញ ប្រាសាទព្រះវិហារ​និងដីនៅជុំវិញនោះក៏វាអញ្ចឹងដែរ ព្រោះបើមិនមែនកម្មសិទ្ធិរបស់ប្រទេសខ្មែរទេ យើងក៏មិនចាំបាច់ទៅសាងសង់ប្រាសាទព្រះវិហារទ្បើង ដែរ។​​ ហើយបើសិនជាដីនៅជុំវិញនោះជារបស់ប្រទេសលោក ដូនតារបស់លោកក៏មិនអនុញ្ញាតសង់ នៅពីលើដែរ។ រឿងមួយទៀត សូមលោកអនុបណ្ឌិតចិត្តពាល កុំធ្វើចរិតដូចកូនក្មេង ​ចង់សុំសិទ្ធិថែរក្សា ប្រាសាទព្រះវិហាររបស់ប្រទេសខ្មែរឲ្យសោះ!។ ចុះលោកមានដែលគិតថា ប្រសិនបើគេសុំប្រពន្ធលោក ថែរក្សានែបនិត្យ តើលោកព្រមដែរឬទេ លោកអនុបណ្ឌិត?

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s