ដើម្បី​ក្លាយ​ជា​អ្នក​ពូកែ​ស្ដាប់​ម្នាក់

តើ​អ្នក​ធ្លាប់ ទទួល​ព័ត៌មាន​មិន​គ្រប់ ​ដោយ​សារ​អ្នក​ស្ដាប់​មិន​ទាន់​ឬ​មិន​បាន​ស្ដាប់​ទេ? នេះ​គឺ​រឿង​ដែល​មិន​មែន​មាន​តែ​អ្នក​ទេ​ដែល​ជួប​ប្រទះ តែ​កុំ​បារម្ភ អ្នក​អាច​ក្លាយ​ជា​អ្នក​ពូកែ​ស្ដាប់​ដោយ​វិធី​ងាយ​ៗ មួយ​ចំនួន​ដែលនឹង​លើក​យក​មក​ពេល​នេះ។ មិន​ចាំបាច់​ទេពកោសល្យ តែ​ត្រូវ​ការ​ចាំបាច់ គឺ​ការ​រៀបចំ​ឥរិយាបថ​ឲ្យ​មាន​វិន័យ​ដូច​ខាងក្រោម។

១. សូម​ធ្វើ​រឿង​មួយ​ក្នុង​ពេល​មួយ។ ប្រសិន​បើ​អ្នក​កំពុង​ស្ថិត​ក្នុង​សកម្មភាព​សំខាន់​មួយ ហើយ​មាន​នរណា​ម្នាក់​ដើរ​សំដៅ​ទៅ​អ្នក​ដោយ​មិន​បាន​ដឹង​មុន សូម​ធ្វើ​រឿង​មួយ​ក្នុង​ចំណោម​ពីរ​នេះ។ អ្នក​អាច​ឈប់​សកម្មភាព​ដែល​អ្នក​កំពុង​ធ្វើ រួច​ងាក​មក​យក​ចិត្ត​ទុកដាក់​ស្ដាប់​បុគ្គល​នោះ ឬ​អ្នក​អាច​ប្រាប់​គេ​ថា អ្នក​នឹង​ជួប​គាត់​នៅ​ពេល​ក្រោយ។

២.​ ប្រសិន​បើ​បុគ្គល​ម្នាក់​នោះ មក​រក​អ្នក​ម្ដង​ទៀតសូម​ផ្អាក​សកម្មភាព​អ្នក​សិន ហើយ​ងាក​មក​យក​ចិត្ត​ទុកដាក់​ទាំង​ស្រុង​ទៅ​លើ​បុគ្គល​ម្នាក់​នោះ។

៣. សូម​កុំ​រំខាន ឬ​កាត់ អ្នក​និយាយ​មុន​ពេល​ដែល​គាត់​បញ្ចប់​សំដី។

៤. មិន​ត្រូវ​កាត់​សេចក្ដី​ឬ​វាយ​តម្លៃ បុគ្គល​ដែល​កំពុង​និយាយ​មក​កាន់​អ្នក ខណៈ​គេ​កំពុង​និយាយ។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ គឺ បើក​ចិត្ត​ទទួល សំណើ និង ដំណោះស្រាយ​ប៉ុណ្ណោះ។

៥. ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​ការ​សន្ទនា មួយ​ដែល​អ្នក​ត្រូវ ប្រាប់ ឬ​រាយការណ៍​ឡើង​វិញ សូម​កុំ​ភ្លេច​ការ​កត់ត្រា។ វិធី​នេះ​ទើប​អាច​ជួយ​បាន ធានា​លើ​សមត្ថភាព​ស្ដាប់​របស់​អ្នក។

៦. ប្រសិន​បើ​អ្នក​ត្រូវ​ឆ្លើយ​ ឬ​បកស្រាយ​រឿង​អ្វី​មួយ​ដែល​ហួស​ពី​ចំណេះដឹង​របស់​អ្នក​នៅ​ក្នុង​កិច្ច​សន្ទនា​នោះ​សូម ចង្អុលបង្ហាញ​បុគ្គល​ផ្សេង​ណា​ម្នាក់​ទៀត​ដែល​អាច​ជួយ​អ្នក​បាន ដោយ​កុំ​គ្រាន់​តែ​ច្រាន​ចេញ ការ​លើក​ឡើង​របស់​គេ​ដោយ​សារ​អ្នក​មិន​មាន​ចម្លើយ។

៧. ពេល​មាន​នរណា​ម្នាក់ និយាយ​មក​កាន់​អ្នក កុំ​គេច​ឬ​ដើរ​ចេញ ពេល​គេ​កំពុង​និយាយ។ អ្នក​អាច​សម្លឹង ភ្នែក​របស់​គេ នោះ​បុគ្គល​នោះ​អាច​ដឹង​ថា អ្នក​ចាប់​អារម្មណ៍​ស្ដាប់​គេ ហើយ​អ្វី​ដែល​គេ​កំពុង​និយាយ​ពិត​ជា​មាន​សារៈសំខាន់។

៨. សូម​ជៀស​ឲ្យ​បាន​ការ​ចំអក នូវ​អ្វី​ដែល​គេ​ត្រូវ​និយាយ។

៩. សូម​រៀន​ស្ដាប់​ដោយ​កាត់​យល់ ពីរ​ប្រយោគ ដើម្បី​ងាយ​យល់​អ្វី​ដែល​គេ​ចង់​មាន​ន័យ​នោះ។ ចាំ​ថា​ការ​ស្ដាប់​មិន​ដូច​ការ​អាន​ ដែល​អ្នក​អាន​បាន​ច្រើន​សារ នៅ​ពេល​ដែល​អ្នក​មិន​យល់៕

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s