ចំនុចវិជ្ជមានខ្លះប្រាប់ថាមានគេស្រលាញ់អ្នក

ជីវិត​នឹង​កាន់​តែ​មាន​ភាព​ងាយស្រួល ប្រសិន​បើ​មាន​សញ្ញា​ដែល​នឹង​បង្ហាញ​ប្រាប់​នៅ​ពេល​ដែល​អ្នក​ចង់​ដឹង​ថា​តើ​បុរស​ណា​ម្នាក់​ស្រលាញ់ អ្នក​ដែរ​ឬ​យ៉ាង​ណា។ ចុះ​បើ​សិន​ជា​មិន​មាន​សញ្ញា​ណា​មួយ​ដែល​អាច​ឲ្យ​អ្នក​ដឹង​ជា​មុន​បាន​ តើ​អ្នក​ត្រូវ​ធ្វើ​ដូចម្ដេច​ទៅ? អ្នក​ត្រូវ​តែ​ធ្វើ​ការ​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ហើយ។ ខាង​ក្រោម​ នឹង​បង្ហាញ​សញ្ញា​ខ្លះ​ៗ​ដើម្បី​ឲ្យ​មិត្ត​នារី​រៀន​ស្វែង​យល់​ដែល​បង្ហាញ​ថា​បុរស​ម្នាក់​ចូល​ចិត្ត​អ្នក។

គេ​នឹង​សម្លឹង​អ្នក​ញឹកញាប់

នេះ​ជា​សញ្ញា​ដ៏​ច្បាស់​ដែល​បញ្ជាក់​ថា​បុរស​ម្នាក់​កំពុង​ចាប់​អារម្មណ៍​ទៅ​លើ​អ្នក។ កាន់​តែ​ច្បាស់​ទៅ​ទៀត​គឺ​នៅ​ពេល​ដែល​អ្នក​ក្រឡេក​ទៅ​កាន់​​បុរស​ម្នាក់​នោះ​ គេ​ប្រាកដជា​​ងាក​មុខ​ចេញ​ពី​ក្រសែ​ភ្នែក​របស់​អ្នក​ជា​មិន​ខាន។

គេនឹង​មាន​ទឹក​មុខ​ភិតភ័យ​ពេល​នៅ​ក្បែរ​អ្នក

ពេល​បុរស​ណា​ម្នាក់​ចាប់​អារម្មណ៍​លើ​អ្នក គេ​នឹង​សំដែង​អាការៈ​ភិតភ័យ​ពេល​នៅ​ក្បែរ​អ្នក។ នេះ​ជា​សញ្ញា​មួយ​ដែល​អាច​ឲ្យ​អ្នក​មាន​ការ​ចាប់​អារម្មណ៍​ផង​ដែរ។

គេ​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក

បុរស​ដែល​ស្រលាញ់​អ្នក​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​អ្នក​សប្បាយ​ចិត្ត ទោះបី​ជា​កិច្ចការ​នោះ​រូប​គេ​​ពុំ​សូវ​ពេញ​ចិត្ត​ធ្វើ​ក៏​ដោយ​។ គោល​បំណង​តែ​មួយ​គត់​គឺ​ដើម្បី​ឲ្យ​អ្នក​ដឹង​ថា​រូប​គេ​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​អ្នក។

គេ​តែង​តែលើក​​សរសើរពី​​អ្នក​ពេល​ដែល​អ្នក​ធ្វើ​អ្វី​មួយ

បុរស​ដែល​ស្រលាញ់​អ្នក​តែង​តែ​សង្កេត​មើល​នូវ​គ្រប់​សកម្មភាព​របស់​អ្នក មិន​ថា​ការ​ស្លៀក​ពាក់​សំលៀក​បំពាក់ ឬ​ការ​តុប​តែង​មុខ​ ជា​ដើម​ បុរស​ម្នាក់​នេះ​នឹង​សង្កេត​មើល​អ្វី​ដែល​នៅ​លើ​ខ្លួន​អ្នក និង​សរសើរ​អ្នក​មិន​ដែល​ខាន។

គេ​នឹង​មិន​សម្លឹង​មើល​នារី​ផ្សេង​នៅ​ជុំវិញ​អ្នក​ឡើយ

សង្កេត​មើល​នៅ​ពេល​ដែល​អ្នក​នៅ​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ ហើយ​មាន​នារី​ស្អាតៗ​ជា​ច្រើន​នៅ​ជុំ​វិញ​អ្នក​នោះ​ តើ​រូប​គេនឹង​សម្លឹង​មើល​នរណា​មុន​គេ? ប្រសិន​បើ​បុរស​នោះ​មើល​អ្នក​នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​គាត់​ចាប់​អារម្មណ៍​បំផុត​។

ទាំង​នេះ​គ្រាន់​តែ​ជា​ចំណុច​ខ្លីៗ​ ដែល​ចែក​ជូន​ដល់​មិត្ត​នារី​មួយ​ចំនួន​ឲ្យ​បាន​ស្គាល់​ពី​សញ្ញា​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បុរស​ក៏​អាច​សង្កេត​បាន​ផង​ដែរ​!

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to ចំនុចវិជ្ជមានខ្លះប្រាប់ថាមានគេស្រលាញ់អ្នក

  1. Samady KS និយាយថា៖

    ១​.គេ​នឹង​សម្លឹង​អ្នក​ញឹកញាប់ ព្រោះ​យើង​ជំពាក់​លុយ​គេ
    ២.គេនឹង​មាន​ទឹក​មុខ​ភិតភ័យ​ពេល​នៅ​ក្បែរ​អ្នក ព្រោះ​គេ​ខ្លាច​យើង​ខ្ចី​គេ​ទៀត
    ៣.គេ​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក ព្រោះ​​បារម្មណ៍​ខ្លាច​អ្នក​ដើរ​ខ្ចី​បុល​គេ​ គ្រប់​កន្លែង
    ៤.គេ​តែង​តែលើក​​សរសើរពី​​អ្នក​ពេល​ដែល​អ្នក​ធ្វើ​អ្វី​មួយ គេ​សរសើ​ព្រោះ​ខ្លា​អ្ន​ខ្មាស់​គេ
    ៥.គេ​នឹង​មិន​សម្លឹង​មើល​នារី​ផ្សេង​នៅ​ជុំវិញ​អ្នក​ឡើយ ព្រោះ​​គេ​ដឹង​គ្មាន​នារី​ណា​មក​ស្រលាញ់​អ្នក​ឡើយ ដោយ​អ្នក​ជា​មនុស្ស​មុខ​ក្រាស់​

    ហា​ហា​ហា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s