៣ចំណុចជោគជ័យពេលជួបស្រីស្អាត

ណាត់​ជួប​ស្រី​ស្អាត​ជា​ក្ដី​ស្រមៃ​របស់​បុរស​គ្រប់​រូប។ តែ​បុរស​ខ្លះ​តែងតែ​មាន​ការ​អន់​ចិត្ត​ចំពោះ​ខ្លួន​ឯង​ ដែល​មាន​រូបរាង​មិន​សង្ហា មិន​សូវ​ខ្ពស់​និង​មិន​មានទ្រព្យ​ច្រើន​​ជា​ដើម។ ចង់ប្រាប់ថា​ស្ត្រី​គ្រប់​រូប​មិន​មែន​ចាប់​អារម្មណ៍តែ​លើ​បុរសមានទ្រព្យ​និង​រូប​សង្ហា​ប៉ុណ្ណោះ​ទេ ​មាន​កត្តា​ជា​ច្រើន​ទៀត​ដែល​អ្នក​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​នាង​បាន។ ដើម្បី​ឲ្យ​ការ​ណាត់​ជួប​របស់​អ្នក​កាន់​តែ​ស្អិតល្មួត​ មិន​ពិបាក​ទេ​ គ្រាន់​តែ​ធ្វើ​តាម​​ដូច​ខាង​ក្រោម​នេះ​ទៅ​បាន​ហើយ៖

. រៀប​ចំ​ខ្លួន​ឲ្យ​សមរម្យ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន
បុគ្គល​គ្រប់​រូប​​សុទ្ធ​តែ​ដឹង​ថា មនុស្ស​យើង​វាយ​តម្លៃ​មនុស្ស​ជា​លើក​ដំបូង​តាម​រយៈ​រូប​រាង​ខាង​ក្រៅ។ ដូច្នេះ​ត្រូវ​ចេះ​ច្នៃ​ធនធាន​ដែល​ខ្លួន​មាន​ ដើម្បី​ឲ្យ​នាង​នឹក​ស្មាន​មិន​ដល់​ថា​ អ្នក​ល្អ​ដល់​ថ្នាក់​ហ្នឹង​សោះ។ សូម​កុំ​គិត​ថា​ រូបរាង​របស់​អ្នក​មិន​អាច​ទៅ​រួច​ឲ្យ​សោះ ការ​ជឿជាក់​លើ​ខ្លួន​ឯង​ជា​សញ្ញា​សំខាន់​ ដែល​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​បាន។

. ត្រៀម​ពាក្យពេចន៍​សម្រាប់​ការ​សន្ទនា
ការ​និយាយ​ស្ដី​ជា​ចំណុច​សំខាន់​បំផុត​សម្រាប់​មនុស្ស​ជួប​គ្នា​ជា​លើក​ទី​មួយ។ ត្រូវ​ចេះ​ជ្រើស​រើស​យក​ប្រធាន​បទ​និយាយ​រួម​បញ្ចូល​គ្រប់​រសជាតិ ធ្វើ​យ៉ាង​ណា​ឲ្យ​នាង​យល់​ថា​អ្នក​ជា​ប្រភេទ​មនុស្ស​ដូច​នាង​ ហើយ​មាន​អារម្មណ៍​កក់​ក្ដៅ​បំផុត​ដែល​បាន​នៅ​ក្បែរ​អ្នក។

. ច្បាស់​ថា​អ្នក​នឹង​គ្មាន​កំហុស​ទេ​ ពេល​ជួប​នាង
កុំ​ធ្វើ​សកម្មភាព​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​អាក់​អន់​ចិត្ត​ឲ្យ​សោះ។ សកម្មភាព​ទាំង​នោះ​ដូចជា​និយាយ​ច្រើន​បែកជាអូរហូរជាស្ទឹង ជក់​បារី​ ញ៉ាំ​គ្រឿង​ស្រវឹង និង​ និយាយ​ទូរស័ព្ទ​ជាមួយ​អ្នក​ដទៃ​​យូរ​ជា​ដើម។

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

10 Responses to ៣ចំណុចជោគជ័យពេលជួបស្រីស្អាត

  1. ហនុមាន និយាយថា៖

    ចុះមានចំណុចណាដែលជួបស្រីអាក្រក់ដែរ ?😀 ជំរាបសួរ និយាយលេងរ៉េបាទ !

  2. គឹតតែពីរឿងស្រីញីទើបបណ្តាលឲ្យប្រទេសជាតិធ្លាក់ចុះក្រោម ធ្វើឲ្យប្រទេសជិតខាងមើល
    ងាយ អស់ទឹកដីក៏ដោយសាររឿងស្រីដែរ​ នេះចរិកខ្មែរដែលថាខ្លួនពូជពង្យអង្គរ ពួជអង្គរពូជ
    អ្នកការពារប្រទេសជាតិ មិនគឹតពីរឿងស្រី ស្រា ល្បែងនោះទេ អស់លោកខ្មែរសម័យ ៧ មករា
    អើយ ល្មមដឹងខ្លួនហើយ ប្រយ័ត្នដូច ប្រទេសចម្ប៉ា ដើររស់នៅតាមប្រទេសគេ ប្រទេសធ្លាប់
    មានមហាអំណាច បានខ្លាចទៅជាប្រមួយយ៉ាងតូចហើយ ត្រូវបានអាប្រទេសជិតខាងមាន
    យួន សៀមនឹងលាវ ប្រមាថមើលងាយ នៅមិនដឹងខ្លួនទៀត ចាំដល់ពេលណាទើបខ្មែរដឹងខ្លួន។
    ដូចចំណងជើងខាងលើ ៣ចំណុចជោកជ័យពេលជួបស្រីស្អាត នេះជាខ្លឹមសារនៃការភ្លើ
    តភ្លើន ទាំងអ្នកដឹកនាំប្រទេស ទាំងរាស្ត្រ ត្រូវគឹតថាប្រទេសជាតិសព្វថ្ងៃយួននៅពេញដី
    សៀមឈ្លានពាន លាវវាស់ដីចូល(ព្រោះលាវវាក៏ជាយួនដែរ) យួនបង្ខិតព្រំប្រទល់ចូលក្នុងដី
    ខ្មែរ​យួនចូលមកកាប់ព្រៃឈើ ចូលមកនេសាទក្នុងទឹកដីខ្មែរ​។ល។ គ្មានយុវជនខ្មែរណា ឬជនណាស្រែកតវ៉ានោះទេ តែបើរឿងស្រីញី ផឺកស៊ី​ ល្បែង មានការផ្សាយតាមបន្តរគ្នាពី
    កន្លែងស្អាត ។
    ​​​​​​​​​​​​ ក្មេងខ្មែរឈឺចាប់
    ​​​​​

    • ហួរ ប៉ាស្កាល់ និយាយថា៖

      ដែលឮពាក្យថាគីង្គក់លក់ថ្នាំស្រែងដែរទេ? ប្រសិនបើលោកមិន ខ្វល់ពីរឿងស្រីញីទេ លោកក៏មិនចាប់អារម្មណ៍អត្ថបទនេះដែរ មែនទេ លោកអ្នកស្នេហាជាតិ? តើក្នុងប្រទេសនេះមានតែរូបលោក ទេឬដែលមានគំនិតស្នេហាជាតិ? ក្នុងអត្ថបទនេះបានសរសេពី ចំណេះដឹងទូទៅក្នុងបំណងល្អ តែមិនមានបំណងចង់ឲ្យមនុស្សយក វាទៅអនុវត្តក្នុងផ្លូវមិនល្អដូចជារូបលោកនោះទេ! ហេតុអីខ្ុំនិយាយ ដូច្នេះ ព្រោះថាសម្តីរបស់លោកបានសបញ្ជាក់ថា ក្នុងខួរក្បាលរបស់ លោកពោពេញទៅដោយគំនិតអវិជ្ជមាន។ លោកមិនដែលគិតអ្វី ដែលជាគំនិតវិជ្ជមាននោះទេ។ ការពិត អត្ថបទសរសេរក្នុងគំនិត វិជ្ជមាន ប៉ុន្តែអ្នកអានគិតអវិជ្ជមាន នោះជាគំនិតដែលមិនអាច ទទួលយកបាន។

  3. ខ្ញុំនិយាយនេះមិនមែនមិនចេះខ្វល់ពីរឿងស្រីនោះទេ ព្រោះក្នុងគេហទំព័រខ្លះរៀបរាប់តែពី
    រឿងរួមភេទធ្វើរបៀបនេះធ្វើរបៀបនោះ ហើយក៏មិនមែនជាអ្នកស្នេហាជាតិតែម្នាក់ឯង មិន
    មែនទួលស្រុកខ្មែរកើតដែរ ហើយក្នុងគោលបំណងល្អ ឬមិនល្អខ្ញុំមិនដឹងទេគ្រាន់តែគឹតថា
    ទីណាក៏មានបោក់ដៃហៅដែរ នៅក្នុងស្រុកខ្មែរព្រោះតែការចេះដឹងខ្លាំងពេកពីរឿងទាំងអស់នេះ
    សូមបីតែបុណ្យ Valentine បែរទៅជាំបុណ្យស្នេហាគ្នា នេះហើយដែលថាគីង្គក់លក់ថ្នាំស្រែង
    ក្នុងខួរក្បាលរបស់ខ្ញុំពោពេញទៅដោយគំនិតអវិជ្ជមាន ហើយលោកដែលមានខូរក្បាលវិជ្ជមាន
    នោះខ្ញុំសសើរព្រោះចេះធ្វើឲ្យសង្គមខ្មែររស់រវើក ។
    ក្មេងខ្មែរឈឺចាប់

    • ហួរ ប៉ាស្កាល់ និយាយថា៖

      ដូចជាមិនមានពាក់ព័ន្ធជាមួយនិងអត្ថបទការរួមភេទនោះទេ។ រឿងសរសេរអត្ថបទនេះទ្បើង ក្នុងគោលបំណងផ្សព្វផ្សាយនិងអប់រំបន្ត ព្រោះប្រជាជនខ្មែរមួយចំនួន មានការអៀនខ្មាស់ក្នុងការនិយាយ អំពីបញ្ហានេះទ្បើង។ សម្រាប់រឿង Valentine Day នៅក្នុងស្រុកខ្មែរវាបានហូរចូលក្នុងប្រទេសមួយនេះ តាមរយៈវប្បធម៌បរទេសដូចជាភាពយន្ត ចំរៀង ។ល។ ហើយសព្វថ្ងៃនេះ រដ្ឋាភិបាលកំពុងចាត់វិធាន ក្នុងការលុបបំបាត់វប្បធម៌លីលាមួយនេះផងដែរ។ សម្រាប់បញ្ហាខ្មែរជាមួយចោលួចទឹកដីសៀម រដ្ឋាភិបាលកំពុងចាត់វិធានការតាមផ្លូវច្បាប់ទៅតុលាការអន្តរជាតិ បន្ទាប់ពីកិច្ចចរចារទ្វេរភាគី នៅប្រទេសឥណ្ឌូនេស៊ីដែលមានប្រទេសមួយនេះជាអ្នកទទួលស្គាល់និងដឹងឮ។ ហើយអ្វីដែលយើង ជាប្រជាពលរដ្ឋខ្មែរត្រូវធ្វើនៅពេលនេះគឺ ត្រូវធ្វើការគាំទ្រនិងឧបត្ថមដល់បងៗកងទ័ពដ៍អង់អាចក្លាហានខ្មែររបស់យើងទាំងសម្ភារៈ ស្បៀងអាហារនិងថវិការ និងព្រមទាំងការលើកទឹកចិត្ត។ ហើយ រង់ចាំមើលចំណាត់ការរបស់រដ្ឋាភិបាលខ្មែរយើងជាមួយចោរសៀម ហើយនិងរក្សាការគាំទ្រជានិច្ច ចំពោះចំណាត់ការមួយនេះ។ ព្រោះប្រទេសយើងជាប្រទេសក្រីក្រទន់ខ្សោយ មិនមិនសម្ភារៈសឹក គ្រប់គ្រាន់ដើម្បីប្រយុទ្ធតតាំងជាមួយអាវុធទំនើបៗរបស់ចោរឈ្លានពានទឹកដីបាននោះទេ មានតែ ធ្វើតាមច្បាប់អន្តរជាតិប៉ុណ្ណោះទើបយើងមានប្រៀបជាង យល់ទេលោកអ្នកស្នេហាជាតិ?។

  4. Long និយាយថា៖

    ផ្ទះបងឥលូវបង្រៀនសុទ្ធតែក្បួនដែលបុរសៗយើងត្រូវការ! ហិហិ

  5. ហួរ ប៉ាស្កាល់ និយាយថា៖

    ហា….សូមទោស ប្រសិនបើអត្ថបទទាំងនេះមិនសូវជាពេញចិត្តដល់បង់ប្អូនមួយចំនួន។
    តាមពិតទៅ ខ្ញុំក៏មិនអាចអនុវត្តតាមវាបានល្អដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s