វិធីធ្វើឲ្យនារីស្រទ្បាញ់

ស្នេហា​កើត​ចេញ​ពី​មនោសញ្ចេតនា​ដែល​ពិបាក​នឹង​កើត​តែ​ងាយ​បាត់បង់។អញ្ចឹង​ធ្វើ​ដូចម្ដេច​ទើប​ធ្វើ​ឲ្យ​នាង​ស្រលាញ់ខ្ញុំ​បាន? សំនួរ​នេះ​ត្រូវ​បាន​សួរ​ដោយ​បុរស​ជា​ច្រើន ជា​ពិសេស​នៅ​ពេល​ដែល​គាត់​សម្លឹង​ភ្នែក​ទៅ​ចំ​នារី​ដែល​គាត់​ពេញ​ចិត្ត។ចង់​ឲ្យ​នារី​ម្នាក់​បាក់​ចិត្ត​ស្រលាញ់​ វា​មិន​មែន​ជា​រឿង​ងាយ​ទេ​ តែ​ក៏​មិន​មែន​ថា​ទៅ​មិន​រួច​នោះ​ដែរ​ ឲ្យ​តែ​អ្នក​មាន​ភាព​អំណត់​និង​ចេះ​បត់បែន។ សូម​អនុវត្តន៍​នូវ​វិធីសាស្ត្រ​ដូច​ខាង​ក្រោម​នេះ នឹង​ជួយ​ឲ្យ​អ្នក​ទាញ​ចំណាប់អារម្មណ៍​ពី​នាង​បាន។

. ធ្វើ​ជា​មិត្ត​នាង
ជំហាន​ដំបូង​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្លាយ​ខ្លួន​ជា​មិត្ត​ ហើយ​ឆ្លាត​ឱកាស​ឈ្វេងយល់​ពី​ចំណង់ចំណូលចិត្ត​របស់​នាង ថា​តើ​នាង​ស្អប់​អ្វី​ និង​ចូលចិត្ត​អ្វី។

. ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ប្លែក
ត្រូវ​បង្ហាញ​នូវ​កាយវិការ​ឬ​ពាក្យ​សម្ដី​ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​រំភើប​។​ចេះ​លើក​ទឹក​ចិត្ត​នាង​ តាម​រយៈ​ការ​សរសើរ និង​ស្នាម​ញញឹម​ដែល​បង្ហាញ​ពី​ភាព​ពេញ​ចិត្ត​បំផុត​របស់​អ្នក។ជា​ពិសេស​ ធ្វើ​ឲ្យ​នាង​យល់​ថា​ នៅ​ក្បែរ​អ្នក​មាន​អារម្មណ៍​រីករាយ​ខ្លាំង​ណាស់។ តែ​កុំ​សរសើរ​ហួស​ហេតុ​ពេក​ដល់​ថ្នាក់​បែកជាអូរហូរជាស្ទឹង​។

. រក្សា​ទំនាក់ទំនង
ទូរស័ព្ទ​ទៅ​នាង​ឲ្យបាន​ញឹកញាប់​ ជា​ពិសេស​ នៅ​ឱកាស​ដែល​នាង​មិន​បាន​រំពឹង​ទុក។ទិកនិច​ដ៏​ពិសេស​នោះ​ ចូរ​ផ្ញើ សារ​ទៅ​នាង​ពេល​ពាក់កណ្ដាល​យប់​ លុះ​ព្រឹក​ឡើង​នឹង​ធ្វើ​ឲ្យ​នាង​រំភើប​បំផុត។

. ផ្ដល់​នូវ​ការ​គោរព
នារី​គ្រប់​រូប​ចង់​ឲ្យ​បុរស​ផ្ដល់​តម្លៃ​ឲ្យ​នាង​ខ្លាំង​ណាស់​ ដូច្នេះ​ត្រូវ​ប្រយ័ត្ន​ទាំង​ពាក្យ​សម្ដី​និង​កាយវិការ​។សូម​ចាំ​ថា​ មិន​ត្រូវ​ឆ្លាត​ឱកាស​កេង​ចំណេញ​លើ​នាង​គ្រប់​រូប​ភាព។

. រក​ជំនួយ
ត្រូវ​ពឹងពាក់​នរណា​ម្នាក់​ដែល​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​នឹង​នាង​ ឲ្យ​ជួយ​បង្ហាញ​ពី​គុណ​សម្បត្តិ​និង​ចេតនា​ល្អ​របស់​អ្នក​ចំពោះ​នាង។សូម​កុំ​ខ្វល់​ថា​អ្នក​ទាប​ឬ​ខ្ពស់​ ស​ឬ​ខ្មៅ​ មាន​ឬ​ក្រ​ សង្ហារ​ឬ​អត់​នោះ​ គ្រាន់​តែ​ធ្វើ​ដូច​ខាង​លើ​នេះ​ទៅ​ អ្នក​នឹង​ក្លាយ​ទៅ​ជា មនុស្ស​ដ៏​មាន​មន្ត​ស្នេហ៍ជា​មិន​ខាន។

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

6 Responses to វិធីធ្វើឲ្យនារីស្រទ្បាញ់

  1. អរគុណបង🙂 ! ខ្ញុំនឹងធ្វើតាម ហើយបើបានសម្រេច មិនភ្លេចបងទេ😀 !

  2. Long និយាយថា៖

    វិធីនេះដឹងយូរហើយ តែមិនបានអានអ្វីទាំងអស់ កើតមកចេះតែហ្មង! ហិហិហិ ពិតជា​បានផល​ណាស់​បង!

  3. សុផាត និយាយថា៖

    យី អរគុណសិស្សច្បង😆

  4. Fidele និយាយថា៖

    ចាំ​ខ្ញុំ​ប្រើ​វិធី​នេះ​ហើយ​បាន​ជោគ​ជ័យ ចាំ​ជប់​លៀង!:mrgreen:

  5. ហួរ ប៉ាស្កាល់ និយាយថា៖

    ជប់លៀងសម្រាប់គ្នាប៉ុន្មាននាក់ដែរ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s