ស្វែងយល់អំពីចំនុចបង្កើតឲ្យមានសុភមង្គល

ក្រោយ​រៀបការ​បុគ្គល​គ្រប់​រូប​ តែង​តែ​ចង់​ទទួល​បាន​នូវ​សេចក្ដី​សុខ​យូរអង្វែង តែ​ដោយសារ​តែ​ ភាព​ក្មេង​វ័យ​ និង​ការ​ធ្វេសប្រហែស​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពី​សេចក្ដី​ត្រូវ​ការ​របស់​ដៃ​គូ បាន​ជំរុញ​ឲ្យ​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​បែកបាក់។ យុវវ័យ​ត្រូវ​ចាំ​ថា សុភមង្គល​អាច​កើត​ឡើង​បាន​ ដោយ​សារ​តែ​មាន​ធាតុ​ផ្សំ​៤សំខាន់​គឺ សេចក្ដី​សុខ​ផ្លូវ​កាយ​ ផ្លូវ​ចិត្ត ​ផ្លូវ​ភេទនិង​សេដ្ឋកិច្ច ។ដូច្នេះ​ ដើម្បី​ឲ្យ​អាពាហ៍ពិពាហ៍ ទទួល​បាន​នូវ​សុភមង្គល​ជា​និរន្ត​ គូ​ស្វាមី​ ភរិយា​ ត្រូវ​ចេះ​បំពេញ​សេចក្ដី​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅ​មក​ ព្រមទាំង​ប្រតិបត្តិ​តាម​ចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

. ស្រលាញ់​គ្នា​ដោយ​ចិត្ត
ការ​រៀបការ​ ឬ​ការ​រស់​នៅ​ជាមួយ​គ្នា​ ដោយ​បង្ខំ​ ឬ​ រៀបការ​ដើម្បី​បុព្វហេតុ​អ្វី​មួយ​ គឺ​ជា​ដើម​ចម​ ដែល​បង្កើត​ឲ្យ​មាន​ភាព​មិន​ចុះ​សម្រុង​នឹង​គ្នា​។ ដូច្នេះ​ អាពាហ៍ពិពាហ៍​គួរតែ​កើត​ឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្ត ស្រលាញ់​និង​រស់​នៅ​ជាមួយ​គ្នា​ដោយ​ចិត្ត​និង​ចិត្ត។

. គោរព​និង​ឲ្យ​តម្លៃ​គ្នា
អ្នក​មិន​ត្រូវ​ប្រមាថ​ មើលងាយ និង​មិន​ផ្ដល់​តម្លៃ​ឲ្យ​គ្នា​ឡើយ​ ទោះ​ជា​ឋិត​នៅ​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ។ អ្នក​ត្រូវ​ចាំ​ថា​ បើ​គ្រាន់​តែ​ស្រលាញ់​គ្នា​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​នោះ​ទេ ដូច្នេះ​អ្នក​ត្រូវ​ផ្ដល់​តម្លៃ​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​ ទើប​ធ្វើ​ឲ្យ​ស្នេហា​កាន់​តែ​ស៊ី​ជម្រៅ។

. ការ​សរសើរ​និង​លើក​ទឹក​ចិត្ត
រាល់​គុណ​សម្បត្តិ​ អម​ជាមួយ​នឹង​ពាក្យ​សរសើរ​ គឺ​ជា​រឿង​ត្រឹមត្រូវ។ ម្យ៉ាង​ទៀត​ពេល​មាន​កំហុស​មិន​ត្រូវ​ស្ដីបន្ទោស​ធ្ងន់ៗ​ ពេក​ទេ ត្រូវ​ចេះ​កែ​កំហុស​ដោយ​ភាព​ទន់ភ្លន់ និង​ផ្ដល់​ការ​ណែនាំ​ល្អ​ជំនួស​វិញ។ការ​សរសើរ​និង​ការ​ផ្ដល់​កម្លាំង​ចិត្ត​ អាច​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​ស្រលាញ់​គ្នា​ឡើង​ទ្វេ​ដង។

. ភក្ដី​ភាព
ចំណងទាក់ទង​ណា​គ្មាន​ភាព​ស្មោះត្រង់ ចំណងទាក់ទង​នោះ​ មិន​អាច​ឋិតថេរ​យូរអង្វែង​បាន​ទេ។ភក្ដីភាព​ជា​កត្តា​សំខាន់​បំផុត​ ក្នុង​ទំនាក់ទំនង​ប្ដី​ប្រពន្ធ។

. រួម​សុខ​ រួម​ទុក្ខ
ដើម្បី​ឲ្យ ស្នេហា​កាន់​តែ​រឹងមាំ និង​មាន​សេចក្ដី​សុខ ស្វាមី​ ភរិយា​ ត្រូវ​ចេះ​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​គ្នា​។ជា​ពិសេស​ពេល​មាន​ ជំងឺ​ ក្រលំបាក​ និង​ពេល​មាន​គ្រោះ​អាសន្ន​ មិន​ត្រូវ​ធ្វើ​ព្រងើយ​ ឬ​រត់​ចោល​គ្នា​ឡើយ។ ការ​រួមសុខ​ រួម​ទុក្ខ​ ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​គូ​ស្វាមី​ ភរិយា​ល្អ។

. មិន​ឈរ​មើល​បញ្ហា
ពេល​មាន​បញ្ហា​កើត​ឡើង​ មិន​ខ្វល់​ថា​ធំ​ឬ​តូច​នោះ​ទេ​ ត្រូវ​ដោះ​ស្រាយ​ភ្លាម​ មិន​ត្រូវ​ទុក​បញ្ហា​នោះ​ចោល​រហូត​ដល់​ហួស​ពេល​ដោះ​ស្រាយ​លែង​កើត​នោះ​ឡើយ។ ពេល​ជួប​បញ្ហា​មួយ​ ត្រូវ​ដោះ​ស្រាយ​មួយ​ ម្យ៉ាង​ទៀត​ ត្រូវ​ដោះ​ស្រាយ​ដោយ​ប្រើ​ហេតុ​ផល​ និង​ដោយ​សន្តិវិធី។

. ផ្ដល់​ភាព​កក់​ក្ដៅ
សុភមង្គល​ជា​ធាតុ​ផ្សំ​នៃ​ការ​ថ្នាក់ថ្នម​គ្នា​ទៅវិញទៅមក​ ទាំង​កាយ​និង​វាចា​ ចិត្ត។ មិន​ត្រូវ​ប្រើ​សំដី​ទ្រគោះ​បោះបោក​ ឬ​ប្រើ​អំពើ​ហិង្សា​ឡើយ។ ការ​ថ្នាក់ថ្នម​គ្នា​ គេ​ពេញ​និយម​បំផុត​ក្នុង​ការ​ថែ​រក្សា​ជីវិត​ស្នេហា។

. ដឹង​ពី​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន
ស្វាមី​ ភរិយា​ ត្រូវ​ដឹង​ពី​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ​សម្រាប់​គ្រួសារ។ ការ​មិន​បាន​បំពេញ​កាតព្វកិច្ច​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ដែល​នាំ​ឲ្យ​មាន​ការ​បែកបាក់។ ម្យ៉ាង​ទៀត​ ត្រូវ​ជួយ​រំលែក​ការងារ​គ្នា មិន​ត្រូវ​គិត​ថា​នេះ​ជា​ភារកិច្ច​របស់​បុរស​ ឬ​ជា​របស់​ស្ត្រី​ឡើយ។

. សាង​អនុស្សាវរីយ៍
ការ​ដើរ​កម្សាន្ត​សាង​អនុស្សាវរីយ៍​រួម​គ្នា​ នឹង​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​ស្រលាញ់​គ្នា​ឡើង​ មិន​អាច​បំភ្លេច​គ្នា​បាន​។ ពេល​ខ្លះ​ការ​ខឹង​ក្រោធ​ឬ​កំហុស​ឆ្គង​ ត្រូវ​បាន​រំងាប់​ដោយ​អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម​នេះ​ដែរ។

១០. មិន​ប្រច័ណ្ឌ​ហួស
ការ​ធុញ​ទ្រាន់​និង​បាត់បង់​នូវ​សេចក្ដី​ស្រលាញ់​ កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រច័ណ្ឌ​គ្មាន​ហេតុផល។តែ​បើ​ការ​ប្រច័ណ្ឌ​មាន​ហេតុ​ផល​គ្រប់​គ្រាន់​ ត្រូវ​និយាយ​គ្នា​ដោយ​សម្រួល​ លើក​ពី​ហេតុផល​ច្បាស់​លាស់​និង​ដោយ​សន្តិវិធី។

១១. ចេះ​ដើរ​តួ
ដើម្បី​ទទួល​បាន​នូវ​សុភមង្គល​ក្នុង​គ្រួសារ​ លុះ​ត្រា​តែ​ស្វាមី​ ភរិយា​ចេះ​ធ្វើ​ខ្លួន​ដូច​ខាង​ក្រោម៖
ស្វាមី​ ត្រូវ​ដើរ​តួ​ជា​ម្ដាយ នៅ​ពេល​ភរិយា​ឈឺ
ស្វាមី ត្រូវ​ដើរ​តួ​ជា​សង្សារ​ នៅ​ពេល​ថ្នាក់ថ្នម​ចិត្ត​គ្នា
ស្វាមី ត្រូវ​ដើរតួ​ជា​ឪពុក​នៅ​ពេល​ផ្ដល់​ដំបូន្មាន
ស្វាមី​ ត្រូវ​ដើរតួ​ជា​មិត្តភ័ក្ដិ​ នៅ​ពេល​ដើរ​កម្សាន្ត
ស្វាមី​ ត្រូវ​ដើរតួ​ជា​មេធាវី​ នៅ​ពេល​មាន​ជម្លោះ
ស្វាមី​ ត្រូវ​ដើរតួ​ជា​ព្រះពុទ្ធ​ នៅ​ពេល​ភរិយា​ខឹង

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

3 Responses to ស្វែងយល់អំពីចំនុចបង្កើតឲ្យមានសុភមង្គល

  1. Long និយាយថា៖

    អត្ថបទបងល្អៗមែន! ហិហិ សុំសួរបន្តិច បងបានមកពីណា?

  2. ឌីយ៉ា និយាយថា៖

    🙂 ចូល​ចិត្ត​អត្ថ​បទ​នេះ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s