៥ចំណុច​ជួយ​ឲ្យ​ស្ត្រី​រីករាយ

ពិត​ហើយ​អ្វី​ដែល​ស្ត្រី​ចូល​ចិត្ត​នោះ​គឺ​ផ្កា​ គ្រឿង​អលង្ការ អាហារ​ពេល​ល្ងាច​និង​ការ​ដើរ​កម្សាន្ត​ដែល​បុរស​បាន​ផ្ដល់​ឲ្យ​។ តែ​នៅ​មាន​ចំណុច​ផ្សេង​ទៀត​ដែល​ជួយ​ឲ្យ​នាង​សប្បាយ​ចិត្ត​ ទាក់ទង​ទៅ​នឹង​ការ​យល់​ចិត្ត​និង​ការ​ផ្ដល់​តម្លៃ។ បុរស​មួយ​ចំនួន​បាន​ផ្ដល់​ឲ្យ​ដៃ​គូ​នូវ​កាដូ​មាន​តម្លៃ ហើយ​គិត​ថា​គ្រប់គ្រាន់​ តែ​តាម​ពិត​មិន​មែន​ទេ។ ខាង​ក្រោម​នេះ​ជា​ទិចនិក​​មួយ​ចំនួន​ ដែល​ជួយ​ឲ្យ​ស្ត្រី​មាន​ភាព​កក់ក្ដៅ​នៅ​ក្នុង​ចិត្ត ហើយ​គិត​ថា​បុរស​បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​ខ្លួន៖

១. ធ្វើ​អ្វី​ដែល​បាន​សន្យា
មិន​ត្រឹម​តែ​ជា​មួយ​នារី​នោះ​ទេ​ធ្វើ​ជា​មនុស្ស​ត្រូវ​គោរព​ពាក្យ​សន្យា។ បើ​បាន​សន្យា​ជាមួយ​នាង​ហើយ ត្រូវ​តែ​ធ្វើ​ ទើប​បញ្ជាក់​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​គោរព។ តែ​ក្នុង​ករណី​ដែល​ធ្វើ​មិន​បាន​ ត្រូវ​បញ្ជាក់​នូវ​ហេតុផល​ឲ្យ​បាន​សមរម្យ។

២. ផ្ដល់​ភាព​ភ្ញាក់​ផ្អើល​នូវ​អ្វី​ដែល​នាង​ចង់​បាន
ត្រូវ​ឈ្វេងយល់​ពី​អ្វី​ដែល​នាង​ចូលចិត្ត​ហើយ​ផ្ដល់​ឲ្យ​នាង​នូវ​ខណៈ​មួយ​ដែល​នឹកស្មាន​មិន​ដល់។ កុំ​ខ្វល់​ថា​អ្វី​នោះ ជា​រឿង​ធំដុំ​ឬ​តូចតាច​ឲ្យ​ស្មោះ​ គ្រាន់​តែ​នាង​មាន​អារម្មណ៍​រំភើប​គ្រប់គ្រាន់​ហើយ។

៣. យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ស្លៀកពាក់​នាង
នៅ​ពេល​ដែល​ឃើញ​នាង​ស្លៀកពាក់​ស្អាតបាត​ សមសួន​ អ្នក​គួរ​តែ​បង្ហាញ​នូវ​អារម្មណ៍​សាទរ និង​សរសើរ​មិន​ដាច់​ពី​មាត់។ ទន្ទឹម​នឹង​នោះ​​ត្រូវ​ជួយ​ផ្ដល់​យោបល់​ពី​ការ​ស្លៀកពាក់”បើ​អូន​ស្លៀកពាក់​ខោអាវ​នេះ​មិន​ដឹង​ជា​សម​យ៉ាង​ណា​ទេ”។ ម្យ៉ាង​ទៀត​បញ្ហា​សក់​ក៏​ដូច​គ្នា​ដែរ ត្រូវ​យកចិត្ត​ទុក​ដាក់​ពី​ការ​ផ្លាស់ប្ដូរ​ស្វីល​សក់​របស់​នាង​ជា​ប្រចាំ តែ​ត្រូវ​ចាំ​ថា បើ​ផ្ដល់​យោបល់​មិនមែន​ក្នុង​ន័យ​រិះគន់​ទេ​គឺ​ក្នុង​ន័យ​ស្ថាបនា។

៤. ចំណាយ​ពេល​ជាមួយ​នាង​ឲ្យ​បាន​ច្រើន
ឆ្លៀត​ពេល​ដើរ​កម្សាន្ត​ជាមួយ​គ្នា​ដើម្បី​សាង​នូវ​អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម​សម្រាប់​ជីវិត។ ជាពិសេស​ត្រូវ​មាន​វត្តមាន​របស់​អ្នក​នៅ​ពេល​ដែល​នាង​ត្រូវ​ការ​ ដូចជា​ចូល​រួម​កម្មវិធី​ពិសេស​អ្វី​មួយ​ជាមួយ​គ្នា ឬ​ពេល​ដែល​នាង​ជួប​បញ្ហា​ជា​ដើម។

៥. ផ្ដល់​តម្លៃ​ឲ្យ​ស្នាដៃ​របស់​នាង
ត្រូវ​ផ្ដល់​តម្លៃ​ និង​សរសើរ​នូវ​ស្នាដៃ​របស់​នាង​ទោះ​ជា​អ្វី​នោះ​ ជា​រឿង​តូចតាច​ក្ដី។ មនុស្ស​ម្នាក់​ធ្វើ​អ្វី​មួយ​បាន​សម្រេច​​គឺ​ចង់​ឲ្យ​គេ​សរសើរ​បំផុត​ជា​ពិសេស​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ ពេល​ខ្លះ​ឲ្យ​តែ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត​ ទោះ​អ្នក​ផ្សេង​មិន​ពេញ​ចិត្ត​ទេ​អត់​ទៅ។

(ប្រភពៈ សប្បាយ)

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

One Response to ៥ចំណុច​ជួយ​ឲ្យ​ស្ត្រី​រីករាយ

  1. Long និយាយថា៖

    បានមេរៀនមួយទៀតហើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s