គួរ​ឲ្យស្ងើច​សរសើរ​ពលរដ្ឋជប៉ុន!

 ប្រភពៈ ស្ថាបនា
 សាស្រ្តាចារ្យ​មហាវិទ្យាល័យ Havard លោក Jseph Nye បាន​វាយតម្លៃថា បុគ្គលិក​លក្ខណៈ​ដ៏អស្ចារ្យ​របស់ជនជាតិជប៉ុន ក្នុងគ្រោះ​មហន្ត​រាយដ៏មហាធ្ងន់ធ្ងរ​នេះ ដែល​បណ្តាល​ឲ្យ​ “អំណាច​ទន់ភ្លន់​” របស់​ជប៉ុន​កើនឡើង។ ពាក្យ​អំណាចទន់ភ្លន់​ ដែលលោក​ Joseph Nye បាន​លើក​ឡើង​នេះ គឺ​សំដៅ​ពណ៌នាវិធីសាស្ត្រ​ដែលបណ្តាប្រទេស​អនុវត្តគោល​ដៅ​របស់​ខ្លួន​ ធ្វើ​ឲ្យ​ប្រទេស​ដទៃ​ស្ងើចសរសើរ។
 
 ប៉ុន្មាន​ថ្ងៃកន្លងមក គឺ​ជាពេលវេលា​ដ៏លំបាក​បំផុត តាំងពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី២មក តែពល​រដ្ឋជប៉ុន បានបង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​អំណត់​ព្យាយាម​​នឹង​ន ព្រម​ទាំង​អត្តចរិត​ផ្សេងៗទៀត ធ្វើ​ឲ្យពិភព​លោក​ទាំងមូល​គោរព​ និង​ ស្ងើចសរសើរ។ វាជា​វប្បធម៌​មួយ​ធ្វើ​ឲ្យ​ពួកគេ​បញ្ចេញ​រស្មី​ក្នុង​​សភាព​ឈឺចាប់​ ខ្លោចផ្សារ ដែលពលរដ្ឋ​ជប៉ុន​ហៅថា “វប្បធម៌​រញ្ជួយដី”។
 ពួកគេ​មានស្មារតី​នឹងន រងចាំទទួល​ក្នុង​ទឹកចិត្ត​ដូចៗគ្នា​ថា នេះ​ពុំ​មែន​ជាពេល​ត្រូវ​ខ្លាចឡើយ​ ត្រូវ​តែ​សង្ឃឹម និង​អំណត់​អត់ធន់។
 មកទល់​ពេលនេះ​មនុស្ស​ ៥៣០.០០០នាក់ បានចាក​ចេញ​ពីផ្ទះ​សម្បែង​ ដើម្បី​ទៅកាន់​ទីសុវត្ថិភាព​ ហើយ ២៤.០០០នាក់ ផ្សេងទៀត កំពុង​នៅ​ឯកកោជាមួយ​តំបន់​ទាំងឡាយ​ជុំវិញ។ ក្តីសង្ឃឹម​ គឺ​ជាអ្វីៗ​ដែល​នៅសេសសល់ សម្រាប់​អ្នក​នៅរស់ តែបាត់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រ​លាញ់។
 នៅតាម​មជ្ឈមណ្ឌល​ភៀសខ្លួន នាបណ្តោយ​​ឆ្នេរសមុទ្រ​ ពួកគេ​ផ្តោតចក្ខុ​ទៅលើ​តារាង​ប្រកាស​អ្នក​ដែល​មានសាច់ញាតិ​បាត់​ខ្លួន។ ពលរដ្ឋ​ជប៉ុន​កំពុង​រង​​នូវក្តីឈឺ​ចាប់​ ​ជាមួយការបាត់​បង់​​យ៉ាង​ធ្ងន់​ធ្ងរ ក៏ប៉ុន្តែ​អ្វីៗទាំងអស់​សុទ្ធតែ​ប្រព្រឹត្ត​ទៅ​ក្នុង​សណ្តាប់ធ្នាប់។
 នៅតាម​ទីកន្លែង​ដែល​ទំនិញ​ ត្រូវ​បាន​បណ្តាអង្គការ​ជួយឧបត្ថម្ភ​សង្រ្គោះ​នាំមកដល់​មនុស្ស​​ទាំងឡាយ​ តំរៀបគ្នា​ជាជួរយ៉ាង​មាន​សណ្តាប់​ធ្លាប់​ សុជីវធម៌ ស្ងប់ស្ងៀម​។ ពុំ​មានសោះ​​នូវព័ត៌មាន​ពីការ​ឈ្មោះ​ប្រកែក​ រុញ​ច្រាន​ ឬ ដណ្តើមគ្នា។ ហាង​លក់​ទំនិញ​ទាំងអស់​ បានបញ្ចុះ​តម្លៃ​យ៉ាង​ច្រើន ហើយ​​ថៅកែ​លក់ទំនិញ​តាម​ម៉ាស៊ីន​ស្វ័យប្រវត្តិ បាន​បើក​ម៉ាស៊ីន​លក់​ទំនិញ បែងចែក​ទឹក​ផឹក ដោយមិន​យក​លុយ​ ចំពោះ​បណ្តា​ភ្នាក់ងារ​ជួយ​សង្គ្រោះ​ បុគ្គលិក​បំពេញ​ការ​ងារ​បន្ទាន់ និង អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ។
 ពិសេសបំផុតនោះ ទោះបី​ទំនិញ​មិនសូវមាន ដោយគ្រោះ​មហន្តរាយ​កន្លងមក​ក៏ដោយ ប៉ុន្តែ​អវត្តមាន​ទាំងស្រុង​នូវ​ស្ថាន​ភាព​ ឆក់ ប្លន់ នៅជប៉ុន ជាហេតុ​ធ្វើ​ឲ្យ​អ្នក​សង្កេតការណ៍​លោក​ខាងលិច ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​ស្មាន​មិនដល់។ ផ្ទុយពី​ស្ថានភាព​គ្រោះ​ថ្នាក់​ បណ្តាលមក​ពីធម្មជាតិ​ថ្មីៗនេះ លើ​ពិភព​លោក​ ជនជាតិជប៉ុន ហាក់ដូច​ជាសាមគ្គី​គ្នា​យ៉ាង​ខ្លាំង ហើយការ​ប្រាស្រ័យ​ទាក់​ទង​ទាំងមូល តែង​មាន​សណ្តាប់​ធ្លាប់​ រៀបរយល្អ គឺពុំមែន​ឆ្លៀត​ឱកាស​ នៅពេល​វិបត្តិ​ច្របូក​ច្របល់ កេង​ប្រវ័ញ្ចផល​ប្រយោជន៍​ឯកជន តាម​បែប “ត្រីងៀត​ ឆ្លៀតពង” ឡើយ៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s