ឲ្យនាងចាប់អារម្មណ៍ មិនបាច់វាចា!

ចំពោះបុរសទូទៅ នៅពេលដែលជួបនារីណាម្នាក់ដែលមានសម្រស់ស្រស់សោភា អត្តចរិតស្លូត បូតសុភាពរាបសា តែងមានអារម្មណ៍ថាចង់ស្គាល់ និងចង់បាននាងជាគូនែបនិត្យប្រតិព័ទ្ធស្នេហា ជាក់ជាមិនខាន។ បុរសមួយចំនួនចូលចិត្តលោតឆត្រ ពោលគឺមិនបានពិចារណា វិភាគឲ្យល្អិត ល្អន់ពីនារីម្នាក់នោះជាមុន។

បុរសដែលតាំងខ្លួនជាអ្នកក្លាហានបែបនេះតែងចូលទៅនិយាយលែបខាយ ត្រង់ៗ ជាហេតុធ្វើឲ្យ នារីម្នាក់នោះគិតថាគេមិនបានផ្ដល់តម្លៃឲ្យនាង និងយល់ថាអត្តចរិតបែបនេះអាកប្បកិរិយាឈ្លើយ មិនផ្ដល់តម្លៃដល់ នាង។ មុននឹងអ្នកសម្រេចថា ចង់ចែចង់នារីណាម្នាក់ដែលអ្នកចាប់អារម្មណ៍ ដំបូងត្រូវវិភាគជាមុនលើបុគ្គលិកលក្ខណៈរបស់នាង ថាតើនាងជានារីទាន់សម័យចូលចិត្តបែប ហ៊ឺហា ឬជានារីស្រគត់ស្រគំសាមញ្ញធម្មតា។ បន្ទាប់មក ធ្វើការវិភាគហើយ ត្រូវសម្លឹងមើលខ្លួនអ្នក ពីក្បាលដល់ចុងជើងថាតើរូបរាង និងអត្តចរិតរបស់អ្នកចូលទៅត្រូវនឹងការចង់បានរបស់នាង ដែរឬទេ។

ជាការពិតយើងមិនអាចមើលដឹងទាំងស្រុងពីនរណាម្នាក់នោះទេ ប៉ុន្តែតាមកាយវិការ និងអត្តចរិត អាចឲ្យយើងវិភាគបានប្រសើរផងដែរ។ បើអ្នកយល់ថាខ្លួននៅមានចន្លោះខ្វះខាតត្រូវព្យាយាម ប៉ះប៉ូវឡើង វិញ។ ពេលជួបនាងម្ដងៗត្រូវរៀបចំខ្លួនឲ្យបានរៀបរយ ព្រោះការស្លៀកពាក់បានស្អាត បាត អាចឲ្យអ្នកមានទំនុកចិត្តលើខ្លួនឯង ហើយនាងក៏យល់ថា អ្នកជាមនុស្សមិនម៉ត់ចត់សូម្បី តែការស្លៀកពាក់។ មួយវិញទៀតអ្នកត្រូវធ្វើអ្វីម៉្យាងឲ្យនាងចាប់អារម្មណ៍។

ឧទាហរណ៍ថានាងជាមិត្តរួមថ្នាក់របស់អ្នក ការប្រឹងប្រែងសិក្សាឲ្យក្លាយខ្លួនជាសិស្សលេច ធ្លោម្នាក់ក៏ អាចជាបច្ច័យមួយជួយឲ្យនាងចាប់អារម្មណ៍លើអ្នកដែរ។ អ្នកអាចជួយនាងនៅពេល ដែលនាងមានការលំបាក នេះអាចជាគំនិត ឬជាថវិកាព្រោះនាងនឹងយល់ថាអ្នកយកចិត្តទុកដាក់ លើនាង អ្នកក៏អាចធ្វើបែបនេះចំពោះមនុស្សជុំវិញដើម្បីឲ្យនាងមើលឃើញពី ចំណុចវិជ្ជមាន ពីអ្នកកាន់តែច្រើនឡើងៗ។ ពេលជួបនាងម្ដងៗអ្នកអាចសម្លឹងមុខនាងបន្តិច និងញញឹម ដាក់នាងដោយភាពរាក់ទាក់។ បើសិនជាអ្នកមានរួបរាងសង្ហាវិញគឺរឹតតែប្រសើរ នាងអាចចាប់ អារម្មណ៍មកលើអ្នកដែរតាំងពីពេលដំបូង។ ដូច្នេះជាជាងការសម្លឹងមើលនាងញឹកញាប់ អ្នកអាចធ្វើពើមិនចាប់អារម្មណ៍លើនាងច្រើនពេកទេ។ ធ្វើបែបនេះ នាងអាចគិតថា “យី! ខ្ញុំស្អាតប៉ុណ្ណឹងដែរម៉េចក៏គេមិនចាប់អារម្មណ៍លើខ្ញុំអីសោះ អញ្ចឹង” ជាហេតុធ្វើឲ្យនាងខិត កាន់តែកៀកចង់ដឹងពីអ្នកកាន់តែច្រើន។

ត្រូវចាំថា កុំឲ្យនាងដឹងថាអ្នកចាប់អារម្មណ៍នាងខ្លាំងពេក ធ្វើលក្ខណៈធម្មតាឲ្យនាងសម្លឹងអ្នក ច្រើនជាងអ្នកសម្លឹងនាង។ អ្នកអាចប្រើកន្ទុយភ្នែករបស់អ្នកសម្លឹងនាង ថាតើនាងកំពុងសម្លឹង មកអ្នកញឹកញាប់ឬទេ ព្រោះថាបើនារីណាម្នាក់ចាប់អារម្មណ៍នឹងអ្នកវិញគេនឹងសម្លឹងមក អ្នកជារឿយៗ។ នៅពេលដែលនាងចាប់ផ្ដើមមានអារម្មណ៍ល្អចំពោះអ្នក មានន័យថាអ្នក កំពុងដើរលើផ្លូវត្រូវហើយ ដូច្នេះព្យាយាមធ្វើល្អបែបនេះរហូតដល់ពេលមួយដែលអ្នកអាចនិយាយ ស្នើនាងជាដៃគូរបស់អ្នកបាន។

អូភ្លេចប្រាប់ដល់ប្រិយមិត្ត! នៅពេលចាប់ផ្ដើមដំបូងត្រូវឲ្យច្បាស់ផងដែរថា នាងនៅម្នាក់ឯង មិនមានសម្ពន្ធភាពស្នេហាជាមួយបុរសដទៃ ព្រោះថាបែបនេះអ្នកងាយនឹងប្រឈមនឹងបរាជ័យ ហើយបើសិនអ្នកយកបានបេះដូងរបស់នាងអ្នកនឹងមានបាបកម្មដោយសារ អ្នកជាជនទីបីចូល ទៅជ្រៀតជ្រែកបំបែកបំបាក់ស្នេហាអ្នកដទៃ។

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s