ពិចារណាដល់សេចក្តីល្អរបស់គេ

ជាធម្មតាមនុស្សយើងដោយទូទៅ ម្នាក់ៗរមែងមានចំណុចល្អខ្លះ មានចំណុចអាក្រក់ នឹងរក មនុស្សល្អសុទ្ធមិនឲ្យ មានចំណុចខ្វះខាតសោះនោះមិនបានទ្បើយ។ មានចំណុចខ្លះ យើងថាល្អ អ្នកដទៃថាមិនល្អ ចំណុចខ្លះទៀត យើងថាមិនល្អ អ្នកដទៃគេថាល្អ។ រឿងរ៉ាវលក្ខណៈ ឬការធ្វើ របស់អ្នកដទៃដែលធ្វើឲ្យយើងក្រោធនោះ គឺជាចំណុចខ្សោយ ឬចំណុចខ្វះខាតរបស់គេម៉្យាង ឬអាចជាផ្នែកដែលមិនត្រូវចិត្តយើង។

កាលបើចំណុចមិនល្អ របស់គេ ឬផ្នែកណាមួយរបស់គេដែលមិនត្រូវចិត្តយើងនោះ ធ្វើឲ្យយើង ខឹងក្រោធ យើងកុំនឹកដល់ចំណុចនោះ ផ្នែកនោះរបស់គេតែប៉ុណ្ណោះ គប្បីបែរទៅមើល ឬនឹកដល់ សេចក្តីល្អរបស់គេផង សេចក្តីល្អមានដោយកាយ មានដោយវាចា និងមានដោយចិត្ត។

ម៉្យាងទៀតដែលគេថាជាមនុស្សមិនល្អ ហើយធ្វើឲ្យយើងខឹងក្រោធនោះ គឺ​ដោយសារតែលោភៈ ទោសៈ មោហៈក្នុងខ្លួនរបស់គេហ្នឹងឯង ទើបធ្វើឲ្យគេទៅជាមនុស្សមិនល្អយ៉ាងនេះមួយ យ៉ាងនោះមួយ។ ក្នុងមនុស្សម្នាក់ៗទោះជាអាក្រក់សាមាន្យ ឬ សាហាវយង់ឃ្នងយ៉ាងណាក៏ដោយ បើដកយក​លោភៈ ទោសៈ និងមោហៈចេញអស់ហើយ ក៏គឺជាព្រះអរហន្តដែលគួរឲ្យយើងថ្វាយ បង្គំគោរពបូជាពិតៗ ដូច្នេះយើងត្រូវរៀនពិចារណាឲ្យឃើញលោភៈ ថាជាលោភៈ ឃើញទោសៈ ថាជាទោសៈ ឃើញមោហៈថាជាមោហៈ តាមសភាវៈពិត គឺត្រូវឃើញច្បាស់ថា វាជាគិលេសមារ នៅជ្រែកក្នុងមនុស្សគ្រប់គ្នា។ ការពិចារណាឃើញយ៉ាង​នេះ នាំឲ្យយើងកាត់បន្ថយនូវការប្រកាន់ ទោសរបស់មនុស្សផងគ្នា ហើយបន្ថែមការចម្រើនករុណាធម៌ទៅលើសត្វ​លោកទាំងអស់វិញ ព្រមទាំងខ្លួនយើងផង ព្រោះថាសត្វលោកទាំងអស់ព្រមទាំងខ្លួនយើង សុទ្ធតែជាអ្នកត្រូវកិ​លេស មារបៀតបៀន។

(ដកស្រង់ចេញពីសៀវភៅវិធីរម្ងាប់សេចក្តីក្រោធ របស់លោកគ្រូបណ្ឌិត ប៊ុត សាវង្ស)

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s