សៀវភៅសំណប់ចិត្តរបស់ខ្ញុំ

សប្បាយចិត្តណាស់​ដែលថ្ងៃនេះ ខ្ញុំទទួលបានសៀវភៅមួយក្បាលដែលខ្ញុំកំពុងស្វែងរកជាយូរមក​ហើយ ដើម្បីយកមកអាន។ តាមពិតទៅ សៀវភៅនេះខ្ញុំបានអានជាភាសាខ្មែរម្តងរួចមកហើយ តែដោយសារខ្ញុំចង់ដឹងអត្ថន័យឲ្យបានស៊ីជម្រៅថែមទឿត ទើបខ្ញុំខំស្វែងរកវាជាភាសាអង់គ្លេស ព្រោះខ្ញុំគិតថា អ្នកបកប្រែជាភាសាខ្មែរអាចនឹងមានការភ្លាំងភ្លាត់នូវពាក្យ ឃ្លោងឃ្លា ដែលជាហេតុ ធ្វើឲ្យខ្ញុំពិបាកយល់។

How To Win Friends & Influence People គឺជាសៀវភៅមួយដែលមានការ និយមចូលចិត្តអាន​ពីសំណាក់ប្រជាជនទូទាំងពិភពលោក។ ខ្ញុំបានឃើញសៀវភៅនោះមានបក​ប្រែជាភាសាជប៉ុន​ផងដែរ (បកប្រែចេញជា៣៦ភាសា) នៅពេលដែលខ្ញុំបានទៅលេងប្រទេសជប៉ុន ហើយខ្ញុំក៏បាន​ទិញវាផង​ដែរ។

សៀវភៅ How To Win Friends & Influence People នឹងជួយលោកអ្នកឲ្យទទួលបានៈ

១. យកចេញនូវគំនិតដែលកប់ជ្រៅ គិតចេញនូវគំនិតថ្មីៗ ទទួលបាននូវចក្ខុវិស័យថ្មីៗ ស្វែងរកនូវមហិច្ឆិតាថ្មីៗ

២. បង្កើតមិត្តភ័ក្រ្តបានយ៉ាងឆាប់រហ័ស និងយ៉ាងងាយស្រួល

៣. បង្កើននូវប្រជាប្រិយភាពរបស់លោកអ្នក

៤. ឈ្នះលើអ្នកទាំងទ្បាយចំពោះវិធីនៃការគិតរបស់លោកអ្នក

៥. បង្កើនឥទ្ធិពល កិត្យានុភាព សមត្ថភាពដើម្បីបំពេញការងាររបស់លោកអ្នក

៦. ដោះស្រាយទៅលើបណ្តឹង ជៀសវាងជម្លោះទាស់ទែង រក្សានូវចំណងទាក់ទងជាមួយមនុស្ស​របស់លោកអ្នកយ៉ាងរលូន និងរីករាយ។

៧. ក្លាយជាអ្នកនិយាយដ៍ប្រសើរ និងជាអ្នកធ្វើការសន្ទនាប្រកបដោយភាពសប្បាយរីករាយ

៨. ធ្វើឲ្យមានសេចក្តីសាទរក្នុងចំណោមសហការីរបស់លោកអ្នក

សូមរីករាយក្នុងការអានសៀវភៅទាំងអស់គ្នាជាមួយខ្ញុំបាទ ដើម្បីការអភិវឌ្ឍន៍ខ្លួនរបស់យើងទាំង អស់គ្នា ដើម្បីការរីកចម្រើនក្នុងសង្គមខ្មែរ ដើម្បីសេចក្តីថ្លៃថ្នូររបស់មនុស្ស និងដើម្បីភាពជោគជ័យ របស់យើងគ្រប់គ្នា។

សូមចុចលើរូបសៀវភៅខាងក្រោម ដើម្បីទាញយកសៀវភៅ How To Win Friends & Influence People សម្រាប់ធ្វើការអានៈ

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

3 Responses to សៀវភៅសំណប់ចិត្តរបស់ខ្ញុំ

  1. Nouv Samnang និយាយថា៖

    ស្ដាយ​ត្រង់​ខ្ញុំ​ចេះ​តែ​អានអក្សរ​ខ្មែរ តើ​អាច​ដកស្រង់​ប្រែ​ជា​ខ្មែរ​ខ្លះ​ៗ​បាន​ទេ?😀

  2. Veasna និយាយថា៖

    សៀវភៅ “ចិត្តសាស្រ្តអនុវត្តន៍” ដកស្រង់ចេញពី សៀវភៅសិល្បៈមូលមិត្ដ។ ដែលតាមដឹង គឺបកប្រែងសឹងតែទាំងស្រុងចេញពីសៀវភៅនេះ។ការបកប្រែងងាយស្រួលយល់តែពិបាក ត្រង់វាមិន សូវច្បាស់!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s