គន្លឺះទាំង ១០ ដើម្បីយកឈ្នះចិត្តស្រីៗ

យោងតាមអ្នកជំនាញខាងស្នេហាបានឲ្យដឹងថា គោលការណ៍ដ៏សំខាន់បំផុតក្នុងការធ្វើឲ្យមនុស្ស ស្រីចាប់អារម្មណ៍ និងបាក់ចិត្តមកលើអ្នក គឺការចាប់ផ្ដើមនាគ្រាដំបូងដ៏គួរឲ្យចាប់អារម្មណ៍ ពោល គឺកំឡុងពេលនៃការចាប់ផ្ដើមនូវការសន្ទនា។ ប៉ុន្ដែវាមិនមែនងាយស្រួលនោះទេ ក្នុងការធ្វើនាង នារីម្នាក់និយាយមករកអ្នកដោយពេញចិត្តនោះ។ ខាងក្រោមនេះ គឺជាគន្លឹះទាំង១០ ដែលអាច ឲ្យអ្នកយកឈ្នះចិត្តមនុស្សស្រី ឲ្យនាងចាប់អារម្មណ៍មកលើអ្នក និងនិយាយជាមួយអ្នកនៅគ្រា ជួបអ្នកដំបូង៖

១- ប្រើប្រាស់នូវបរិស្ថានជុំវិញ ដើម្បីចាប់ផ្ដើមការសន្ទនា។ ធ្វើយ៉ាងណាឲ្យមានបរិស្ថានគួរឲ្យទាក់ ទាញ ដែលមានដូចជាបែបកំប្លែង គួរឲ្យចាប់អារម្មណ៍ដើម្បីឲ្យនាងបង្ហើបវាចារសារសព្ទមករក អ្នក។

២- ប្រើប្រាស់នូវរូបមន្ត “កំប្លែងបែបរ៉ូមែនទិច” ដើម្បីទាក់ទាញចំណាប់ពីអារម្មណ៍របស់នាង (ឲ្យនាងនិយាយរកអ្នកទាំងមិនដឹងខ្លួន)។ នេះមានន័យថា អ្នកអាចចូលទៅជិតកន្លែងដែលនាង អង្គុយ រួចធ្វើជាច្រឡំនាងទៅនឹងអ្នកផ្សេង ឬអាចធ្វើកំពប់ភេសជ្ជៈនៅជិតនាង ឬក៏ធ្វើអ្វីផ្សេងទៀត ដើម្បីឲ្យអ្នកទាំងពីរអាចចាប់ផ្ដើមការសន្ទនា (ចាប់ផ្ដើមនិយាយរកគ្នា)។

៣- ប្រសិនបើរូបមន្តខាងលើមិនបានផលនោះទេ អ្នកអាចប្រើប្រាស់នូវយុទ្ធសាស្រ្ដមួយទៀត គឺពោលពាក្យសរសើរបែបណាដែលអ្នកគិតថានាងមិនធ្លាប់លឺពីមុនមក។ អ្នកមិនបាច់សរសើរ ពីសម្រស់ ពីរបៀបតែងខ្លួនរបស់នាងទេ ព្រោះពាក្យសរសើរបែបនេះ មនុស្សស្រីស្អាតៗភាគច្រើន បានលឺឡើងស៊ាំត្រចៀកទៅហើយ។

៤- សាកសួរសុំយោបល់នាងទាក់ទងនឹងអ្វីមួយ។ រូបមន្តនេះគេហៅថា “ការបើកគំនិត” ហើយវាក៏ ជាវិធីមួយក្នុងចំណោមវិធីដ៏ស្រួលបំផុតផ្សេងទៀត ក្នុងការចាប់ផ្ដើមការសន្ទនាជាមួយនឹង មនុស្សស្រី។ ប្រហែលជាគេមិនកំណាញ់នោះទេ គ្រាន់តែបញ្ចេញនូវយោបល់ជួយដល់អ្នកនោះ។

៥- ប្រើប្រាស់នូវគ្រឿងបំភ័នផ្សេងៗ ដើម្បីឲ្យនាងចាប់ផ្ដើមនិយាយជាមួយអ្នក។ គ្រឿងបន្លំ ឬបំភ័ននោះ មិនមែនជាអ្វីដែលអាក្រក់នោះទេ ពោលគឺជា ជំហានមួយដែលធ្វើឲ្យអ្នកមាន ហេតុ ផលសមស្របដើម្បីនិយាយទៅកាន់នាង។ ឧទាហរណ៍ អ្នកអាចមានក្រដាសកម្រង សំណួរស្ទង់ មតិ ដើម្បីឲ្យនាងជួយបំពេញ ឬក៏ល្បែងឆ្ពិនភ្នែកផ្សេងៗដែលអ្នកត្រូវការជំនួយ ក្នុងការដោះ ស្រាយ ឬក៏អ្វីផ្សេងទៀត ដែលអ្នកគិតថា នាងនឹងអាចចូលរួមនិយាយជាមួយនឹង អ្នក។

៦- យ៉ាងហោចណាស់ ក៏បានញញឹមទៅរកនាងដែរ បើសិនជាអ្នកអង្គុយនៅមិនឆ្ងាយពីនាង នោះ។ យុទ្ធសាស្រ្ដនេះ អាចនឹងបានផល នៅពេលដែលនាងបាញ់ខ្សែភ្នែកមករកអ្នកវិញ។ នៅពេលដែលនាងហាមាត់និយាយ នោះហើយគឺជាពេលដ៏ល្អបំផុតសម្រាប់អ្នក ក្នុងការប្រើ ប្រាស់ពាក្យសម្ដីរបស់អ្នកទៅកាន់នាងវិញ (និយាយលេងជាមួយនាង ឬនិយាយអ្វីក៏បានទៅ តាមចិត្តសាស្រ្ដរបស់អ្នក)។

៧- ចាប់ផ្ដើមសន្ទនាជាមួយនឹងអ្នកដទៃទៀត ដែលនៅក្នុងក្រុមជាមួយនាង។ ដូចដែលអ្នកបាន ដឹងហើយថា ភាគច្រើនស្រ្ដីចេញទៅក្រៅ គឺជាក្រុម មិនមែនទៅម្នាក់ឯងនោះទេ។ ដូច្នេះ ជំនួសឲ្យ ការផ្ដោតទៅលើនាងតែម្នាក់ អ្នកត្រូវនិយាយទៅកាន់ក្រុមទាំងមូល តែត្រូវធ្វើយ៉ាងណាឲ្យការ និយាយនេះ តម្រង់ឆ្ពោះទៅរកនាងផង ដូចដែលពាក្យចាស់ពោលថា ជិះក្របីចម្លងភក់ ដូច្នេះដែរ។

៨- ចាប់ផ្ដើមបើកមាត់និយាយដោយប្រយោគ មិនមែនដោយសំណួរនោះទេ។ ស្រ្ដីភាគច្រើន គឺធុញទ្រាន់នឹងការសួរបែបសម្ភាសពីបុរសណាស់ (ស្ទីលញ៉ែចាស់គម្រិល)។ ដូច្នេះ ជំនួសដោយ ការបង្ខំនាងឲ្យនិយាយ អ្នកត្រូវរៀបចំខ្លួនជាមួយនឹងរឿងណាដែលគួរឲ្យចាប់អារម្មណ៍ ចែករំលែក ទៅកាន់នាង។

៩- ស្រ្ដីចូលចិត្តចង់ដឹងថាអ្នកដទៃគិតដូច្នេះចំពោះពួកនាង។ ការចាប់ផ្ដើមដ៏ល្អបំផុតនោះគឺ អ្នកត្រូវព្យាយាមទាយឲ្យដឹងថាអ្វីដែលនាងកំពុងតែគិត ឬក្នុងចិត្តនាងកំពុងមានអ្វី។

១០- ត្រូវចងចាំថា ស្រ្ដីមិនចូលចិត្តបុរសដែលលឿនពេកនោះទេ ដូច្នេះអ្នកមិនត្រូវប្រញ៉ាប់ប្រាប់ នាងពីជម្រៅចិត្តរបស់អ្នកភ្លាមៗដែរ។ អ្នកអាចប្រើជំហានគីង្គក់ ពោលគឺសន្សឹមៗកុំបំបោល។

ជាចុងក្រោយ អ្នកត្រូវដឹងថា វិធីល្អបំផុតដែលអ្នកត្រូវគិត ក្នុងការឲ្យមនុស្សស្រីចាប់ផ្ដើម មើលឃើញអ្នក គឺអ្នកត្រូវធ្វើយ៉ាងណាឲ្យនាងចែករំលែកការសប្បាយរីករាយជាមួយនឹងអ្នក។

ប្រភពៈ ខ្មែរសារិកា

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

4 Responses to គន្លឺះទាំង ១០ ដើម្បីយកឈ្នះចិត្តស្រីៗ

  1. សុផាត និយាយថា៖

    😀 អរគុណណាស់ ចាំសាកប្រើវិធីខាងលើតាមស្ថានភាពជាក់ស្ដែង😆

  2. somada និយាយថា៖

    អូ​សម្បូរល្បិចណាស់តើ ម្ចាស់ផ្ទះ ! ធ្លាប់សាកល្បងហើយឬនៅម្ចាស់ផ្ទះ ?

  3. Veasna និយាយថា៖

    ក្បួនធម្មជាតិនោះស្អីគេទៅ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s