ប្រវត្តិសង្ខេបរបស់ប៉ុល ពត (ឈ្មោះដើម សាទ្បុត ស)

ប៉ុល ពត កើតនៅឆ្នាំ១៩២៥ ត្រូវនឹងឆ្នាំឆ្លូវនៅខេត្តកំពង់ធំ។ ឪពុករបស់ ប៉ុល ពតគឺជាម្ចាស់ដីស្តុក ម្នាក់។ ប៉ុល ពត បានទៅ រស់នៅជាមួយបងប្រុសដែល ជាមន្ត្រីធ្វើការ នៅក្នុងព្រះបរមរាជវាំងនៅ ពេលអាយុបាន ប្រាំមួយឆ្នាំ។ នៅភ្នំពេញ ប៉ុល ពត បានសិក្សា រៀនសូត្រនៅតាមសាលាភាសា បារាំងជាច្រើន ហើយបួសជាលោកនេន។

នៅឆ្នាំ១៩៤៩ ប៉ុល ពត បានទទួលអាហារ រូបករណ៍ទៅសិក្សានៅប្រទេសបារាំង ប៉ុន្តែមិនបាន ទទួលសញ្ញាប័ត្រ ទេ។ ក្នុងអំទ្បុងពេល ស្នាក់នៅរៀនសូត្រនៅក្រុងប៉ារីស ប៉ុល ពត បានក្លាយ ទៅជាសមាជិកបក្ស កុម្មុយនីស្តបារាំង ហើយបានចំណាយពេលយ៉ាងច្រើនទៅលើសកម្មភាព នយោបាយ។ នៅពេល ប៉ុល ពត ត្រទ្បប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៥៣ ប៉ុល ពត បាន បង្រៀនប្រវត្តិវិទ្យានិង ភូមិវិទ្យា នៅសាលាឯកជន ហើយនិងចូលរួមជាមួយចលនាកុម្មុយនីស្ត ខុសច្បាប់មួយ។ ប៉ុល ពត រៀបការជាមួយ ខៀវ ប៉ុណ្ណារី នៅឆ្នាំ ១៩៥៦។ នៅឆ្នាំ១៩៦០ ប៉ុល ពត មានឋានៈទីបី នៅក្នុងបក្សពលករកម្ពុជា។

ប៉ុល ពត ត្រូវបានចាត់តាំងជាអនុលេខាបក្សទីពីរក្នុងឆ្នាំ១៩៦១ និងជាលេខាបក្សក្នុងឆ្នាំ១៩៦៣។ ក្រោយមក ប៉ុល ពត បាន ដឹកនាំកងទ័ពខ្មែរ ក្រហមធ្វើសង្គ្រាមប្រឆាំងនឹងរបប សាធារណៈរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់។

ប៉ុល ពត បានក្លាយជានាយករដ្ឋមន្រ្តីរបស់កម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៧៦ ហើយបាន លាលែងពីតំណែងនេះនៅឆ្នាំ១៩៧៩ ប៉ុន្តែបានបន្តស្ថិតនៅជាមេដឹកនាំដ៍មានឥទ្ធិពលរបស់ ខ្មែរក្រហមដដែល។

 ប៉ុល ពត រស់នៅនិរទេសខ្លួនភាគ ច្រើននៅលើទឹកដីថៃ រហូតដល់ថ្ងៃ ទទួលមរណភាពគឺនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ សាកសពរបស់ ប៉ុល ពត ត្រូវបានបូជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៨។

(ប្រភពៈ មជ្ឈមណ្ឌលឯកសារកម្ពុជា)

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

One Response to ប្រវត្តិសង្ខេបរបស់ប៉ុល ពត (ឈ្មោះដើម សាទ្បុត ស)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s