ខ្ញុំចូលចិត្តសន្សំសៀវភៅទុក

អស់រយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំហាក់ដូចជា ដឹងខ្លួនឯងថា ខ្ញុំចូលចិត្តសៀវភៅប៉ុន្តែខ្ញុំ ហាក់​ដូចជា មិនសូវចូលចិត្តអានវាប៉ុន្មានទេ។ ប្រសិនបើអ្នកនៅខាងក្រៅមើលទៅ វាហាក់ដូចជា ខ្ញុំចូលចិត្ត​ការអានសៀវភៅអញ្ចឹង។ ខ្ញុំព្យាយាមទម្លាប់ ធ្វើខ្លួនក្នុងការអាន ខ្ញុំព្យាយាមស្រទ្បាញ់ការ អាន ។ ប៉ុន្តែនៅក្នុងអំទ្បុងពេលនៃការអាន អារម្មណ៍របស់ខ្ញុំ ហាក់ដូចជាមិនសូវនៅជាមួយការ អានប៉ុន្មានទេ ហើយភាគច្រើននៃសៀវភៅដែលខ្ញុំបានទិញ គឺខ្ញុំបានអានតែប៉ុន្មានទំព័រតែ ប៉ុណ្ណោះ។

តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំក៏នៅតែរក្សាការ ទិញសៀវភៅពីបណ្ណាគារមកអានជារៀងរាល់ខែ ហើយវាបានជម្រុញចិត្តរបស់ខ្ញុំឲ្យស្រទ្បាញ់សៀវភៅទោះជាភាសាខ្មែរ រឺក៏ភាសាអង់គ្លេស ក៏ដោយ ហើយខ្ញុំតែងតែប្តេជ្ញាក្នុងចិត្តរបស់ខ្ញុំថា ខ្ញុំនឹងបន្តទិញវាជារៀងរាល់ខែ ទោះបីខ្ញុំកំពុងស្ថិត នៅក្នុង ស្ថានភាពសេដ្ឋកិច្ចមិនរឹងមាំយ៉ាងណាក៏ដោយ។ ខ្ញុំមិនដឹងខ្លួនឯងទេថា ហេតុអ្វីបានជា ខ្ញុំត្រូវបន្តធ្វើ ដូច្នេះ? រឺមួយប្រហែលមកពីនិស្ស័យចូលចិត្តសន្សំរបស់របរទុកជាអនុស្សាវរីយ៍ របស់ខ្ញុំ? ខ្ញុំចូលចិត្ត​សន្សំទុកនូវវត្ថុអនុស្សាវរីយ៍ដែលក្រុមគ្រួសារ ឬមិត្តភ័ក្រ្តបានផ្តល់ឲ្យ ហើយខ្ញុំ មិនហ៊ានយកមកប្រើ​ប្រាស់ទេ។ ទាំងនោះគឺជារបស់មានតម្លៃខ្លាំងណាស់ចំពោះរូបខ្ញុំ ត្បិតវត្ថុ ទាំងនោះមិនសូវមានតម្លៃក៏​ដោយសម្រាប់ក្រសែភ្នែករបស់អ្នកដទៃ។ ហើយពួកគាត់ទាំងនោះ តែងតែនិយាយមកកាន់ខ្ញុំថា ហេតុអ្វីមិនប្រើវត្ថុទាំងនោះ? ខ្ញុំក៏បានឆ្លើយតបដោយខ្លីថា

“ខ្ញុំចង់ទុកវាមើល សម្រាប់ថ្ងៃក្រោយ”

ខ្ញុំមិន​បានដឹងទេថា ក្នុងចិត្តរបស់ពួកគាត់កំពុងគិត អ្វីទេនៅពេលនោះ នៅពេលលឺចម្លើយរបស់ខ្ញុំ។

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

3 Responses to ខ្ញុំចូលចិត្តសន្សំសៀវភៅទុក

  1. ravinvan2013@gmail.co និយាយថា៖

    អ្នកជាមនុស្សចូលចិត្តសសន្សំសៀវភៅដូចខ្ញុំដែល

  2. ស្រីពៅ និយាយថា៖

    ខ្ញុំក៏ចូលចិត្តសន្សំសៀវភៅដែរ គំនិតអ្នកដូចខ្ញុំណាស់

  3. phalla និយាយថា៖

    http://Www.camldo.org នៅទីនេះអាចមានចំលើយសំរាប់បង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s