វិហារយ៉ាស៊ូគូនី នៅប្រទេសជប៉ុន

វិហារ​យ៉ាស៊ូគូនី គឺជាវិហារស៊ិនតុ ដែលមានទីតាំងនៅក្នុងឈីយូដាទីក្រុងតូក្យូប្រទេសជប៉ុន​។ វិហារនេះត្រូវបានឧទ្ទិសដល់ទាហាន ហើយនិងជនទាំងទ្បាយដែលបានពលីជីវិតនៅក្នុងការ ប្រយុទ្ធ ក្នុងនាមព្រះចៅអធិរាជនៃប្រទេសជប៉ុន។ បច្ចុប្បន្នេះ ការចុះឈ្មោះជានិមិត្តរូបនៃអាទិទេព បានរាយ​នាមលើសពីចំនួន២៤៦៦០០០នៃចំនួនបុរសនិងស្រ្តីដែលជីវិតរបស់ពួកគេបានឧទ្ទិស ទៅដល់ការ​បម្រើ​​ដល់ប្រទេសជប៉ុនចក្រពត្តិ ជាពិសេសឧទ្ទិសដល់ជនទាំងទ្បាយណាដែលបាន ពលីនៅក្នុងសម័យ​សង្គ្រាម។ វិហារនេះក៏ជាជម្រកដល់សារៈមន្ទីរសង្គ្រាមជប៉ុនមួយចំនួនដែរ ដែលឧទ្ទិសដល់សង្គ្រាម​លោកលើកទី២។ ហើយក៏មានរូបសំណាក់ដែលជាការរំលឹកដល់ម្តាយ និងសត្វពាហនៈទាំងទ្បាយ ដែលបានពលីនៅក្នុងសង្គ្រាមផងដែរ។ វិហារនេះ ក៏បានទាក់ទាញ នូវរឿងចម្រូងចម្រះសម្រាប់ការ តម្កល់ទុកនូវឧក្រិដ្ឋកម្មសង្គ្រាមចាប់តាំងពីសង្គ្រាមលោកលើក ទីពីរមក។

ឈ្មោះដើមរបស់វិហារ​យ៉ាស៊ូគូនី​គឺ សូកូសាដែលត្រូវបានស្ថាបនាទ្បើងនៅឯគឺដាននៅក្នុង​ទីក្រុងតូក្យូនៅក្នុងឆ្នាំទីពីរនៃសម័យកាលម៉ីជិ(១៨៦៩)ដោយមរតកសាសន៍របស់ព្រះចៅអធិរាជម៉ីជិ។ នៅក្នុងឆ្នាំ ១៨៧៩ សូកូសាត្រូវបានដាក់ឈ្មោះសាជាថ្មីថាវិហារ​យ៉ាស៊ូគូនី​។

នៅពេលដែលព្រះចៅអធិរាជម៉ីជិ ធ្វើព្រះរាជទស្សនៈកិច្ចនៅតូក្យូសូកូសាជាលើកដំបូងនៅ ថ្ងៃទី២៧ ខែមករា ឆ្នាំ១៨៧៤ ព្រះអង្គទ្រង់បានតាក់តែងនូវកំណាព្យមួយឃ្លាថា “ យើងសូម​សន្យាដល់អ្នកទាំង​ទ្បាយណាដែលបានធ្វើការប្រយុទ្ធហើយនិងបានពលីជីវិតសម្រាប់​ប្រទេសជាតិខ្លួន ឈ្មោះរបស់អ្នកនិងត្រូវបានគេចងចាំទុកជារៀងរហូតនៅព្រះវិហារនេះ​ក្នុងមូសាស៊ីណូ ” ដូចលោកអ្នកបាន​ឃើញស្រាប់ហើយថានៅក្នុងកំណាព្យនេះ វិហារ​យ៉ាស៊ូគូនី​ត្រូវបានស្ថាបនាទ្បើងដើម្បីជាការរម្លឹកដល់​វិញ្ញាណខ័ន អ្នកដែលបានពលីជិវិតក្នុងការប្រយុទ្ធ ហើយនិងជាការផ្តល់កិត្តិយសដល់សមិទ្ធផលរបស់​ជនទាំងនោះដែលបានលះបង់នូវជីវិត​ដ៍មានតម្លៃរបស់ពួកគេសម្រាប់ប្រទេសជាតិ។ ឈ្មោះ “យ៉ាស៊ូគូនី” ត្រូវបាន ព្រះរាជប្រទាន​ដោយព្រះចៅអធិរាជម៉ីជិដែលជាតំណាងនូវសព្ទសាធុការពរ​សម្រាប់ការការពារសុខ សន្តិភាពដល់ប្រទេសជាតិ។

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s