តើវាជាកំហុសរបស់អ្នកណាគេ?

People rescue garment workers on Wednesday, April 24, after the building caved in, leaving a chaotic mass of broken concrete and twisted metal

People rescue garment workers on Wednesday, April 24, after the building caved in, leaving a chaotic mass of broken concrete and twisted metal

ភាពសោកសង្រែងរបស់គ្រួសារសពនិងជនរងគ្រោះជាច្រើន ដែលរងគ្រោះដោយសារអគារ ពាណិជ្ជ​កម្ម Rana Plaza នៅជាយក្រុងដាកាប្រទេសបង់ក្លាដេស បានបាក់រំលំជាងពីរសប្តាហ៍ កន្លងមកនេះ​បានបណ្តោយឲ្យមាន​មនុស្សស្លាប់ប្រមាណជាង១០០០នាក់ហើយ នេះបើយោង តាមសារព័ត៌មាន​អន្តរជាតិ CNN និង Reuter នៅថ្ងៃនេះ (១០ ឧសភា ២០១៣) ហើយបានធ្វើឲ្យ មានការចាប់អារម្មណ៍​យ៉ាងខ្លាំងពី​សំណាក់សហគមន៍អន្តរ​ជាតិ ជាពិសេសសម្រាប់អ្នកបញ្ជា ទិញសម្លៀកបំពាក់នៅ​សហគមន៍អឺរ៉ុ និងសហរដ្ឋអាមេរិក ដោយសារ​ប្រទេសនេះ គឺជាប្រទេស មួយដែលនាំចេញសម្លៀក​បំពាក់ ដែលមានតម្លៃថោកនាំមុខគេលំដាប់ទីពីរនៅក្នុងពិភព​លោក បន្ទាប់ពីចិន។

អត្រាមនុស្សស្លាប់ដ៍ច្រើនយ៉ាងនេះ គឺបណ្តាលកង្វះបទដ្ឋានសុវត្ថិភាព អាចមិនមានបទបញ្ជា​ត្រួតពិនិត្យ រឺក៏មិនមានការត្រួតពិនិត្យជាប្រចាំ នូវសំណង់អគារដែលបានសាងសង់រួចហើយ កម្រិតយល់​ដឹងអំពីបទដ្ឋានសុខភាព និងសុវត្ថិភាព មិនត្រូវ​បានគេធ្វើការផ្សព្វផ្សាយដល់កម្មករ​និយោជិតឲ្យបាន​ទូលំទូលាយ អាចបណ្តាលមកពី​ភាពមិនប្រក្រតីមួយនៅក្នុងបណ្តាស្ថាប័នដែល​ជាប់ពាក់ព័ន្ធ។

ថ្វីបើមានការចាប់ខ្លួនម្ចាស់អគារ Rana Plaza និងជនពាក់ព័ន្ធមួយចំនួន និងរោងចក្រមួយចំនួន ត្រូវបានប្រកាសឲ្យផ្អាកដំណើរការក្នុងមួយរយះពេលក៏ដោយ ប្រសិនបើបទដ្ឋានសុវត្ថិភាព​មិនត្រូវបាន​គេដាក់ឲ្យអនុវត្តប្រកបដោយភាពតឹងរ៉ឹង ហើយបើមិនមានមន្រ្តីអធិការកិច្ចការងារ និងការត្រួតពិនិត្យ​មើលលក្ខខណ្ឌការងារពីសំណាក់សវនកររបស់ មកពីក្រុមហ៊ុនបញ្ជាទិញ និងអង្គការក្រៅរដ្ឋាភិបាល មួយចំនួននោះទេ បញ្ហាទាំងនេះនិងកើតមានទ្បើងនៅពេលក្រោយ​ទៀតដដែល។ តួយ៉ាងដូចជាកាល​ពីចុងឆ្នាំ២០១២ មានបញ្ហាអគ្គិភ័យកើតទ្បើងនៅក្នុងរោងចក្រ​មួយកន្លែង នៅជាយក្រុងដាកាប្រទេស​បង់ក្លាដេស ដែលបានសម្រាប់មនុស្សច្រើនជាង១០០នាក់ ហើយ​បើ​រាប់ចាប់តាំង​ពី​ឆ្នាំ​២០០៦​មក មាន​កម្មករ​កាត់ដេរ​យ៉ាងតិច ៥០០នាក់ បាន​បាត់បង់​ជីវិត​ដោយ​អគ្គិភ័យ​ក្នុង​រោងចក្រ (ប្រភព សារព័ត៌មានបារាំង RFI )។

ទីបំផុតអ្នករងគ្រោះនៅតែជាកម្មករដែលមិនមានកំហុស ហើយការទទួលខុសត្រូវទាំងអស់នេះត្រូវទម្លាក់ទៅលើអ្នកណា?

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s