តើមានផលប្រយោជន៍អ្វីខ្លះ ជនអន្តោរប្រវេសន៍​វៀតណាមខុសច្បាប់បន្តរស់នៅលើទឹកដីកម្ពុជា?

ខ្ញុំយល់ថា អាណិកជនវៀតណាមដែលរស់នៅកម្ពុជាមិនមានឯកសារគ្រប់គ្រាន់ (រឺហៅអោយស្រួលស្តាប់ គឺមិនស្របច្បាប់) រដ្ឋាភិបាលមិនគួរយល់ព្រមតាមសំណើររបស់ភាគីវៀតណាម បន្តអោយអាណិកជនទាំងនោះរស់នៅដោយស្របច្បាប់នៅក្នុងប្រទេសកម្ពុជាទ្បើយ។

ការដែលជនទាំងនោះចូលមករស់នៅ យ៉ាងគម្លានដោយមិនស្របច្បាប់ ក្នុងប្រទេសមួយដែលមាន អធិបតេយ្យភាព ឯករាជ្យភាព និងនីតិរដ្ឋទៅហើយនោះ តើពួកគេនិងធ្វើការគោរពច្បាប់របស់ប្រទេសនោះដែរឬទេក្នុងរយះពេលនៃការស្នាក់នៅនោះ?ត្រទ្បប់មករឿងជនអន្តោរប្រវេសន៍វៀតណាមខុសច្បាប់ទាំងនោះវិញ តើពួកគេទាំងនោះមករស់នៅក្នុងប្រទេសកម្ពុជា មានផលចំណេញអ្វីខ្លះដល់សេដ្ឋកិច្ចរបស់ប្រទេសយើង? ខ្ញុំមើលមិនឃើញអ្វីដែលជាផលចំណេញដល់ប្រជាពលរដ្ឋខ្មែរយើងទ្បើយ ក្រៅតែអំពី ការដណ្តើមការងាររបស់ប្រជាជនខ្មែរ បង្ករ អសន្តិសុខដល់សង្គមដូចជា អំពើឆក់ ប្លន់ កាប់សម្លាប់ និងការជេរប្រមាថគ្នា។

លើសពីនេះទៅទៀត អ្វីដែលជាកង្វល់ធំបំផុតសម្រាប់ខ្ញុំ ក៏ដូចជាប្រជាជនខ្មែរទាំងមូលនោះគឺ រូបភាពមកតាំងទីលំនៅខុសច្បាប់ប្រកបដោយការឈ្លានពានរបស់វៀតណាមទាំងនោះ វាមិនខុសអ្វីដូចកាលពីសម័យកាលកម្ពុជាក្រោមទ្បើយ។ សូមអានសៀវភៅរបស់លោក ត្រាំងឆាត ប៊ុត ដែលមានចំណងជើងថា “កម្ពុជាក្រោម អំណាច គ្មានខ្មែរក្រោម” ដូច្នេះ ខ្ញុំសំណូមពរដល់រដ្ឋាភិបាល មិនគួរយល់ព្រមតាមសំណើររបស់ភាគីវៀតណាម ទ្បើយ។ លទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខនេះ និងមានផលអវិជ្ជមានចំពោះរដ្ឋាភិបាលជាមិនខាន ប្រសិនបើរដ្ឋាភិបាលមិនមានការថ្លឹងថ្លែងយ៉ាងល្អិតល្អន់ទេនោះ។

រដ្ឋាភិបាលកម្ពុជានិងវៀតណាម បានឯកភាពគ្នាស្នើអ្នកឯកទេសបារាំង មកជួយលើការផ្ទេរខ្នាតផែនទី

 

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំណេះដឹងទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s